Admin

អតីតកីឡាការិនីវាយកូនហ្គោលលេខមួយរបស់ពិភពលោក Stacy Lewis នឹងចូលនិវត្តន៍នៅចុងឆ្នាំ 2025

Stacy Lewis ដែលជាអតីតកីឡាការិនីលំដាប់លេខមួយពិភពលោកដែលបានធ្វើជាប្រធានក្រុមរបស់សហរដ្ឋអាមេរិកដើម្បីទទួលជ័យជម្នះនៅ Solheim Cup ឆ្នាំ 2024 នឹងចូលនិវត្តន៍ពីសមាគមកីឡាវាយកូនហ្គោលអាជីពស្ត្រីនៅចុងរដូវកាលឆ្នាំ 2025 ។ តារាវាយកូនហ្គោលសញ្ជាតិអាមេរិក Lewis វ័យ 40 ឆ្នាំបាននិយាយនៅក្នុងបណ្តាញសង្គមមុនព្រឹត្តិការណ៍ LPGA សប្តាហ៍នេះថារាងកាយរបស់នាង បានប្រាប់នាងថាវាដល់ពេលហើយ។ នាងបានឈ្នះពានរង្វាន់ LPGA ចំនួន 13 រួមទាំងពានរង្វាន់ធំចំនួន 2 និងបានដឹកនាំសហរដ្ឋអាមេរិកឱ្យទទួលជ័យជម្នះលើទ្វីបអឺរ៉ុបក្នុងពានរង្វាន់ Solheim Cup កាលពីឆ្នាំមុន។ នាងក៏បានចំណាយពេល 25 សប្តាហ៍ក្នុងនាមជាកីឡាករលំដាប់លេខ 1 ពិភពលោក និងត្រូវបានជាប់ជាកីឡាការិនី ឆ្នើមប្រចាំឆ្នាំរបស់ LPGA ក្នុងឆ្នាំ 2012 និង 2014 ។ សមិទ្ធិផលរបស់ Lewis បានកើតឡើងទោះបីជាត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកោងនៃឆ្អឹងខ្នងនៅអាយុ 11 ឆ្នាំហើយចំណាយពេល 7 ឆ្នាំបន្ទាប់ដោយពាក់ខ្សែក្រវាត់ខាងក្រោយរយៈពេល 18 ម៉ោងក្នុងមួយថ្ងៃ។ ជ័យជម្នះសំខាន់ពីររបស់ Lewis គឺនៅឯការប្រកួតជើងឯក Chevron ឆ្នាំ […]

អតីតកីឡាការិនីវាយកូនហ្គោលលេខមួយរបស់ពិភពលោក Stacy Lewis នឹងចូលនិវត្តន៍នៅចុងឆ្នាំ 2025 Read More »

Eintracht Frankfut ឡើងឈរកំពូលតារាង League Phase ក្រោយលុតក្រុមលីគទួរគី ៥-១

(អាល្លឺម៉ង់)៖ ក្រុម Eintracht Frankfut ឡើងឈរកំពូលតារាង League Phase ក្រោយវាយបកលុតក្រុមលីគទួរគី Galatasaray ៥-១ ក្នុងជំនួបបើកឆាកពានរង្វាន់ក្របខណ្ឌអឺរ៉រុប UEFA Champions League 2025-26 ជាមួយនឹងក្រុមម្ចាស់ផ្ទះរកបាន ៤គ្រាប់ត្រឹមរយៈពេល ២៩នាទីក្នុងប្រកួតពេញម៉ោង នៅកីឡដ្ឋាន Waldstadion ។ តាមរយៈការប្រកួតបើកឆាកនៃក្របខណ្ឌអឺរ៉ុប UCL រដូវកាលនេះ គឺមាន ១៤ក្រុមរកបាន ៣ពិន្ទុ ក្នុងនោះ ក្រៅពីក្រុមកំពូលតារាង Eintracht Frankfut មានដូចជាក្រុម PSG, Club Brugge, Sporting CP, Union Saint Gilloise, Bayern Munich, Arsenal, Inter Milan, Manchester City, Qarabag, Liverpool, FC Barcelona, Real Madrid និង Tottenham Hotspur

Eintracht Frankfut ឡើងឈរកំពូលតារាង League Phase ក្រោយលុតក្រុមលីគទួរគី ៥-១ Read More »

