ពត៌មានថ្មីៗ

CPL​ សប្ដាហ៍​ទី៣​ មក​ដល់​ហើយ​នៅថ្ងៃ​សៅរ៍-អាទិត្យ​នេះ​គិត​ថា​គូ​ណា​ជក់ចិត្ត​ជាង​គេ​…

ការ​ប្រកួត​បាល់ទាត់​លីគ​កំពូល​កម្ពុជា​ (CPL)​ រដូវកាល​ឆ្នាំ​ ២០២៥-២០២៦​ សប្ដាហ៍​ទី៣​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ ស្អែក​នេះ​ហើយ ខណៈ​ការ​ប្រកួត​មាន​ ៥គូ​សម្រាប់​អ្នក​​គាំទ្រ​តាមដាន និង​ទៅ​ទស្សនា​ផង​ដែរ។​ ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​មាន​ចំនួន​ ២គ្រូ​គឺ​ កងយោធពលខេមរភូមិន្ទ ស្វាគមន៍​ភ្ញៀវ ភ្នំពេញ​ក្រោន​ វេលាម៉ោង​ ៦ល្ងាច។​ ចំណែក​មួយ​គូ​ទៀត​គឺ​ អាយអេសអាយ ដង្កោសែនជ័យ​ ស្វាមគមន៍​ភ្ញៀវ ណាហ្គាវើលដ៍ វេលាម៉ោង​៦ដូច​គ្នា។​ ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​សីហា​​ ឆ្នាំ​២០២៥​ គឺ​មាន​៣គូ​រួម​មាន​ ក្រុម​គិរីវង់សុខសែនជ័យ​ ស្វាគមន៍​ភ្ញៀវ​ អង្គរថាយហ្គឺរ វេលាម៉ោង​ ៣.៤៥នាទី​រសៀល។​ គូ​បន្ទាប់​ អឹម​ អូ អាយ​ កំពង់ដេវ៉ា​ ប្រកួត​ជា​មួយ​ វិសាខា​ និង​គូ​ធំ​ប្រចាំ​សប្ដាហ៍​នេះ​គឺ​ ព្រះខ័នរាជស្វាយរៀង​ ស្វាគមន៍​ភ្ញៀវ​ បឹងកេត​ វេលាម៉ោង​ ៦ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ។ ប្រិយមិត្ត​អ្នក​គាំទ្រ​ពេញ​ចិត្ត​ និង​ចង់​ទស្សនា​ការ​ប្រកួត​មួយ​ណា​អាច​អញ្ចើញ​ទៅ​ចូលរួម​ទស្សនា​ដើម្បី​ជាការ​លើក​ទឹកចិត្ត​ដល់​កីឡាករ​ និង​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីកចម្រើន៕​ ប្រភព៖ KAMPUCHEATHMEY

CPL​ សប្ដាហ៍​ទី៣​ មក​ដល់​ហើយ​នៅថ្ងៃ​សៅរ៍-អាទិត្យ​នេះ​គិត​ថា​គូ​ណា​ជក់ចិត្ត​ជាង​គេ​… Read More »

កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ

កីឡាការិនី​បាល់ទះ​ជម្រើស​ជាតិ​វៀតណាម​ ៣ នាក់​ត្រូវ​បាន​ស្នើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​របស់​ពួក​គេ​​ដោយ​មាន​ការ​សង្ស័យ​អំពី​ភេទ​ប្រុស​ ឬ​ក៏​ស្រី ខណៈ​រូប​រាង​កាយ​របស់​ពួក​គេ​ស្ទើរ​តែ​បុរស​ទាំង​ស្រុង។ កីឡាការិនី​ Nguyen Thi Bich Tuyen អាយុ​ ២៥ ឆ្នាំ កម្ពស់ ១.៨៨​ម៉ែត្រ លេង​តួនាទី​ជា​អ្នក​វាយ​ផ្តាច់​​ក្នុង​ក្រុម​ធំ​​​បាល់ទះ​ជម្រើស​ជាតិ​នារី​វៀតណាម។ កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ តាម​ការ​ផ្សាយ​របស់​កាសែត The Nations Thailand ថា កីឡាការិនី​រូប​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ វៀតណាម សម្រាប់​ការ​ចូល​រួម​ប្រកួត​​កីឡា​បាល់ទះ​​ជើង​ឯក​នារី​ពិភព​លោក Women’s Volleyball World Championship នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ចាប់​ផ្តើម​ប្រកួត​នៅ​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០២៥។   មាន​សេចក្តី​រាយការណ៍​ថា ប្រទេស​ថៃ​ដែល​ជា​ម្ចាស់​ផ្ទះ​​រៀបចំ​ការ​ប្រកួត​ជើង​ឯក​នារី​ពិភព​លោក​បាន​ស្នើ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) ឲ្យ​ស៊ើប​អង្កេត​ជុំ​វិញ​ភេទ​ប្រុស ឬ​ក៏​ស្រី។ ទោះ​បី​ជា​យ៉ាង​ណា សហព័ន្ធ​កីឡា​បាល់ទះ​វៀតណាម បាន​ប្រកាស​ថា កីឡាការិនី Nguyen Thi Bich Tuyen ដក​ខ្លួន​ពី​ក្រុម​ជម្រើស​ជាតិ​ដោយសារ​បញ្ហា​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ ប្រភព៖

