ពត៌មានថ្មីៗ

អតីតអ្នកប្រដាល់ ឡោ សំណាង បង្ហាញក្ដីរីករាយក្រោយមានក្លឹបផ្ទាល់ខ្លួន

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ ឡោ​ សំណាង​ បង្ហា​ក្ដី​រីរាយ​ជា​ខ្លាំង​ក្រោយ​មាន​ក្លឹប​ផ្ទាល់​ខ្លួន​ក្នុងការ​​បន្ត​ដំណើរ​បបណ្ដុះ​ធនធាន​យុវជន​ និង​បណ្ដុះ​ឆន្ទៈ​ឆ្ពោះ​ទៅ​មុខ​ដើម្បី​ផ្សព្វផ្សាយ និង​​ដណ្ដើម​មុខមាត់​ជូន​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​នេះ​តទៅ។​ លោក​ ឡោ​​ សំណាង​ បាន​លើក​ឡើង​ថា​ ក្នុង​ឱកាស​បើក​សម្ពោធ​ក្លឹប​ថ្មីឡោង​សំណាង​គុន​ខ្មែរ​កាល​ពី​ម្សិលមិញ​នេះ​លោក​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ដែល​មាន​ក្លឹប​ មាន​ទីតាំង​ល្អ​សមស្រប​មួយ​ដើម្បី​បណ្ដុះ​ធនធាន​យុវជន​បន្ត​វេន​តទៅ​មុខ​ទៀត។​ កាន់​តែ​រីករាយ​ទៀត​នោះ​គឺ​ការ​ផ្ដល់​តម្លៃ​ចូលរួម​ពី​សំណាក់​ប្រធាន​សហព័ន្ធ​ តំណាង​ក្រុមហ៊ុន​ឧបត្ថម្ភ​ ក្នុង​ថ្ងៃ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ។​ អតីត​ជើង​ខ្លាំង​ទម្ងន់​ស្រាល​រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​នឹង​បណ្ដុះ​នូវ​ឆន្ទៈ​ដល់​យុវជន​ដែល​មក​ហ្វឹកហាត់​ឲ្យ​រឹតតែ​ខំប្រឹង​ប្រហែង​ដើម្បី​ដណ្ដើម​ពាន​រង្វាន់​ ខ្សែក្រវាត់​ មេដាយ​ ឬ​មុខ​មាត់​ជូន​ជាតិ​មាតុភូមិ​នៅ​ថ្ងៃ​ខាង​មុខ​។​ ពិសេស​ទៀត​នោះ​ការ​ឆ្ពោះ​ទៅ​ផ្សព្វផ្សាយ​លើ​ឆាក​អន្តរជាតិ​ថា​ក្បាច់​គុន​ខ្មែរ​នេះ​ជា​របស់​ខ្មែរ​ពិត​ប្រាកដ។​ បញ្ជាក់​ដែរ​ថា​ កាល​ពី​ម្សិលមិញ​នេះ​លោក​ ឡោ​ សំណាង​ បាន​ធ្វើ​ពិធី​សម្ពោធ​ក្លឹប​ថ្មី​របស់​លោក​ជា​ផ្លូវ​ការ​ហើយទីតាំង​​នៅ​ឯ​មុខ​ព្រលាន​យន្តហោះ​ រាជធានីភ្នំពេញ។ លោក​ ឡោ​ សំណាង​ ជា​អតី​ត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​លើ​ប្រភេទ​ទម្ងន់​ស្រាល៕​ ប្រភព៖ KAMPUCHEATHMEY

អតីតអ្នកប្រដាល់ ឡោ សំណាង បង្ហាញក្ដីរីករាយក្រោយមានក្លឹបផ្ទាល់ខ្លួន Read More »

