ពត៌មានថ្មីៗ

លោក​ លឹម​ ហុង​ ឪពុក​ រិទ្ធី​ គីងកុង​ ក្រុម​គ្រួសារ​វង្សត្រកូល​គ្មានអ្នក​ប្រដាល់​ទេ

លោក​ លឹម​ ហុង​ ដែលជា​ឪពុក​របស់​អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី​ គីងកុង​ ថា​វង្ស​ត្រកូល​របស់លោក​ពី​មុនមក​​គ្មាន​អ្នក​ណា​ជា​អ្នក​ប្រដាល់​នោះ​ឡើយ​គឺ​ទើប​តែ​ជំនាន់​ឥលូវ​មាន​កូនៗ​ស្រឡាញ់​ និង​បាន​ឡើង​ប្រកួត​ដូច​សព្វថ្ងៃ​នេះ។​ លោក​ លឹម​ ហុង​ បាន​ឲ្យ​ដឹង​ថា​ បើ​គិត​ពី​វង្ស​ត្រកូល​របស់​លោក​ពី​មុ​ន​មក​គឺ​មិន​មាន​ជាប់​ខ្សែ​ខាង​ហ្វឹកហាត់​ ឬ​ចាប់​អាជីពខាង​ប្រដាល់​នោះ​ឡើយ។​ ទើប​តែ​មាន​ត្រឹម​ជំនាន់​កូន​ប្រុស​ដែល​កំពុង​ហ្វឹកហាត់​បាន​ ២នាក់​ជា​មួយ​គ្រូ​ ផាត​ សូដា​ បច្ចុប្បន្ន​នេះ។​ ឪពុក​របស់​ គីងកុង​ រូប​នេះ​បន្ថែម​ទៀត​ថា​ លោក​មិន​បាន​ហាត់​ប្រដាល់​ ឬ​ជាប់​ខ្សែ​ប្រដាល់​មែន​ ប៉ុន្តែ​លោក​ចូល​ចិត្ត​ និង​តាមដាន​ប្រភេទ​កីឡា​មួយ​នេះ​ណាស់។​ លោក​តាម​ដាន​ប្រដាល់​នេះ​ជាង​ ១០​ឆ្នាំ​មកហើយ​។​ កីឡាករ​ដែល​លោក​តាមដាន​ពី​​ជំនាន់​មុន​មកគឺ​ វ៉ន​ វីវ៉ា​ រហូត​មក​ដល់​ពេល​នេះមាន​​ ធឿន​ ធារ៉ា ជា​ដើម​។ បញ្ជាក់​ដែរ​ថា​ លោក​ លឹម​ ហុង​ ជា​ឪពុក​បង្កើត​របស់​កីឡាករ​ រិទ្ធី​ គីងកុង​ និង​ រិទ្ធី​ លីហួរ​ ដែល​កំពុង​ហ្វឹកហាត់​ប្រដាល់​ជា​មួយ​លោក​ ផាត​ សូដា​ នៃ​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ។​​ បច្ចុប្បន្ន​លោក​ជា​អ្នក​ធ្វើ​ការ​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានីភ្នំពេញ​ និង​មាន​កូន​ ៤នាក់​ ប្រុស​៣​ ស្រី១​៕​ ប្រភព៖ […]

លោក​ លឹម​ ហុង​ ឪពុក​ រិទ្ធី​ គីងកុង​ ក្រុម​គ្រួសារ​វង្សត្រកូល​គ្មានអ្នក​ប្រដាល់​ទេ Read More »

ព្រះខ័នរាជស្វាយរៀង លត់ Shan United ៣-០ ក្នុងជំនួបបើកឆាកជើងឯកក្លិបអាស៊ាន ឆ្នាំ២០២៥/២៦

