Admin

AFC U-20 Women’s Asian Cup៖ កម្ពុជា ជួបក្រុមខ្លាំងចិន នៅជំនួបទី២ ពូល E

ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងត្រូវប្រកួតជាមួយចិន ក្នុងជំនួបទីពីរ ពូល E នៃវគ្គជម្រុះ AFC U-20 Women’s Asian Cup ឆ្នាំ២០២៦ នាថ្ងៃទី៨ សីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Helan Mountain ប្រទេសចិន ម៉ោង ៦:៣៥យប់ [ម៉ោងនៅកម្ពុជា]។ ចិន ជាក្រុមមានបទពិសោធន៍ប្រកួតលើឆាកអន្ដរជាតិច្រើន ស្របពេលក្រុមនារីកម្ពុជា U20 ទើបមានបទពិសោធន៍ប្រកួតអន្ដរជាតិ ៣លើកប៉ុណ្ណោះ។ បទពិសោធន៍ខ្ចីនេះ អាចពិបាកសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួន ជួបជាមួយក្រុមខ្លាំង។ ការប្រកួតទី១ ក្នុងពូល E កម្ពុជា បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមលីបង់ លទ្ធផល១-០ កាលពីថ្ងៃទី៦ សីហា។ រីឯចិន ដែលជាម្ចាស់ផ្ទះពូលនេះ បានលត់ ស៊ីរី លទ្ធផល ៦-០។ ក្នុងថ្ងៃជាមួយគ្នានេះ ស៊ីរី ត្រូវប្រកួតជាមួយ លីបង់ វេលាម៉ោង ២:៣០រសៀល។ ចិន […]

AFC U-20 Women’s Asian Cup៖ កម្ពុជា ជួបក្រុមខ្លាំងចិន នៅជំនួបទី២ ពូល E Read More »

ក្រុមទូកនាគកម្ពុជា បង្ហាញមោទនភាពជាមួយទង់ជាតិខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍ World Games 2025 ដែលមានអត្តពលិក ១១៧ប្រទេសចូលរួម

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាពិភពលោក (World Games) ឆ្នាំ២០២៥ នៅទីក្រុង Chengdu ប្រទេសចិន បានប្រព្រឹត្តពិធីបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី៧ ខែសីហាកន្លងទៅ ស្របពេលក្រុមកីឡាទូកនាគកម្ពុជា បានចូលរួមដង្ហែអបអរសាទរ ជាមួយទង់ជាតិខ្មែរ ដោយបានបង្ហាញនូវមោទនភាពជាខ្លាំង ដែលបានចូលរួមព្រឹត្តិការណ៍ធំនេះ។ លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ជាមួយទិដ្ឋភាព នៃពិធីបើកព្រឹត្តិការណ៍ខាងលើថា «កម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាពិភពលោក ឆ្នាំ២០២៥ នៅខេត្ត Chengdu សាធារណរដ្ឋប្រជាមានិតចិន ។ ក្រុមទូកនាគកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានចូលរួមព្រឹត្តិការណ៍ដ៏ធំមួយនេះ មានប្រទេសចូលរួម រហូតដល់ ១១៧ប្រទេស ក្នុងនោះក៏មានទង់ជាតិកម្ពុជាផងដែរ»។ គួរដឹងថា ក្រុមទូកនាគកម្ពុជា បានចូលរួមព្រឹត្តិការណ៍ World Games នេះជាលើកដំបូង បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២៤ កន្លងទៅ ដើម្បីចម្រាញ់ក្រុមខ្លាំង ១២ប្រទេស សម្រាប់ធ្វើការប្រកួតចុំផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ។ ចំពោះអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាទូកនាគនេះ ក្រៅពីកម្ពុជា គឺមានម្ចាស់ផ្ទះចិន កូរ៉េខាងត្បូង អ៊ុយក្រែន អេស្ប៉ាញ ឥណ្ឌូនេស៊ី

ក្រុមទូកនាគកម្ពុជា បង្ហាញមោទនភាពជាមួយទង់ជាតិខ្មែរ ក្នុងពិធីបើកព្រឹត្តិការណ៍ World Games 2025 ដែលមានអត្តពលិក ១១៧ប្រទេសចូលរួម Read More »

