ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ជើងឯកពិភពលោក ឆ្នាំ ២០២៥ បានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន ដោយជើងឯកបានទៅ ក្រុមបាល់ទះជម្រើសជាតិអ៉ីតាលី ចំណាត់ថ្នាក់លេខ ២ បានទៅក្រុមប៊ុលហ្គារី និងលេខ ៣ បានទៅក្រុមប៉ូឡូញ។
នេះជាការការពារជើងឯកឆ្នាំចាស់របស់ខ្លួនបានជោគជ័យរបស់ អ៉ីតាលី បន្ទាប់ពីពួកគេបានឈ្នះជើងឯកកាលពីឆ្នាំ ២០២២។ អ៉ីតាលី បានគ្រងជើងឯកចំនួន ៥ លើកហើយក្នុងប្រវត្តិសាស្ត្រ ដោយតាមពីក្រោយអតីតសហភាពស៊ូវៀត ធ្លាប់ឈ្នះជើងឯកចំនួន ៦ លើក ដែលស្ថិតនៅចំណាត់ថ្នាក់លេខ១។
ងាកមកចាប់អារម្មណ៍ពានឯកត្តជនចំនួន ៨ ពានវិញ គឺមានកីឡាករអ៉ីតាលី ចំនួន ៥នាក់ កីឡាករប៊ុលហ្គារី ២នាក់ និងកីឡាករប៉ូឡូញ ១ នាក់។ ស្មាត់ស្តាំរបស់អ៉ីតាលី គឺកីឡាករ Alessandro Michieletto បានឈ្នះពានឯកត្តជន ២ ម្នាក់ឯងគឺ ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ និងពានស្មាត់ស្តាំល្អបំផុត។
ពានរង្វាន់ឯកត្តជន
- កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍៖ កីឡាករ Alessandro Michieletto (អ៉ីតាលី)
- អ្នកប៉ះសេល្អបំផុត៖ កីឡាករ Simone Gianelli (អ៉ីតាលី)
- ស្មាត់ស្តាំល្អបំផុត៖ កីឡាករ Alex Nikolov (ប៊ុលហ្គារី) និង កីឡាករ Alessandro Michieletto (អ៉ីតាលី)
- ស្មាត់ឆ្វេងល្អបំផុត៖ កីឡាករ Yuri Romanov (អ៉ីតាលី)
- អ្នកបាំងកណ្តាលល្អបំផុត៖ កីឡាករ Aleks Grozdanov (ប៊ុលហ្គារី) និង កីឡាករ Jakub Kochanowski (ប៉ូឡូញ)
- លីប៊ើរ៉ូល្អបំផុត៖ កីឡាករ Fabio Balaso (អ៉ីតាលី)
ប្រភព៖ KAMPUCHEATHMEY



