លោក​ ពេជ្រ​ សុផាន់​៖ ផ្ទះ​របស់​ ពេជ្រ​ អាទិទេព​ ចេញ​ជា​រូប​រាង​ហើយ​ក្រោយ​ចាប់​អាជីព​ប្រដាល់​មិន​ដល់​៣ឆ្នាំ​ផង

លោក​ ពេជ្រ​ សុផាន់​ ដែល​ជា​គ្រូ​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ បាន​បង្ហោះ​សារ​លើ​ហ្វេសបុក​របស់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ នេះ​ថា​ ផ្ទះ​របស់​សិស្ស​ខ្លួន​ ពេជ្រ​ អាទិទេព​ សាងសង់ចេញ​ជា​រូបរាង​ហើយ​ ខណៈ​រូប​គេ​ចាប់​អាជីព​ប្រដាល់​មិន​ដល់​ ៣ឆ្នាំ​ផង។

ការ​បង្ហោះ​លើក​ឡើង​នេះ​លោក​ ពេជ្រ​ សុផាន់​ ចង់​បង្ហាញ​ពី​ភាព​ជោគជ័យ​របស់​សិស្ស​ខ្លួន​ម្នាក់​ទៀត​ដែល​បាន​ខំប្រឹង​ប្រែង​ក្នុង​អាជីព​ប្រដាល់​នេះ​ត្រឹម​រយៈពេល​ជិត​ ៣ឆ្នាំ​ប៉ុណ្ណោះ​អាច​ទទួល​បាន​សមិទ្ធផល​ល្អ​បែប​នេះ។​ ចំណុច​មួយ​ទៀត​នោះ​គឺ​លោក​ចង់​ផ្ញើ​សារ​ទៅ​ដល់​បណ្ដា​កីឡាករ​ដែល​ចាប់អាជីព​ប្រដាល់​នេះ​គឺ​ឲ្យ​តែ​ខំប្រឹង​ពិត​ប្រាកដ​នឹង​ទទួល​បាន​ផល​​ពិត​ប្រាកដ​ដូច​គ្នា។

បញ្ជាក់​ដែរ​ថា​ លោក​ ពេជ្រ សុផាន់​ ជា​គ្រូ​ប្រដាល់​ល្បីឈ្មោះ​មួយ​ដែល​បណ្ដុះ​សិស្ស​ឲ្យ​មាន​សមត្ថភាព​ខ្លាំង​ និង​ជោគជ័យ​ច្រើន​លើ​វិថី​ប្រដាល់​គុន​ខ្មែរ​នេះ។​ គេ​ឃើញមាន​ ពេជ្រ​ សម្បត្តិ​ ពេជ្រ​ សឹង្ហៈ​ ពេជ្រ​ ប៊ុនសិទ្ធ​ និង​ឥលូវ​នេះ​មាន​ ពេជ្រ​ អាទិទេព​ ម្នាក់​ទៀត​ហើយ​ដែល​ជោគជ័យ​ក្នុង​វិស័យ​ប្រដាល់​ដោយមានទីផ្សារ​​ប្រកួត​ជា​ហូរហែ​ មាន​តម្លៃ​ខ្លួន​ប្រកួត​ខ្ពស់​ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជួយ​ដល់​ខ្លួន​ និង​ក្រុម​គ្រួសារ៕

ប្រភព៖ KAMPUCHEATHMEU

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top