(ភ្នំពេញ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានយកឈ្នះក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា ៣-០ ក្នុងជំនួបបើកឆាកពូលB នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup 2025/26 មុននេះបន្ដិច នៅពហុកីឡដ្ឋាន Thuwanna នាទីក្រុងយ៉ាំងហ្គូន។ ជំនួបបើកឆាកជើងឯកក្លិបប្រចាំតំបន់នេះ កីឡាករ មិន រតនៈ បានរកគ្រាប់បាល់នាំមុខឲ្យព្រះខ័នរាជស្វាយរៀង ១គ្រាប់មុន នៅនាទី១១ មុនក្រុមម្ចាស់ផ្ទះ បានបាត់បង់សមាជិកម្នាក់ គឺខ្សែបម្រើ Ryuji Hirota រងការពិន័យកាតក្រហម នៅនាទី១៧ ដែលបង្កឱកាសឲ្យក្រុមតំណាងកម្ពុជា មានឱកាសដាក់សម្ពាធជាបន្ដបន្ទាប់ រហូតរកបាន ២គ្រាប់បន្ថែម ដោយកីឡាករ Patrick Robson នៅនាទី៤៥+៥ និងកីឡាករ Peprah Kwame នៅនាទី៥៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។ ជ័យជម្នះនេះដែរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាងពូលB ជាបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុ ស្មើក្រុមម៉ាឡេស៊ី Johor

ព្រះខ័នរាជស្វាយរៀង លត់ Shan United ៣-០ ក្នុងជំនួបបើកឆាកជើងឯកក្លិបអាស៊ាន ឆ្នាំ២០២៥/២៦ Read More »

Fabio បំបែកកំណត់ត្រាវីរបុរសចអង់គ្លេស Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេ ១ ៣៩១ប្រកួត

Fabio អ្នកចាំទី  Fluminense នៃលីគកំពូលប្រេស៊ីល បានបំបែកកំណត់ត្រា វីរបុសអង់គ្លេស លោក Peter Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេចំនួន ១ ៣៩១ប្រកួត អំឡុងបង្ហាញខ្លួនចុងក្រោយ ក្នុងជ័យជម្នះលើក្រុម ​America de Cali លទ្ធផល ២-១។ Fabio វ័យ ៤៤ឆ្នាំ ចំណាយពេល ២៨ឆ្នាំ ក្នុងអាជីពបាល់ទាត់ ដោយលេងនៅក្លិប Unian Bandeirante ៣០ ប្រកួត, Vasco da Gama ១៥០ប្រកួត, Cruzeiro ៩៧៦ប្រកួត និងចុងក្រោយក្លិប ​Fluminense ចំនួន ២៣៥ ប្រកួត។ អ្នកចាំទីវ័យចំណាស់ ផ្លាស់ពីក្លិប Cruzeiro ចូលរួមជាមួយ Fluminense កាលពីឆ្នាំ ២០២២ ជាក្រុមទើប បញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ (Top 4) នៅព្រឹត្តិការណ៍ Club World

Fabio បំបែកកំណត់ត្រាវីរបុរសចអង់គ្លេស Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេ ១ ៣៩១ប្រកួត Read More »

មុនភ្ជាប់ពាក្យ Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល និងសម្តែងល្បីៗជាង ១០នាក់

