ការប្រកួតពានរង្វាន់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានធ្វើការប្រជុំបច្ចេកទេស និងចាប់ពូលរួចរាល់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ក្រុមបាល់ទាត់ចំនួន ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥។
ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ នៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក។
រូបមន្តនៃការប្រកួត គឺ បែងចែកពូលជា ៤ពូល ក្នុងនោះ ៣ពូលមាន ៤ក្រុម និង ១ពូលមាន ៣ក្រុម ដោយធ្វើការប្រកួតចំនួន២ជើងវគ្គសន្សំពិន្ទុក្នុងពូល។ បន្ទាប់មកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត។ ក្នុងនោះដែរគណៈកម្មការប្រកួតបានឧបត្ថម្ភសម្ភារៈកីឡាដល់ចូលប្រកួត ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ នេះផងដែរ៕
ប្រភព៖ KAMPUCHEATHMEY