Messi ចុចឈ្មោះកីឡាករ ៥ នាក់​ល្អបំផុតក្នុងពិភពលោក

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានចុចឈ្មោះ Neymar, Kylian Mbappe, Eden Hazard, Luis Suarez និង Sergio Aguero ជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ដោយមិនរាប់បញ្ចូលខ្លួន​ឯង។

នៅក្នុងកិច្ចសម្ភាសមួយ Messi ត្រូវបានសួរ​ថា៖ តើនរណាជាកីឡាករល្អបំផុតក្នុងពិភពលោក ក្រៅអំពី Messi? អ្នកមិនអាចជ្រើសរើសខ្លួនឯងទេ តើនរណាល្អបំផុត?

 

ភ្លាមនោះ Messi បានឆ្លើយតបទៅវិញ ថា៖ «វាគឺពិបាកដើម្បីជ្រើសរើសណាស់ ព្រោះមានកីឡាករច្រើន។ ឱ្យខ្ញុំគិតសិន។ នៅក្នុងគំនិតរបស់ខ្ញុំមាន Neymar, Kylian Mbappe, Eden Hazard, Luis Suarez និង Sergio Aguero។ ខ្ញុំប្រហែលជាភ្លេចកីឡាករមួយចំនួនទៀត ប៉ុន្តែខ្ញុំប្រាកដណាស់ ថា កីឡាករទាំងនេះ គឺល្អបំផុត»

បន្ទាប់ពី Messi ជ្រើសរើសដូច្នេះ ស្រាប់តែអ្នកសម្ភាសសួរបន្ត ថា អ្នកបានជ្រើសរើសកីឡាករល្អៗច្រើនហើយ ប៉ុន្តែអ្នកកំពុងភ្លេចមនុស្សម្នាក់ហើយ។ គាត់ពាក់អាវលេខ ៧។ តើអ្នកអាចគិតថាគាត់ជានរណាទេ?

Messi បានឆ្លើយ ថា៖ «Cristiano។ ខ្ញុំបានដកគាត់ចេញ នោះដោយសារគាត់ស្ថិតនៅក្នុងលំដាប់ជាមួយខ្ញុំ»

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top