Admin

ថៃ​ប្តូរ​ទី​តាំង​​​ប្រកួត​ប្រដាល់​សកល​ និង​ប្រហែល​ជា​បាល់ទាត់ ដោយសារ​ទឹក​ជំនន់

អាជ្ញា​ធរ​កីឡា​ថៃ (SAT) បាន​បញ្ជា​ឲ្យ​ផ្លាស់​ប្តូរ​ទី​លាន​ប្រកួត​កីឡា​ប្រដាល់​សកល ​ និង​​​ប្រហែល​​ទី​លាន​កីឡា​បាល់ទាត់​ថែម​ទៀត​​ពី​ខេត្ត សុងក្លា ទៅ​ទី​ក្រុង​បាងកក វិញ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ដោយសារ​ទឹក​ជំនន់។ តាមការគ្រោងទុក ទីលានដែលកន្លែងរៀបចំសង្វៀនប្រដាល់សកលនៅក្នុងកីឡដ្ឋានមួយនៃខេត្តសុងក្លាត្រូវផ្លាស់ប្តូរទៅទីក្រុងបាងកក។ ជាមួយគ្នានេះ ទីលានបាល់ទាត់ក៏ប្រហែលជាប្តូរទៅប្រកួតនៅទីក្រុងបាងកកវិញដែរ ដោយសារផ្លូវថ្នលឆ្ពោះទៅកាន់កីឡដ្ឋានរងការខូចខាត។ ប្រធានអាជ្ញាធរកីឡាថៃ លោក Kongsak Yodmanee បាននិយាយថា ទីកន្លែងសម្រាប់រៀបចំសង្វៀនប្រដាល់សកលនៅកីឡដ្ឋាន The Southern Major City Stadium បច្ចុប្បន្នកំពុងរងគ្រោះដោយទឹកជំនន់។ កីឡាផ្សេងៗទៀតមិនមានប៉ះពាល់ទេ ប៉ុន្តែទីលានរៀបចំការប្រកួតសម្រាប់ពូល B រងផលប៉ះពាល់ដែរ។ សូម​បញ្ជាក់​ថា វិញ្ញាសា​បាល់ទាត់​បុរស​អាយុ ២២ ឆ្នាំ សម្រាប់​ពូល B ដែល​ត្រៀម​ប្រកួត​នៅ​កីឡដ្ឋាន Tinsulanonda ​ក្នុង​ខេត្ត​សុងក្លា មាន​ ក្រុម​ជម្រើស​ជាតិ វៀតណាម ម៉ាឡេស៊ី និង ឡាវ ដែល​គ្រោងចាប់​ប្រកួត​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ។ យ៉ាង​ណា ការ​ប្រកួត​ពូល​នេះ​ប្រហែល​ជា​ប្តូរ​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន Rajamangala ឬ កីឡដ្ឋាន Thammasat […]

ថៃ​ប្តូរ​ទី​តាំង​​​ប្រកួត​ប្រដាល់​សកល​ និង​ប្រហែល​ជា​បាល់ទាត់ ដោយសារ​ទឹក​ជំនន់ Read More »

លោក Guardiola ទទួលស្គាល់ការផ្លាស់ប្តូរជម្រើស11នាក់ដំបូងគឺជាកំហុសធ្ងន់ក្រោយចាញ់ Leverkusen

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានស្តីបន្ទោសខ្លួនឯងចំពោះបរាជ័យក្នុងលទ្ធផល2-0 នៅChampions League របស់ក្រុមរបស់គាត់ក្រោមស្នាដៃក្រុម Bayer Leverkusen កាលពីថ្ងៃអង្គារ ដោយបានទទួលស្គាល់ថាការសម្រេចចិត្តរបស់គាត់ក្នុងការផ្លាស់ប្តូរជម្រើស 11 នាក់គឺជាកំហុសដ៏ធំមួយ។ គ្រូបង្វឹករបស់Man City បានធ្វើការផ្លាស់ប្តូរចំនួនកីឡាករ 10 នាក់ពីការប្រកួត Premier League ចុងសប្តាហ៍ដែលជាការចាញ់ 2-1 នៅ Newcastle United ដោយដាក់បម្រុងនូវតួអង្គសំខាន់ៗដូចជាខ្សែប្រយុទ្ធ Erling Haaland ដែលរកបាន 14 គ្រាប់ក្នុងលីគនៅរដូវកាលនេះ។ លោក Guardiolaបាននិយាយប្រាប់សន្និសីទសារព័ត៌មានក្រោយការប្រកួតថា “មានការផ្លាស់ប្តូរច្រើនពេកដូច្នេះវាជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំបានធ្វើវា ហើយវាហួសហេតុពេក”។ ស្របពេលទទួលស្គាល់កំហុសគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានការពារការសម្រេចចិត្តរបស់គាត់ ចំពោះកាលវិភាគដែលមិនឈប់ឈរ ដែលរួមមានការប្រកួតក្នុងស្រុក និងកាតព្វកិច្ចអន្តរជាតិ ជាពិសេសសម្រាប់ Haaland ដែលត្រូវមានបន្ទុកស៊ុតបញ្ចូលទីទាំងសម្រាប់ក្លឹបMan City និងប្រទេសន័រវេស។ ការចាញ់នេះបានបញ្ចប់ការប្រកួតក្នុងផ្ទះមិនដែលចាញ់ 23 ប្រកួតរបស់ Man City ក្នុងការប្រកួតក្នុងពូល ឬលីគ ហើយបានធ្វើឱ្យពួកគេឈរនៅលេខរៀងទី