Bellingham ចាយលុយជាង 37 លានដុល្លារទិញផ្ទះដ៏ប្រណីតចំនួនពីរ មួយសម្រាប់ម្តាយ

កីឡាករជម្រើសជាតិអង់គ្លេស Jude Bellingham របស់ក្លឹប Real Madrid បានទិញផ្ទះធំៗពីរនៅ La Moraleja ដែលជាតំបន់ដ៏ប្រណិតបំផុតមួយក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ។ យោងតាមសារព័ត៌មាន Daily Sports វិមាននីមួយៗមានតម្លៃ ១៦ លានអឺរ៉ូ (១៨.៧ លានដុល្លារអាមេរិក) ហើយត្រូវបានរចនាឡើងដោយក្រុមហ៊ុនសំណង់កំពូលៗ។ វិមានមួយក្នុងចំណោមវិមានទាំងពីរនឹងក្លាយជាផ្ទះរបស់ Bellingham និងមួយទៀតគឺសម្រាប់ម្តាយរបស់គាត់ឈ្មោះ Denise ។ អចលនទ្រព្យទាំងពីរមានកន្លែងរស់នៅ 1,000 ម៉ែត្រការ៉េ និងលើផ្ទៃដី 3,000 ម៉ែត្រការ៉េ ដែលផ្តល់បន្ទប់ផាសុកភាពសម្រាប់គ្រួសារ Bellingham ។ នៅខាងក្នុងវិមានមានបរិក្ខារប្រណិតៗ រួមទាំងអាងហែលទឹកក្នុងផ្ទះ និងក្រៅ សូណា កន្លែងហាត់ប្រាណ និងសូម្បីតែរោងកុនឯកជន។ ការវិនិយោគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Bellingham ចំពោះ Madrid ដែលអាជីពរបស់គាត់នៅតែបន្តរីកចម្រើន។ គាត់នៅតែមានកុងត្រារយៈពេល 4 ឆ្នាំទៀត ហើយបច្ចុប្បន្នរកបាន 20.83 លានអឺរ៉ូក្នុងមួយរដូវកាល ដែលជាប្រាក់ខែខ្ពស់បំផុតទីបីនៅក្នុងក្រុមបន្ទាប់ពី David Alaba

Bellingham ចាយលុយជាង 37 លានដុល្លារទិញផ្ទះដ៏ប្រណីតចំនួនពីរ មួយសម្រាប់ម្តាយ Read More »

Shopee Cup៖ ព្រះខ័នរាជ ប៉ះ Shan បើកឆាកពូលB ល្ងាចនេះ ខណៈលោក McConkey ថានឹងប្លែកជាងជួបគ្នា ៣ដងកាលពីឆ្នាំមុន

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រូវជួបក្រុម Shan United របស់ម្ចាស់ផ្ទះមីយ៉ាន់ នាវេលាម៉ោង ៦៖៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ថ្ងៃទី២១ ខែសីហានេះ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ ASEAN Club Championship Shopee Cup 2025/26 ខណៈគ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជាលោក Mattew McConkey ថា ការប្រកួតនេះ នឹងមានការប្រកួតប្រជែងខ្លាំងខុសប្លែកពីការជួបគ្នា ៣ដង កាលពីឆ្នាំមុន។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃពុធកន្លងលោក McConkey បានលើកឡើងថា ឆ្នាំនេះ Shan United បានផ្លាស់ប្ដូរកីឡាករច្រើន ពិសេសកីឡាករបរទេស ព្រមទាំងទម្រង់លេងជាដើម ហើយព្រះខ័នរាជស្វាយរៀង ក៏ដូចគ្នា ។ ដូច្នេះលោកគិតថា ជំនួបលើកនេះ នឹងមានការខុសប្លែងច្រើន បើធៀបនឹងការជួបគ្នា ៣លើកកន្លងមក ។ យ៉ាងណាលោកថា វាមិនមែនជាឧបសគ្គសម្រាប់ក្រុមក្នុងដំណើរឆ្ពោះទៅរកជ័យជម្នះនោះទេ គ្រាន់តែលោកចង់បង្ហាញថា អ្វីដែលបានកើតឡើងពីអតីតកាល មិនមានអ្វីប៉ះពាល់ដល់អនាគតឡើយ។ ជាមួយគ្នាដែរ កីឡាករសញ្ជាតិខ្មែរ Yudai Ogawa បានបង្ហាញពីការត្រៀមបានយ៉ាងល្អរបស់ព្រះខ័នរាជស្វាយរៀង ដោយក្រុមនឹងលេងជាមួយទំនុកចិត្ត

