ជាម អាដាំ ជឿជាក់ថ្ងៃខាង​មុខមានកីឡាករល្អដូច សុខ ធី ពេជ្រ សម្បត្តិ ច្រើន

អតីតអ្នកប្រដាល់ល្បីឈ្មោះ និងជាម្ចាស់ខ្សែក្រវាត់ K Cement លោក ជាម អាដាំ ជឿជាក់ថានៅថ្ងៃខាងមុខនឹងមានកីឡាករល្អដូចជា សុខ ធី នុិងកីឡាករ ពេជ្រ សម្បត្តិ ច្រើនទៀត ព្រោះសហព័ន្ធបានបណ្ដុះថ្នាលគុនខ្មែរបានច្រើនសំបូរធនធាន។ 

លោក​ ជាម​ អាដាំ​ បាន​ឲ្យ​ដឹង​ថា​ កីឡា​ប្រដាល់​ក៏​ដូច​ជា​ការ​រៀន​សូត្រ​អីចឹង​ដែរ​ ពោល​ម្នាក់ៗ​រៀន​រាប់​ឆ្នាំ​ទើប​ចប់​ ឬ​ក្លាយ​ជា​អ្នក​ពូកែ​យក​ចំណេះដឹង​ទៅ​ប្រើប្រាស់​បាន។​ ចំណែក​ការ​ហាត់​ប្រដាល់​ក៏​ដូច​គ្នា​ អ្នក​ដែល​​ចាប់​ហ្វឹកហាត់​តាំង​ពី​តូច​មក​ហើយ​គឺនឹង​ល្អ​មាន​សមត្ថភាព​ខ្លាំង​ពូកែ។​

ម្ចាស់​ខ្សែក្រវាត់​ K Cement ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ អ្វី​ដែល​លោក​បាន​ឃើញ​ជាក់ស្ដែង​សហព័ន្ធ​បណ្ដុះ​ធនធាន​ថ្នាល​បាន​ច្រើន​។​ ក្មេងៗ​បាន​ហ្វឹកហាត់​តាំង​ពី​តូច​ដូច​នេះ​ទម្រាំ​ដល់​ធំ​នឹង​សំបូរ​ជើង​ខ្លាំង​ដូច​ជា​ប្រភេទ​ សុខ​ ធី​ ពេជ្រ​ សម្បត្តិ​ ឬ​អាច​ល្អ​ជាង​នេះ​ទៀត​ផង។​ បច្ចុប្បន្ន​ក្មេងៗ​ភាគ​ច្រើន​វាយ​បែប​ក្បាច់​ស្នៀត​ល្អ​ៗ។​ ការ​ហាត់​ពី​ក្មេង​ទៅ​ធ្វើ​ឲ្យ​រាងកាយ​រឹងមាំ​ និង​សមស្រប​ រហ័សរហួន។​

បញ្ជាក់​ដែរ​ថា​ សុខ​​ ធី​ ពេជ្រ​ សម្បត្តិ​ គឺ​ជា​លំដាប់​កីឡាករ​ជួរ​មុខ​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ជា​ខ្លាំង​នាពេល​បច្ចុប្បន្ន​នេះ។​ ជា​មួយ​គ្នា​នេះ​ដែរ​បន្ទាប់​ពីលោក​ ខូវ​ ឆាយ​ ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​​ប្រដាល់​គុន​ខ្មែរ​គេ​មើល​ឃើញ​ថា​មាន​សកម្មភាព​ច្រើន​ពិសេស​ការ​ចុះ​ទៅ​តាម​បណ្ដាក្លឹប​ប្រដាល់​នានា​ ជ្រោមជ្រែងការ​បង្កើត​ក្លឹប​ថ្មីៗ​ និង​ឧបត្ថម្ភ​ លើក​ទឹកចិត្ត​លើ​ការ​បណ្ដុះ​បណ្ដាល​យុវជន​ថ្នាល​បន្ត​វេន​​ផង​ដែរ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top