មុនសម្រេចចិត្តដឹកដៃមិត្តស្រី Georgina Rodriguez ភ្ជាប់ពាក្យ ក្រោយរួមរស់ជាមួយគ្នា ៩ឆ្នាំ ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល តារាសម្តែង និងអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើននាក់។ បើតាមកាសែត Daily Mail មនុស្សស្រីដំបូងដែល Ronaldo បានណាត់ជួបបង្កើតទំនាក់ទំនងស្នេហា គឺនៅពេលគេចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ នៅក្រុម Sporting CP ហើយម្នាក់នោះគឺតារាបង្ហាញម៉ូដ សញ្ជាតិប្រេស៊ីល Jordana Jardel។ អ្នកទាំងពីរជួបគ្នា ឆ្នាំ ២០០៣ តែបែកគ្នាពេល Ronaldo ផ្លាស់ទៅ Manchester United។ កើនភាពល្បីល្បាញ ពេលទៅដល់អង់គ្លេស Ronaldo ក៏ណាត់ជួបមនុស្សស្រីទីពីរ ជាតារាបង្ហាញម៉ូដ​ និងពិធីករទូរទស្សន៍ព័រទុយហ្កាល់ល្បីឈ្មោះ Marche Romero។ អ្នកទាំងពីរជួបគ្នាក្នុងឆ្នាំ ២០០៥ ហើយរស់នៅជាមួយគ្នាមុនបែកគ្នានៅឆ្នាំ ២០០៦ ក្រោមហេតុផលរស់នៅឆ្ងាយគ្នាពេក។ ឆ្នាំ ២០០៦​ ​អតីតតារាបាល់ទាត់ក្លិបបិសាចក្រហម លេចឮថាទាក់ទង តារាស្រីប្រចាំកម្មវិធីទូរទស្សន៍​មួយរបស់អង់គ្លេសឈ្មោះ Imogen Thomas ហើយរឿងនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។

មុនភ្ជាប់ពាក្យ Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល និងសម្តែងល្បីៗជាង ១០នាក់ Read More »

Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា

ខ្សែប្រយុទ្ធ Marcus Rashford បានសរសើរមិត្តរួមក្រុម Lamine Yamal ជាកីឡាករមានទេពកោសល្យបំផុត ដែលរូប​គេ​មិន​ធ្លាប់បានឃើញ ហើយស្ថិតក្នុងវ័យដូចគ្នានេះ មានតែវីរបុរសប្រេស៊ីល លោក Ronaldo Nazario ម្នាក់ប៉ុណ្ណោះ ដែលមានទេពកោសល្យដូច​គ្នា។ បច្ចុប្បន្ន Lamine Yamal មានវ័យទើប ១៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេបានក្លាយជាកម្លាំងស្នូលដ៏សំខាន់នៅ​ក្លិប​អ្នក​មាន​បុណ្យ​ Barcelona ដោយសារតែសមត្ថភាព និងទេពកោសល្យកម្រមានរបស់គេ។ Rashford ជាមនុស្សម្នាក់ ដែលមានភាពកោតក្រែងលើ Yamal ផងដែរ ដោយគេចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជាកីឡាករ​មានទេពកោសល្យបំផុតមិនធ្លាប់មាន។ នៅក្នុងកិច្ចសម្ភាសជាមួយ SPORT ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំត្រូវបានគេសួរថា តើអ្នកគិតថា Yamal គឺជាកីឡាករ ដែលមានទេពកោសល្យបំផុតនៅក្នុងវ័យរបស់គាត់នេះមែនទេ? ភ្លាមនោះ Rashford បានឆ្លើយទៅវិញ​ថា៖ «បាទពិតមែនហើយ។ គាត់គឺជាកីឡាករ មានទេពកោសល្យបំផុត ដែល​ខ្ញុំធ្លាប់បានឃើញនៅក្នុងវ័យរបស់គាត់នេះ។ ខ្ញុំមិនដែលបានលេងជាមួយ ឬឃើញកីឡាករណាម្នាក់មានឥទ្ធិពលក្នុងការប្រកួតដូចគាត់បែបនេះទេ។ ប្រហែលមានតែ Ronaldo Nazario ម្នាក់ប៉ុណ្ណោះ»។

Rashford ថា មានតែ Ronaldo ប្រេស៊ីលម្នាក់គត់ មានទេពកោសល្យដូច Yamal ក្នុងវ័យដូចគ្នា Read More »

