Admin

កីឡាករ Rodrygo របស់ Real Madrid ត្រូវ UEFA ហាមមិនឱ្យលេង ២ ប្រកួត

ខ្សែប្រយុទ្ធ Rodrygo របស់ក្លឹប Real Madrid ត្រូវបានសហភាពបាល់ទាត់អឺរ៉ុប (UEFA) ផ្អាកមិនឱ្យលេងចំនួន ២ ប្រកួត បន្ទាប់ពីបានប្រើពាក្យសម្តីមិនសមរម្យចំពោះអាជ្ញាកណ្តាល ក្នុងការបរាជ័យ 4-2 ទល់នឹង Benfica ក្នុងពានរង្វាន់ Champions League កាលពីសប្តាហ៍មុន។ កីឡាករប្រេស៊ីលរូបនេះទទួលបានកាតលឿងពីរនៅម៉ោងបន្ថែម ពេលគាត់ប្រតិកម្មយ៉ាងខ្លាំងទាំងកំហឹងចំពោះអ្វីដែលគាត់យល់ថា ជាយុទ្ធសាស្ត្រពន្យារពេលរបស់ក្រុមព័រទុយហ្គាល់។ គណៈកម្មការវិន័យរបស់ UEFA បានបញ្ជាក់ថា Rodrygo ត្រូវបានផ្អាកដោយសារប្រើពាក្យសម្តីប្រមាថ ឬមិនគោរពចំពោះអាជ្ញាកណ្តាល។ ការបរាជ័យនេះធ្វើឲ្យ Real Madrid មិនអាចទទួលបានកៅអីដោយស្វ័យប្រវត្តិក្នុងវគ្គ 16 ក្រុមចុងក្រោយនៃ Champions League បន្ទាប់ពីមិនអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ ៨ ក្រុមលើកំពូលនៃវគ្គលីគ។ ដូច្នេះ Real នឹងត្រូវជួប Benfica របស់គ្រូបង្វឹក Jose Mourinho ម្តងទៀតក្នុងវគ្គ play-off ខាងមុខ ហើយ Rodrygo នឹងខកខានទាំងពីរជើងនៃការប្រកួតក្នុងខែនេះ៕ ប្រភព៖ NKDNEWS

កីឡាករ Rodrygo របស់ Real Madrid ត្រូវ UEFA ហាមមិនឱ្យលេង ២ ប្រកួត Read More »

ម្យ៉ាង​ដែរ​ លន​ បញ​ ឆ្លើយ​បែប​នេះ៖​ យើង​ល្អ​ប៉ុណ្ណឹង​ល្អ​ក្នុង​ស្រុក​ទេ​ យើង​មិន​ទាន់​ប៉ះ​ជើង​ខ្លាំងពិត​ប្រាកដ​នៅ​ក្រៅ​ប្រទេស​ឡើយ

