Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី
កីឡាករ Vinicius Jr. ប្រាប់ទៅប្រធានក្លិប Real Madrid លោក Florentino Perez អំពីចេតនារបស់ខ្លួន មិនចង់បន្តកិច្ចសន្យាថ្មីជាមួយក្លិបឡើយ ប្រសិនបើទំនាក់ទំនងរបស់គេជាមួយលោក Xabi Alonso នៅតែបន្តតានតឹងបែបនេះ ប៉ុន្តែកីឡាករក៏បានដាក់លក្ខខណ្ឌពីការចង់បានប្រាក់ឈ្នួលខ្ពស់បំផុតប្រហាក់ប្រហែល Cristiano Ronaldo កាលនៅទឹកដី Santiago Bernabeu ទើបព្រមបន្តកិច្ចសន្យាថ្មី។ ដើមហេតុនៃភាពតានតឹង ដែលនាំឱ្យទំនាក់ទំនងលោក Alonso មានភាពរកាំរកូសជាមួយ Vinicius ដោយសារអំឡុងការប្រកួតពាន Club World Cup គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះដាក់ឱ្យ Vinicius អង្គុយនៅកៅអីបម្រុង។ បន្ទាប់មកទៀតនៅក្នុងជំនួបទល់ Barcelona លោក Alonso បានផ្លាស់ប្តូរ Vinicius ចេញ ទាំងរូបគេនៅមានឆន្ទៈចង់លេង ហើយក៏បានធ្វើឱ្យកីឡាករវ័យ ២៥ ឆ្នាំខឹងសម្បារយ៉ាងខ្លាំង។ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឱ្យ Vinicius មិនចង់បន្តកិច្ចសន្យាថ្មីជាមួយ Real Madrid ឡើយ ស្របពេលកិច្ចសន្យាចាស់របស់គេនៅសល់ដល់ខែ […]
Vinicius ទារតម្លើងប្រាក់ឈ្នួលឱ្យស្មើ Ronaldo កាលនៅ Real Madrid ទើបព្រមបន្តកុងត្រាថ្មី Read More »










