SEA V.League៖ កម្ពុជា បរាជ័យទាំង៨ប្រកួត ឯឥណ្ឌូណេស៊ី និងថៃ បានកៅអីជើងឯកអាស៊ី ២០២៦
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា បញ្ចប់បេសកកម្ម SEA V.League ឆ្នាំ២០២៥ ទាំងពីរជើង ដោយបរាជ័យទាំង៨ប្រកួត។ ឥណ្ឌូណេស៊ី ដែលឈ្នះមេដាយមាសនៅជើងទី២ និងថៃ ឈ្នះនៅជើងទី១ បានកៅអីទៅប្រជែងជើងឯកអាស៊ី Asian Men’s Volleyball Championship ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍កីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA V.League ឆ្នាំ ២០២៥ ដែលកើនពី៤ ទៅ៥ក្រុម ក្នុងនោះកម្ពុជា បង្ហាញខ្លួនលើកដំបូង បានរកឃើញម្ចាស់មេដាយមាសទាំងជើងទី១ និងជើងទី២។ ថៃ ជាម្ចាស់មេដាយមាសនៅជើងទី១ ស្របពេលឥណ្ឌូណេស៊ី ឈ្នះមេដាយមាសនៅជើងទី២ ក្នុងទឹកដីខ្លួន។ SEA V.League ជើងទី១ ដែលរៀបចំនៅហ្វីលីពីន ក្រុមថៃ បញ្ចប់ចំណាត់ថ្នាក់លេខ១ ឥណ្ឌូណេស៊ីលេខ២ វៀតណាមលេខ៣ ហ្វីលីពីនលេខ៤ និងកម្ពុជា ដែលចាញ់ទាំង៤ប្រកួត នៅបាតតារាង។ នៅជើងទី២ ដែលធ្វើនៅទឹកដីឥណ្ឌូណេស៊ី ក្រុមម្ចាស់ផ្ទះ បញ្ចប់ក្នុងចំណាត់ថ្នាក់ទី១ វៀតណាម លេខ២ ថៃ លេខ៣ ហ្វីលីពីន […]
SEA V.League៖ កម្ពុជា បរាជ័យទាំង៨ប្រកួត ឯឥណ្ឌូណេស៊ី និងថៃ បានកៅអីជើងឯកអាស៊ី ២០២៦ Read More »










