លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or
កីឡាករប្រចាំប្រវត្តិសាស្ត្របាល់ទាត់សម័យទំនើប Cristiano Ronaldo និង Lionel Messi បើទោះមានអាយុច្រើនហើយក្តី ប៉ុន្តែនៅតែអាចបន្តបង្ហាញសមត្ថភាពលេចធ្លោ។ យ៉ាងណាកំពូលខ្សែប្រយុទ្ធទាំងពីរ ក្នុងឆ្នាំ ២០២៥ នេះ លែងស្ថិតក្នុងបញ្ជីឈ្មោះបេក្ខភាពប្រជែង Ballon d’Or ចាប់តាំងពីពួកគេ បានឈានជើងចេញពីតំបន់អឺរ៉ុប។ Ballon d’Or ជាពានរង្វាន់ឯកត្តជនដ៏ពិសេសជាងគេបំផុតលើពិភពលោក ដែលត្រូវផ្តល់ទៅកាន់កីឡាករដែលបានបង្ហាញសមត្ថភាពដ៏អស្ចារ្យខ្លាំងបំផុតប្រចាំរដូវកាល ក្នុងការរួមចំណែកជួយក្លិបរបស់ពួកគេ។ កីឡាករដែលឈ្នះពានរង្វាន់កំពូលនេះ កន្លងមកសុទ្ធសឹងតែជាកំពូលកីឡាករកម្រិតខ្ពស់ប្រចាំពិភពលោក ហើយក៏មាន Ronaldo ធ្លាប់ឈ្នះ ៥លើក និង Messi ធ្លាប់ឈ្នះដល់ទៅ ៨លើក ផងដែរ។ បច្ចុប្បន្ន Ronaldo នៅតែអាចបន្តស៊ុតគ្រាប់បាល់បញ្ចូលទីបន្តបន្ទាប់ នៅក្លិប Al Nassr ទោះបីជាមានអាយុ ៤០ឆ្នាំ ហើយក្តី។ រដូវកាលមុន ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ ស៊ុតបាល់បញ្ចូលទីបាន ២៥គ្រាប់ ប្រចាំលីគកំពូលអារ៉ាប៊ីសាអូឌីត ហើយថែមទាំងរកបានគ្រាប់បាល់ ៨គ្រាប់ នៅការប្រកួតពានរង្វាន់ AFC Champions League Elite ថែមទៀត។ […]
លែងមានឈ្នោះ Ronaldo-Messi ក្នុងបញ្ជីបេក្ខភាពប្រជែង Ballon d’Or Read More »










