ក្រុម​ក្តីស្រមៃ​ ​ប្រចាំ​ព្រឹត្តិការណ៍​ជើង​ឯក​បាល់ទះ​ពិភព​លោក ឆ្នាំ ២០២៥

ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់ទះ ជើង​ឯក​ពិភព​លោក ឆ្នាំ ២០២៥ បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ជើង​ឯក​បាន​ទៅ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​អ៉ីតាលី ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​ក្រុម​ប៊ុលហ្គារី និង​លេខ ៣ ​បាន​ទៅ​ក្រុម​ប៉ូឡូញ។

នេះ​ជា​ការការពារ​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន​បាន​ជោគជ័យ​របស់ អ៉ីតាលី បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក​កាល​ពី​ឆ្នាំ ២០២២។ អ៉ីតាលី បាន​​គ្រង​ជើង​ឯក​ចំនួន ៥ លើក​ហើយ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​តាម​ពី​ក្រោយ​អតីត​សហភាព​ស៊ូវៀត ធ្លាប់​ឈ្នះ​ជើង​ឯ​ក​ចំនួន ៦ លើក ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១។

ងាក​មក​ចាប់​អារម្មណ៍​ពាន​ឯកត្តជន​​ចំនួន ៨ ពាន​វិញ គឺ​មាន​កីឡាករ​អ៉ីតាលី ចំនួន ៥​នាក់ ​កីឡាករប៊ុលហ្គារី ២​នាក់ និង​កីឡាករ​ប៉ូឡូញ ១ នាក់។ ស្មាត់​ស្តាំ​របស់​អ៉ីតាលី គឺកីឡាករ Alessandro Michieletto​ បាន​ឈ្នះ​ពាន​ឯកត្តជន ២ ម្នាក់​ឯង​គឺ ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ និង​ពានស្មាត់​ស្តាំ​ល្អ​បំផុត។

ពាន​រង្វាន់​ឯកត្តជន

  • កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍៖ កីឡាករ Alessandro Michieletto (អ៉ីតាលី)
  • អ្នក​ប៉ះ​សេ​ល្អ​បំផុត៖ កីឡាករ Simone Gianelli (អ៉ីតាលី)
  • ស្មាត់​ស្តាំ​ល្អ​បំផុត៖ កីឡាករ Alex Nikolov (ប៊ុលហ្គារី) និង​ កីឡាករ Alessandro Michieletto (អ៉ីតាលី)
  • ស្មាត់ឆ្វេង​ល្អបំផុត៖ កីឡាករ Yuri Romanov (អ៉ីតាលី)
  • អ្នក​បាំង​កណ្តាល​ល្អបំផុត៖ កីឡាករ Aleks Grozdanov (ប៊ុលហ្គារី) និង​ កីឡាករ Jakub Kochanowski (ប៉ូឡូញ)
  • លីប៊ើរ៉ូ​ល្អបំផុត៖ កីឡាករ Fabio Balaso (អ៉ីតាលី)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top