សហព័ន្ធ​កីឡា​កាយវប្បកម្ម៖ សិក្ខាកាម​ទទួល​បាន​ចំណេះដឹង​កាន់​តែ​ច្បាស់​លើ​ការ​ដាក់​ពិន្ទុ​ការ​ប្រកួត

អគ្គលេខាធិការ​សហព័ន្ធ​កីឡាកាយវប្បកម្ម​កម្ពុជា​ ថា​សិក្ខាកាម​ចំនួន​ ៧នាក់​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ក្នុង​ចំណោម​ ២២នាក់​ ស្រប​ពេល​វគ្គ​បណ្ដុះបណ្ដាល​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឲ្យ​ចូល​រួម​ទាំង​អស់​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​វិនិច្ឆ័យ​លើ​ការ​ប្រកួត។

លោក​ស្រី​ អេមី​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយវប្បកម្ម​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​ដែលសហព័ន្ធ​បាន​រៀបចំ​កន្លង​ទៅ​នេះ​គឺ​ពង្រឹង​សមត្ថភាព​សិក្ខាកាមឲ្យ​យល់ដឹងកាន់តែច្បាស់អំពីការវិនិច្ឆ័យលើលក្ខណះបច្ចេកទេសក្នុងការដាក់ពិន្ទុ កីឡាករ កីឡាការិនី កាន់តែមានភាពសុក្រិត យុត្តិធម៌។

បន្ថែម​ពី​នេះ​គឺ​សិក្សាអំពីច្បាប់ និងការទទួលខុសត្រូវរបស់ចៅក្រម និងការវាយតម្លៃក្នុងការដាក់ពិន្ទុ។​ ក្នុង​ចំណោម​សិក្ខាកាម​ទាំង ​២២​នាក់​គឺ​មាន​សិក្ខាកាម​ ៧នាក់​ដែល​ប្រឡង​ទទួល​បាន​ពិន្ទុ​ខ្ពស់​​ជាង​គេ និង​ជាធនធាន​ថ្មី​បន្ថែម​​ទៀត​ក្នុង​ការ​ជួយ​​ដល់​ការ​ប្រកួត​នានា​ដូច​ជា​ជើងឯក​ថ្នាក់​ជាតិ​ជា​ដើម។

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម និង​លំហាត់​ប្រាណ​កម្ពុជា​ ថ្មីៗ​នេះ​ទើប​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ ប្រចាំ​ឆ្នាំ​២០២៥​ នៅ​ឯ​ទីតាំង​សហព័ន្ធ​ផ្ទាល់​ឯ​ផ្សារ​សំណង់​១២​ សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top