កីឡាករកម្ពុជា ៣ នាក់ទាយ Liverpool ខណៈ វឌ្ឍនាកា យក Man United ឈ្នះលីគអង់គ្លេសឆ្នាំនេះ

កីឡាករជម្រើសជាតិ កម្ពុជា ឆ្នើមៗ ៣ រូបបានព្យាករក្រុម Liverpool នឹងអាចឈ្នះពានលីគកំពូល អង់គ្លេស Premier League រដូវកាល ២០២៥-២០២៦ លើកលែងតែខ្សែប្រយុទ្ធរបស់ បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា ជ្រើសរើសយក Manchester United។

ថ្មីៗនេះតាមរយៈការឆ្លើយឆ្លងសារអេឡិចត្រូនិចជាមួយ Seasia goal កីឡាករជម្រើសជាតិ កម្ពុជា Nick Taylor, Andreas Nieto និងប្រធានក្រុម កាន់ ម៉ូ បានព្យាករដូចៗគ្នា ថា Liverpool នឹងអាចឈ្នះពាន Premier League។

ដោយឡែកកីឡាករ កម្ពុជា ម្នាក់ទៀត គឺម្ចាស់អាវលេខ ១១ ចាន់ វឌ្ឍនាកា ក៏បានព្យាករអំពីក្រុមឈ្នះពានលីគកំពូល អង់គ្លេស រដូវកាលនេះផងដែរ ដោយតាមរយៈវីដេអូសម្ភាសជាមួយក្លិប បឹងកេត រូបគេបានទាយច្បាស់ៗថា ក្រុមបិសាចក្រហម Man United នឹងឈ្នះពាន Premier League ឆ្នាំនេះ។

ខាងលើនេះ ជាទស្សនៈរបស់កីឡាករ កម្ពុជា ដែលព្យាករអំពីក្រុមខ្លួនស្រឡាញ់នឹងអាចឈ្នះពាន Premier League រដូវកាលនេះ។ យ៉ាងណាមិញ បើក្រឡេកមើលអំពីការប្រកួតពាន Premier League រដូវកាលនេះ ឃើញថាក្រុមការពារតំណែងជើងឯក Liverpool នៅតែបន្តធ្វើបានល្អ ដោយឆ្លងកាត់ការប្រកួតសប្តាហ៍ដំបូង ពួកគេបានឈ្នះក្រុម Bournemouth ៤-២។ ដោយឡែក Man United វិញ គឺធ្វើមិនបានល្អនោះទេ ដោយពួកគេបរាជ័យក្រោមថ្វីជើងក្រុម Arsenal ក្នុងលទ្ធផល ១ ទល់នឹង ០៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top