លោក Guardiola ទទួលស្គាល់ការផ្លាស់ប្តូរជម្រើស11នាក់ដំបូងគឺជាកំហុសធ្ងន់ក្រោយចាញ់ Leverkusen Read More »

FIFA សម្រេចជាផ្លូវ​ការដោយ​ Ronaldo ជាប់​​បំរាម​ ​១ ​ប្រកួត​ប៉ុណ្ណោះ​ពី​ការ​ពិន័យ​កាត​ក្រហម

ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo រួច​ផុត​ពី​ការ​ពិន័យ​មិន​ឲ្យ​លេង​ថ្ងៃ​បើក​ឆាក​ជើង​ឯក​ពិភព​លោក​ World Cup បន្ទាប់​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​ពិនិត្យ​មើល​ការ​ពិន័យ​កាត​ក្រហម​លើ​រូប​គេ​មិន​ធ្ងន់​ធ្ងរ។ Ronaldo បានទទួលរងកាតក្រហម នៅនាទី៥៩ បន្ទាប់ពីបានប្រើកែងប៉ះកីឡាករ អៀរឡង់ នៅពេលក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ បានចាញ់ អៀរឡង់ ០-២ វគ្គជម្រុះក្នុងពូលជើងឯកពិភពលោកប្រចាំតំបន់អឺរ៉ុប កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ជាទូទៅ ការពិន័យកាតក្រហម គឺ កីឡាករម្នាក់មិនអាចលេង ២ ប្រកួត។ ទោះបីជាយ៉ាងណា ព័រទុយហ្គាល់ បានដាក់ពាក្យតវ៉ាជុំវិញការសម្រេចរបស់អាជ្ញាកណ្តាលដោយពិន័យកាតក្រហម លើ Ronaldo។ បន្ទាប់មានការតវ៉ា FIFA ក៏បានពិនិត្យឡើងវិញ ហើយរកឃើញថា មិនធ្ងន់ធ្ងរទេ ដូច្នេះការពិន័នកាតក្រហមគឺ កីឡាករមិនអាចលេងបានតែ១ប្រកួតប៉ុណ្ណោះ។ តាម​រយៈ​ការ​ជាប់​ពិន័យ​មិន​បាន​លេង ១ ប្រកួត គឺ​មាន​ន័យ​ថា Ronaldo បាន​រួច​ផុត​ទៅ​ហើយ ពី​ព្រោះ​រូប​គេ​មិន​លេង​នៅ​ពេល ព័រទុយហ្គាល់ ឈ្នះ អាល់មេនី ដោយ​លទ្ធផល ៩-១ កាល​ពី​ថ្ងៃ​ទី​១៦​

FIFA សម្រេចជាផ្លូវ​ការដោយ​ Ronaldo ជាប់​​បំរាម​ ​១ ​ប្រកួត​ប៉ុណ្ណោះ​ពី​ការ​ពិន័យ​កាត​ក្រហម Read More »

ថ្ងៃ​នេះ ត្បូងឃ្មុំ ជួប កំពង់ចាម, ភ្នំពេញហ្គាឡាក់ស៊ី​ ជួ​ប សៀមរាប វគ្គ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត

ក្រុមខ្លាំង ៤ បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ (ថ្នាក់ខេត្ត) ត្រូវ​ប្រកួត​ជើង​ទី​១ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ការ​ប្រកួត​ជើង​ទី១ ក្រុម ភ្នំពេញហ្គាឡាក់ស៊ី ​ប្រកួត​ជា​មួយ ឡាយអ៉ិនឃីង​សៀមរាប នៅ​កីឡដ្ឋាន អាគីហ៊ីរ៉ូកាតុ ខេត្ត​សៀមរាប វេលា​ម៉ោង ៣:៣០​នាទី​រសៀល។ ចំណែក ក្រុមខេត្ត ត្បូងឃ្មុំ ត្រូវជួបជាមួយក្រុមខេត្ត កំពង់ចាម នៅ​ទី​លាន​វិទ្យាល័យ ព្រះ​សីហនុ វេលា​ម៉ោង ៣:៣០​នាទី​រសៀល។ ក្រុម​ត្បូងឃ្មុំ កំពុងឈរជាក្រុមជោគជ័យជាងគេបំផុត សម្រាប់ការប្រកួតពានរង្វាន់សម្តេចជោថ្នាក់ខេត្ត គិតចាប់តាំងពីចាប់​ផ្តើម​លើក​ដំបូង​នៅ​ឆ្នាំ​ ២០១៨។ ពួកគេបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានចំនួន ៦ លើក ដោយគិតទាំងរដូវកាល ២០២៥-២០២៦។ ជាលទ្ធផលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ៥ លើក គឺ​ឈ្នះជើងឯកបានចំនួន ២ លើក គឺនៅឆ្នាំ ២០១៩ និងរដូវកាលមុន ២០២៤-២០២៥។

ថ្ងៃ​នេះ ត្បូងឃ្មុំ ជួប កំពង់ចាម, ភ្នំពេញហ្គាឡាក់ស៊ី​ ជួ​ប សៀមរាប វគ្គ១/២ ពានសម្តេចតេជោថ្នាក់ខេត្ត Read More »

អ្នក​ជំនាញ​កីឡា​ ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ​ល្បី​ខាង​​ផ្នែក​កីឡាប្រដាល់​​ដូច​ Las Vegas សហរដ្ឋអាមេរិក

