ក្រុម​អ្នក​ប្រដាល់​មក​ពីអាមេរិក​ ​នឹង​ត្រឡប់​ទៅ​វិញ​ថ្ងៃ​អាទិត្យ​ ខណៈ​ពីរ​រូប​នៅបន្ត​ដើរលេងស្រុក​ខ្មែរ​សិន​

ក្រុម​កីឡាករ​ប្រដាល់​មក​ពី​សហរដ្ឋអាមេរិក​ ដែល​ដឹកនាំ​ដោយ​លោក​ ស្រប ស្រឿយ​ នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​នៅ​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ខណៈ​កីឡាករ​ពីរ​រូប​បន្ត​ស្នាក់នៅ​ និង​ដើរ​លេង​ប្រហែល​ ១-២​ សប្ដាហ៍​ទៀត​សិន។​

បន្ទាប់ពីធ្វើការប្រកួតរួចរាល់ និងបានដើរលេងកម្សាន្តតាមរមណីដ្ឋាននានា ទស្សនាប្រាសាទបុរាណខ្មែរ ជាច្រើនថ្ងៃរួចមកក្រុមប្រដាល់មកពីសហរដ្ឋអាមេរិកនឹងវិលត្រឡប់ទៅកាន់ប្រទេសខ្លួនវិញនៅថ្ងៃអាទិត្យនេះហើយ។ ចំណែកកីឡាករ Juan Jackson និងកីឡាករ Ryan Teal បន្តស្នាក់នៅប្រហែល ១-២ សប្ដាហ៍ទៀត។

កីឡាករ និងក្រុមការងារទាំងអស់សប្បាយរីករាយជាខ្លាំងចំពោះដំណើរមកកាន់កម្ពុជានៅពេលនេះ។ ក្រោយពីប្រកួតរួចបានដើរលេងទស្សនាប្រាសាទនានារបស់ខ្មែរដែលខ្លួនមិនធ្លាប់បានឃើញផ្ទាល់ពីមុនមក និងបានសាកញុំម្ហូបខ្មែរទៀតផង។

បញ្ជាក់​ដែរ​ថា​ កីឡាករ​ និង​ក្រុម​ការងារ​ដែល​មក​ពី​សហរដ្ឋអាមេរិក​មាន​គ្នា​សរុប​ប្រហែល​ជាង​១០​នាក់​បាន​មក​ចូលរួម​ការ​ប្រកួត​គុន​ខ្មែរ​ Land Of Peace​ កាល​ពី​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប។​ ការ​មក​ចូលរួម​ប្រកួត​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ ស្រប​ ស្រឿយ​ ដែល​ជា​គ្រូ​បង្វឹក​នៅ​ឯ​ទីនោះ​៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top