ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានឈរនៅលើខ្សែប្រយុទ្ធក្រុម Los Angeles FC កីឡាករ Son Heung-min ជាកីឡាករ ត្រូវបានលក់អាវដាច់បំផុតប្រចាំលីគកំពូល អាមេរិក (Major League Soccer) ២០២៥។
ថ្មីៗនេះលីគកំពូល អាមេរិក MLS បានប្រកាសអំពីឈ្មោះកីឡាករបាល់ទាត់លំដាប់កំពូលទាំង ១០ ដែលត្រូវបានលក់អាវដាច់បំផុតសម្រាប់ឆ្នាំ ២០២៥ ហើយក្នុងនោះអាវលេខ ១០ របស់ Messi នៅតែជាប់ជាអាវលក់ដាច់បំផុតក្នុងរយៈពេល ៣ ឆ្នាំជាប់គ្នា។
ដោយឡែកខ្សែប្រយុទ្ធសញ្ជាតិ កូរ៉េខាងត្បូង Son ឈរលេខ ២, កីឡាករ Hirving Lozano របស់ក្រុម San Diego FC ឈរនៅលេខ ៣, កីឡាករ Luis Suarez របស់ Inter Miami ឈរនៅលេខ ៤, កីឡាករ Miguel Almiron របស់ Atlanta United ឈរនៅលេខ ៥។
កីឡាករ Jordan Morris របស់ Seattle Sounders FC ឈរនៅលេខ ៦, កីឡាករ Rodrigo de Paul របស់ Inter Miami ឈរនៅលេខ ៧, កីឡាករ Darlington Nagbe របស់ក្រុម Columbus Crew ឈរនៅលេខ ៨, Wilfried Zaha របស់ Charlotte FC ឈរនៅលេខ ៩ និង Marco Reus របស់ LA Galaxy ឈរនៅលេខ ១០។
ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់កីឡាករលំដាប់កំពូលទាំង ១០៖
| ចំណាត់ថ្នាក់ | ឈ្មោះកីឡាករ | ក្លិប |
|---|---|---|
| ១ | Lionel Messi | Inter Miami CF |
| ២ | Son Heung-min | LAFC |
| ៣ | Hirving “Chucky” Lozano | San Diego FC |
| ៤ | Luis Suárez | Inter Miami CF |
| ៥ | Miguel Almirón | Atlanta United |
| ៦ | Jordan Morris | Seattle Sounders FC |
| ៧ | Rodrigo De Paul | Inter Miami CF |
| ៨ | Darlington Nagbe | Columbus Crew |
| ៩ | Wilfried Zaha | Charlotte FC |
| ១០ | Marco Reus | LA Galaxy |
ប្រភព៖ KAMPUCHEATHMEY