ញាក់សាច់! Rashford រកគ្រាប់ដំបូងឱ្យ Barcelona ស៊ុតដូចកាំជ្រួច

ខ្សែប្រយុទ្ធ Marcus Rashford បានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យជាមួយ Barcelona ដោយការប្រកួតក្នុងពាន Champions League នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៥ ដោយ​ស៊ុតបញ្ចូល ២ គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមអ្នកមានបុណ្យទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់។ ការប្រកួតដំបូងរបស់ Barcelona ក្នុងវគ្គ League Phase នៃពាន UCL រដូវកាល ២០២៥-២០២៦ បានទទួលជ័យជម្នះនៅក្រៅដីយ៉ាងសំខាន់ ដោយបានយកឈ្នះលើក្រុមសារិការព្រៃ Newcastle United ក្នុងលទ្ធផល ២ ទល់នឹង ១ ខណៈ ២ គ្រាប់របស់ក្រុមអ្នកមានបុណ្យ គឺរកបានដោយ Rashford ទាំង ២ គ្រាប់ នៅនាទីទី ៥៨ និង ៦៧។ ២ គ្រាប់នេះ គឺជាគ្រាប់បាល់ផ្លូវការលើកដំបូងសម្រាប់ Rashford ក្នុងការមកចូលរួមជាមួយ Barcelona

ញាក់សាច់! Rashford រកគ្រាប់ដំបូងឱ្យ Barcelona ស៊ុតដូចកាំជ្រួច Read More »

លោក Christopher បង្ហាញ​ ៥ ចំណុច​សំខាន់​​ពី​បាល់ទាត់​កម្ពុជា ​ក្នុង​វេទិកា​បាល់ទាត់​ពិភព​លោក

លោក Christopher Grant អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​​វាគ្មិន​ម្នាក់​​ក្នុងវេទិកា​បាល់ទាត់​ពិភព​លោក (World Football Summit) ឆ្នាំ ២០២៥ នៅ​ទី​ក្រុង​ហុងកុង កាល​ពី​សប្តាហ៍មុន​ ដែល​មាន​អ្នក​ជំនាញ​បាល់ទាត់ និង​វីរបុរស​បាល់ទាត់​ជា​ច្រើន​មក​ពី​ទូទាំង​ពិភព​លោកចូល​រួម។ ក្នុង​នាម​ជា​វាគ្មិន​ម្នាក់ ស្ថិត​នៅ​លើ​វេទិកា​ពោរពេញ​ដោយ​កិត្តិយស លោក Christopher Grant បាន​លើក​បង្ហាញ​​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​បាន​ធ្វើ​ និង​កំពុង​ធ្វើ​​នា​ពេល​បច្ចុប្បន្ន។ ជា​ពិសេសសមិទ្ធផល​​​ទទួល​បាន​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ ចំណុច​សំខាន់​​ៗ​ដែល​លោក​បាន​បង្ហាញ​គឺ​​ទី១. ការអភិវឌ្ឍក្លិប ព្រះខ័នរាជស្វាយរៀង, ទី២ ការកសាងកីឡដ្ឋាន, ទី៣ ការបណ្តុះបណ្តាលថ្នាលយុវជនកម្រិតអាជីព, ទី៤ ជោគជ័យរបស់ក្លិបឈានដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​អន្តរជាតិ និង​ទី៥ សារ​សំខាន់​ដែល​បាន​ចូល​រួម​ជា​មួយ វេទិកា​បាល់ទាត់​ពិភព​លោក។ លោក​បាន​រៀប​រាប់​ថា ៖«ជា​វាគ្មិន​ម្នាក់ ខ្ញុំ​បាន​បង្ហាញ​ពី​ការរ​អភិវឌ្ឍ​របស់ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង ការ​កសាង​​កីឡដ្ឋាន ការ​បណ្តុះ​បណ្តាល​ថ្នាល​យុវជន ជោគជ័យ​ដែល​យើង​ទទួល​បាន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ AFC ហើយ​ផែន​ការ​យុទ្ធសាស្ត្រ​​ស្ថិត​នៅ​ពី​ក្រោយ​នៃ​ជោគជ័យ​របស់​យើង»។ អ្នក​គ្រប់​គ្រង​ទូទៅ​បាន​បញ្ជាក់​ថា ៖«ការ​ចូល​រួម​ជា​មួយ​វេទិកា​បាល់ទាត់​ពិភព​លោក​នេះ ពិត​ជា​សំខាន់​ណាស់​។ យើង​​ទទួល​បាន​អ្វី​ថ្មី​ៗ​ពី​បាល់ទាត់​ទូទាំង​ពិភព​លោក ជា​ពិសេស​យើង​បាន​បង្ហាញ​ឲ្យ​ពិភព​លោក​ស្គាល់ យល់​ពី​ក្លិប​របស់​យើង និង​ពី​បាល់ទាត់​កម្ពុជា»។ វេទិកាបាល់ទាត់​ពិភព​លោក World