ថ្នាក់​ដឹកនាំ​ផ្នែក​កីឡា​ លោក​ វ៉ាត់​ ចំរើន​ ចង់​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ភាព​ល្បីល្បាញ​ដូច​ទៅ​ហ្នឹង​ទីក្រុង Las Vegas របស់​សហរដ្ឋ​អាមេរិក​ដែល​ប្រជុំ​ដោយ​ការ​ប្រកួត​ប្រដាល់​ធំៗ​ដែល​មាន​គេ​ដឹង​​ទូទាំង​ពិភពលោក និង​មាន​សន្ទុះ​ការ​គាំទ្រ​ខ្លាំង។​ លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​ និង​ជា​អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​កន្លង​ទៅ​នេះ​កីឡា​គុន​ខ្មែរ​មាន​ភាព​ល្បីល្បាញ​ពាសពេញ​ពិភពលោក​ព្រម​ទាំង​ទទួល​បាន​ការ​ចុះឈ្មោះ​ជា​សមាជិក​កើន​ឡើង​ដល់​ជាង​ ៦០​ប្រទេសឯណោះ។​ កម្ពុជា​មាន​គោលដៅ​ជា​ច្រើន​ទៀត​ក្នុងការ​ជំរុញ​ និង​អភិវឌ្ឍន៍​កីឡា​គុន​ខ្មែរ​នេះ​ពី​កម្រិត​តំបន់​អាស៊ីអាគ្នេយ៍​ទៅ​តំបន់​​ទ្វីប​ និង​ឆ្ពោះ​ទៅ​កាន់​អូឡាំពិក។​ កម្ពុជា​មាន​គោលដៅ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ​នេះ​ ដូច្នេះ​ដើម្បី​សម្រេច​ចក្ខុវិស័យ​មួយ​នេះ​ទាល់តែ​មហាជន​ទូទាំង​ប្រទេស​ជួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​ទាំង​លទ្ធភាព​​ក្នុង​ការ​អភិវឌ្ឍន៍​ និង​អភិរក្ស។​ អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ដែល​មាន​សក្កានុពល​សេដ្ឋកិច្ច​ខ្ពស់​។ លោក​ចង់​ឲ្យ​ខេត្ត​មួយ​នេះដូច​ជា​​គំរូ​ដែល​គេ​ធ្លាប់​ធ្វើ​នៅ​សហរដ្ឋអាមេរិក​ និង​​គ្រប់​គ្នា​គិត​ដល់​​ Las Vegas គឺតែងតែ​​និយាយ​ពី​ការ​ប្រកួត​ប្រដាល់​ធំៗលើ​ពិភពលោក​នៅ​ទីនោះ​​។​ កម្ពុជា​ក៏​ដូច​គ្នា​ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ​ក្លាយ​ជា​កន្លែង​អញ្ជើញ​ជើង​ខ្លាំង​ៗលើ​ពិភពលោក​មក​ប្រកួត​នៅ​ទីនេះ។​ ហេតុ​ដូច​នេះ​ទាល់តែ​ខេត្ត​មួយ​នេះ​ចងក្រម​បណ្ដា​សណ្ឋាគារ​ទៅ​ជា​​សមាគម​មួយ​ និង​សហការ​ជា​មួយ​ខាង​ជំនាញ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ​រៀបចំ​ធ្វើការ​ប្រកួត​​ជា​រៀងរាល់​ឆ្នាំ​ និង​លើក​​តម្លៃ​កីឡាករ​ និងវិស័យ​កីឡា​គុន​ខ្មែរ ឲ្យ​​កាន់​តែ​ខ្ពស់ទៅ​ៗរហូត​ដល់​ពិភពលោក​ចាប់​អារម្មណ៍​មក​ទស្សនា​ការ​ប្រកួត​គុន​ខ្មែរ​ពិភពលោក​នៅ​ទីនេះ។​ នេះ​ជា​សុបិន​ទាំង​អស់​គ្នា​ដែល​គ្រប់​គ្នា​ត្រូវ​ខំប្រឹង​ប្រែង​ធ្វើ​កិច្ចការងារ​នេះ​ជា​មួយ​រដ្ឋបាល​ខេត្ត​ដើម្បី​កៀងគរ​ការ​ចូលរួម​ និង​ដាក់​ផែនការ​ចាប់​ផ្ដើម​ពី​ឆ្នាំ​ណា​ឈាន​ទៅ​ដល់​ការ​បង្កើត​ជា​កេរ្តិ៍ឈ្មោះ​ នៃ​​ការ​ប្រកួត​គុន​ខ្មែរដ៏​ធំ​មួយ​​លក្ខណៈ​អាជីព​លើ​ពិភពលោក​ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ។​ បញ្ជាក់​ដែរ​ថា​ ការ​លើក​ឡើង​របស់​លោក​ វ៉ាត់​ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​​ យុវជន​ និង​កីឡា​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នេះ​ក្នុង​កម្មវិធី​សន្នីសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ស្ដី​ការ​រៀបចំ​ការ​ប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក​ លើក​ទី៦​ នៅ​ខេត្ត​ព្រះសីហនុ៕​

អ្នក​ជំនាញ​កីឡា​ ចង់​ឲ្យ​ខេត្ត​ព្រះសីហនុ​ល្បី​ខាង​​ផ្នែក​កីឡាប្រដាល់​​ដូច​ Las Vegas សហរដ្ឋអាមេរិក Read More »

ក្រុម​បាល់ទាត់​នារី​កម្ពុជា សង្ឃឹម​ច្រើន​​ឡើង​វគ្គ​៤ក្រុម​នៅ​ស៊ីហ្គេម ទោះ​នៅ​ពូល​ជា​មួយ​ថៃ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា នឹង​ត្រូវ​ប្រកួត​បើក​ឆាក​​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ជា​មួយ ក្រុម​នារី​សិង្ហបុរី វេលា​ម៉ោង ៤ រសៀល ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ។ ក្រុម​នារី​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ពូល A ដែល​មាន​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ ថៃ ឥណ្ឌូណេស៊ី និង សិង្ហបុរី។ តាម​ការ​មើល​​កម្រិត​គុណភាព​នៃ​ក្រុម​នៅ​ក្នុង​ពូល​ជា​មួយ​គ្នា គឺ ក្រុម​នារី​កម្ពុជា អាច​មាន​ឱកាស​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ក្រុម​នារី​ថៃ ជា​ក្រុម​​ខ្លាំង​​ប្រចាំ​ពូល A ដែល​ស្ទើរ​តែ​គ្មាន​ក្រុម​ណា​អាច​ប្រជែង​ជា​មួយ​ពួក​គេ​​បាន​ទេ ប៉ុន្តែ​ក្រុមសិង្ហបុរី និង​ឥណ្ឌូណេស៊ី មាន​កម្រិត​គុណភាព​មិន​លើស​ កម្ពុជា​ប៉ុន្មាន​ឡើយ។ ប្រវត្តិ​ជួប​គ្នាពីរ​លើក​ជា​មួយ សិង្ហបុរី ក្រុម​នារី​កម្ពុជា ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​លើក​គឺ លើក​ទី១ ឈ្នះ ១-០ ក្នុង​ពាន​រង្វាន់ AFF Women’s Championship កាល​ពី​ឆ្នាំ ២០២៣ និង​លើក​ទី​២ ឈ្នះ ១-០ ក្នុង​កីឡា​ស៊ីហ្គេម ឆ្នាំ ២០២៣។ ដូច្នេះ​អាច​និយាយ​បាន​ថា ក្រុម​នារី​សិង្ហបុរី

