ចោរនេះ​ឌឺណាស់! លួច​ម៉ូតូអ្នក​ប្រដាល់​​ ឡុង​ ប៉េងលឿន​ ហើយ​ទុក​ស្បែកជើង​ឲ្យ​មួយ​គូ​ទៀត​

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ប៉េងលឿន​ បាត់​ម៉ូតូ​ ១គ្រឿង​ម៉ាក់​ Scoopy​ ឆ្នាំ​២០២១​ ពណ៌ខ្មៅ​ កាល​ពី​យប់​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ បន្ទាប់​ពី​រូប​គេ​សម្រាក​មួយ​ភ្លែតក្រោយ​ពេល​ធ្វើ​ទម្ងន់អស់​កម្លាំង​ពេក​​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។​

កីឡាករ ឡុង ប៉េងលឿន បានឲ្យដឹងមកថា ម៉ូតូនេះជាកម្លាំងញើសឈាមរបស់ខ្លួនឡើងប្រកួត និងផ្សំជាមួយថវិកាប្រពន្ធដែលបានលក់ដូរកន្លងទៅទើបបានទិញម៉ូតូមួយនេះប្រើប្រាស់ប្រចាំថ្ងៃគ្រាន់ជិះទៅថ្លឹងទម្ងន់ប្រកួតជាដើម។ ឥលូវបាត់ហើយកាលពីយប់មិញនេះ ស្របពេលចោរលួចទៅហើយបែរជាទុកស្បែកជើងឲ្យ១គូឲ្យវិញទៀត។

អ្នកប្រដាល់គុនខ្មែរជួរមុខរូបនេះបន្តលើកឡើងទៀតថា ម៉ូតូ Scoopy របស់ខ្លួននេះបាត់ចន្លោះប្រហែលម៉ោង១១-១២ យប់មិញនៅក្នុងផ្ទះតែម្ដង បន្ទាប់ពីរូបគេធ្វើទម្ងន់អស់កម្លាំងបន្តិចក៏សម្រាកមួយភ្លែតមិនបានចាក់សោររបងផ្ទះនោះឡើយ និងមួយទៀតដោយសាររង់ចាំបងមកពីលក់ដូរវិញផង។

ប៉េងលឿន​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ផង​ដែរ​ប្រសិន​បើ​ប្រទះ​ឃើញ​ម៉ូតូ​ Scoopy ពណ៌ខ្មៅ​ ឆ្នាំ​២០២១​ ដែល​មាន​ស្លាក​លេខ​ ភ្នំពេញ​ 1lQ -0805 សូម​ផ្ដល់​ដំណឹង​ទៅ​កាន់​ខ្លួន​ផង​តាម​រយៈ​លេខ​ទូរសព្ទ​ 095 624 242- 097 560 621 1 ដើម្បី​ឆាប់​រក​ឃើញ​វិញគ្រាន់​​បាន​ប្រើប្រាស់​ប្រចាំថ្ងៃ​វិញ​។​

បញ្ជាក់​ដែរ​ថា​ ឡុង​ ប៉េងលឿន​ ជា​កីឡាករ​ជួរ​មុខ​លើ​ប្រភេទ​ទម្ង់​ ៦៣,៥​គីឡូក្រាម​រូប​គេ​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​នាគរាជចតុមុខ។​ ម៉ូតូ​ Scoopy ស្លាកលេខ ភ្នំពេញ​ 1lQ -0805 ដែល​បាន​បាត់​នេះ​គឺ​បាត់នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ស្អែក​នេះ​រូប​គេ​ក៏​នឹង​ត្រូវ​ឡើង​ប្រកួត​ជា​មួយ​បរទេស​ផង​ដែរ​នៅ​លើ​សង្វៀន​ PNN៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top