លោក​ អេ​ ភូថង​៖​ របួស​ភ្នែក​ ធឿន​ ធារ៉ា​ មិន​អីទេ​ធូរស្រាល​ហើយ​

លោក​ អេ​ ភូថង​ ថា​របួស​ភ្នែក​របស់​ ធឿន​ ធារ៉ា​ គឺ​មិន​អីទេ​ធូរស្រាល​ហើយ​ និង​កំពុង​ញុំ​ថ្នាំ​តាមដាន​តាម​​គ្រូ​ពេទ្យ​ប្រាប់​បន្ត​ទៀត ខណៈ​ការ​ហ្វឹកហាត់​មិន​ទាន់​អាច​ចូល​វិញ​នៅ​ឡើយ​ទេ។​

គ្រូប្រដាល់ជើងចាស់លោក អេ ភូថង ថាចំពោះស្ថានភាពរបួសភ្នែករបស់កូនសិស្សខ្លួននៅពេលនេះមានសភាពធូរស្រាលឡើងវិញហើយ ពោលពេលត្រូវអំឡុងពេលប្រកួតនោះគឺចុកភ្លាមៗតែម្ដង។

យ៉ាងណា ធារ៉ា ត្រូវបន្តតាមដានរបួសភ្នែកតាមដែលគ្រូពេទ្យបានប្រាប់ និងត្រូវទៅជួបពេទ្យតាមការណាត់ជាដើម។ បច្ចុប្បន្ននេះគឺកូនសិស្សរបស់ខ្លួនខាងលើគឺនៅមិនទាន់អាចចូលហ្វឹកហាត់វិញនោះបានទេ។

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ បាន​រងរបួស​ឈឺ​ភ្នែក​ខាង​ស្ដាំ​បន្ទាប់​ពី​ចូល​កណ្ដាប់​ដៃ​ឆ្វេង​របស់​កីឡាករ​បរទេស​ RUSLAN NAGIYEV អំឡុង​ទឹក​ទី១​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ថោន​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​។ រូប​គេ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី១​ នោះ​តែ​ម្ដង ខណៈ​ការ​ចាញ់​ដ៏​លឿន​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top