Jannik ឡើងទៅជួបបុរសកាណាដា វគ្គ ៤នាក់ពាន US Open 2025 ក្រោយទម្លាក់មិត្តរួមជាតិពីវគ្គ ៨នាក់

(អាមេរិក)៖ ម្ចាស់ការពារតំណែងជើងឯក US Open ឆ្នាំមុន កីឡាករ Jannik Sinner ពេលនេះបានឈានមកដល់វគ្គ ៤នាក់ចុងក្រោយក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីយកឈ្នះមិត្តរួមជាតិ Lorenzo Musetti ដាច់ពិន្ទុ ៣សិត ក៏នឹងត្រូវឡើងទៅប៉ះជាមួយបុរសកាណាដា Felix Auger Aliassime ដែលកំពុងតំណែងលេខ២៥ កម្រិតពិភពលោក ។

ដូច្នេះតាមរយៈ ជ័យជម្នះឈានដល់វគ្គ ៤នាក់ចុងក្រោយនេះ បានធ្វើឱ្យកីឡាករឈរលេខ១ កម្រិតពិភពលោក សញ្ជាតិអ៉ីតាលី Jannik Sinner បន្តដំណើរស្វែងរកកៅអីវគ្គផ្តាច់ព្រ័ត្រ US Open ជាថ្មីទៀត ក្នុងឆ្នាំ២០២៥ នេះ បន្ទាប់ពីជាជើងឯកពានវាយកូនបាល់នៅកម្មវិធី Australian Open 2025 និងពាន Wimbledon 2025 រួចមក ។

សម្រាប់ការប្រកួតវគ្គ ៤នាក់ US Open 2025 នៅទឹកដីទីក្រុង New York នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញានេះ ហើយវគ្គផ្តាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី០៨ ខែដដែលនេះ ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top