Bérgson ជាកីឡាករបរទេសល្អបំផុត ៣ រដូវកាលជាប់គ្នានៅម៉ាឡេស៊ី ត្រៀមប៉ះ ព្រះខ័នរាជស្វាយរៀង
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Bérgson Gustavo អាចត្រូវបានចាត់ទុកជាវិរបុរសរបស់ក្លិបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim បន្ទាប់ពីរូបគេបានចូលរួមជាមួយក្លិបតាំងពីឆ្នាំ ២០២១ ដោយធ្វើបានយ៉ាងល្អបំផុត។ កីឡាករកម្ពស់ ១.៨០ម៉ែត្រ វ័យ ៣៤ឆ្នាំ រូបនេះមានបទពិសោធច្រើនក្នុងការលេងបាល់ទាត់កម្រិតអន្តរជាតិ។ ចាប់ពីឆ្នាំ ២០០៩ ដល់ ២០១៥ រូបគេលេងឲ្យក្លិប Gremior នៅលីគប្រទេសប្រេស៊ីល។ ចន្លោះឆ្នាំ ២០១១ ដល់ ២០២០ រូបគេលេងឲ្យក្លិបជាច្រើននៅប្រេស៊ីល កូរ៉េខាងត្បូង និង ព័រទុយហ្គាល់។ នៅឆ្នាំ ២០២១ កីឡាករ Bérgson Gustavo ត្រូវបានក្លិប Johor Darul Ta’zim ខ្ចីជើង និងចុះកុងត្រាយកផ្តាច់ក្នុងឆ្នាំ ២០២២។ គិតចាប់ពីបានចូលរួមជាមួយយក្សម៉ាឡេស៊ីមក រូបគេបានក្លាយជាកីឡាករដ៏សំខាន់ប្រចាំក្លិបក្នុងតំណែងជាខ្សែប្រយុទ្ធមុតស្រួច។ រហូតដល់ពេលនេះ រូបគេឈានចូលរដូវកាលទី ៥ ហើយដោយធ្លាប់បង្ហាញខ្លួននៅលើទីលានប្រហែលជា៩០ លើក រកបានជាង ១០០គ្រាប់។ បើសរុបគ្រប់ក្លិប និងគ្រប់ការប្រកួត រូបគេលេងបានចំនួន ៤២១ […]