ចេញហើយបញ្ជីឈ្មោះបេក្ខភាព ៣០ នាក់ ត្រៀមប្រជែងពាន Ballon d’Or ២០២៥

ស្ថាប័ន France Football បានប្រកាសពីបញ្ជីឈ្មោះបេក្ខភាពកីឡាករទាំង ៣០ នាក់ ដើម្បីត្រៀមប្រជែង​ពានឯកត្តជនកំពូល Ballon d’Or ប្រចាំ​ឆ្នាំ ២០២៥ ជាផ្លូវការ កាលពីយប់ថ្ងៃទី ៧ ខែ កក្កដា ម្សិលមិញ។ កីឡាករទាំង ៣០ នាក់ ដែលមានឈ្មោះប្រជែងពាន Ballon d’Or ២០២៥ នេះរួមមាន៖ Ousmane Dembélé (PSG និង បារាំង) Gianluigi Donnarumma (PSG និង អ៊ីតាលី) Jude Bellingham (Real Madrid និង អង់គ្លេស) Désiré Doué (PSG និង បារាំង) Denzel Dumfries (Inter Milan និង ហូល្លង់) Serhou Guirassy (Borussia

ចេញហើយបញ្ជីឈ្មោះបេក្ខភាព ៣០ នាក់ ត្រៀមប្រជែងពាន Ballon d’Or ២០២៥ Read More »

ក្លឹប​ប្រដាល់​​ សេន​ ប៊ុនថេន​ បង្កើតវីដេអូ​ឃ្លឹប​​​នេះ​​អស្ចារ្យ​ណាស់​និយាយ​ច្រើន​ភាសា ​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ»

ក្លឹប​ប្រដាល់​សេនប៊ុនថេន​គុន​ខ្មែរ​ ដែល​បង្ហាត់​ដោយ​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​បាន​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​អស្ចារ្យ​ណាស់​ដែល​មាន​រូប​លោក​ និង​សិស្ស​ៗ​និយាយ​ជា​ច្រើន​ភាសា​​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ» ប្រាប់​ដល់​ពិភពលោក។​ នេះ​បើ​តាម​ការ​បង្ហោះ​វីដេអូ​មួយ​ឃ្លីប​នៅ​លើ​ហ្វេបបុក​របស់​លោក​ សេន​ ប៊ុនថេន​ កាល​ពី​ម្សិលមិញ​នេះ​ដែលមាន​រូប​លោក​ផ្ទាល់​ និង​សិស្សៗ​ប្រមាណ​ ២០នាក់​បាន​ស្រែក​រួម​គ្នា​ថា​ «ពួកខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​សង្គ្រាម»​ កាន់​តែ​អស្ចារ្យ​ទៀត​នោះ​សិស្សៗ​របស់​លោក​បាន​និយាយ​ជា​ច្រើន​ភាសា​ដូច​ជា​ភាសា​អង់គ្លេស​ អាហ្វហ្គានីស្ថាន​ ដោយ​មានជនជាតិ​ច្រើន និង​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា​ទៀត​ផង។​ អត្ថន័យ​ក្នុង​វីដេអូ​នេះ​គឺ​ចង់​បង្ហាញ​ទៅ​ប្រជាជន​ទូទាំង​ពិភពលោក​ឲ្យ​បាន​ដឹង​ពី​សត្ថមភាព​រវាង​កម្ពុជា​ និង​សៀម​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​អាវុធ​កន្លង​ទៅ​នេះ​អំពី​ការ​ឈ្លានពាន។​ សង្គ្រាម​ធ្វើ​ឲ្យ​បាត់បង់​គ្រប់​យ៉ាង​ និង​ធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​ឃ្លាត​ឆ្ងាយ​ពី​ក្រុម​គ្រួសារ។​ ដូច្នេះ​ហើយ​កម្ពុជា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូវ​ការ​មាន​សង្គ្រាម​នោះ​ឡើយ។​ បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​មក​លើ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៤​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ រួច​មក​ប្រជានជន​កម្ពុជា​ជា​ច្រើន​ដែល​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​​ដើម្បី​រកកន្លែង​សុ​វត្ថិភាព។​ ជា​មួយ​គ្នា​នេះ​ដែរ​ដោយ​ស្ថានការណ៍​តានតឹង​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មុន​​នេះសហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ក៏​បាន​សម្រេច​ផ្អាក​ការ​ប្រកួត​​​ប្រដាល់​តាម​ស្ថានីយ​ទូរទស្សន៍​ជា​បណ្ដោះអាសន្ន​សិន​រហូត​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ប្រកួត​វិញ​នោះ​ទេ៕​ ប្រភព៖ KAMPUCHEATHMEY