ក្រុម​បាល់ទាត់​នារី​កម្ពុជា សង្ឃឹម​ច្រើន​​ឡើង​វគ្គ​៤ក្រុម​នៅ​ស៊ីហ្គេម ទោះ​នៅ​ពូល​ជា​មួយ​ថៃ Read More »

ទឹកជំនន់វាយលុកខ្លាំង ថៃ ពិចារណាផ្លាស់​ប្តូរ​ទី​លាន​ប្រកួតបាល់ទាត់មួយជាបន្ទាន់ក្នុង​ស៊ីហ្គេម

ម្ចាស់ផ្ទះ ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា ពីការរៀបចំការប្រកួតពូល B នៃវិញ្ញាសាបាល់ទាត់បុរស បន្ទាប់ពីមានការវាយលុកខ្លាំងដោយទឹកជំនន់។ យោងតាមការចុះផ្សាយដោយសារព័ត៌មានកីឡា ថៃ Ball Thai Stand នៅថ្ងៃ អង្គារ៍ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បានឱ្យដឹង ថា ការប្រកួតកីឡាបាល់ទាត់បុរសប្រចាំពូល B មាន វៀតណាម ម៉ាឡេស៊ី និង ឡាវ ដែលគ្រោងធ្វើនៅកីឡដ្ឋាន Tinsulanonda Stadium ក្នុងខេត្ត សុងក្លា កំពុងត្រូវបានវាយលុកដោយទឹកជំនន់។   ទោះបីជាកីឡដ្ឋានមិនបានជន់លិចក៏ដោយ ប៉ុន្តែផ្លូវដែលត្រូវធ្វើដំណើរមកកីឡដ្ឋាននេះ ត្រូវបានកាត់ផ្តាច់អស់ទៅហើយ។ របាយការណ៍ចុងក្រោយ អ្នកគ្រប់គ្រងផ្នែកកីឡា ថៃ កំពុងពិចារណាផ្លាស់ប្តូរកីឡដ្ឋាននេះជាបន្ទាន់ ដោយទៅធ្វើនៅកីឡដ្ឋានផ្សេងវិញ ស្របពេលការប្រកួតនៅសល់ ៩ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីថ្ងៃទី ៤ ខែ

ទឹកជំនន់វាយលុកខ្លាំង ថៃ ពិចារណាផ្លាស់​ប្តូរ​ទី​លាន​ប្រកួតបាល់ទាត់មួយជាបន្ទាន់ក្នុង​ស៊ីហ្គេម Read More »

FIFA និងមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត សហការគ្នាដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡា

(បរទេស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត បានបង្ហាញគោលការណ៍សហការគ្នា ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡា នឹងផ្តល់ជាប្រាក់កម្ចីសម្បទានរហូតដល់ ១ពាន់លានដុល្លារ ដើម្បីសាងសង់ ឬបង្កើនហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ គំនិតផ្តួចផ្តើមនេះផងដែរ បានធ្វើឡើងក្រោមអនុស្សរណៈនៃការយោគយល់គ្នាជាមួយ FIFA ដែលបានប្រកាសនាថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការវិនិយោគលើកន្លែងកីឡា ដោយផ្តោតលើការរួមបញ្ចូលនៃបញ្ហាសង្គម ក៏ដូចជាការផ្តល់ការអភិវឌ្ឍន៍ដល់យុវជន និងកំណើនសេដ្ឋកិច្ចសង្គម។ លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះតួនាទីរបស់ FIFA គឺអភិវឌ្ឍបាល់ទាត់ទូទាំងពិភពលោក ហើយសមាគមសមាជិក FIFA របស់យើងជាច្រើនត្រូវការការគាំទ្របន្ថែម សម្រាប់ហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់ ដើម្បីធ្វើជារៀបចំការប្រកួត» ។ លោកបន្តថា «កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាថា សមាគមសមាជិក FIFA នឹងមានមធ្យោបាយថ្មីបន្ថែម ដើម្បីធ្វើឱ្យការអភិវឌ្ឍន៍បាល់ទាត់មានលក្ខណៈជាសកលលោកយ៉ាងពិតប្រាកដ»៕ ប្រភព៖ FRESHNEWS

