ខ្សែការពារ Lewis បន្តរួមរស់ជាមួយ Man City ដល់ឆ្នាំ២០៣០ ក្រោយលេងនៅទីនេះតាំងអាយុ ៨ឆ្នាំ

(មេនឆេស្ទើ)៖ កីឡាករ Rico Lewis បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លឹបមេឃខៀវ Manchester City ដល់រដូវក្តៅ ឆ្នាំ២០៣០ ក្នុងនាមខ្សែការពារដែលត្រូវបានជ្រើសរើសចេញពីយុវជនថ្នាល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Lewis វ័យ ២០ឆ្នាំ ដែលបានចូលលេងក្នុងក្រុមធំតោកំណាចអង់គ្លេសបាន ៥លើកផងនោះ បានបន្តកិច្ចសន្យាថ្មី ២ឆ្នាំទៀត បន្ថែមលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់ដល់ខែមិថុនា ឆ្នាំ២០២៨។

អតីតយុវជនថ្នាលនៅកីឡដ្ឋាន Etihad រូបនេះអាចលេងបានទាំងតំបន់បម្រើ ចូលលេងបាន ៩៧ប្រកួតក្នុងក្រុមធំមេឃខៀវ គិតចាប់តាំងពីត្រូវបានកោះហៅលើកដំបូងនាអំឡុងខែសីហា ឆ្នាំ២០២២។ រូបគេបានរួមចំណែកជួយ City ឈ្នះជើងឯក Premier League ២លើក ពាន FA Cup, UEFA Champions League និង FIFA Club World Cup ១លើកដូចគ្នា។

Lewis បានថ្លែងថា «ខ្ញុំបានចំណាយពេលក្នុងជីវិតភាគច្រើនជាមួយក្លឹបនេះ។ City គឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ខ្ញុំ។ ដូច្នេះខ្ញុំនឹងបន្តនៅទីនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន ដែលជាក្តីរីករាយចំពោះខ្ញុំផងដែរ»៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top