លោក Christopher បង្ហាញ​ ៥ ចំណុច​សំខាន់​​ពី​បាល់ទាត់​កម្ពុជា ​ក្នុង​វេទិកា​បាល់ទាត់​ពិភព​លោក Read More »

កីឡាករ​ លន​ បញ្ញា​៖ Antion Martinez ប៉ះ​គ្នា​ម្ដង​ទៀត​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ ចិត្រា​

អ្នក​លេង​គុន​ខ្មែរ​ លន​ បញ្ញា​​ ថា​បើ​មាន​ការប្រកួត​គ្នា​ម្ដង​ទៀត​​កីឡាករ​អាមេរិក​ Antion Martinez រូប​នេះ​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ​ ចិត្រា​ នោះ​ទេ​ ព្រោះ​លើក​ទី១ ​ជា​ការ​ភ្លាត់​ស្នៀត​ និង​ប្រកួត​មិន​ទាន់​ចេញ​សមត្ថភាព​អស់នៅ​ឡើយ​ទេ​។​ កីឡាករ​ លន​ បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​ចាញ់​របស់​រៀមច្បង​ ឡៅ​ ចិត្រា​ ជា​ការ​ភ្លាត់​ស្នៀត​ប៉ុណ្ណោះ ស្រប​ពេល​ម្នាក់ៗ​មិន​ទាន់​បញ្ចេញ​អស់​ពី​សមត្ថភាព​នោះ​ឡើយ។​ នៅ​ជំនួប​ដំបូង​នោះ​មើល​ឃើញ​ថា​ទឹកទី១​ ចិត្រា​ ដូច​ជា​ចាញ់​ពិន្ទុ​មែន​។ ប៉ុន្តែ​ចាប់​ផ្ដើមពី​​ពាក់​កណ្ដាល​ទឹក​ទី២​ ចិត្រា​ ក៏​ចាប់​ផ្ដើម​សង្គ្រប់​វាយ​វិញ​បណ្ដើរៗ​ហើយ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ការ​ប្រកួត​បញ្ចប់​ត្រឹម​ទឹក​ទី២​ លឿន​ពេក​ ដូច្នេះ​ Antion Martinez ក៏​មិន​ទាន់​ចេញ​អាវុធ​អស់​ផង​ដែរ​ ហេតុ​នេះ​ក៏​អាច​ថា​កីឡាករ​អាមេរិក​រូប​នេះ​ល្អ​ដល់​កម្រិត​ណា​នោះ​ឡើយ។​ ចំពោះ​ ឡៅ ចិត្រា​ គឺ​វាយ​មិន​ទាន់​អស់​ពី​សមត្ថភាព​នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ភ្លាត់​ទើប​សន្លប់​លឿន​បែប​នេះ។​ គូ​នេះ​ប្រសិន​បើ​ប៉ះ​គ្នា​ម្ដង​ទៀត​អ្នក​ប្រដាល់​អាមេរិក​ខាង​លើ​នេះ​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ ចិត្រា​ ទៀត​ដែរ​។ ព្រោះការប្រកួតលើក​​ទី១ ​មិន​ទាន់​វាយ​អស់​ពី​សមត្ថភាព​ ខណៈ​មហាជន​ដឹង​គ្រប់​គ្នា​ពី​អាវុធ​បច្ចេកទេស​ដ៏​ល្អ​របស់​សិស្សគុន​មក​ពី​ឆត្រយោង​ ៩១១​ រូប​នេះ។​ បញ្ជាក់​ដែរ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​

កីឡាករ​ លន​ បញ្ញា​៖ Antion Martinez ប៉ះ​គ្នា​ម្ដង​ទៀត​មិន​ប្រាកដ​ថា​ឈ្នះ​ ឡៅ ចិត្រា​ Read More »

