គ្រូ​បង្វឹក​ក្លឹប​សេនប៊ុនថេន​ កីឡាករ​ទាំង​អស់​គួរ​យក​គំរូ​តាម​ មហា ម៉ាត់​ យ៉ាស៊ីន​ អាលីរីហ្សា​

គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុនខ្មែរ​ ថា​សិស្ស​ៗ​ទាំង​អស់​គួរ​យក​គំរូ​តាម​កីឡាករ​អាហ្វហ្គានីស្ថាន​ មហា ម៉ាត់​ យ៉ាស៊ីន​ អាលីរីហ្សា​ អាមៀ​ ជា​ដើម​ទាំង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ និង​ការ​ហ្វឹកហាត់​គឺ​ធ្វើ​បាន​ល្អ។​

លោក​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​មើល​ឃើញ​ពី​ការ​រស់នៅ​ និង​ហ្វឹកហាត់​ប្រចាំ​ថ្ងៃ​របស់​ក្រុម​កីឡាករ​អាហ្វហ្វានីស្ថាន​ដូច​ជា​ មហា ម៉ាត់​ យ៉ាស៊ីន​ អាលីរីហ្សា​ អាមៀ​ ធ្វើ​បាន​ល្អ​ជា​រៀងរាល់​ថ្ងៃ​ទើប​លោក​តែងតែ​ប្រាប់​សិស្ស​ក្នុង​ក្លឹប​ឲ្យ​យក​គំរូ​តាម។​

ក្រុម​របស់​​ មហា ម៉ាត់​ នេះ​គឺ​រស់នៅ​ល្អ​ខ្លាំង​ណាស់​ចេះ​ស្រឡាញ់​រាប់អាន​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ហូបចុកត្រឹមត្រូវ​ និង​​មាន​អនាម័យ។​ មិន​ចេះ​ដើរ​លេង​យប់​ផ្ដេសផ្ដាស​ ទៅ​ណា​មក​ណា​មាន​ច្បាប់​ទម្លាប់​ ស្រឡាញ់​ការ​ហ្វឹកហាត់​មិន​ចាំ​ឲ្យ​គ្រូ​និយាយ​ច្រើន​។​ ចំណុច​ល្អៗ​ទាំង​នេះ​ហើយ​ដែល​លោក​ជា​គ្រូ​ស្រឡាញ់​ចូល​ចិត្ត​ជា​ខ្លាំង​ និង​តែងតែ​ប្រាប់​ដល់​សិស្សៗ​ខ្មែរ​ឲ្យ​យក​គំរូ​តាម​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យកាន់​តែ​ល្អ​ដូច​ក្រុម​អាហ្វហ្គានីស្ថានទាំង​នេះ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡាករ​អាហ្វហ្គានីស្ថាន​ដែល​មាន​ មហា ម៉ាត់​ យ៉ាស៊ីន​ អាលីរីហ្សា​ អាមៀ​ បាន​មក​រស់​នៅ​ហ្វឹកហាត់​ជា​មួយ​ក្លឹប​ប្រដាល់ប៉ែនកាក់​សេនប៊ុនថេន​គុន​ខ្មែរ​ បាន​ប្រហែល​ ១០​ខែ​មក​ហើយ។​ បច្ចុប្បន្ន​កីឡាករ​ប៉ុន្មាន​នេះ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​មាន​ទាំង​ខ្សែក្រវាត់​ ពាន​រង្វាន់​​ជា​ច្រើន​ និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​អស់​ជា​ច្រើន​នាក់​មកហើយ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top