ស្រីម៉ុច ជ្រើសការលេងកីឡា ដើម្បីបន្ធូរភាពតានតឹង អំឡុងពេលត្រៀមប្រឡងបាក់ឌុប

យុវតី រឿន ស្រីម៉ុច កំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ ដែលក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំនៅថ្ងៃទី២៨-២៩ ខែសីហា។ ជាអ្នកហ្វឹកហាត់ហាប់គីដូផង យុវតី វ័យ ១៨ឆ្នាំរូបនេះ បានជ្រើសរើសយកការលេងកីឡា ដើម្បីបន្ធូរបន្ថយអារម្មណ៍តានតឹង អំឡុងពេលផ្ដោតលើការសិក្សាត្រៀមប្រឡងបាក់ឌុប។ សិស្ស ដែលរៀនថ្នាក់ទី១២ តែងតែសម្រុកសិក្សាទាំងក្នុងម៉ោង និងបំប៉នក្រៅម៉ោង ដើម្បីត្រៀមប្រឡងបាក់ឌុប។ សិស្សមួយចំនួន តែងដាក់គោលដៅយកនិទ្ទេសខ្ពស់ៗ ដូចជា A ឬ B ជាដើម ដើម្បីអាចឲ្យខ្លួនយកសញ្ញាបត្រនោះ ស្វែងរកអាហារូបករណ៍ នៅសកលវិទ្យាល័យណាមួយ។ ដោយឡែក ការត្រៀមខ្លួនខ្លាំងពេក និងការបារម្ភចំពោះលទ្ធផលប្រឡង ពេលខ្លះអាចក្លាយជាសម្ពាធសម្រាប់សិស្ស ប្រៀបដូចជាការដាក់បន្ទុកមកលើខ្លួនឯង។ ជាឧទាហរណ៍ កន្លងមក មានករណី សិស្សធ្វើអត្ដឃាត ព្រោះតែប្រឡងធ្លាក់បាក់ឌុប ជាដើម។ យុវតី រឿន ស្រីម៉ុច ដែលបច្ចុប្បន្ន ក៏ជាកីឡាការិនីកីឡាហាប់គីដូ យល់ឃើញថា បេក្ខជនប្រឡងទាំងឡាយ មិនគួរដាក់សម្ពាធខ្លួនឯងខ្លាំងពេក ចំពោះការសិក្សាត្រៀមប្រឡងបាក់ឌុបឡើយ បើទោះជាត្រូវប្រឹងប្រែងឲ្យជាប់ដាច់ខាតក៏ដោយ។ កីឡាការិនីវ័យ

ស្រីម៉ុច ជ្រើសការលេងកីឡា ដើម្បីបន្ធូរភាពតានតឹង អំឡុងពេលត្រៀមប្រឡងបាក់ឌុប Read More »

អ្នក​គាំទ្រ​ ពេជ្រ សម្បត្តិ​ កុំ​ភ្លេច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​រូប​គេ​នឹង​ប្រកួត​នៅ​សង្វៀន​បាយ័ន​

