កម្មវិធី​ប្រកួតពាន​អាស៊ី ACGL សម្រាប់ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ ភ្នំពេញ​ក្រោន

ការ​ប្រកួត​ពាន AFC Challenge League រដូវ​កាល ២០២៥-២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ ២០២៥ ទាំង​តំបន់​អាស៊ី​​ខាង​លិច និង​តំបន់​អាស៊ី​ខាងកើត។

តំបន់អាស៊ីខាងលិចមាន ៣ ពូល ខណៈ តំបន់អាស៊ីខាងកើត មាន ២ ពូល ក្នុងនោះ កម្ពុជា ជាប្រទេសតែមួយគត់ដែលមានក្លិបចំនួន ២ លេងនៅតំបន់អាស៊ីខាងកើត។ ដោយសារប្រទេសមួយមានក្លិបពីរទើបត្រូវបានចាប់ឆ្នោតឲ្យពូលផ្សេងគ្នា។

ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត សម្រាប់ពូល D ដែលក្រុម Manila Digger (ហ្វីលីពីន) SP Falcons (ម៉ុងហ្គោលី) និង Ezra FC (ឡាវ)។ ចំណែក ភ្នំពេញក្រោន ស្ថិតនៅពូល E ជាមួយក្រុម Dewa United FC (ម្ចាស់ផ្ទះឥណ្ឌូណេស៊ី) Shan United (មីយ៉ាន់ម៉ា) និង Tainan City FC (ឆាយនីយ តៃប៉ិ)។

តាម​ការ​​ធ្វើ​បច្ចុប្បន្នភាព​ថ្មី​ កម្មវិធី​ប្រកួត មាន​ដូច​ខាង​ក្រោម
ពូល D

  • Manila Digger vs Ezra FC (​ថ្ងៃអាទិត្យ ២៦ តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង Vs SP Falcons (ថ្ងៃ​អាទិត្យ ២៦ តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs Ezra FC (ថ្ងៃពុធ ២៩ តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)
  • SP Falcons vs Manila Digger fc (ថ្ងៃពុធ ២៩ តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង vs Manila​ Digger (ថ្ងៃ​សៅរ៍ ទី​១ វិច្ឆិកា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)
  • SP Falcons vs Ezra FC (ថ្ងៃ​សៅរ៍ ទី​១ វិច្ឆិកា នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ)

ពូល E

  • Dewa United vs ភ្នំពញ​ក្រោន (ថ្ងៃអាទិត្យ ២៦ តុលា នៅឥណ្ឌូណេស៊ី)
  • Shan United vs Tainan City FC  (ថ្ងៃ​អាទិត្យ ២៦ តុលា នៅឥណ្ឌូណេស៊ី)
  • ភ្នំពេញ​ក្រោន VS Shane United (ថ្ងៃ​ពុធ ២៩ តុលា នៅឥណ្ឌូណេស៊ី)
  • Tainan City FC vs Dewa United FC  (ថ្ងៃ​ពុធ ២៩ តុលា នៅឥណ្ឌូណេស៊ី)
  • Dewa United vs Shan United  (ថ្ងៃ​សៅរ៍ ១ វិច្ឆិកា នៅឥណ្ឌូណេស៊ី)
  • Tainan City FC vs ភ្នំពេញ​ក្រោន (ថ្ងៃ​សៅរ៍ ១ វិច្ឆិកា នៅឥណ្ឌូណេស៊ី)

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top