កីឡាការិនី​បាល់ទះ​វៀតណាម ៣ នាក់​ត្រូវ​បាន​ស្នើ​ឲ្យ​ស៊ើប​អង្កេត​ពី​ភេទ Read More »

ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៦ឆ្នាំកម្ពុជា ចាញ់វៀតណាម លទ្ធផល៥-០

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានចាញ់វៀតណាម លទ្ធផល៥-០ ក្នុងពូល B នៃពានរង្វាន់ ASEAN U-16 Girls’ Championship កាលពីថ្ងៃទី២១ សីហា ឆ្នាំ ២០២៥ នៅកីឡដ្ឋាន Sriwedari ក្នុងទីក្រុង Surakarta ប្រទេសឥណ្ឌូណេស៊ី។ នេះគឺជា ជំនួបដំបូងសម្រាប់ក្រុមនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា ជួបគ្នាជាមួយក្រុមវៀតណាម ឈុត នេះ ក្នុងពានរង្វាន់ ASEAN U-16 Girls’ Championship។ ក្នុងជំនួបកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០២៥ ក្រុមកម្ពុជា បានចាញ់វៀតណាម យ៉ាងដំណំ ក្រោមលទ្ធផល៥-០។ ការប្រកួតវគ្គចែកពូល ក្នុងពានរង្វាន់នេះ មាន៣ពូល ក្នុងមួយពូល មាន៣ក្រុម។ ក្រុម កម្ពុជា ស្ថិតនៅពូល B ជាមួយក្រុមនារីវៀតណាម និងមីយ៉ាន់ម៉ា។ ឆ្លងកាត់ប្រកួតដំបូង សម្រាប់ពូល B ក្រុមកម្ពុជា ស្ថិតនៅបាត់តារាង ខណៈ

ក្រុមកីឡាការិនីបាល់ទាត់អាយុក្រោម ១៦ឆ្នាំកម្ពុជា ចាញ់វៀតណាម លទ្ធផល៥-០ Read More »

ក្រុម​ជម្រើស​ជាតិ​ខ្លាំង ៣២ ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក​ខែ​ក្រោយ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ចំនួន ៣២ ត្រូវ​​​ប្រជែង​ដណ្តើម​​ជើង​ឯក​បាល់ទះ​ពិភព​លោក (FIVB Men’s Volleyball World Championship) ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥ នៅ​ប្រទេស​ហ្វីលីពីន។ នេះ​ជាលើក​ដំបូង​ដែល​ការ​ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក រៀបចំ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​​ហ្វីលីពីន​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ។ ក្រុម​បាល់ទះ​ជម្រើស​ជាតិ ហ្វីលីពីន ទទួល​បាន​កៅអី​ជុំ​ចុង​ក្រោយ​ដោយ​​ស្វ័យ​ប្រវត្តិ​ក្នុង​នាម​ជា​​ម្ចាស់​ផ្ទះ ហើយ​ក៏​ជា​លើក​ដំបូង​សម្រាប់​ហ្វីលីពីន ដែល​បាន​ប្រកួត​ជុំ​ចុង​ក្រោយ។ ក្រុម​ជម្រើស​ជាតិ​ផ្សេង​ៗ​ទៀត​សុទ្ធ​តែ​មាន​ចំណាត់​ថ្នាក់​ល្អ និង​ជាប់​វគ្គ​ជម្រុះ​តាម​តំបន់ និង​ទ្វីប​រៀង​ៗ​ខ្លួន។ រូប​មន្ត​នៃ​ការ​ប្រកួត ក្រុម​បាល់ទះជម្រើស​ជាតិ​ទាំង ៣២ ត្រូវ​បាន​បែង​ចែក​ជា ៨ ពូល ដែល​​ក្នុង​ ១ ពូល​មាន ៤ ក្រុម។ បន្ទាប់​ពី​ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក្រុម​លេខ​ ១ និងលេខ​ ២ នៃ​ពូល​ទាំង ៨​ ឡើង​ទៅ​​វគ្គ ១៦ ក្រុម​ចុង​ក្រោយ ដែល​ជា​វគ្គ​ខ្វែង​ពោល​គឺ​ក្រុម​ឈ្នះ ឡើង​វគ្គ​បន្ត ហើយ​ក្រុម​ចាញ់​ធ្លាក់។ ក្រុម​ឈ្នះ​​ដោយ​លទ្ធផល ៣-០ ឬ ៣-១ ទទួល​បាន ៣