Guardiolaថា Haaland អាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Ronaldo ក្នុងក្របខ័ណ្ឌ Champions League

ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីមួយផ្សេងទៀតក្នុងជ័យជម្នះ 2-0នៅ Champions League លើក្រុម Napoli កាលពីថ្ងៃព្រហស្បតិ៍ ហើយគ្រូបង្វឹក Pep Guardiola ជឿជាក់ថាខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់គាត់ប្រហែលជាថ្ងៃណាមួយជាកីឡាករល្អបំផុតនៅអឺរ៉ុប។ កីឡាករសញ្ជាតិន័រវេសវ័យ 25 ឆ្នាំរូបនេះបានក្លាយជាកីឡាករលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដែលរកបាន 50 គ្រាប់នៅក្នុងការបង្ហាញខ្លួនជាលើកទី 49 របស់គាត់នៅក្នុងការប្រកួតពានរង្វាន់ធំជាងគេរបស់អឺរ៉ុប នៅពេលដែលគាត់បានតែតបញ្ចូលទីយ៉ាងឆ្លាតវៃក្រោយបានបាល់ពី Phil Foden នៅនាទីទី 56 នៅក្នុងទឹកដីរបស់ខ្លួន។ គាត់បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid កីឡាករ Ruud van Nistelrooy ដែលរកបាន 50 គ្រាប់ក្នុង 62 ប្រកួត។ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League គ្រប់សម័យកាល ដោយរកបាន 140

Guardiolaថា Haaland អាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Ronaldo ក្នុងក្របខ័ណ្ឌ Champions League Read More »

ស្ទើរ​មិន​គួរ​ឲ្យ​! ក្រុមខ្លាំង ៥ បានធ្លាក់ត្រឹមវគ្គចែក​ពូល ជើងឯកបាល់ទះ​ពិភពលោក ២០២៥

ទីបំផុតរកឃើញក្រុមខ្លាំងៗឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនេះ ពានរង្វាន់បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ ប៉ុន្តែរឿងដ៏ភ្ញាក់ផ្អើល មានក្រុមលំដាប់ពិភពលោក​ជា​ច្រើន​ បានធ្លាក់ចេញពីពាននេះត្រឹមវគ្គសន្សំពិន្ទុក្នុងពូលស្ទើរ​មិន​គួរ​​​ឲ្យ​ជឿ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានបាល់ទះជើងឯកពិភពលោក បានបញ្ចប់ កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២៥។ ក្នុងនោះក្រុមដែលបានឡើងទៅវគ្គ ១៦ ក្រុមរួមមាន ទុយនីស៊ី សាធារណៈរដ្ឋឆេក ស៊ែប៊ី អ៉ីរ៉ង់ សហរដ្ឋអាមេរិក ស្លូវេនី ប៊ុលហ្គារី ព័រទុយហ្គាល់ ប៉ូឡូញ កាណាដា តួកគី ហូល្លង់ អាហ្សង់ទីន អ៉ីតាលី ប៊ែលហ្ស៊ិក និង ហ្វាំងឡង់។ ដោយឡែករឿងដ៏ភ្ញាក់ផ្អើលបំផុត គឺក្រុមខ្លាំងៗលំដាប់ពិភពលោក​ជា​ច្រើន​បាន​​ធ្លាក់​ត្រឹម​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល មាន​ដូចជា ម្ចាស់មេដាយមាស​អូឡាំពិក បារាំង គុយបា ជប៉ុន អាល្លឺម៉ង់ និង ប្រេស៊ីល

ស្ទើរ​មិន​គួរ​ឲ្យ​! ក្រុមខ្លាំង ៥ បានធ្លាក់ត្រឹមវគ្គចែក​ពូល ជើងឯកបាល់ទះ​ពិភពលោក ២០២៥ Read More »

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Ui-jo នឹងខកខានការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026ព្រោះរឿងអាស្រូវផ្លូវភេទ

