Admin

Muller សមាជិកឈ្នះ World Cup 2014 ជាមួយអាល្លឺម៉ង់ ចូលរួមជាមួយក្លិប Vancouver ដល់ចប់ឆ្នាំ២០២៥

(បរទេស)៖ ខ្សែប្រយុទ្ធ Thomas Muller បានចុះកិច្ចសន្យាលេងឱ្យក្លិប Vancouver Whitecaps របស់សហរដ្ឋអាមេរិក ក្រោយចប់កិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Bayern Munich រួចមករដូវកាលមុន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករចាស់វស្សាវ័យ ៣៥ឆ្នាំរូបនេះ បានព្រមព្រៀងលេងឱ្យក្រុមស្ថិតនៅក្របខណ្ឌ Major League Soccer មួយនេះត្រឹមចប់រដូវកាលឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ ជាមួយនឹងជម្រើសតបានដល់ឆ្នាំ២០២៦ ទៀតដែរ។ បច្ចុប្បន្ន Vancouver បានកំពុងឈរនៅលេខរៀងទី២ ក្នុងលីគបណ្តោះអាសន្ន ចាញ់ប្រៀបក្រុមកំពូលតារាង San Diego តែ ១ពិន្ទុប៉ុណ្ណោះប្រចាំតំបន់ Wester Conference នៅ MLS ដ្បិតសល់ ១០ប្រកួតទៀតបិទរដូវកាលឆ្នាំ២០២៥ នេះ។ Muller បានចាកចេញពីទ្រនំចាស់ Bayern Munich ដែលបានចំណាយពេល ២៥ឆ្នាំលេងឱ្យក្រុមជើងឯកអាល្លឺម៉ង់មួយនេះ និងបានចូលលេង ១៣១ប្រកួតផងដែរជាមួយជម្រើសជាតិឥន្រ្ទីដែកអាល្លឺម៉ង់ ដោយស៊ុតបាន ៤៥គ្រាប់សរុប និងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក កាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល ក្នុងនាមម្ចាស់ស្បែកជើងមាស Golden Boot […]

Muller សមាជិកឈ្នះ World Cup 2014 ជាមួយអាល្លឺម៉ង់ ចូលរួមជាមួយក្លិប Vancouver ដល់ចប់ឆ្នាំ២០២៥ Read More »

កីឡាករជឺជិតស៊ូ មិថុរ៉ា និង ពីរកក្កដា ទៅចូលរួមព្រឹត្តិការណ៍កីឡា​ពិភព​លោក World Games នៅចិន

កីឡាករជឺជិតស៊ូជម្រើសជាតិកម្ពុជា គង់ម៉ូណា មិថុរ៉ា និង ទូច ពីរកក្កដា​ បាន​ចេញ​ដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ ២០២៥ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ ព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ ២០២៥ នៅទីក្រុង ឈិនទូ សាធារណរដ្ឋប្រជាមានិតចិន។ ផ្អែកលើចំណាត់ថ្នាក់អន្តរជាតិ កីឡាករកម្ពុជា​ទាំង២រូប មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ​សម្រាប់​ការ​ចូលរួមប្រកួត​កីឡា​ជឺជីតស៊ូ លើ​វិញ្ញាសា ADULTS JU – JITSU SHOW OPEN ដែល​ជា​វិញ្ញាសា​សម្តែង​កម្រិត​ខ្ពស់​បំផុត។ គួរឱ្យដឹងថា កីឡាករទាំង ២ បាន​ដំណើរទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ​ព្រឹក​ទី៧ ខែសីហា ឆ្នាំ២០២៥ ខណៈ​ព្រឹត្តិការណ៍ The 2025 World Games មាន​រយៈ​ពេល​ ១០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៥៕ ប្រភព៖KAMPUCEHEATHMEY

កីឡាករជឺជិតស៊ូ មិថុរ៉ា និង ពីរកក្កដា ទៅចូលរួមព្រឹត្តិការណ៍កីឡា​ពិភព​លោក World Games នៅចិន Read More »