កីឡាករ​ លន​ បញ្ញា​ ដែល​ជើង​ខ្លាំង​លើ​ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម​នៅ​កម្ពុជា​ មិន​ទទួល​ថា​ខ្លួន​ល្អ​ដាច់​គេ​ ឬ​ល្អ​ដល់​កំពូល​ប្រចាំ​ស្រុក​ខ្មែរ​នោះ​ទេ​ ពោល​សព្វ​ថ្ងៃ​ប៉ះ​បរទេស​ល្មមៗ​​ដូច្នេះ​មិន​ចាត់​ទុក​ថា​ខ្លួន​ខ្លាំងបំផុត​នោះ​ឡើយ​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្នក​ប្រដាល់​ លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​ឈ្នះ​ជា​បន្តបន្ទាប់​នេះ​រូប​គេ​ចាត់​ទុក​ថា​សមត្ថភាព​ល្អ​ហើយ​ ប៉ុន្តែ​ល្អ​បែប​នៅ​ក្នុង​ស្រុក​នោះ​ទេ។​ បើ​និយាយ​ថា​ឲ្យ​ល្អ​ដាច់​គេ​ ឬ​កម្រិត​សមត្ថភាព​ដល់​កំពូល​នោះ​គឺ​មិន​ទាន់​​ទេ​ ព្រោះ​សព្វ​ថ្ងៃ​នេះ​ខ្លួន​ប៉ះ​កីឡាករ​បរទេស​ល្មមៗ។​ កូន​សិស្ស​លោក​ ធន់​ សុភា ​រូប​នេះ​បន្ថែម​ទៀត​ថា​ សព្វ​ថ្ងៃ​អាច​និយាយ​បាន​ថា​ជោគជ័យ​ហើយ​ក្នុង​ស្រុក​ ប៉ុន្តែ​នៅ​លើ​ឆាក​អន្តរជាតិ​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ​ទេ។​ ការ​ប្រកួត​ក្រៅ​ស្រុក​ធំៗ​ ឬ​ប៉ះ​កីឡាករ​បរទេស​ល្អ​ៗ​ខ្លាំង​នោះ​គឺ​រូប​គេ​មិន​ទាន់​បាន​ឆ្លងកាត់​ឡើយ។​ យ៉ាងណា​ បញ្ញា​ មើល​ឃើញ​សមត្ថភាព​របស់​ខ្លួន​ប៉ុណ្ណឹង​មិន​ជា​ល្អ​ណាស់​ណា​ទេ​គឺ​ត្រូវ​ពង្រឹង​ចំណុច​ខ្វះខាត​បន្ថែម។ បញ្ជាក់​ដែរថា​ លន​ បញ្ញា​ បច្ចុប្បន្ន​នេះ​កំពុង​គ្រង​ខ្សែក្រវាត់​ ១១គ្រឿង​ក្នុង​ដៃ​បន្ទាប់​ពី​រូប​គេ​ប្រឡូក​គុន​ខ្មែរ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ។​ ៣ប្រកួត​ចុងក្រោយ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​ ៣គ្រឿង​ចូល​ក្លឹប​លោក​ ធន់​ សុភា។​ រូប​គេ​ត្រូវ​បាន​អ្នក​គាំទ្រ​គុន​ខ្មែរ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​ប្រចាំ​ទម្ងន់​ ៦៧​គីឡូក្រាម​នេះ​ហើយ​នៅ​កម្ពុជា៕ ប្រភព៖ KAMPUCHEATHMEY

ម្យ៉ាង​ដែរ​ លន​ បញ​ ឆ្លើយ​បែប​នេះ៖​ យើង​ល្អ​ប៉ុណ្ណឹង​ល្អ​ក្នុង​ស្រុក​ទេ​ យើង​មិន​ទាន់​ប៉ះ​ជើង​ខ្លាំងពិត​ប្រាកដ​នៅ​ក្រៅ​ប្រទេស​ឡើយ Read More »

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Oh Hyeon-gyu ចាកចេញពី Genk ទៅចូលរួមជាមួយ Besiktas

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Oh Hyeon-gyu បានចូលរួមជាមួយក្លឹប Besiktas ក្នុងកិច្ចសន្យារយៈពេល 3 ឆ្នាំកន្លះក្រោយផ្លាស់ចេញពីក្លឹប Genk នេះបើយោងតាមក្លឹបទួរគីបានប្រកាសកាលពីថ្ងៃពុធ។ ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Besiktas នឹងចំណាយ 14 លានអឺរ៉ូ (16.5 លានដុល្លារ) ទៅឱ្យក្រុមរបស់ប្រទេបែលហ្ស៊ិក។ Besiktas បានបន្ថែមថា “កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខាជាមួយក្លឹប និងកីឡាករទាក់ទងនឹងការផ្ទេរកីឡាករបាល់ទាត់អាជីព Hyeon-gyu Oh”។ អតីតខ្សែប្រយុទ្ធ ក្លឹបCeltic ដែលបានស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងចំណោម 24 ប្រកួតលើឆាកអន្តរជាតិឱ្យ កូរ៉េ ខាងត្បូងនឹងពាក់អាវលេខ 9 នៅក្នុងក្លឹប Besiktas។ កីឡាករ Oh អាយុ 24 ឆ្នាំស៊ុតបាន 10 គ្រាប់ក្នុងចំណោម 32 ប្រកួតសម្រាប់ Genk ក្នុងការប្រកួតទាំងអស់៕ ប្រភព៖ NKDNEWS

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Oh Hyeon-gyu ចាកចេញពី Genk ទៅចូលរួមជាមួយ Besiktas Read More »