Shopee Cup៖ ព្រះខ័នរាជ ប៉ះ Shan បើកឆាកពូលB ល្ងាចនេះ ខណៈលោក McConkey ថានឹងប្លែកជាងជួបគ្នា ៣ដងកាលពីឆ្នាំមុន Read More »

Paul នឹងប៉ះ Davis ដែលជាម្ចាស់ខ្សែក្រវាត់ WBA នាចុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក

(បរទេស)៖ កីឡាករប្រដាល់ Jake Paul នឹងពើបប្រទះ Gervonta Davis ដែលកំពុងកាន់កាប់ខ្សែក្រវាត់ WBA lightweight នៃជំនួបតាំងពិព័រណ៍មួយនៅក្នុងទីក្រុង Atlanta ស្ថិតក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ជំនួបរវាងជើងខ្លាំងទាំងពីរនេះ មិនត្រូវបានរាប់បញ្ចូលជាលក្ខណៈប្រដាល់អាជីពឡើយ នៅពេលទម្ងន់ក៏មានការខុសប្លែកគ្នាខ្លាំងរវាង Paul មានទម្ងន់ ២០០ផោន គ្រាដែល Davis មានត្រឹមតែ ១៣៥ផោនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាជាការឡើងសង្វៀនលើកទី១៤ របស់អតីតតារា YouTube, Paul ដោយធ្លាប់ទទួលបានជ័យជម្នះ ១២លើក និងចាញ់តែ ១លើកប៉ុណ្ណោះ នៅពេល Davis បានឈ្នះ ៤ប្រកួត ក្នុងចំណោម ៥ប្រកួតចុងក្រោយផងដែរ។ កីឡាករសញ្ជាតិអាមេរិក Davis នៅតែរក្សាកំណត់ត្រាប្រកួត ៣១ដងមិនចាញ់ឡើយក្នុងអាជីពប្រដាល់ ពោលគឺឈ្នះ ៣០ដង និងស្មើ ១ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ២៨ដងទៀតផង

Paul នឹងប៉ះ Davis ដែលជាម្ចាស់ខ្សែក្រវាត់ WBA នាចុងឆ្នាំនេះ នៅសហរដ្ឋអាមេរិក Read More »

តារាអូឡាំពិកម្នាក់ត្រូវជាប់បម្រាមរយៈពេល 4 ឆ្នាំ ប៉ុន្តែអាចត្រឡប់មកធ្វើជាតារាម៉ូដែលវិញ

តារាអូឡាំពិកដ៏ស្រស់ស្អាតម្នាក់ត្រូវបានហាមប្រាមមិនឱ្យចូលរួមប្រកួតរយៈពេលបួនឆ្នាំ។ Maryna Bekh-Romanchuk គឺជាកីឡាការិនីអូឡាំពិកបីសម័យកាល ប៉ុន្តែពេលនេះនាងនឹងត្រូវវិលត្រលប់មកចាប់អាជីពជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្តាញសង្គមវិញ។ កីឡាការិនីជនជាតិអ៊ុយក្រែនវ័យ៣០ឆ្នាំនេះបានឈ្នះមេដាយប្រាក់មួយក្នុងការប្រកួតជើងឯកពិភពលោកក្នុងការលោតវែង និងការលោតបីដង។ ប៉ុន្តែនាងត្រូវបានតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ហើយការហាមប្រាមរបស់នាងបានធ្វើឡើង បើទោះបីជាអង្គភាពសុចរិតភាពអត្តពលកម្មផ្តល់ឱ្យនាងរហូតដល់ថ្ងៃទី 10 ខែសីហា ដើម្បីសារភាពចំពោះការរំលោភបំពាននេះក៏ដោយ។ប្រសិនបើនាងសារភាព នោះបម្រាមរបស់នាងនឹងត្រូវកាត់បន្ថយត្រឹមមួយឆ្នាំ។ Bekh-Romanchuk បានបដិសេធចំពោះការប្រើប្រាស់សារធាតុប៉ូវកម្លាំងដែលហាមឃាត់ ហើយបានអះអាងថា កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន គឺបណ្តាលមកពីការព្យាបាលសុខភាពនាងប៉ុណ្ណោះ។ ហើយនាងនៅតែមានជម្រើសក្នុងការប្តឹងឧទ្ធរណ៍ចំពោះការហាមឃាត់នៅក្នុងតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា។ ការហាមឃាត់នេះត្រូវបានកំណត់រហូតដល់ខែឧសភា ឆ្នាំ 2029 ដែលអាចបញ្ចប់អាជីពជាអត្តពលិករបស់នាង។ នាងនឹងខកខានការប្រកួតជើងឯកពិភពលោកចំនួនពីរ និងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Los Angeles ក្នុងឆ្នាំ 2028។ ទោះជាយ៉ាងណាក៏ដោយ Bekh-Romanchuk មានការធូរស្បើយខ្លះខណៈដែលនាងអាចត្រលប់ទៅអាជីពផ្សេងទៀតរបស់នាងវិញ។ នាងធ្វើការជាតារាម៉ូដែល និងជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជាមួយនឹងអ្នកតាមដានចំនួន ៤៩១ ០០០ នាក់នៅលើ Instagram។ ដោយមានសម្បុរពណ៌ត្នោតដ៏ស្រស់ស្អាតនាងបានធ្វើការជាមួយម៉ាកយីហោអ៊ុយក្រែនដូចជា Domino Group, Trihard និង Fabric 17 ។ ប្រភព៖ NKDNEWS