ក្រុមបាល់ទាត់នារីកម្ពុជា ទាំងពីរឈុត បរាជ័យក្រោមថ្វីជើងវៀតណាម និងលីបង់

ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីរបស់កម្ពុជា ទាំងឈុតធំ និង U20 សុទ្ធតែរងបរាជ័យ។ ក្រុមនារីឈុតធំ ចាញ់វៀតណាម លទ្ធផល៦-០ សម្រាប់ការប្រកួតបើកឆាកពូល A នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Lach Tray ក្នុងប្រទេសវៀតណាម ឯក្រុមនារីអាយុក្រោម ២០ឆ្នាំកម្ពុជា ចាញ់ លីបង់ លទ្ធផល១-០ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ក្នុងពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ ២០២៥។ នេះ គឺជាលើកទី៥ ដែលក្រុមនារីឈុតធំកម្ពុជា បានចាញ់ក្រុមនារីវៀតណាម។ លទ្ធផលនេះ សម្រាប់លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមនារីឈុតធំកម្ពុជា គឺជារឿងដែលពិបាកក្នុងការប្រជែងជាមួយក្រុមម្ចាស់ផ្ទះ ដែលមានកម្រិតខ្លាំងជាង។ ម្យ៉ាងវិញទៀត ក្រុមជម្រើសជាតិកម្ពុជា

ក្រុមបាល់ទាត់នារីកម្ពុជា ទាំងពីរឈុត បរាជ័យក្រោមថ្វីជើងវៀតណាម និងលីបង់ Read More »

ភ្នំពេញក្រោន និងអង្គការក្រៅរដ្ឋាភិបាល សហការគ្នាអប់រំអំពីគ្រាប់មីន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ

(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសសហការជាមួយ អង្គការស្មារតីនៃអ្នកកីឡា ក្នុងការផ្ដួចផ្ដើមគំនិតថ្មីមួយ អំពីគម្រោង «បាល់ទាត់ និងការអប់រំអំពីហានិភ័យ អំពីគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ សម្រាប់យុវជនដែលផ្លាស់ទីលំនៅ» ដោយផ្ដោតខេត្តចំនួន ២ គឺខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានការប៉ះទង្គិចប្រដាប់អាវុធ កាលពីថ្មីៗ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបដ៏លេចធ្លោរមួយ នៃលីគកំពូលកម្ពុជាខាងលើ បានបញ្ជាក់ថា គម្រោងដ៏សំខាន់នេះ ក្រោមកិច្ចសហការណ៍ជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(CMAA) នឹងផ្តល់ការអប់រំស្តីពីហានិភ័យនៃអាវុធជាតិផ្ទុះ (EORE) ជាបន្ទាន់តាមរយៈកីឡាបាល់ទាត់ ដែលជាកីឡាទទួលបានការស្រលាញ់ដោយយុវជនដែលផ្លាស់ទីលំនៅក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ គំនិតផ្តួចផ្តើមនេះដែរ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងជម្លោះព្រំដែននាពេលថ្មីៗ រវាងកម្ពុជា និងថៃ ដែលបាននាំឲ្យមានការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន ខណៈពេលដែលសហគមន៍ជាច្រើន កំពុងចាប់ផ្តើមដំណើរការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ វាអាចជាការគំរាមកំហែងនៃហានិភ័យសំណល់ជាតិផ្ទុះដែលសល់ពីសង្រ្គាម (ERW) ដែលនៅតែជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់កុមារ។ លោក លី ហៀង អគ្គលេខាធិការក្លឹប បាននិយាយថា «ភ្នំពេញក្រោន គឺលើសពីក្លឹបបាល់ទាត់មួយ យើងគឺជាសសរស្តម្ភនៃសហគមន៍របស់យើង។ សុវត្ថិភាព និងសុខុមាលភាពរបស់យុវជនកម្ពុជា គឺជាអាទិភាពបំផុតរបស់យើង។ តាមរយៈការចាប់ដៃគូជាមួយ អង្គការស្មារតីនៃអ្នកកីឡា យើងអាចប្រើប្រាស់អនុភាពកីឡាបាល់ទាត់ ដើម្បីផ្តល់សារសង្គ្រោះជីវិតការភ្ជាប់ទំនាក់ទំនង និងជះឥទ្ធិពលសម្រាប់យុវជនទាំងនេះ»។