អ្នក​គាំទ្រ​កីឡាករ​​ ពេជ្រ​ សម្បត្តិ​ សប្ដាហ៍​នេះ​នឹង​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ២០២៥​ លើ​សង្វៀន​បាយ័ន​ ដោយ​រូប​គេ​ត្រូវ​ប៉ះជា​មួយ​​កីឡាករ​ Daniel Mohamadi ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ។ ក្រោយ​ស្ថានការណ៍​ព្រំ​ដែន​កម្ពុជា-សៀម​ បាន​ធូរស្រាល​មក​វិញ​ការ​ប្រកួត​តាម​ស្ថានីយ​ទូរទស្សន៍​ចាប់​បើក​ដំណើរ​ការ​ប្រកួត​ទាំង​អស់​វិញ​ហើយ។​ ដោយឡែក​​ចំពោះ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ក៏​បាន​ផ្អាក​ឡើង​សង្វៀន​យូរ​ហើយ​ដែរអំឡុង​ពេល​នេះ។​ ប៉ុន្តែ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ រូប​គេ​បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​ហើយ។​ ពេជ្រ​ សម្បត្តិ​ ជា​កីឡាករ​ដែល​មាន​អ្នក​ស្រឡាញ់​គាំទ្រ​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​ថា​ក្មេង​ចាស់​គឺ​តែងតែ​លើក​ឈ្មោះ​រូប​គេ​មក​និយាយ។​ រាល់​ការ​ប្រកួត​របស់​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​គឺ​តែងតែ​មាន​ការ​តាមដាន​ និង​ទស្សនា​ច្រើន​បំផុត។​ ដូច្នេះ​ការ​ឡើង​សង្វៀន​នៅ​សប្ដាហ៍​នេះ​ជឿជាក់​ថា​អ្នក​គាំទ្រ​នឹង​ចូលរួម​ទស្សនា​ផ្ទាល់​ ឬ​តាម​បណ្ដាញ​សង្គម​ច្រើន​ ព្រោះ​រាល់​ការ​ប្រកួត​របស់​ សម្បត្តិ​ តែងតែ​កក្រើក​ និង​ជក់ចិត្ត​ល្អ​មើល​សម្រាប់​អ្នក​ស្នេហា​វិស័យ​ប្រដាល់​គុនខ្មែរ។​ កុំ​ភ្លេច​ទស្សនា​ការ​ប្រកួត​នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ ក្នុង​កម្មវិធី​អ្នក​ចម្បាំង​អូដ្ឋ​ វេលា​ម៉ោង​ ៥.៣០​នាទី​ល្ងាច​តទៅ៕​ ប្រភព៖ KAMPUCHEATHMEY

អ្នក​គាំទ្រ​ ពេជ្រ សម្បត្តិ​ កុំ​ភ្លេច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​រូប​គេ​នឹង​ប្រកួត​នៅ​សង្វៀន​បាយ័ន​ Read More »

ស្ថិតិ​ថ្មី! កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​​ក្នុង​ពូល ពាន​អាស៊ី ២ ផ្សេង​គ្នាក្នុង​​​ឆ្នាំ ២០២៥

ក្លិប​បាល់ទាត់ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង និង​ក្លិប​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពាន​រង្វាន់​កម្រិត​អាស៊ី ​ដែល​បាន​ក្លាយ​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​ដំបូង​នៅ​រដូវ​កាល​ថ្មី។ ក្រុម​នារី ភ្នំពេញ​ក្រោន ធ្វើ​ម្ចាស់ផ្ទះពាន AFC Women’s Champions League ក្រុម​នារី ភ្នំពេញ​ក្រោន ស្ថិត​នៅ​ពូល E ដែល​មាន​ក្រុម​នារី​ជើង​ឯក​លីគ​ឥណ្ឌា East Bengal និងក្រុម​ជើង​ឯក​លីគ​នារីហុងកុង Kitchee សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​នារី​អាស៊ី AFC Women’s Champions League ចាប់​ពី​ថ្ងៃ​ទី​​២៥ ដល់ ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​នារី​របស់​កម្ពុជា​ដំបូង​គេ​បង្អស់​ដែល​បាន​លេង​ពាន​រង្វាន់​នារី​អាស៊ី​កម្រិត​ទី១ ហើយ​​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត។ ការ​ប្រកួត​ទី១ ក្រុម​នារី ភ្នំពេញ​ក្រោន ប៉ះ ក្រុម​នារីឥណ្ឌា East Bengal នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា និង​ចុង​ក្រោយប៉ះ​ក្រុម​នារីហុងកុង Kitchee នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា។ ក្រុមចំណាត់​ថ្នាក់​លេខ ​១​ ក្នុង​ត្រូវ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។   ព្រះ​ខ័ន​រាជ​ស្វាយរៀង

ស្ថិតិ​ថ្មី! កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​​ក្នុង​ពូល ពាន​អាស៊ី ២ ផ្សេង​គ្នាក្នុង​​​ឆ្នាំ ២០២៥ Read More »