តារាអូឡាំពិកម្នាក់ត្រូវជាប់បម្រាមរយៈពេល 4 ឆ្នាំ ប៉ុន្តែអាចត្រឡប់មកធ្វើជាតារាម៉ូដែលវិញ Read More »

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ បំផុស​គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​លេង​កីឡា​

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភីវឌ្ឍ ដែល​រៀបចំ​ឡើង​នៅថ្ងៃ​ទី២០​ ខែសីហា​ ២០២៥​ ​រាជធានីភ្នំពេញ​នេះ​គឺ​បំផុស​ស្មារតី​មហាជន​ និង​សិស្សានុសិស្ស​ឲ្យ​ចាប់​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ។​ លោក​ ប៉ែន​ វុទ្ធី​ ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន បាន​ឲ្យ​ដឹងថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ដែល​រៀបចំ​ឡើង​​នេះ​គឺ​មាន​ជា​ការ​ធ្វើ​តេស្តរាងកាយ​បុរស-នារី​ រាំ​តាម​ចង្វាក់​ភ្លេង​ កីឡាវាយ​សី​ និង​កីឡាវាយ​កូន​ឃ្លី​លើ​តុ។​ ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំផុស​ឲ្យ​ប្រជា​ពលរដ្ឋ​ពិសេស​អ្នករស់នៅ​រាជធានី​ រួម​ទាំង​សិស្សៗ​ ចាប់​លេង​កីឡា​ដែល​ខ្លួន​ស្រឡាញ់​ដើម្បី​ឲ្យ​មានសុខភាព​ល្អ​ បង្កើន​ទំនាក់ទំនង​ និង​មាន​សាមគ្គីភាព​ផង​ដែរ។​ បញ្ជាក់​ដែរ​ថា​ «ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ ក្រោម​ប្រធាន​បទ​ សហគមន៍មានសុខភាពល្អ សហគមន៍មាន​ការ​អភិវឌ្ឍ នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែ​សីហា​ ឆ្នាំ​២០២៥​ នៅ​ទីតាំង​សួនច្បារ​ក្បែរ​សណ្ឋាគារ​សុខា​ក្រោម​អធិបតីភាព​លោក​ វ៉ាត់​ ចំរើន​ និង​ថ្នាក់ដឹកនាំ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា មហាជន​ សិស្សានុសិស្ស​ជា​ច្រើន​ចូលរួម៕ ប្រភព៖ KAMPUCHEATHMEY

«ទិវាអាស៊ាន​ហាត់ប្រាណដើម្បីសុខភាព»​ បំផុស​គំនិត​មហាជន និង​សិស្សានុសិស្ស​ឲ្យ​លេង​កីឡា​ Read More »

តើក្លិប​បាល់ទាត់​កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ?

ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លិបក្នុងលីគកម្ពុជា បានបង្ហាញសក្តានុពលតាមរយៈការប្រកួតប្រជែងលើឆាកអន្តរជាតិគួរឱ្យកត់សម្គាល់ ជាពិសេសការប្រកួតនៅក្នុងពាន AFC Challenge League ដែលព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ២០២៤-២០២៥។ នៅរដូវកាលថ្មី ២០២៥-២០២៦ កាន់តែពិសេសថែមទៀត ដោយ​កម្ពុជា​ មានក្លិបចំនួន ២ គឺ​ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានទទួលកៅអីឈានចូលវគ្គចែកពូលពានក្លិបកម្រិតទី ៣ របស់ទ្វីប អាស៊ី AFC Challenge League។   យ៉ាងណា អ្នកគាំទ្រក៏ចង់ដឹងផងដែរ ថា តើក្រៅអំពីក្លិប ២ ខាងលើ មានក្លិបកម្ពុជា​ណាខ្លះទៀត ធ្លាប់ទទួលបានកៅអីចូលលេងក្នុងពានរបស់ AFC ហើយក្លិបណា ដែលធ្លាប់បានចូលលេងច្រើនគេ? ចម្លើយនោះ បើរាប់ចាប់ពីក្រោយសម័យសង្គ្រាមមក គឺមានក្លិប កម្ពុជា ចំនួន ៦ មានប្រវត្តិបានចូលលេងពានកម្រិត អាស៊ី ខណៈ ភ្នំពេញក្រោន ជាក្លិប ដែលមានប្រវត្តិបានចូលលេងច្រើនជាងគេបំផុត។ ១. ក្លិ​បភ្នំពេញក្រោន៖ ក្លិបដែលមានមូលដ្ឋាននៅ រាជធានីភ្នំពេញ

តើក្លិប​បាល់ទាត់​កម្ពុជា ណាធ្លាប់បានកៅអីចូលលេងពានទ្វីបអាស៊ី (AFC) ច្រើនជាងគេ? Read More »

គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង

អ្នកចាត់ការរបស់ក្រុម Fenerbahce លោក Jose Mourinho បាននិយាយដោយមិនលាក់ ដោយលោកបានចាត់ទុក Lionel Messi ជាមនុស្សម្នាក់ ដែលធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំងក្នុងនាមជាគ្រូបង្វឹក។ ជាការពិត លោក Mourinho ត្រូវបានគេចាត់ទុក ជាគ្រូបង្វឹកកំពូលម្នាក់ ក្នុងចំណោមគ្រូកំពូលៗជាច្រើននៅលើពិភពលោក។ បុរសសញ្ជាតិ ព័រទុយហ្គាល់ រហស្សនាម “The Special One” រូបនេះ ធ្លាប់បានដឹកនាំក្រុមធំៗជាច្រើននៅតំបន់ អឺរ៉ុប ក្នុងនោះមានទាំង Porto, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur ជាដើម។ លោកក៏ធ្លាប់បានដឹកនាំក្រុមទាំងនោះលេងទល់នឹងក្រុម ក៏ដូចជាកីឡាករឆ្នើមៗជាច្រើននៅលើពិភពលោកផងដែរ។ ក្នុងចំណោមកីឡាករទាំងនោះ លោកបានលើកឈ្មោះវីបុរសរបស់​ក្លិប​ Barcelona និងបច្ចុប្បន្នជាខ្សែប្រយុទ្ធក្រុម Inter Miami គឺ​កីឡាករ Lionel Messi ម្នាក់ប៉ុណ្ណោះ ដែល​ជាអ្នក ធ្វើឱ្យលោកសមត្ថភាពដឹកនាំក្រុមរបស់លោកកើនឡើងខ្លាំង។ នៅពេលគេសួរថា តើកីឡាកររូបណា ដែលជួយអភិវឌ្ឍសមត្ថភាពរបស់អ្នកឱ្យកើនឡើងបំផុត?