FIFA និងមូលនិធិអភិវឌ្ឍន៍អារ៉ាប៊ីសាអូឌីត សហការគ្នាដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធកីឡា Read More »

លោក Guardiola អ្នកចាត់ការរបស់ Man City សុំទោសចំពោះការប្រឈមមុខជាមួយអ្នកថតរូប

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បាននិយាយថា គាត់មានការអាម៉ាស់ និងខ្មាស់អៀនបន្ទាប់ពីការប្រឈមមុខដាក់គ្នាជាមួយអ្នកថតរូបម្នាក់ បន្ទាប់ពីក្រុមរបស់គាត់ចាញ់ Newcastle នៅPremier League កាលពីថ្ងៃសៅរ៍។ លោក Guardiola មានការខឹងសម្បារចំពោះការសម្រេចចិត្តជាច្រើនរបស់អាជ្ញាកណ្តាលក្នុងអំឡុងពេលចាញ់ 2-1 នៅកីឡាដ្ឋាន St James’ Park ហើយបានបង្ហាញខ្លួនដើម្បីបំបាត់ការខកចិត្តរបស់គាត់នៅលើកាមេរ៉ាទូរទស្សន៍ក្បែរទីលានបន្ទាប់ពីចប់ការប្រកួត។ ថ្លែងកាលពីថ្ងៃចន្ទមុនការប្រកួតក្នុងទឹកដីនៃក្របខ័ណ្ឌ Champions League របស់ Man City ជាមួយនឹងក្រុម Bayer Leverkusen លោក Guardiola បាននិយាយថា “ខ្ញុំមានអារម្មណ៍ខ្មាស់អៀននៅពេលដែលខ្ញុំឃើញវា ខ្ញុំមិនចូលចិត្តវា។ ខ្ញុំសុំទោសអ្នកថតរូប។ ខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះ ហើយខ្ញុំធ្វើខុស។ ខ្ញុំការពារក្រុមនិងក្លឹបរបស់ខ្ញុំ”។ ការបរាជ័យរបស់ Man City បានធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Arsenal ចំនួន 7 ពិន្ទុក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែពួកគេនឹងមានឱកាសឆ្លើយតបភ្លាមៗដើម្បីកាត់បន្ថយសម្ពាធនៅពេលដែលពួកគេយកឈ្នះលើក្រុម Leverkusen ដែលនឹងក្លាយជាការប្រកួតទី 100

លោក Guardiola អ្នកចាត់ការរបស់ Man City សុំទោសចំពោះការប្រឈមមុខជាមួយអ្នកថតរូប Read More »

Messi បំបែកកំណត់ត្រាធំមួយក្នុងអាជីព ក្រោយស៊ុត ១ និងបញ្ជូន ៣ ឱ្យ Miami ម្សិលមិញ

ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានបំបែកកំណត់ត្រាថ្មី ក្លាយជាកីឡាករដំបូងគេបង្អស់រកបានគ្រាប់បាល់ បូកបញ្ជូន (assists) រហូតដល់ទៅ ១,៣០០ គ្រាប់។ កាលពីព្រឹកថ្ងៃ ចន្ទ ទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន វ័យ ៣៨ ឆ្នាំ បានស៊ុតបញ្ចូលទីមួយគ្រាប់ និងបញ្ជូន ៣ លើក ជួយឱ្យក្រុម Inter Miami យកឈ្នះលើក្រុម Cincinnati ៤-០ ដណ្តើមបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព័ត្រនៃក្របខណ្ឌលីគកំពូល អាមេរិក Major League Soccer ដើម្បីជួបនឹងក្រុម New York City នៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៥។ ជុំវិញការរកបានគ្រាប់បាល់ ១ គ្រាប់ និងបញ្ជូន

Messi បំបែកកំណត់ត្រាធំមួយក្នុងអាជីព ក្រោយស៊ុត ១ និងបញ្ជូន ៣ ឱ្យ Miami ម្សិលមិញ Read More »

Scroll to Top