Ronaldo បន្តពហិការមិនលេងឱ្យ Al Nassr និងព្រមានដើរចេញដើម្បីប្រឆាំងមូលនិធិ PIF

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅរក្សា​ជំហរពហិការមិនលេងឱ្យក្រុម Al Nassr នៅ​ការប្រកួតទីពីរបន្ទាប់ទៀត ក្រោយមិនទទួលបានការធានាជាក់លាក់ណាមួយ ចំពោះការ​វិ​និយោគ និងការកែលម្អផ្នែកដឹកនាំមកកាន់ក្រុមខ្លួន ពីសំណាក់មូលនិធិវិនិយោគ​សាធារណៈ​​អារ៉ាប៊ីសាអូឌីត (PIF)។ កីឡាករវ័យ៤០ឆ្នាំ ក៏ព្រមានចាកចេញពីក្រុម​នៅខែ​មិថុនា បើគ្មានដំណោះស្រាយពី PIF។ បើតាមប្រភពស្និទ្ធនៅក្លិប Al Nassr ប្រាប់ទូរទស្សន៍ ESPN បើគ្មានការធានាណាមួយធ្វើ​ឡើងពី​សំណាក់ មូលនិធិ PIF មកលើក្លិប Al Nassr នោះទេ នោះតារាបាល់ទាត់សញ្ជាតិ​ព័រទុយហ្កាល់ និងដើរចេញពីក្លិបភ្លាម នៅក្នុងខែមិថុនា។ Ronaldo ថែមទាំងបដិសេធមិន ចូលលេងឱ្យក្រុម Al Nassr នៅការប្រកួតលើកទី២ ដែលជាពេលក្រុមត្រូវតទល់នឹងក្រុម Al Ittihad បន្ទាប់ពីគេពហិការមិនលេងនៅការប្រកួតយកឈ្នះក្រុម Al Riyadh លទ្ធផល ១-០ កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៦រួចមក។ មូលនិធិ PIF គឺជាមូលនិធិទ្រព្យសម្បត្តិអធិតេយ្យភាពរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជួយផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ ការវិនិយោគ និងការអភិវឌ្ឍភាគច្រើនជាង ៦០ភាគ

Ronaldo បន្តពហិការមិនលេងឱ្យ Al Nassr និងព្រមានដើរចេញដើម្បីប្រឆាំងមូលនិធិ PIF Read More »

Shopee Cup៖ ព្រះខ័នរាជស្វាយរៀង ត្រៀមក្រឡុកក្រុមខ្លាំងសិង្ហបុរី ក្នុងជំនួបដ៏សំខាន់យប់នេះ

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំងសិង្ហបុរី Lion City Sailors នាវេលាម៉ោង ៧៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកីឡដ្ឋាន Jalan Besar ក្នុងជំនួបពានរង្វាន់ជើងឯកក្លិបអាស៊ាន ASEN Club Championship Shopee Cup 2025/26 ពូល B។ ជាមួយការប្រកួតដ៏សំខាន់នេះ លោក Matthew Mcconkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីតតាំងជាមួយ Lion City ដែលប្រជុំដោយកីឡាករមានគុណភាព និងធ្លាប់លេងនៅលីគធំៗ ព្រមទាំងមានប្រព័ន្ធការពារដ៏រឹងមាំ។ យ៉ាងណាលោកក៏បានបង្ហើបពីយុទ្ធសាស្ដ្រមួយចំនួន ដើម្បីក្រឡុកក្រុមខ្លាំងសិង្ហបុរីនេះផងដែរ។ គ្រូបង្វឹកវ័យ ៣២ឆ្នាំរូបនេះបន្ដថា «យើងដឹងហើយថា កីឡាករពួកគេមានកាយសម្បទាល្អ ដែលអាចផ្ដល់ផលពិបាកចំណុចបាល់ Set Pieces។ ដូច្នេះយើងមិនត្រូវបង្កើតឲ្យមានកំហុសច្រើននោះទេ ហើយការលេងដូចខាងក៏អាចបង្កឲ្យមានបញ្ហាផងដែរ។ តែយ៉ាងណាយើងនៅតែព្យាយាមលេងដូរខាងឲ្យបានច្រើន និងព្យាយាមគ្រប់គ្រងបាល់ឲ្យច្រើន ហើយនឹងព្យាយាមរកឱកាសឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណាឲ្យពួកគេតាមបិទ ដើម្បីស្រួលកីឡាករយើងរកចន្លោះក្នុងការរកគ្រាប់បាល់»។ គួរដឹងថា នេះគឺជាការប្រកួតទី៤ ក្នុងពូលរបស់ព្រះខ័នរាជស្វាយរៀង តែជាការប្រកួតចុងក្រោយ

