ស្វាយរៀង​ខាប់ អាយុ​១៥​ឆ្នាំ លើក​ទី២ ចាប់​ពូល​រួច​ដោយ​មាន ១៥ក្រុម​ចូល​រួម​ប្រកួត

ការ​ប្រកួត​ពានរង្វាន់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បានធ្វើការប្រជុំបច្ចេកទេស និងចាប់ពូលរួច​រាល់​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។

ក្រុមបាល់ទាត់ចំនួន ១៥ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀង ខាប់ អាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥។

ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ នៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ​​រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃឈប់សម្រាក។

រូបមន្ត​នៃ​ការ​ប្រកួត គឺ បែងចែកពូល​ជា ៤ពូល ក្នុងនោះ ៣ពូលមាន ៤ក្រុម និង ១ពូលមាន ៣ក្រុម ដោយធ្វើការប្រកួតចំនួន២ជើងវគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​។ បន្ទាប់​មកក្រុម​ចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ៨ក្រុមបន្តទៀត។ ក្នុងនោះដែរគណៈកម្មការប្រកួតបានឧបត្ថម្ភសម្ភារៈកីឡាដល់ចូលប្រកួត ពានរង្វាន់ ស្វាយរៀង ខាប់ យុវជនអាយុក្រោម១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ នេះផងដែរ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top