អេស្ប៉ាញ ព្រមានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ថាខ្លួននឹងពហិការមិនចូលរួមការប្រកួត World Cup ឆ្នាំ ២០២៦ ឡើយ ប្រសិនបើមានវត្តមានអ៊ីស្រាអែល។ ការព្រមានយ៉ាងម៉ឺងម៉ាត់នេះ ដោយសារអេស្ប៉ាញ ចាត់ទុកអ៊ីស្រាអែលបានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (SFF) សង្កត់ធ្ងន់ថា ស្ថាប័នកីឡាខ្លួនមិនអាចអើពើបាននោះទេ ខណៈដែលជនស៊ីវិលប៉ាឡេស្ទីនរាប់សែននាក់នៅតំបន់កាហ្សាត្រូវបានសម្លាប់ដោយអ៊ីស្រាអែល។ ពលរដ្ឋ ជាពិសេសភាគច្រើនជាកុមារ ទទួលរងភាពអត់ឃ្លាន បាត់បង់ផ្ទះសំបែង និងផ្លាស់ទីលំនៅជាដើម។ ឃើញស្ថានភាពបែបនេះ SFF បានព្រមានដោយជំហររឹងមាំ ថាខ្លួននឹងពហិការមិនចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលរៀបចំនៅអាម៉េរិក កាណាដា និងម៉ិកស៊ិកឡើយ ប្រសិនបើមានវត្តមានក្រុមអ៊ីស្រាអែល។
វិធានការរបស់អេស្ប៉ាញ គឺដើម្បីចង់ដាស់ស្មារតីមនុស្សជុំវិញពិភពលោកឱ្យដឹងថាអ៊ីស្រាអែលមិនគួរត្រូវបានផ្តល់សិទ្ធិក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកឡើយ ខណៈប្រទេសនេះបន្តយុទ្ធនាការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា។
ដោយឡែក អ្នករិះគន់ភាគច្រើនបានចាត់ទុកថា FIFA មានស្តង់ដារពីរចំពោះរុស្ស៊ី និងអ៊ីស្រាអែល។ ស្តង់ដារពីរ ដោយសារុស្ស៊ីត្រូវបានហាមឃាត់ពីការប្រកួតអន្តរជាតិ ដូចជាព្រឹត្តិការណ៍អូឡាំពិក និងព្រឹត្តិការណ៍ដែលរៀបចំដោយ FIFA បន្ទាប់ពីរុស្ស៊ីបង្កសង្គ្រាមនឹងអ៊ុយក្រែន ខណៈដែលអ៊ីស្រាអែលនៅតែបន្តទទួលនិទណ្ឌភាព ទោះបីជាមានភស្តុតាងជាក់ស្តែងនៃឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ។
សេចក្តីប្រកាសរបស់ក្រុមម្ចាស់ជើងឯកកីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០១០ បានបន្ថែមទម្ងន់ដល់ការទាមទារដែលកំពុងកើនឡើងសម្រាប់ FIFA និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីធ្វើសកម្មភាពប្រកបដោយភាពស៊ីចង្វាក់គ្នា និងយុត្តិធម៌។ សម្រាប់មនុស្សជាច្រើន ការមិនរាប់បញ្ចូលប្រទេសអ៊ីស្រាអែលពីកីឡាពិភពលោក មិនមែនភ្ជាប់នឹងនយោបាយនោះទេ ប៉ុន្តែជាការលើកកម្ពស់គោលការណ៍ជាមូលដ្ឋាននៃមនុស្សជាតិ។
សកម្មភាពជាច្រើនបង្ហាញថា ពិភពលោកកាន់តែមិនចង់ឱ្យភាពឃោរឃៅរបស់អ៊ីស្រាអែលមើលទៅមានលក្ខណៈធម្មតា ដ្បិតប្រទេសនេះ បានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមប្រល័យពូជសាសន៍ លើជនស៊ីវិញប៉ាឡេស្ទីននៅតំបន់កាហ្សាយ៉ាងឃោឃៅ៕
ប្រភព៖ THMEYTHMEY