លោក ពេជ្រ សុផាន់ ដែលជាគ្រូប្រដាល់ល្បីឈ្មោះនៅកម្ពុជា បានបង្ហោះសារលើហ្វេសបុករបស់ខ្លួនកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ផ្ទះរបស់សិស្សខ្លួន ពេជ្រ អាទិទេព សាងសង់ចេញជារូបរាងហើយ ខណៈរូបគេចាប់អាជីពប្រដាល់មិនដល់ ៣ឆ្នាំផង។
ការបង្ហោះលើកឡើងនេះលោក ពេជ្រ សុផាន់ ចង់បង្ហាញពីភាពជោគជ័យរបស់សិស្សខ្លួនម្នាក់ទៀតដែលបានខំប្រឹងប្រែងក្នុងអាជីពប្រដាល់នេះត្រឹមរយៈពេលជិត ៣ឆ្នាំប៉ុណ្ណោះអាចទទួលបានសមិទ្ធផលល្អបែបនេះ។ ចំណុចមួយទៀតនោះគឺលោកចង់ផ្ញើសារទៅដល់បណ្ដាកីឡាករដែលចាប់អាជីពប្រដាល់នេះគឺឲ្យតែខំប្រឹងពិតប្រាកដនឹងទទួលបានផលពិតប្រាកដដូចគ្នា។
បញ្ជាក់ដែរថា លោក ពេជ្រ សុផាន់ ជាគ្រូប្រដាល់ល្បីឈ្មោះមួយដែលបណ្ដុះសិស្សឲ្យមានសមត្ថភាពខ្លាំង និងជោគជ័យច្រើនលើវិថីប្រដាល់គុនខ្មែរនេះ។ គេឃើញមាន ពេជ្រ សម្បត្តិ ពេជ្រ សឹង្ហៈ ពេជ្រ ប៊ុនសិទ្ធ និងឥលូវនេះមាន ពេជ្រ អាទិទេព ម្នាក់ទៀតហើយដែលជោគជ័យក្នុងវិស័យប្រដាល់ដោយមានទីផ្សារប្រកួតជាហូរហែ មានតម្លៃខ្លួនប្រកួតខ្ពស់ អាចរកប្រាក់ចំណូលបានច្រើនជួយដល់ខ្លួន និងក្រុមគ្រួសារ៕
ប្រភព៖ KAMPUCHEATHMEU