Rangers បានតែងតាំងអតីតគ្រូបង្វឹក Sheffield Wednesday លោក Rohl ជាអ្នកគ្រប់គ្រងថ្មី
ក្លឹបយក្សរបស់ប្រទេសស្កុតឡេនRangers បានតែងតាំងអតីតគ្រូបង្វឹកក្រុម Sheffield Wednesday លោក Danny Rohl ជាអ្នកចាត់ការថ្មីរបស់ពួកគេដើម្បីជំនួសតំណែងលោក Russell Martin។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់វ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះមកដឹកនាំក្រុម Rangers ដោយគាត់បានចាកចេញពីក្លឹបWednesdayនៅក្របខណ្ឌអង់គ្លេសChampionshipដោយការយល់ព្រមទៅវិញទៅមកក្នុងខែកក្កដា តិចជាងពីរសប្តាហ៍មុនពេលចាប់ផ្តើមរដូវកាល ក្រោយបានដឹកនាំតាំងពីខែតុលា ឆ្នាំ 2023 ហើយបានដឹកនាំពួកគេទៅកាន់ចំណាត់ថ្នាក់ទី 12 កាលពីរដូវកាលមុន។ នោះជាតួនាទីអ្នកចាត់ការជាន់ខ្ពស់ដំបូងរបស់លោក Danny Rohl ដែលធ្លាប់បម្រើការជាជំនួយការអ្នកចាត់ការនៅ RB Leipzig, Southampton, Bayern Munich និងជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់។ ចំណែកលោកMartin ត្រូវបានបណ្តេញចេញនៅថ្ងៃទី ៥ ខែតុលា បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏ខកចិត្តមួយ ដែលបានឈ្នះមួយដងក្នុងការប្រកួតចំនួន ៧ លើក បានធ្វើឱ្យ Rangers ធ្លាក់ចេញពីចំណាត់ថ្នាក់ល្អនៅក្នុងតារាង Scottish Premiership ។ Rangers ស្មើ ២-២ នៅផ្ទះ Dundee United កាលពីថ្ងៃសៅរ៍ […]
Rangers បានតែងតាំងអតីតគ្រូបង្វឹក Sheffield Wednesday លោក Rohl ជាអ្នកគ្រប់គ្រងថ្មី Read More »










