អ្នក​គាំទ្រ​កម្ពុជា ស្ថិត​នៅ​លេខ​២ ក្នុង​ពាន​ Challenge League ក្រោយ​ចប់សន្សំក្នុង​ពូល

ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ AFC Challenge League បាន​បញ្ចប់​ហើយ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​​ចាប់​ពី​ថ្ងៃ​ទី ​២៦​ ខែ​តុលា ដល់​ទី​ ១ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ដោយ​មាន​ប្រទេស​ ៥​ បាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ ក្នុង​នោះ​ កម្ពុជា ទទួលរៀប​ចំ​ការ​ប្រកួត​ពូល D។

ការ​ប្រកួត​​ទាំង​តំបន់​អាស៊ី​ខាង​កើត និង​ អាស៊ី​ខាង​លិច សរុប​ ៣០​ ប្រកួត ដោយ​​​កើត​មាន​គ្រាប់​បាល់​ចំនួន ៩៣ គ្រាប់។ គិត​ជា​មធ្យម ៣.២​​ គ្រាប់ ក្នុង​មួយ​ប្រកួត។ កីឡាករ Moses Dyer របស់​ ភ្នំពេញ​ក្រោន ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ ៥ គ្រាប់។

 

ចំណែក​​អ្នក​ទស្សនា​ផ្ទាល់​សរុប ចំនួន ៧០ ៤០៨ ​នាក់សម្រាប់​ការ​ប្រកួត​ទាំង ៣០ លើក។ គិត​ជា​មធ្យមភាគ​ មួយ​ប្រកួត​មាន​អ្នក​ទស្សនា​ផ្ទាល់ ២ ៣៤៧​នាក់។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ពូល D នៅ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ ​ចំនួន ៦ ប្រកួត ​មាន​អ្នក​ទស្សនា​ផ្ទាល់សរុប ២២ ៧៤៨ នាក់។ ចំនួន​នេះ​ស្ថិត​នៅ​លំដាប់​ទី២ ខណៈ​លំដាប់​ទី១​បាន​ទៅ​ប្រទេស​គីជីស្ថាន ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៣០ ០៣៨ នាក់។

ចំណែក​ អ្នក​គាំទ្រ​នៅ​ប្រទេស​ប៊ូតាន ស្ថិត​នៅ​លំដាប់​ទី ​៣ ​ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ៨ ០១៦ នាក់ ហើយ​លំដាប់​ទី៤ ប្រទេស​គុយវែត ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​ចំនួន  ៧ ៤៣៥ នាក់។ ​នៅ​ពូល E ប្រទេស​ឥណ្ឌូណេស៊ី​មាន​អ្ន​ក​ទស្សនា​ផ្ទាល់​តិច​ជាង​គេ​បំផុត​គឺ ២១៤៤​នាក់។

ស្ថិតិ​អ្នក​គាំទ្រ​គិត​លើ​​ការ​ប្រកួត​លំដាប់​កំពូល ៥ ប្រកួត

  1. Muras ១-១ Al-Arabi មាន​អ្នក​ទស្សនា​ផ្ទាល់ ១២ ៧៥៧ នាក់
  2. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ SP Falcons មាន​អ្នក​ទស្សនា​ផ្ទាល់ ១០ ៣៦៩​ នាក់
  3. Muras United ២-០ Sofa មាន​អ្នក​ទស្សនា​ផ្ទាល់ ៩ ០៧៥​ នាក់
  4. Muras United ០-០ Regar-TadAZ មាន​អ្នក​ទស្សនា​ផ្ទាល់ ៧ ៤៤២ ​នាក់
  5. ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Ezra FC មាន​អ្នក​ទស្សនាផ្ទាល់ ៥ ៦០៦ នាក់

ស្ថិតិ​​អ្នកគាំទ្រ​តាម​ពូល​ទាំង ៥

  1. ពូល C នៅ​ប្រទេស គីជីស្ថាន មាន​​អ្នក​ទស្សនា ​ចំនួន ៣០ ០៣៨ នាក់
  2. ពូល D នៅ​ប្រទេស​ កម្ពុជា មាន​​អ្នក​ទស្សនា ចំនួន ២២ ៧៤៨ នាក់
  3. ពូល A នៅ​ប្រទេស​ ប៊ូតាន មាន​អ្នក​ទស្សនា ចំនួន ៨ ០១៦ នាក់
  4. ពូល B នៅ​ប្រទេស គុយវែត មាន​អ្នក​ទស្សនា ​ចំនួន ៧ ៤៣៥ នាក់
  5. ពូល E នៅ​ប្រទេស ឥណ្ឌូណេស៊ី មាន​​អ្នក​ទស្សនា ចំនួន ២ ១៤៤ ​នាក់

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top