Alcaraz ផ្តួលជើងខ្លាំងលេខ១ ពិភពលោក Sinner ដើម្បីលើកពាន US Open 2025

(ញូវយ៉ក)៖ កីឡាករតេន្នីសលេខ២ ពិភពលោក Carlos Alcaraz បានយកឈ្នះម្ចាស់ការពារតំណែងជើងឯក Jannik Sinner ដើម្បីគ្រងជើងឯក US Open 2025 នៅទឹកដីសហរដ្ឋអាមេរិក នារាត្រីថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះជាពានធំទី២ ក្នុងកម្រិត Grand Slam ប្រចាំឆ្នាំ២០២៥ ដែលកីឡាករអន្តរជាតិអេស្ប៉ាញ ដណ្តើមបាន ក្រោយពេលឈ្នះពាន French Open របស់បារាំងរួចមក ស្របពេលគូប្រជែងដែលឈរលេខ១ ពិភពលោក សញ្ជាតិអ៉ីតាលី ដណ្តើមបានពាន Australian Open និង Wimbledon ផងនោះ។

ក្នុងជំនួបនៃវគ្គផ្តាច់ព្រ័ត្រដែលអូសបន្លាយដល់ទៅ ៤សិតផងនោះ Alcaraz ធ្វើបានល្អនៅសិតចុងក្រោយ ក្រោយពេល Sinner បានតាមស្មើលទ្ធផល ១-១ រួចមក ជាមួយនឹងលទ្ធផលផ្លូវការ ៦-២ ៣-៦ ៦-១ និង ៦-៤ នៅឯទីលានដែលស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងថា Alcaraz ដែលបានការពារ French Open បានសម្រេចក្នុងឆ្នាំនេះ បានត្រឡប់មកឈ្នះជើងឯក US Open ជាលើកទី២ ទៀតគិតចាប់តាំងឈ្នះលើកដំបូងកាលឆ្នាំ២០២២ នាំឱ្យកីឡាករវ័យ ២២ឆ្នាំរូបនេះ ឈ្នះពានធំក្នុងក្របខណ្ឌ Grand Slam បាន ៦លើកសរុប។ រូបគេបានក្លាយជាកីឡាករទី២ វ័យក្មេងពិភពលោក បន្ទាប់ពី Bjorn Borg ធ្លាប់ធ្វើបានក្នុងលទ្ធផលនេះ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top