ឡុង សុវណ្ណឌឿន ដឹកដៃមិត្តរួមជាតិ ២ នាក់ ទៅប្រកួតកម្មវិធី V-ACTIVE KUN KHMER TO CHINA នៅ ចិន

អ្នកលេងគុនខ្មែរស៊េរីចាស់រហស្សនាម អធិរាជខ្លាកំណាចលាក់មុខ ឡុង សុវណ្ណឌឿន នឹងត្រូវឆ្លងដែនទៅទឹកដីប្រទេស ចិន ជាមួយមិត្តរួមជាតិ ២ រូបទៀតរួមមាន តែ វណ្ណា និង អូន ស៊ីនួន ដើម្បីប្រកួតក្នុងកម្មវិធី V-ACTIVE KUN KHMER TO CHINA kun khmer x kickboxing។

ការប្រកួតដ៏អស្ចារ្យក្នុងកម្មវិធី V-ACTIVE KUN KHMER TO CHINA នេះ នឹងធ្វើឡើងនៅខេត្តអានហ៊ួយ ប្រទេសចិន។ សមាសភាពគូប្រកួតនីមួយៗ ក៏បានប្រកាសរួចរាល់ហើយដែរ ក្នុងនោះខ្លាចាស់ ឡុង សុវណ្ណឌឿន ត្រូវជាមួយកីឡាករម្ចាស់ផ្ទះចិនរហស្សនាមឥន្ទ្រីត្រដាងស្លាប HAN ZHONGYI ដែលជាកីឡាករជើងខ្លាំងម្នាក់ មានសាច់ស្នៀតប្រយុទ្ធមិនអាចមើលរំលងបាន។ ដោយឡែក ២ គូទៀត គឺកីឡាករ តែ វណ្ណា ត្រូវជួបជាមួយកីឡាករ ចិន Liu Shenghao និងកីឡាករ អូន ស៊ីនួន ត្រូវជួបជាមួយកីឡាករចិន Qin Fuheng ។

កីឡាករគុនខ្មែរទាំង ៣ រូប បានត្រៀមខ្លួនរាល់ហើយ សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កំពូល V-ACTIVE KUN KHMER TO CHINA ដែលជាការប្រកួតគុនខ្មែរ និងឃីកបុកស៊ីង។ ជឿជាក់ ថា ការប្រកួតក្នុងកម្មវិធីនេះ នឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ហើយក៏ជាការប្រកួតមួយក្នុងការបង្ហាញគុនខ្មែរនៅលើឆាកអន្តរជាតិ ឱ្យអន្តរជាតិបានស្គាល់ពីគុនខ្មែរ ថា ក្បាច់គុនខ្មែរពិតអស្ចារ្យប៉ុណ្ណា។ វី-អាកទីន នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ។

ជួបគ្នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ នៅខេត្តអានហ៊ួយ ប្រទេសចិន៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top