ភ្នំពេញក្រោន និងអង្គការក្រៅរដ្ឋាភិបាល សហការគ្នាអប់រំអំពីគ្រាប់មីន ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃ Read More »

លោក Oleg Starynskyi ប្រាប់មូលហេតុ​ប្រើ​កីឡាករ​បរទេស​​ច្រើន​នៅ​តំបន់​ការពារ

លោក Oleg Starynskyi គ្រូ​បង្វឹក​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ប្រើ​ប្រាស់​កីឡាករ​បរទេស​ច្រើន​នៅ​តំបន់​ការពារ និង​តំបន់​ប្រយុទ្ធ​សម្រាប់​​រដូវ​កាល​ថ្មី​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​រង្វាន់​អន្តរជាតិ​នារដូវ​កាល​២០២៥-២៦។ បន្ទាប់​ពី​រដូវ​កាល​ចាស់​បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ នៃ​លីគ​កំពូល​កម្ពុជា និង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្លិប​ភ្នំពេញ​ក្រោន​ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ការ​បញ្ចេញ​កីឡាករ​​ល្អ​ៗ​ទាំង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស។ ក្លិប​រក្សា​ទុក​កីឡាករ​បរទេស​តែ​ម្នាក់​គត់​គឺ​ខ្សែ​ការពារ​​កូរ៉េ​ខាង​ត្បូង Park Yi-young ប៉ុន្តែ​បាន​នាំ​ចូល​កីឡាករ​បរទេស​២​នាក់​នៅ​តំបន់​ការពារ​សុទ្ធ​តែ​មក​ពី​តំបន់​អឺរ៉ុប​​គឺ Raul Feher សញ្ជាតិ​រ៉ូម៉ានី និង​ Rick Ketting សញ្ជាតិហូឡង់។ ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» លោក Oleg Starynskyi បាន​ប្រាប់​ថា ក្លិប​ភាគ​ច្រើន​នៅ​លីគ​កំពូល​កម្ពុជា ប្រើ​ប្រាស់​ខ្សែ​ប្រយុទ្ធ​ជា​កីឡាករ​បរទេស​ដែល​មាន​កាយ​សម្បទាធំ​ខ្ពស់។ ប្រសិន​បើ​បច្ចេកទេស​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​កីឡាករ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់​​ហាក់​ល្អ​ប្រសើរ​ជាង​កីឡាករ​ដែល​មាន​កាយ​សម្បទា​មិន​សូវ​ខ្ពស់។ ជាក់​ស្តែង​​​កាល​ពី​មុន ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​កីឡាករ Marcus Haber ដែល​មាន​បច្ចេកទេស​មិន​លើស​កីឡាករ​ដទៃ​ទេ ប៉ុន្តែ​រូប​គេ​មាន​កម្ពស់​ខ្ពស់​ងាយ​ស្រួល​ក្នុង​ការ​រក​គ្រាប់​បាល់ ហើយ​បាន​ជា​រូប​គេ​បាន​ឈ្នះ​ស្បែក​ជើង​មាស​២រដូវ​កាល​ជាប់​គ្នា។ ដូច្នេះ​ខ្សែ​ការពារ​ទាល់​តែ​មាន​កាយ​សម្បទា​ខ្ពស់​ធំ​ដែរ​ទើប​អាច​ប្រជែង​នឹង​ខ្សែ​ប្រយុទ្ធ​ដែល​មាន​កាយ​សម្បទា​ធំ​ខ្ពស់។ គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​បញ្ជាក់​ថា បើ​ទោះ​បី​ជា​លោក​​មាន​ខ្សែ​ការពារ​ជាកីឡាករ​បរទេស​ដល់​ទៅ​ ៣ នាក់ ប៉ុន្តែ​មិន​មែន​គ្រប់​ការ​ប្រកួត​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ដាក់​ឲ្យ​លេង​នោះ​ទេ។ កីឡាករ​ម្នាក់​ៗ​មិន​អាច​លេង​បាន​ល្អគ្រប់​ការ​ប្រកួត​ពេញ​មួយ​រដួវ​កាល​នោះ​ទេ ដូច្នេះ​លោក​នឹង​ប្រើ​ប្រាស់​កីឡាករ​បរទេស​លាយ​ចម្រុះ​កីឡាករ​ខ្មែរ​ដើម្បី​ឲ្យ​លេង​ជា​មួយ​គ្នា​ដែរ។​កីឡាករ​ខ្មែរ​ក៏​​បាន​លេង ហើយ​ចាប់​ដៃ​គូ​ជា​មួយ​កីឡាករ​បរទេស​រឹត​តែ​​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​បង្កើនសមត្ថភាព។ សូម​បញ្ជាក់​ថា ភ្នំពេញ​ក្រោន មាន​ខ្សែ​​ការពារសញ្ជាតិ​កូរ៉េ​ខាង​ត្បូង Park