ក្លឹប​ប្រដាល់​​ សេន​ ប៊ុនថេន​ បង្កើតវីដេអូ​ឃ្លឹប​​​នេះ​​អស្ចារ្យ​ណាស់​និយាយ​ច្រើន​ភាសា ​«ពួកខ្ញុំទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិភាព​ មិន​ត្រូ​វការ​សង្គ្រាម​ទេ» Read More »

កីឡាករបរទេស ២៤សញ្ជាតិ ត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ចុងសប្ដាហ៍នេះ ខណៈប្រេស៊ីលច្រើនជាងគេ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នឹងបើកការប្រកួតរដូវកាលថ្មី នាថ្ងៃទី៩-១០ ខែសីហាចុងសប្ដាហ៍នេះ ហើយក្រុមនីមួយៗ ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺក្លិបសមាជិកទាំង ១១ សុទ្ធតែបានបំពេញកូតាកីឡាករបរទេស ៦រូបដូចៗគ្នា ពោលគឺមានកីឡាករបរទេស ៦៦នាក់ ស្មើនឹង ២៤សញ្ជាតិ ដែលប្រយុទ្ធលើសមរភូមិវាលស្មៅ នារដូវកាលថ្មីនេះ។ ក្នុងចំណោមកីឡាករបរទេសទាំង ២៤សញ្ជាតិខាងលើ គេឃើញមានកីឡាករសញ្ជាតិប្រេស៊ីលច្រើនជាងគេសរុបចំនួន ១៨នាក់ ដែលលេងឲ្យក្លិបចំនួន ៧ ។ បន្ទាប់មកទៀត មានកីឡាករជប៉ុន ១៥នាក់ លេងឲ្យក្លិបចំនួន ៧ដូចគ្នា, កីឡាករកូរ៉េខាងត្បូង ៥នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហ្គាណា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករនីហ្សេរីយ៉ា ៣នាក់ លេងនៅក្លិបចំនួន ៣, កីឡាករហូឡង់ ២នាក់, កីឡាករអង់គ្លេស ២នាក់ និងកីឡាករឥណ្ឌូនេស៊ី ២នាក់។ រីឯកីឡាករបរទេស ១៦នាក់ផ្សេងទៀត គឺមកពី ១៦សញ្ជាតិផ្សេងគ្នា ខណៈកីឡាករខ្លះ ទើបមកប្រកបអាជីពលើកដំបូងនៅកម្ពុជា

កីឡាករបរទេស ២៤សញ្ជាតិ ត្រៀមប្រយុទ្ធលើសមរភូមិវាលស្មៅ ក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មី ចុងសប្ដាហ៍នេះ ខណៈប្រេស៊ីលច្រើនជាងគេ Read More »

U-17 កម្ពុជា នៅពូល B ក្នុងវគ្គជម្រុះ AFC U17 Asian Cup ឆ្នាំ២០២៦

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ U17 ស្ថិតនៅក្នុងពូល B នៃវគ្គជម្រុះ AFC U17 Asian Cup Saudi Arabia ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-៣០ វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។ ពូល B មាន ៦ក្រុម ដូចជាម្ចាស់ផ្ទះ កៀហ្ស៊ីស៊ីស្ថាន, យេម៉ែន, កោះហ្គាំ, ប៉ាគីស្ថាន, ឡាវ និងកម្ពុជា។ ការប្រកួតជម្រុះ AFC U17 Asian Cup Saudi Arabia 2026 ក្នុងវគ្គចែកពូល មាន៣៨ប្រទេសចូលរួម ដោយចែកចេញជា ៧ពូល។ ក្នុងនោះ ពូល A, ពូល B និងពូល C មាន៦ក្រុម ចំណែកពូលផ្សេងទៀត មានតែ ៥ក្រុមក្នុង មួយពូលប៉ុណ្ណោះ។ បន្ទាប់ពីការចាប់ឆ្នោតចែកពូល នារសៀលថ្ងៃទី៧

U-17 កម្ពុជា នៅពូល B ក្នុងវគ្គជម្រុះ AFC U17 Asian Cup ឆ្នាំ២០២៦ Read More »

មន្ដ្រីកីឡាកម្ពុជា នឹងជួបអគ្គលេខាធិការអាស៊ាន ពិភាក្សាពីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចជុំឧត្តមមន្ដ្រី និងថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦-២០២៧

