កំពូលតារាចម្រៀងប៉ុបអាមេរិក Taylor Swift និងកីឡាករបាល់ឱប Travis Kelce បានរៀបចំពិធីភ្ជាប់ពាក្យជាផ្លូវការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០២៣។
ដំណឹងភ្ជាប់ពាក្យបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោកទាំងអ្នកគាំទ្រ និងបុគ្គលល្បីៗ រាប់ទាំងថ្នាក់ដឹកនាំកំពូលអាមេរិកផង។ ចិញ្ចៀនពេជ្រ ដែលកីឡាករជូនគូស្នេហ៍ត្រូវបានគេដឹងថា តម្លៃ ៦៥ម៉ឺនដុល្លារអាមេរិក។
Taylor Swift អាយុ ៣៥ឆ្នាំ ត្រូវបានគេប៉ាន់ស្មានមានទ្រព្យសម្បត្តិប្រមាណ ១.៦ប៊ីលានដុល្លារអាមេរិក។ ទស្សនាវដ្តីអាមេរិក Forbes បានចាត់ទុកតារាស្រីរូបនេះ រកបានចំណូលប្រមាណ ១ប៊ីលានដុល្លារពីអាជីពចម្រៀង ក្នុងនោះប្រមាណ ៨៥០លានដុល្លារពីការប្រគំតន្ត្រីរយៈពេលជិត២០ឆ្នាំ អចលនទ្រព្យមានតម្លៃជិត ១២០លានដុល្លារ អគារតម្លៃ ១៧លានដុល្លារ និងយន្តហោះឯកជនតម្លៃ ២៣លានដុល្លារ។
ចំណែកកីឡាករ While Kelce អាយុ ៣៥ ឆ្នាំ មានលទ្ធភាពទិញចិញ្ចៀនពេជ្រតម្លៃប្រមាណ ៦៥ម៉ឺនដុល្លារអាមេរិក។ យោងតាមទស្សនាវដ្តី Forbes បានប៉ាន់ស្មានថា ការឈ្នះជើងឯក Super Bowl ៣សម័យទទួលបាន៧០លានដុល្លារ។ សម្រាប់អាជីពជាកីឡាករបាល់ឱបរយៈពេល១២ឆ្នាំ អាចរកចំណូលបាន ១១១លានដុល្លារអាមេរិក។ លោករកបានប្រមាណ ៨០លានដុល្លារអាមេរិកទៀតពីការងារក្រៅទីលានកីឡា ព្រមទាំង ១០០លានដុល្លារទៀតពីកុងត្រាជាមួយកម្មវិធី Wondery កាលពីឆ្នាំ ២០២៤។ លោកក៏មានវីឡាតម្លៃ ៦លានដុល្លារនៅទីក្រុង Kansas City និងរថយន្ត Rolls-Royce Phantom តម្លៃ ៤០ម៉ឺនដុល្លារថែមទៀត។
បូករួមទ្រព្យសម្បត្តិគូស្នេហ៍តារាចម្រៀង និងកីឡាករបាល់ឱប Swift-Kelce ចូលគ្នាគឺមានប្រមាណជិត ២ប៊ីលានដុល្លាររអាមេរិក ដែលធ្វើឲ្យគូស្នេហ៍ឈានឡើងមួយកម្រិតទៀត ប៉ុន្តែនៅក្រោម Jay-Z និង Beyoncé ប្រមាណជាង ៣ប៊ីលានដុល្លារ៕
ប្រភព៖ KAMPUCHEATHMEY