Shopee Cup៖ ព្រះខ័នរាជស្វាយរៀង ត្រៀមក្រឡុកក្រុមខ្លាំងសិង្ហបុរី ក្នុងជំនួបដ៏សំខាន់យប់នេះ Read More »

ប្រធានសហព័ន្ធ បង្ហាញបញ្ហាប្រឈមត្រូវដោះស្រាយ ដើម្បីឆ្លើយតបភាពរីកចម្រើនរបស់ប្រដាល់គុនខ្មែរ

(ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយ វិស័យកីឡាប្រដាល់គុនខ្មែរ កំពុងមានសន្ទុះរីកចម្រើនកាន់តែខ្លាំង ទាំងក្នុង និងក្រៅប្រទេស។ តួយ៉ាងកាលពីឆ្នាំ២០២៥ សហព័ន្ធបានសម្រេចសមិទ្ធផលជាច្រើន ក្នុងការនាំគុនខ្មែរទៅកាន់ពិភពលោក។ ទន្ទឹមជាមួយភាពរីកចម្រើននេះ ក៏មានបញ្ហាប្រឈមមួយចំនួន ដែលសហព័ន្ធត្រូវដោះស្រាយ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមការលើកឡើងក្នុងសន្និបាតវិសាមញ្ញបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នាថ្ងៃទី០៤ ខែកុម្ភៈ ដែលមានការចូលរួមជាសក្ខីភាពពីលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។ សម្រាប់បញ្ហាប្រឈមដែលប្រធានសហព័ន្ធខាងលើបានលើកឡើង មានដូចជាទីស្នាក់ការសហព័ន្ធនៅតូចចង្អៀតសម្រាប់បម្រើការងារ ពុំមានសាលប្រជុំឲ្យបានសមរម្យ ពុំទាន់មានការចងក្រងបញ្ចប់សៀវភៅប្រវត្តិគុនខ្មែរ បច្ចេកទេស និងវិធីសាស្ដ្រហ្វឹកហាត់ តាមបែបវិទ្យាសាស្ដ្រសម្រាប់ផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស ហើយក្លិបមួយចំនួន ក៏មិនទាន់បានបំពេញបែបបទឲ្យបានត្រឹមត្រូវតាមលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងសហព័ន្ធ ក៏ដូចជាបណ្ណសម្គាល់ខ្លួនកីឡាករ-កីឡាការិនី និងសៀវភៅកត់ត្រាការប្រកួតឲ្យបានច្បាស់លាស់ជាដើម។ នេះគឺជាបញ្ហាដែលសហព័ន្ធបានដាក់ក្នុងទិសដៅផែនការការងារ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាប្រឈមខាងលើ ដោយសហព័ន្ធនឹងបន្ដខិតខំស្វែងរកដៃគូទាំងរដ្ឋ ឯកជន សប្បុរសជន ដើម្បីសាងសង់ទីស្នាក់ការ

ប្រធានសហព័ន្ធ បង្ហាញបញ្ហាប្រឈមត្រូវដោះស្រាយ ដើម្បីឆ្លើយតបភាពរីកចម្រើនរបស់ប្រដាល់គុនខ្មែរ Read More »

Man City ទម្លាក់ម្ចាស់ការពារជើងឯក Newcastle ឡើងប៉ះ Arsenal ប្រជែងជើងឯក League Cup ខែក្រោយ

