លោក Koji នឹងដឹកនាំក្រុមជម្រើសជាតិនារី ប្រជែងពានរង្វាន់ ASEAN MSIG Serenity Cup

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា នឹងត្រូវទៅចូលរួមប្រកួតពានរង្វាន់ ASEAN MSIG Serenity Cup 2025 ចាប់ពីថ្ងៃទី៦-១៩ សីហា នៅទីក្រុង Hai Phong ប្រទេសវៀតណាម។ លោក Koji Gyotoku នឹងទទួលបន្ទុក ដឹកនាំក្រុមនារីសម្រាប់ព្រឹត្តិការណ៍នេះ។

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ស្ថិតនៅពូល A ជាមួយថៃ ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះ វៀតណាម ខណៈ ពូល B មានហ្វីលីពីន មីយ៉ាន់ម៉ា អូស្ដ្រាលី និងទីម័រខាងកើត។ យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោក Koji Gyokotu ត្រូវបានតែងតាំងធ្វើជាគ្រូបង្វឹក ដឹកនាំទៅប្រកួតក្នុងពានរង្វាន់នេះ។

កម្ពុជា ត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី៦ សីហា វេលាម៉ោង៧:៣០យប់ និងថ្ងៃទី៩ សីហា ជួបជាមួយក្រុមនារីថៃ វេលាម៉ោង ៤:៣០រសៀល។ លុះចូលដល់ថ្ងៃទី១២ សីហា ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា ត្រូវប៉ះជាមួយឥណ្ឌូណេស៊ី វេលាម៉ោង ៤:៣០រសៀល។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញពីសមាសភាពកីឡាការិនី ២៣រូប ត្រូវចូលរួមក្នុងពានរង្វាន់នេះ មានដូចជា៖ អ៊ិន ស្រីនិច, ជិន សូវៀត, ពេញ បូរ៉ាវី, សុខ លី, ហ៊ីម កញ្ញា, មាត សាភា, វ៉ាន់ លីដា, ហ៊ា ស្រីឡាស់, ឈីវ សាលីណា, អ៊ឺន សុភី, ម៉ាក់ ស្រីរ័ត្ន, ភឿន ស្រីភ័ស្ដ, ស្រ៊ុន ស្រីលក្ខ, ឌី សុធា, សឹម ម៉ៃសំ, ហាន ស្រីកែវ, ហុក សៅឌី, ស៊ា ស៊ីមាន, រិទ្ធ ច័ន្ទនិម្មល, ហេង សុវណ្ណមុនី, គ្រឺន ស្រីបុល, កាន់ ស្រីនិច, សោម មុនីកន្និដ្ឋា៕

ប្រភព៖THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top