លោក Oleg Starynskyi ប្រាប់មូលហេតុ​ប្រើ​កីឡាករ​បរទេស​​ច្រើន​នៅ​តំបន់​ការពារ Read More »

Nishida ជាកីឡាករអាស៊ីម្នាក់គត់ ស្ថិតក្នុងបញ្ជីអត្តពលិកបាល់ទះ ៥ រូប​ ​លោតវាយ​បាន​ខ្ពស់បំផុត​ក្នុង​លោក

អ្នកលេងតួនាទីស្មាត់ឆ្វេងរបស់ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន Yuji Nishida បានស្ថិតនៅក្នុង​បញ្ជី​កីឡាករ កីឡាការិនី​បាល់ទះកំពូលទាំង ៥ រូប​ដែល​ហក់លោត​វាយបាល់​បាន​ខ្ពស់ជាងគេបំផុត​នៅ​ក្នុង​ពិភព​លោក។ នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ ដែលកីឡាករ Yuji Nishida បានក្លាយជាកីឡាករមកពីទ្វីប អាស៊ី ម្នាក់គត់ ស្ថិតក្នុងអត្តពលិកទាំង ៥ រូប ហក់វាយបាល់ខ្ពស់ជាងគេបំផុត។ ដោយឡែក រឿងដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះ គឺក្នុងចំណោមអត្តពលិកទាំង ៥ នាក់នេះ ក៏មានកីឡាការិនីម្នាក់ផងដែរ។ ខាងក្រោមនេះ ជាឈ្មោះអត្តពលិកបាល់ទះទាំង ៥ ជាប់ឈ្មោះហក់វាយបាល់ខ្ពស់ជាងគេបំផុតគិតត្រឹមខែ សីហា ឆ្នាំ ២០២៥ នេះ៖ លំដាប់​ទី៥. កីឡាករ អាមេរិក Ben Patch៖ កីឡាកររូបនេះមានវ័យ ៣១ ឆ្នាំ និងមានកម្ពស់ ២.០៣ ម៉ែត្រ។ រូបគេអាច​លោត​វាយ​បានកម្ពស់ ៣.៨២ ម៉ែត្រ និង​លោត​បាំង​បាន​កម្ពស់ ៣.៥៨​ម៉ែត្រ។ លំដាប់​ទី៤. កីឡាករ ជប៉ុន Yuji Nishida៖ អ្នកលេងតួនាទីស្មាត់របស់ក្រុម

Nishida ជាកីឡាករអាស៊ីម្នាក់គត់ ស្ថិតក្នុងបញ្ជីអត្តពលិកបាល់ទះ ៥ រូប​ ​លោតវាយ​បាន​ខ្ពស់បំផុត​ក្នុង​លោក Read More »