គ្រូ Mourinho ចាត់ទុក Messi ជាអ្នក ធ្វើឱ្យសមត្ថភាពរបស់លោកកើនឡើងខ្លាំង Read More »

អាម៉េរិក បញ្ជូនអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Chavez Jr ទៅឃុំនៅម៉ិកស៊ិក ជុំវិញការរត់ពន្ធគ្រឿងញៀន

Julio Cesar Chavez អតីតអ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក WBC ត្រូវអាជ្ញាធរអាម៉េរិក ចាប់បញ្ជូនខ្លួនទៅដាក់ឃុំនៅប្រទេសម៉ិកស៊ិក ដើម្បីអនុវត្តច្បាប់ទាក់ទងនឹងការរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្ស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាម៉េរិក។ បើតាមព័ត៌មានអំពីបញ្ជីឃុំខ្លួនជនជាប់ទោសម៉ិកស៊ិកនៅថ្ងៃទី១៩ សីហា ​អ្នកប្រដាល់ម៉ិកស៊ិក Chavez Jr កូនប្រុសរបស់វីរបុរសប្រដាល់លោក Julio Cesar Chavez ​អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោកមួយរូប ត្រូវអាម៉េរិកចាប់ប្រគល់ខ្លួនឱ្យអាជ្ញាធរនៅប្រទេសម៉ិកស៊ិក នៅថ្ងៃទី១៨ សីហា ហើយក៏បញ្ជូនភ្លាមៗទៅដាក់គុកស្ថិតក្នុងរដ្ឋ Sonora ភាគពាយព្យប្រទេស។ បើតាមការអះអាងរបស់លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិក Chavez Jr ត្រូវបានបញ្ជូនចេញពីអាម៉េរិកហើយ។ លោកស្រីបន្ថែមថា អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះ ក៏មានដីកាពីការចាប់ខ្លួនរបស់អាជ្ញាធរម៉ិកស៊ិកផងដែរ។ ដីការចាប់ខ្លួនពីអាជ្ញាធរម៉ិកស៊ិក ចោទប្រកាន់អតីតអ្នកប្រដាល់វ័យ ៣៩ឆ្នាំ បានជួញដូរគ្រឿងញៀន និងអំពើឧក្រិដ្ឋកម្មជួញដូរមនុស្ស ខណៈរដ្ឋអាជ្ញាប្រចាំប្រទេសកំពុងធ្វើការងារលើករណីដ៏ធំមួយនេះ។ ​Chavez Jr ត្រូវអាជ្ញាធរអន្តោប្រវេសន៍អាម៉េរិក ឃាត់ខ្លួនភ្លាមៗ ក្រោយគេឡើងសង្វៀន និងប្រកួតចាញ់ តារាបណ្តាញសង្គម YouTuber ប្រែជាអ្នកប្រដាល់ Jake Paul កាលពីថ្ងៃទី២៨ ខែមិថុនា។

អាម៉េរិក បញ្ជូនអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក Chavez Jr ទៅឃុំនៅម៉ិកស៊ិក ជុំវិញការរត់ពន្ធគ្រឿងញៀន Read More »

Mane និង Felix ជួយ Al Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup នៅហុងកុង

ក្លិប Al Nassr កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi Super Cup ជាពានមុនបើករដូវកាលថ្មី លីគកំពូលអារ៉ាប៊ីសាអូឌីត ក្រោយផ្តួលជើងខ្លាំង Al Ittihad លទ្ធផល ២-១ លើទឹកដីហុងកុង។ Sadio Mane ដែលរកបាន ១គ្រាប់ ទទួលបានកាតក្រហមនៅនាទី២៥ ខកខានជួយក្រុមជំនួបសំខាន់ចុងក្រោយ ខណៈ Joao Felix រកបានគ្រាប់ដំបូងឱ្យ Al Nassr។ Mane វ័យ ៣៣ឆ្នាំ ស៊ុតបើកឆាកនាំមុខ ននាទី១០ ក្នុងកីឡដ្ឋាន Hong Kong ជាការបញ្ជូនយ៉ាងល្អពីខ្សែបម្រើ ​Marcelo Brozovic សញ្ជាតិក្រូអាស៊ី។ Al Ittihad តាមរកគ្រាប់ស្មើនៅនាទី១៦ ពីការស៊ុតរបស់កីឡាករ Steven Bergwin។ ចូលវគ្គទីពីរ Al Nassr បន្តទប់ទល់ការសម្រុកពី Al Ittihad រហូតដល់នាទី៦១ ខ្សែបម្រើប្រយុទ្ធ Joao Felix

Mane និង Felix ជួយ Al Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup នៅហុងកុង Read More »

Scroll to Top