(ភ្នំពេញ)៖ ប្រតិភូអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា កាលពីថ្ងៃពុធកន្លងទៅ បានធ្វើដំណើរទៅជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជជែកអំពីផែនការត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ លោក ប៉ុន សុខ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកម្រិតឧត្តមមន្ដ្រីកីឡាអាស៊ាន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ។ ដូច្នេះដោយទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំក្រសួងអប់រំ ពេលនេះប្រតិភូអគ្គនាយកដ្ឋានកីឡា បានចេញទៅជួបសម្ដែងការគួរសមជាមួយអគ្គលេខាធិការអាស៊ាន ដើម្បីពិភាក្សា និងរៀបចំផែនការ ដ្បិតរាល់ប្រទេសម្ចាស់ផ្ទះ ត្រូវសហការជាមួយលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាបាននូវការអនុវត្តក្នុងកិច្ចការទាំងអស់នេះ។ លោកបន្ដថា «នេះជាការដំណើរផ្លាស់ប្ដូរវេនគ្នា នៃការធ្វើម្ចាស់ផ្ទះ ដែលយើងបានទទួលការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រីរួចហើយ គឺរាជរដ្ឋាភិបាល អនុញ្ញាតឲ្យក្រសួងអប់រំ ទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំឧត្តមមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៧ ។ យើងសង្ឃឹមថា កិច្ចប្រជុំនេះ យើងនឹងមានដាក់ចេញនូវសកម្មភាពសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តនៅក្នុងអាស៊ានទាំងមូល ប៉ុន្ដែរាល់ការសម្រេចដាក់ចេញនូវសកម្មភាពទាំងអស់នោះ ត្រូវរង់ចាំកិច្ចប្រជុំចប់

មន្ដ្រីកីឡាកម្ពុជា នឹងជួបអគ្គលេខាធិការអាស៊ាន ពិភាក្សាពីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចជុំឧត្តមមន្ដ្រី និងថ្នាក់រដ្ឋមន្ដ្រីកីឡាអាស៊ាន ឆ្នាំ២០២៦-២០២៧ Read More »

Son ផ្លាស់ទៅ​ក្លិប​នៅ​អាមេរិក​ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេទី ២ បន្ទាប់ពី Messi

ក្រោយផ្លាស់ទៅក្លិប Los Angeles FC កីឡាករសញ្ជាតិ កូរ៉េខាងត្បូង Son Heung-min នឹងក្លាយជាកីឡាករទី ២ បន្ទាប់ពីខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំលីគកំពូល អាមេរិក Major League Soccer។ នៅរដូវក្តៅនេះ Son បានធ្វើការសម្រេចចិត្តយ៉ាងភ្ញាក់ផ្អើល ដោយបានចាកចេញពី Tottenham Hotspur ដែលខ្លួនស្នាក់នៅអស់រយៈពេល ១០ ឆ្នាំ ទៅចូលរួមជាមួយក្លិប LAFC នៃលីគកំពូល អាមេរិក។ យ៉ាងណា នៅថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៥ ក្លិប LAFC បានប្រកាសជាផ្លូវការហើយអំពីការចុះកិច្ចសន្យាយកបាន Son ពី Spurs ក្នុងតម្លៃកំណត់ត្រាប្រចាំលីគ អាមេរិក ចំនួន ២៦ លានដុល្លារអាមេរិក អមជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ

Son ផ្លាស់ទៅ​ក្លិប​នៅ​អាមេរិក​ ទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេទី ២ បន្ទាប់ពី Messi Read More »

