ពេជ្រ​ អាទិទេព​ សរសើរ​ដៃគូ​យប់មិញ​ល្អ​ដៃ​ខ្លាំង​វាយ​ត្រង់​បាន​ល្អ​ហើយ​ធ្ងន់

កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ អាទិទេព​ ក្រោយ​បញ្ចប់​ការ​ប្រកួត​សរសើរ​ដៃគូ​យប់​មិញ​ថា​ល្អ​ដៃ​ខ្លាំង​ការ​វាយ​ត្រង់​របស់​គេ​លឿន​ ច្បាស់​ និង​ធ្ងន់​ថែម​ទៀត​ផង។​

ក្រោយបញ្ចប់ការប្រកួត ពេជ្រ អាទិទេព បានលើកឡើងថា ដៃគូដែលប្រកួតយប់មិញនៅសង្វៀនទទក កីឡាករ BENATIE YAMILE គឺវាយច្បាស់ល្អ និងធ្ងន់ថែមទៀត។ ចូលកណ្ដាប់ដៃរបស់កីឡាករអាហ្វ្រិកខាងត្បូងរូបនេះម្ដងៗគឺសឺខ្លះដែរ។

កូនសិស្សគ្រូឆ្នើមរូបនេះបន្តទៀតថា ការប្រកួតមួយនេះគឺពិបាកបន្តិចដោយសារតែភ្នែករបស់ខ្លួនត្រូវដៃគូចាក់តាំងពីដើមទឹកមកម្ល៉េះធ្វើឲ្យស្រវាំងបែកផ្សែងនាំឲ្យពិបាកមើលនៅពេលប្រកួត។

បញ្ជាក់​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ កីឡាករ​ ពេជ្រ​ អាទិទេព​ យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​អាហ្វ្រិកខាងត្បូង​ BENATIE YAMILE នៅ​សង្វៀន​ទទក។​ ពេជ្រ អាទិទេព​ ជា​កីឡាករ​ល្អ ធន់​ និង​កំពុង​ល្បីឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ រូប​គេ​ជា​សិស្ស​គុន​នៃ​ក្លឹប​ពេជ្រសុផាន់គុនខ្មែរដែល​បង្ហាត់​ដោយ​លោក​ ពេជ្រ​ សុផាន់​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top