Son Heung-min សារភាពថាការផ្ទេរទៅ Los Angeles FC មិនមែនជាជម្រើសដំបូងរបស់គាត់ទេ

(បរទេស)៖ តារាបាល់ទាត់កូរ៉េខាងត្បូង Son Heung-min បានសារភាពថាការផ្ទេរទៅក្លឹប Los Angeles FCរបស់សហរដ្ឋអាមេរិក មិនមែនជា ជម្រើសដំបូង របស់គាត់ទេ ប៉ុន្តែការជជែកជាមួយប្រធានក្លឹប “បានផ្លាស់ប្តូរចិត្តរបស់គាត់ ដើម្បីបានចូលរួមជាមួយនឹងតម្លៃកំណត់ត្រាមួយក្នុងក្របខ័ណ្ឌ Major League Soccer (MLS) ។ ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះមិនត្រូវបានបង្ហាញដោយក្លឹបណាមួយនោះទេ ប៉ុន្តែសារព័ត៌មាន Athletic បានរាយការណ៍ថា LAFC បានបង់ថ្លៃក្នុងចំនួនប្រហែល20លានផោនឬស្មើ 26.5 លានដុល្លារសម្រាប់កីឡាករវ័យ 33 ឆ្នាំនេះ។ តម្លៃដែលបានបង់ទៅឱ្យ Spurs សម្រាប់កីឡាករកូរ៉េខាងត្បូងគឺលើសតម្លៃខ្ពស់បំផុតនី MLS ពីមុន ដែលក្លឹប Atlanta United បង់ដើម្បីចុះហត្ថលេខា Emmanuel Latte Lath ពី Middlesbrough ក្នុងខែកុម្ភៈ16.5 លានផោន។ កីឡាករ Son បាននិយាយកាលពីថ្ងៃពុធថា “វាជាសុបិនក្លាយជាការពិត។ ប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ វាមិនមែនជាជម្រើសដំបូងរបស់ខ្ញុំទេ។ ប៉ុន្តែការនិយាយទូរស័ព្ទដំបូងដែលខ្ញុំបានជួបជាមួយ [សហប្រធាន LAFC] John

Son Heung-min សារភាពថាការផ្ទេរទៅ Los Angeles FC មិនមែនជាជម្រើសដំបូងរបស់គាត់ទេ Read More »

ពលរដ្ឋខ្មែរ យកសកម្មភាពកីឡា ជាទូតនៃសន្ដិភាព

មនុស្សត្រូវការលំហាត់ប្រាណ ចំបាច់ដើម្បីឲ្យមានសុខភាពល្អ។ លើសពីការប្រកួតប្រជែងតាមសមត្ថភាពបច្ចេកទេសកាយសម្បទា និងប្រាជ្ញាស្មារតី សកម្មភាពកីឡា ដើរតួជាទូតពង្រឹងចំណងមិត្តភាពរវាងមនុស្សនិងមនុស្ស រវាងប្រទេសនិងប្រទេស។ ពលរដ្ឋ ជាច្រើននៅកម្ពុជា បានបង្កើតសកម្មភាពកីឡាមហាជន ដើម្បីបង្ហាញទៅអន្ដរជាតិថាកម្ពុជា ស្រឡាញ់សន្ដិភាព និងត្រូវការសន្ដិភាព។ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាលកម្ពុជា តែងតែព្យាយាមដោះស្រាយ ដោយជំរុញឲ្យថៃ ឡើងមកតតាំងតាមផ្លូវច្បាប់នៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ប៉ុន្ដែ ថៃបដិសេធ ហើយបន្ដឈ្លោះជាមួយកម្ពុជា ខ្លាំងឡើងៗ។ លុះចូលដល់ថ្ងៃទី២៤ កក្កដា យោធាថៃ បានបាញ់មកលើកងទ័ពកម្ពុជា រហូតដល់យប់ថ្ងៃទី២៨ ឆ្លងចូលថ្ងៃទី២៩ ខែកក្កដា ទើបឈប់ផ្ទុះអាវុធ បន្ទាប់ពីភាគីទាំង២ ទទួលយកបទឈប់បាញ់។ ប្រទេសទូទាំងពិភពលោក មិនគាំទ្រទេ ក្នុងការនាំយកវិស័យកីឡាទៅពាក់ព័ន្ធជាមួយនយោបាយ ដែលបង្ហាញពីការើសអើងជាតិសាសន៍ ពណ៌សម្បុរ និងសាសនា។ ដោយឡែក ប្រសិនជាប្រទេសមានសង្គ្រាម មិនមានស្ថិរភាព តើវិស័យកីឡាគ្រប់ប្រភេទអាចវិវឌ្ឍទៅល្អដែរឬទេ? ទន្ទឹមពេល រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់អន្ដរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ពលរដ្ឋ ដែលជាអ្នកលេងកីឡាមួយចំនួន បានចូលរួមចំណែកជាកម្លាំងគាំទ្រ ដោយបានបង្កើតសកម្មភាពកីឡា

