ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​  

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​សម្រេច​លើកពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ២០២៥​ នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ទាំង​អស់​មាន​ពេលវេលាប្រមូលផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​យូរ​គ្រប់គ្រាន់។

លោក​ អាំង​ សិរី​ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​លើក​ពេល​ប្រកួត​នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​បានប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នាល្អ​គ្រប់គ្រាន់​។​ ពោល​ហាត់​ជា​មួយ​គ្នា​បាន​យូរ​យល់​ពី​ចិត្ត​គ្នា​ដើម្បី​លេង​ឲ្យ​ស៊ីចង្វាក់​គ្រប់​តួនាទី។​

តាម​បទ​ពិសោធ​កន្លង​ទៅ​នៅ​ SEA V League​ នេះ​មើល​ឃើញ​ថា​ការ​ដែល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​តិចតួច​នេះ​ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​សូវត្រូវ​គ្នា​សោះ​រហូត​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​បាន​ឃើញ​ស្រាប់​។​ ដោយ​សារ​កីឡាករ​ត្រូវ​បំពេញ​ភារកិច្ច​​នៅ​បណ្ដា​ក្លឹប​រៀងៗ​ខ្លួន​ទើប​មាន​ពេលវេលា​តិចតួច​បានមក​ហ្វឹកហាត់​ជុំ​គ្នា។​

ដូច្នេះ​ជា​បទ​ពិសោធ​ត្រូវ​ផ្អាក​ការ​ប្រកួត​ពានរ​ង្វាន់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​តំណាង​ជាតិ​ ឬ​ការ​ប្រកួត​ជា​ស៊ីហ្គេម​​ជា​ដើម​។ ការ​លើក​ពេល​ប្រកួត​នេះ​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ប្រកាស​ប្រាប់​ដល់​បណ្ដា​ក្លឹប​ចំណុះ​ទាំង​ ៣២​រួច​ហើយ​ពី​ការ​ពន្យាពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ ​ ឆ្នាំ​២០២៥​ ទៅ​អំឡុខែ​មករា-កុម្ភៈ​ ឆ្នាំ​២០២៦​ វិញ​បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣៣​ នេះ​ហើយ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top