(ឡាស់វេហ្គាស់)៖ កីឡាករប្រដាល់សកល Keith Thurman អតីតគូប្រជែងរបស់ Manny Pacquiao និង Naoya Inoue បានប្រកាសផ្លូវការ ពីការវិលចូលសង្វៀនប្រដាល់វិញ បន្ទាប់ពីអវត្តមានអស់រយៈពេល ៣ឆ្នាំមកនេះ។
ពីគេហទំព័រកីឡា Opera News បានចេញផ្សាយថា ការប្រកាសវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះដែរ កីឡាករអាមេរិក Thurman នឹងប្រកួតដណ្តើមខ្សែក្រវាត់ WBC super welterweight របស់ជើងខ្លាំង Sebastian Fundora នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ នៅក្នុងទីក្រុង Las Vegas។
នៅចាំបានថា Thurman បានស្គាល់រសជាតិចាញ់លើកដំបូងក្នុងអាជីពប្រដាល់របស់ខ្លួន ក្រោមកណ្តាប់ដៃរបស់ Pacquiao ដោយពិន្ទុឯកច្ឆន្ទ ពីការប្រកួតដណ្តើមខ្សែក្រវាត់ WBA welterweight កាលឆ្នាំ២០១៩ និងបាត់មុខពីសង្វៀនរហូតដល់ឆ្នាំ២០២២។
ចំណែកឯគូប្រជែងរបស់គេវិញគឺ Fundora កំពុងកាន់កាប់ខ្សែក្រវាត់ WBC ជាមួយទម្រង់ប្រយុទ្ធខ្លាំងក្លាជាងមុន ក្រោយចាញ់ Brian Mendoza ក្នុងឆ្នាំ២០២៣។ រូបគេមិនទាន់ចាញ់ឡើយ គិតចាប់តាំងដណ្តើមបានខ្សែក្រវាត់ WBC និង WBO ពី Tim Tszyu រួចមក និងឡើងការពារបានសម្រេចទៀតផងទល់នឹង Chordale Booker៕
ប្រភព៖ FRESHNEWS