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Ui-jo នឹងមិនអាចលេងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 បន្ទាប់ពីតុលាការក្រុងសេអ៊ូលបានកាត់ទោសគាត់ឱ្យជាប់គុកពីបទលួចថតអតីតមិត្តស្រីអំឡុងពេលរួមភេទ។ តុលាការក្រុងសេអ៊ូលបានតម្កល់ការជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងព្យួរទោសរយៈពេលពីរឆ្នាំសម្រាប់កីឡាករ Hwang ហើយព្រះរាជអាជ្ញាបាននិយាយថា វីដេអូដែលគាត់បានថតក្រោយមកត្រូវបានបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្អូនថ្លៃរបស់គាត់ ដែលបណ្តាលឱ្យជនរងគ្រោះខូចខាតយ៉ាងធ្ងន់ធ្ងរ។ Hwang បានសារភាពចំពោះកំហុសរបស់គាត់ ប៉ុន្តែបានបដិសេធមិនទទួលខុសត្រូវចំពោះអ្វីដែលជនរងគ្រោះបានចាត់ទុកការខូចខាតកម្រិតធ្ងន់នោះទេតែជាការខូចខាតបន្ទាប់បន្សំ។ មេធាវីរបស់គាត់បានប្រកែកថាក្រុមមេធាវីរបស់ជនរងគ្រោះបានបញ្ឆេះការផ្សព្វផ្សាយជាសាធារណៈដោយការភ្ជាប់ប្រព័ន្ធផ្សព្វផ្សាយម្តងហើយម្តងទៀតដែលជាទឡ្ហីករណ៍ដែលតុលាការបានច្រានចោលដោយនិយាយថាការថតរឿងសម្ងាត់របស់ Hwang គឺជាមូលហេតុផ្ទាល់ខ្លួន ហើយបានរិះគន់គាត់ចំពោះការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Hwang ក៏កំពុងស្ថិតក្នុងជម្លោះសំណងដាច់ដោយឡែកជាមួយនឹងជនជាប់ចោទម្នាក់ទៀតឈ្មោះ “B”។ សារព័ត៌មានZapzee បានរាយការណ៍ថា ទោះបីជាបានបង់ប្រាក់ចំនួន 20 លានវ៉ុន និងការចរចាជាច្រើនដងក៏ដោយ ក៏មិនទាន់មានដំណោះស្រាយណាមួយត្រូវបានសម្រេចដែរ។ ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះបានទទួលការព្យួរទោសនៅសាលក្រមដំបូងរបស់តុលាការកាលពី 7 ខែមុន ហើយបានប្តឹងឧទ្ធរណ៍មិនបានជោគជ័យ។ ក្រោមច្បាប់របស់សមាគមបាល់ទាត់កូរ៉េ (KFA) កីឡាករណាដែលមានប្រវត្តិបទឧក្រិដ្ឋត្រូវបានរារាំងពីការជ្រើសរើសជម្រើសជាតិយ៉ាងហោចណាស់ 2 ឆ្នាំ ហើយ Hwang នឹងចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។ ធ្លាប់ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធកំពូលម្នាក់របស់កូរ៉េខាងត្បូង Hwang រកបាន 19 គ្រាប់ក្នុង 62 ប្រកួត

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hwang Ui-jo នឹងខកខានការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026ព្រោះរឿងអាស្រូវផ្លូវភេទ Read More »

ក្រុម​ប្រយុទ្ធ​មុតស្រួច កំពង់ដេវ៉ា ប៉ះ​​ ភ្នំពេញ​ក្រោន ស្វែង​រក​ ៣ ពិន្ទុ ល្ងាច​ស្អែក