(បរទេស)៖ Manchester City បានបញ្ចប់បេសកកម្មរបស់សារិកាព្រៃ Newcastle United ក្នុងនាមជាជើងឯក League Cup រដូវកាលមុន តាមរយៈយកឈ្នះ ៣-១ ក្នុងជើងទី២ នាយប់មិញទៀត ដើម្បីឡើងទៅប៉ះ Arsenal វគ្គផ្តាច់ព្រ័ត្រនាខែក្រោយនេះ។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្រុមរបស់លោក Pep Guardiola បន្តធ្វើបានល្អថែមទៀត ក្នុងកីឡដ្ឋាន Etihad របស់ខ្លួន បន្ថែមលើជ័យជម្នះ ២-០ កាលជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅក្នុងផ្ទះរបស់ Newcastle។ កីឡាករ Omar Marmoush ធ្វើបាន ២គ្រាប់ម្នាក់ឯង មុនពេលមិត្តរួមក្រុម Tijjani Reijnder ក៏រួមចំណែករកបាន ១គ្រាប់ផងដែរ នៅមុនពេលបញ្ចប់វគ្គទី១ ហើយ Anthony Elanga ធ្វើការវាយបកបានតែ ១គ្រាប់សម្រាប់ក្រុមភ្ញៀវរបស់លោក Eddie Howe នៅនាទី៦២ ដ្បិតគ្រាប់បំប៉ោងសំណាញ់ទីរបស់ Harvey Barnes ត្រូវបានបដិសេធ។ ក្រោយបញ្ចែបញ្ចប់ការប្រកួតពេញ

Man City ទម្លាក់ម្ចាស់ការពារជើងឯក Newcastle ឡើងប៉ះ Arsenal ប្រជែងជើងឯក League Cup ខែក្រោយ Read More »

ប៉ះគ្នា​ថ្ងៃ​ស្អែក Lion City ត្រូវ​ការឈ្នះ​ដើម្បី​កំណត់​ត្រា​ល្អ ខណៈ ព្រះខ័នរាជស្វាយរៀង មាន​ទំនុក​ចិត្ត

ក្រុម​បាល់ទាត់ Lion City Sailors របស់​សិង្ហបុរី ត្រូវ​ការ​ស្វែង​រក​កំណត់​ត្រា​ល្អ​នៅ​ពេល​ពួក​គេ​ជួប​ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង ៧:៣០​នាទី យប់​ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ ASEAN Club Championship។ នេះ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់ក្រុម​ម្ចាស់​ផ្ទះ Lion City Sailors ហើយ​ពួក​គេ​ក៏​អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ។ ចំណែក​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ការប្រកួត​លើក​ទី​៤ និង​នៅ​មាន​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម Lion City រក​បាន ៤ ពិន្ទុ ស្ថិតនៅ​លេខ ៤ ក្នុង​តារាង​ពូល B បន្ទាប់​ពី​បាន​ឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និង​ចាញ់ ២ ប្រកួត អស់​ឱកាស​ឡើង​វគ្គ​បន្ត​ហើយ ប៉ុន្តែ​ពួក​គេ​ត្រូវ​ការ​ឈ្នះ ដើម្បី​​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​គឺ​នៅ​លើ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ប្រសិន​បើ ពួក​គេ​ចាញ់ ពួក​​គេ​នឹង​​មាន​ចំណាត់​ថ្នាក់​ទាប

ប៉ះគ្នា​ថ្ងៃ​ស្អែក Lion City ត្រូវ​ការឈ្នះ​ដើម្បី​កំណត់​ត្រា​ល្អ ខណៈ ព្រះខ័នរាជស្វាយរៀង មាន​ទំនុក​ចិត្ត Read More »

យល់ដឹងកីឡា៖ FIFA ធ្លាប់មានប្រធាន ៩នាក់ ដោយក្នុងនោះមាន ៣រូប បានមរណភាពអំឡុងពេលកាន់តំណែង

