កីឡាករវាយកូនបាល់ Novak Djokovic បានឆ្លងផុតជុំទី១ នៃការប្រកួតដណ្តើមពានរង្វាន់ US Open 2025 ក្រោយពីបានផ្តល់មេរៀនទៅកាន់កីឡាករវ័យ ១៩ឆ្នាំ Learner Tien លទ្អផល ៣សិត ហើយនេះក៏បានក្លាយជាការចាប់ផ្តើមដំណើរស្វែងរកការឈ្នះពានឱ្យបានលើកទី២៥ ក្នុងអាជីពកម្រិត Grand Slam ។
សម្រាប់ការឈានទៅជុំទី២ នេះផងដែរ គឺកីឡាករសញ្ជាតិស៊ែប៊ី Djokovic ត្រូវតទល់នឹងកីឡាករអាមេរិកវ័យ ២២ឆ្នាំ Zachary Svajda ខណៈម្ចាស់លេខរៀងទី៧ ពិភពលោក វ័យ ៣៨ឆ្នាំ (Djokovic) ធ្លាប់គ្រងពានឯកត្តជននេះបានចំនួន ៤លើករួចមកហើយ នឹងចុងក្រោយកាលឆ្នាំ២០២៣ ។
ជ័យជម្នះនេះក៏មានន័យថា Djokovic បានក្លាយជាកីឡាករដំបូងគេគិតចាប់តាំងពីព្រឹត្តិការណ៍នេះបានប្រែក្លាយជាកម្មវិធីប្រកួតលក្ខខណៈអាជីពតាំងពីឆ្នាំ១៩៦៨ ដែលអាចវាយឈ្នះការប្រកួតបើកឆាកចំនួន ៧៥ដងជាប់គ្នាក្នុងកម្រិត Grand Slams ៕
ប្រភព៖ FRESH NEWS