ក្រុម​កំពុង​​គួរ​ឲ្យ​ចាប់​អារម្មណ៍ អឹមអូអាយ កំពង់ដេវ៉ា ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ព្រីនស៍ ដើម្បី​ទទួល​ក្រុម​ ភ្នំពេញ​ក្រោន វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​សុក្រ​​​ស្អែកនេះ​ ​សម្រាប់​ការ​ប្រកួត​សប្តាហ៍​ទី​៥ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ នេះជាជំនួបដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងសប្តាហ៍នេះ ដោយសារក្រុមទាំងពីរកំពុងល្អដូចគ្នា។ អតីតក្រុមក្រសួងមហាផ្ទៃទទួលបានម្ចាស់ជំនួញថ្មីដែលធ្វើឲ្យពួកគេបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងឈ្មោះ ថ្នាក់ដឹកនាំ និងសមាសភាពកីឡាករ ហើយចាប់ផ្តើមរដូវកាលបង្ហាញគុណភាពគួរឲ្យចាប់អារម្មណ៍។ ភ្នំពេញក្រោនចូលរដូវកាលថ្មី បានផ្លាស់ប្តូរសមាសភាពកីឡាករបរទេស និងខ្មែរស្ទើរទាំងស្រុង ប៉ុន្តែនៅដើមរដូវកាលនេះពួកគេមិនទាន់ចាញ់ឡើយ។ ក្រុម អឹមអូអាយ កំពង់ដេវ៉ា រកបាន ៧ ពិន្ទុ ពីការឈ្នះ ២ ប្រកួត ស្មើ១ ប្រកួត និងចាញ់ ១ ប្រកួត កំពុងឈរចំណាត់ថ្នាក់លេខ ៣។ បើកឆាកសប្តាហ៍ទី១ ពួកគេបានចាញ់ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-៦ ហើយសប្តាហ៍ទី២ បានឈ្នះ គិរីវង់សុខសែនជ័យ ៤-២ និងស្មើ វិសាខា ១-១ ក្នុងសប្តាហ៍ទី៣ មុនពេលឈ្នះ ណាហ្គាវើលដ៍ ២-១ សម្រាប់សប្តាហ៍ទី៤។ ក្រុម​កំពង់ដេវ៉ា តែង​តែ​រក​បាន​គ្រាប់​បាល់​​រហូត​សម្រាប់​

ក្រុម​ប្រយុទ្ធ​មុតស្រួច កំពង់ដេវ៉ា ប៉ះ​​ ភ្នំពេញ​ក្រោន ស្វែង​រក​ ៣ ពិន្ទុ ល្ងាច​ស្អែក Read More »

ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន សង្ឃឹម៥០ភាគរយ ក្នុងការដណ្តើមមេដាយពិភពលោកនៅរ៉ូម

ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន រួមទាំងក្រុមកីឡាករ-ការិនីជម្រើសជាតិកីឡាប៉េតង់កម្ពុជា នឹងត្រូវប្រកួតដណ្តើមជើងឯកកីឡាប៉េតង់ពិភពលោក World Pétanque Championships 2025 នៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។ សហព័ន្ធកីឡាបូល និងប៉េតង់កម្ពុជា បានបញ្ជូនអត្តពលិកចំនួន៤រូប ក្នុងនោះនារី២រូប និងប្រតិភូ គ្រូបង្វឹក៦នាក់ផ្សេងទៀតទៅកាន់ការប្រកួតប៉េតង់កម្រិតពិភពលោក ឆ្នាំ ២០២៥ នៅអ៊ីតាលី។ កីឡាករពីររូបរួមមាន សុខ ចាន់មាន ពុធយ៉ុន ច័ន្ទដារ៉ា និងកីឡាការិនីពីររូប មាន អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា។ កីឡាករ សុខ ចាន់មាន ដែលធ្លាប់ឈ្នះមេដាយមាសពិភពលោកនៅម៉ា​ដា​ហ្គា​ស្កា ឆ្នាំ២០១៦ មានជំនឿចិត្តត្រឹម៥០ភាគរយប៉ុណ្ណោះក្នុងការប្រជែងនៅអ៊ីតាលីឆ្នាំ ២០២៥ នេះ។ សង្ឃឹមត្រឹម៥០ភាគ ដោយសារចាន់មាន មើលឃើញថាមានអត្តពលិកល្បីៗលំដាប់ពិភពលោកចូលរួម បូករួមនឹងកត្តាអាកាសធាតុផង។ ពីប្រទេសអ៊ីតាលី ចាន់មាន ប្រាប់សារព័ត៌មានឌីជីថលថ្មីៗដូច្នេះថា៖«ការប្តេជ្ញារបស់ខ្ញុំគឺប្រឹងដណ្តើមមេដាយមាសជូនជាតិ ប៉ុន្តែក្តីសង្ឃឹមត្រឹម ៥០-៥០ប៉ុណ្ណោះ ព្រោះកម្រិតពិភពលោក មិនដូចកម្រិតអាស៊ីឡើយ»។ ដោយសារការធ្វើដំណើរឆ្ងាយ

ម្ចាស់​មេដាយមាស​ពិភពលោក សុខ ចាន់​មាន សង្ឃឹម៥០ភាគរយ ក្នុងការដណ្តើមមេដាយពិភពលោកនៅរ៉ូម Read More »

Scroll to Top