ពលរដ្ឋខ្មែរ យកសកម្មភាពកីឡា ជាទូតនៃសន្ដិភាព Read More »

អាជ្ញាកណ្តាល Serie A នឹងអាចប្រកាសការសម្រេចចិត្តផ្ទាល់លើទីលាន ក្រោយឆែក VAR

(អ៉ីតាលី)៖ អាជ្ញាកណ្តាលនៅលីគ Serie A នឹងប្រកាសការសម្រេចដោយផ្ទាល់ បន្ទាប់ពីការឆែកតាមប្រព័ន្ធវីឌេអូជំនួយការអាជ្ញាកណ្តាល VAR ផ្ទាល់នៅក្នុងកីឡដ្ឋានចាប់ពីរដូវកាលក្រោយតទៅ។ នេះបើតាមអ្នកចាត់តាំងអាជ្ញាកណ្តាល Gianluca Rocchi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីកាលពីថ្ងៃអង្គារ ។ ក្នុងន័យនេះ លោក Rocchi បានបញ្ជាក់ថា នេះជាការផ្លាស់ប្តូរនៅជំហានមួយ ដើម្បីឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនការទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងឆ្លើយតបទៅកាន់សាធារណៈជន ក្នុងគោលបំណងដើម្បីធ្វើឱ្យការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលកាន់តែលឿន និងសុក្រឹតភាពច្បាស់ជាងមុន។ នេះជាគោលការណ៍ចំបងមួយស្តែងចេញពីអាជ្ញាកណ្តាល ដើម្បីពន្យល់ពីការសម្រេចចិត្តដល់ក្រុមអ្នកគាំទ្រ ជាមួយគ្នានេះរដូវកាលលីគ Serie A 2025-26 នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែសីហានេះតទៅ ៕ ប្រភព៖ FRESHMEWS

អាជ្ញាកណ្តាល Serie A នឹងអាចប្រកាសការសម្រេចចិត្តផ្ទាល់លើទីលាន ក្រោយឆែក VAR Read More »

សមាជិកជួយ Porto លើកពាន UCL លោក Costa ទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ

(បរទេស)៖ អតីតប្រធានក្រុមក្លិប FC Porto លោក Jorge Costa បានទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ បន្ទាប់ពីមានបញ្ហាគាំងបេះដូង នៅមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្លិប ដែលជាអតីតខ្សែការពារម្នាក់បានរួមចំណែកជួយក្លិបលើកពាន UEFA Champions League 2003-04 ។ លោកជាខ្សែការពារឆ្នើមដែលស្ថិតក្រោមការដឹកនាំដោយលោក Jose Mourinho ដែលដឹកនាំក្រុមលើកពាន UCL ជាប្រវត្តិសាស្ត្ររបស់ក្លិប នឹងជាអតីតកីឡាករជម្រើសជាតិព័រទុយហ្គាល់លេងបាន ៥០ប្រកួតផងដែរ ។ Costa ក៏ធ្លាប់បានចំណាយពេលមួយរដូវកាលលេងខ្ចីជើងនៅក្លិប Charlton ក្នុងលីគ Premier League ក្នុងរដូវកាល២០០១-០២ ។ សូមជម្រាបផងថា លោកក៏សម្រេចបានចូលនិវត្តន៍ពីការលេងបាល់ទាត់នៅឆ្នាំ២០០៦ បន្តអាជីពជាគ្រូបង្វឹកនៅក្លិបជាច្រើនប្រមាណ ១៦ក្លិប ក្នុងនាមជាអតីតខ្សែការពារកណ្តាលមួយរូប មុនពេលចូលកាន់តួនាទីជានាយកផ្នែកបាល់ទាត់អាជីពរបស់ក្លិប FC Porto កាលពីរដូវកាលមុន ៕ ប្រភព៖ FRESHNEWS

សមាជិកជួយ Porto លើកពាន UCL លោក Costa ទទួលមរណភាពក្នុងអាយុ ៥៣ឆ្នាំ Read More »

Scroll to Top