Al Hilal ប្រឈមបម្រាមពីការប្រកួត Saudi Super Cup រដូវកាល ២០២៦-២៧

Al Hilal ប្រឈមមុខការហាមឃាត់ពីការប្រកួតពានរង្វាន់ Saudi Super Cup រដូវកាល​ ២០២៦​-២៧ ដោយសារពួកគេបានដកខ្លួនចេញពីការប្រកួតនេះ នៅដើមរដូវកាល ២០២៥-២៦។ នេះបើតាមការប្រកាសរបស់គណៈកម្មការផ្នែកវិន័យ របស់សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF)។ ការសម្រេចចិត្តហាមឃាត់នេះ ធ្វើឡើង​ក្រោយពីក្លិប Al Hilal សម្រេចចិត្តដកខ្លួនចេញពីការប្រកួត Saudi Super Cup ដោយយកពេលសម្រាក ត្រៀមការប្រកួតរដូវកាលថ្មី ២០២៥-២៦ ក្រោយពីក្រុមបញ្ចប់ភារកិច្ចប្រកួត FIFA Club World Cup ឆ្នាំ២០២៥ នៅប្រទេសអាម៉េរិករួចមក។  ដើមឡើយពានរង្វាន់ Saudi Super Cup ត្រៀមធ្វើឡើងនៅលើទឹកដីហុងកុង ដោយមានក្រុមចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមាន Al Nassr, Al Ittihad, Al Hilal និង Al Qadisiyah ប៉ុន្តែក្រោយ Al Hilal ដកខ្លួនចេញ ក្លិប

Al Hilal ប្រឈមបម្រាមពីការប្រកួត Saudi Super Cup រដូវកាល ២០២៦-២៧ Read More »

លោក​ ឡោ សំណាង​ អ្នក​ចង់ក្លាយជាអ្នក​​ប្រដាល់​អាជីព​ត្រូវ​មាន​មហិច្ឆតាខ្ពស់

អតីត​អ្នក​ប្រដាល់​ លោក​ ឡោ​ សំណាង​ ថា​អ្នក​ដែល​ចង់​ចាប់​អាជីព​ប្រដាល់​ និង​ចង់​ចូល​ហ្វឹកហាត់គុន​ខ្មែរ​​ជា​មួយ​លោក​គឺ​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់ កាយសម្បទា​អំណោយផល​ និង​មាន​ចិត្ត​តស៊ូ​ព្យាយាមទើប​អាច​ប្រឡូកក្នុង​វិស័យ​កីឡា​មួយ​នេះ​បាន។ លោក​ ឡោ​ សំណាង​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​លោក​មាន​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​ហើយ​គឺ​ឡោសំណាង​គុន​ខ្មែរ​ និង​កំពុង​មាន​សិស្ស​ហ្វឹកហាត់​ប្រហែល​ជិត​ ១០នាក់​ហើយ។​ បន្ទាប់​ពី​បង្កើត​ក្លឹប​ថ្មី​នេះ​មក​ក៏មាន​​យុវជន​ច្រើន​ដែល​បាន​សុំ​មក​ហ្វឹកហាត់ជា​មួយ។​ អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ​រូប​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​យុវជន​ចង់​ចូល​ហ្វឹកហាត់​ជា​អាជីព​ជា​មួយ​រូប​លោក​គឺ​ត្រូវ​តែ​ជា​អ្នក​មាន​មហិច្ឆតា​ខ្ពស់​​ក្នុង​វិស័យ​មួយ​នេះ​នៅ​ថ្ងៃ​ខាង​មុខ​ កាយសម្បទា​អំណោយ​ផល​ និង​មាន​អត្តចរិក​ល្អ​ផង​ដែរ​ទើប​លោក​ទទួល​យក។​ ចំណែក​អ្នក​ហ្វឹកហាត់​បែប​សុខភាព​មិន​ថ្វី​នោះ​ឡើយ​លោក​រីករាយ​និង​ទទួល​ស្វាគមន៍​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ លោក​ ឡោ​ សំណាង​ ជា​អតីត​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ល្បីឈ្មោះ​មួយ​រូប​កាល​ពី​មុន​។​ បច្ចុប្បន្ន​លោក​បាន​បង្កើត​ក្លឹប​ថ្មី​មួយ​ឈ្មោះ​ ឡោសំណាង​គុន​ខ្មែរ​ ដែល​មាន​ទីតាំង​​នៅ​មុខ​ព្រលាន​យន្តហោះ។​ ប្រសិន​បើ​យុវជន​ ឬ​អ្នក​ចង់​ហ្វឹកហាត់​បែប​សុខភាព​អាច​ទំនាក់ទំនង​ជា​ទៅ​កាន់​លេខ​របស់​លោក​ផ្ទាល់​ 069 43 53 36 ហើយ​លេខ​នេះ​ក៏​ប្រើ​តេឡេក្រាម​ផង​ដែរ៕​ ប្រភព៖ KAMPUCHEATHMEY

លោក​ ឡោ សំណាង​ អ្នក​ចង់ក្លាយជាអ្នក​​ប្រដាល់​អាជីព​ត្រូវ​មាន​មហិច្ឆតាខ្ពស់ Read More »

Scroll to Top