(បរទេស)៖ ក្រុមបាល់ទាត់អាសូរីអ៉ីតាលី និងអ៉ីស្រាអែល បានបំប៉ោងសំណាញ់ទីគ្នាដល់ទៅ ៩គ្រាប់ឯណោះ ក្នុងប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប (UEFA) នាយប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងជំនួបដ៏ជក់ចិត្តដិតអារម្មណ៍នេះដែរ អ៉ីតាលី អតីតជើងឯក World Cup ៤សម័យកាលស្មើនឹងអាល្លឺម៉ង់ផងនោះ ជាអ្នកទទួលបានជ័យជម្នះ ៣ពិន្ទុ នៃការប្រកួតសន្សំពិន្ទុលើកទី៤ ប្រចាំពូល I របស់ពួកគេ ក្រោមលទ្ធផលឈ្នះផ្លូវការ ៥-៤។
ពួកគេរកបានជ័យជម្នះ ៣លើក និងចាញ់ ១លើកផងដែរ ក្រោយឆ្លងកាត់ ៤ប្រកួតមកនេះ ក្នុងនាមអតីតក្រុមខ្លាំងអដែលបានអវត្តមានពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup ២សម័យចុងក្រោយនេះ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី និងកាតា។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Nagyerdei ទឹកដីកណ្តាល អ៉ីស្រាអែលបានវាយបកតាមស្មើ ៤-៤ ដ៏អស្ចារ្យ ពោលគឺនៅនាទី៨៧ និងនាទី៨៩ ជិតដល់ម៉ោងចប់ការប្រកួត មុនពេល Tonali ដែលកោះហៅពីក្រុម Newcastle United ធ្វើបានគ្រាប់ជ័យជម្នះនៅនាទី៩០+១៕
ប្រភព៖ FRESHNEWS