Bailey ចូលរួមជាមួយ Roma ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

ខ្សែបម្រើស្លាបសញ្ជាតិហ្សាម៉ាអ៊ីក Leon Bailey របស់ក្លឹប Aston Villa បានចូលរួមជាមួយក្រុមអ៊ីតាលីRoma សម្រាប់រដូវកាល 2025-26 ហើយកិច្ចព្រមព្រៀងនេះរួមមានជម្រើសក្នុងការទិញផងដែរ។ កីឡាករវ័យ 28 ឆ្នាំរូបនេះបានផ្ទេរទៅ Villa ក្នុងតម្លៃ 25 លានផោនពីក្លឹបអាល្លឺម៉ង់ Bayer Leverkusen ក្នុងឆ្នាំ 2021 ហើយបានបន្តស៊ុតបញ្ចូលទីបាន 22 គ្រាប់ក្នុងការបង្ហាញខ្លួន 144 លើក។ Bailey រកបាន 14 គ្រាប់ក្នុង 52 ប្រកួតក្នុងការប្រកួតទាំងអស់ក្នុងរដូវកាល 2023-24 ប៉ុន្តែគាត់បានស៊ុតបញ្ចូលទីបានតែពីរដងប៉ុណ្ណោះក្នុង 38 ប្រកួតកាលពីរដូវកាលមុន។គាត់បានចុះកុងត្រាថ្មីជាមួយ Villa ក្នុងខែកុម្ភៈ ឆ្នាំ 2024 ដែលមានរយៈពេលរហូតដល់ឆ្នាំ 2027 ។ ប្រភព៖ NKDNEWS

Bailey ចូលរួមជាមួយ Roma ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល Read More »

ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទុក​អ្នកគាំទ្រច្រើន​ជាងគេ ក្នុង​ចំណោមកីឡដ្ឋាន ១០ សម្រាប់​ពានក្លិបអាស៊ាន

នៅរដូវកាល ២០២៥-២០២៦ ក្លិបព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ រៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ ASEAN Club Championship Shopee Cup ខណៈតាមស្ថិតិ ពហុកីឡដ្ឋានជាតិមរតកតេជោ មានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានច្រើនជាងគេបំផុត ក្នុងចំណោមកីឡដ្ឋានទាំង ១០។ ការប្រកួតវគ្គចែកពូលសម្រាប់ពាន ASEAN Club Championship បានចាប់ផ្តើមប្រកួតជាផ្លូវការ កាលពីថ្ងៃ ពុធ ទី ២០ ខែ សីហា ម្សិលមិញ។ ដោយឡែកក្រុម ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងបើកយុទ្ធនាការការប្រកួតដំបូងនៅល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ២១ ខែ សីហា នេះ ដោយនឹងត្រូវជួបក្រុម Shan United នៅពហុកីឡដ្ឋាន Thuwunna Stadium ក្នុងប្រទេស មីយ៉ាន់ម៉ា។   យ៉ាងណា បើក្រឡេកទៅមើលអំពីរូបមន្តនៃការប្រកួតក្នុងវគ្គចែកពូលនេះ គឺក្រុមទាំង ៦ ប្រចាំពូលនីមួយៗនឹងត្រូវជួបគ្នាមួយជើងៗ ហើយការទទួលសិទ្ធិ​ធ្វើជាម្ចាស់ផ្ទះ គឺអាស្រ័យទៅលើការរៀបចំរបស់កម្មវិធី។ មានន័យថា ប្រកួតណាត្រូវលេងនៅក្រៅដី

ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទុក​អ្នកគាំទ្រច្រើន​ជាងគេ ក្នុង​ចំណោមកីឡដ្ឋាន ១០ សម្រាប់​ពានក្លិបអាស៊ាន Read More »

Scroll to Top