(បរទេស)៖ ក្រោយបង្កើតឡើងនៅអំឡុងឆ្នាំ១៩០៤ ដោយមាន ៧ប្រទេសនៅទ្វីបអឺរ៉ុប សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA ធ្លាប់មានបុគ្គលសំខាន់ៗកាន់តំណែងប្រធាននេះចំនួន ៩នាក់ហើយ ដោយក្នុងនោះមាន ៣នាក់ បានបាត់បង់ជីវិត នៅអំឡុងពេលកំពុងកាន់តំណែងធំនេះទៀតផង។ ក្នុង ១អាណត្តិរបស់ FIFA គឺមានរយៈពេល ៥ឆ្នាំ ដោយបច្ចុប្បន្នមានបុរសកូនកាត់ ៣សាសន៍ (អ៉ីតាលី ស្វីស និងលីបង់) លោក Gianni Infantino បានកំពុងកាន់តំណែងក្នុងអាណត្តិទី៣ របស់លោក គិតចាប់តាំងពីឆ្នាំ២០១៦ ជំនួសតំណែងលោក Sepp Blatter។ លោក Daniel Burley Woolfall សញ្ជាតិអង់គ្លេស, លោក Rodolphe Seeldrayers សញ្ជាតិប៊ែលហ្សិក និងលោក Arthur Drewry សញ្ជាតិអង់គ្លេស បានទទួលមរណភាពនៅអំឡុងពេលកាន់តំណែង FIFA នៅពេលបុរសសញ្ជាតិបារាំង Jule Rimet បានកាន់តំណែងប្រធាននេះយូរជាងគេជិត ៣៤ឆ្នាំ។ គួរបញ្ជាក់ផងថា FIFA ដែលមានអាយុកាល ១២២ឆ្នាំ ដែលរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

យល់ដឹងកីឡា៖ FIFA ធ្លាប់មានប្រធាន ៩នាក់ ដោយក្នុងនោះមាន ៣រូប បានមរណភាពអំឡុងពេលកាន់តំណែង Read More »

កីឡាករបាល់ទះជប៉ុន Nishida សម្រូតខ្លួនលូនក្រាបទៅសុំទោសចៅក្រមស្រ្តីម្នាក់ ក្រោយវាយបាល់ចំ

តារាបាល់ទះជប៉ុន Yuji Nishida បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ លើសកម្មភាព​ ដែលរូបគេបានរត់សម្រូតខ្លួនលូនក្រាបលើទីលាន ដើម្បីទៅសុំទោសចៅក្រមស្រ្តីម្នាក់ បន្ទាប់ពីវាយបាល់ចំ អំឡុងកម្តៅសាច់ដុំមុនប្រកួត។ ហេតុការណ៍ដ៏ចាប់អារម្មណ៍កើតឡើងក្នុងជំនួប រវាងក្រុម Osaka Bluteon ទល់នឹងក្រុម​ Sakai Blazers នៃ​លីគ បាល់ទះជប៉ុន SV League All-Star Game កាលពីថ្ងៃទី១ ខែកុម្ភៈ។ ក្រោយបញ្ចប់សិតទី២ ដោយក្រុម Osaka Bluteon បាននាំមុខលទ្ធផល ២-០ សិតនោះ នៅអំឡុងហ្វឹកហាត់កម្តៅសាច់ដុំ ត្រៀមចូលការប្រកួតសិតទី៣ Nishida បានវាយសេវ៉ា ចេញពីម្ខាងនៃទីលាន ទៅប៉ះចំខ្នងនារីចៅក្រមម្នាក់ ដែលកំពុងអង្គុយនៅម្ខាង សំណាញ់ទី ។ គ្រាន់តែឃើញថាបាល់ត្រូវចំចៅក្រម ភ្លាមៗ កីឡាករវ័យ ២៦ឆ្នាំ ក៏បានរត់សំដៅរួចរម្អិលលូនក្រាបលើទីលាន ឆ្លងក្រោមសំណាញ់ទីលានដោយឱនក្បាល មុនពេលងើប រួចអោនក្បាលចុះឡើង ដើម្បីបង្ហាញការសុំទោស។  វិធីសាស្ត្រដែលកីឡាករកម្ពស់ ១,៨៦ម៉ែត្រ បានប្រើភ្លាមៗបង្ហាញការសុំទោសនោះ បើភាសាជប៉ុនហៅថា Dogeza ដែលជាទំនៀមទម្លាប់របស់ជនជាតិជប៉ុន

កីឡាករបាល់ទះជប៉ុន Nishida សម្រូតខ្លួនលូនក្រាបទៅសុំទោសចៅក្រមស្រ្តីម្នាក់ ក្រោយវាយបាល់ចំ Read More »

Scroll to Top