ក្រុម​ជម្រើស​ជាតិ​ខ្លាំង ៣២ ប្រកួត​ជើង​ឯក​បាល់ទះ​ពិភព​លោក​ខែ​ក្រោយ Read More »

Jake Paul នឹងតទល់ម្ចាស់ខ្សែក្រវាត់ពិភពលោក Gervonta Davis លើសង្វៀនពិព័រណ៍

Jake Paul តារា YouTuber ប្រែជាអ្នកប្រដាល់ នឹងឡើងសង្វៀនពិព័រណ៍ថ្មីមួយ ដោយត្រូវតទល់ Gervonta Davis ម្ចាស់ខ្សែក្រវាត់ពិភពលោក WBA នៅថ្ងៃទី១៤ ខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់ភ្នាក់ងារ (Promoter) របស់ Jake Paul។ ជំនួបរវាងកីឡាករអាម៉េរិកទាំងពីរ Jake Paul និង Gervonta Davis  គ្រោងធ្វើឡើងក្នុងកីឡដ្ឋាន State Farm ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាម៉េរិក។ កីឡាករ Davis វ័យ ៣០ឆ្នាំ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA ទម្ងន់ស្រាល ចាប់តាំងពីកីឡាករ Devin Haney លះបង់ខ្សែក្រវាត់ប្រភេទទម្ងន់នេះ ឡើងទៅទម្ងន់មធ្យម កាលពីឆ្នាំ ២០២៣។ ការប្រកួតរវាង Paul ទល់នឹង Davis មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន WBA នោះឡើយ គ្រាន់តែជាការប្រកួតពិព័រណ៍ប៉ុណ្ណោះ ព្រោះតែប្រភេទទម្ងន់កីឡាករទាំង២

Jake Paul នឹងតទល់ម្ចាស់ខ្សែក្រវាត់ពិភពលោក Gervonta Davis លើសង្វៀនពិព័រណ៍ Read More »

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ

ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Shan United នៅ​ប្រទេស​មីយ៉ាន់ម៉ា យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ ២០២៥ សម្រាប់​ការ​ប្រកួត​លើក​ទី១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់​ក្លិប​កំពូល​អាស៊ាន ASEAN Club Championship រដូវ​កាល ២០២៥-២៦។ ការប្រកួតបានត្រឹមតែ ១១នាទីប៉ុណ្ណោះ មិន រតនៈ ស៊ុតចូលគ្រាប់បាល់នាំមុខ ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Patrick បញ្ជូនបាល់ឲ្យយ៉ាងល្អ។ ការប្រកួតបន្តទៅបាន ៨ នាទីទៀត ខ្សែការពារសញ្ជាតិជប៉ុន Ryuji Hirota របស់ម្ចាស់ផ្ទះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដោយបណ្តេញចេញពីទីលាន ដូច្នេះ Shan United មានគ្នាតែ ១០នាក់ លេងទល់នឹង ព្រះខ័នរាជស្វាយរៀង ១១នាក់។ បន្ទាប់ពីដៃគូមានសមាជិកតែ ១០ នាក់ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នៅតែមិនអាចបង្កើតឱកាសបានល្អតាមរយៈបច្ចេកទេសឡើយ ហើយរកបាន ២ គ្រាប់បន្ថែមនោះគឺជាគ្រាប់បាល់តែតចូលតាមរយៈការលើកបាល់ពីជ្រុង និងប៉េណាល់ទី១១ម៉ែត្រ។ ពាក់ព័ន្ធនឹងទម្រង់លេងនេះ  លោក

លោកគ្រូ​ Mattew ថា ដៃ​គូ​កាត​ក្រហម បែរ​ជា ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្លាក់​គុណភាពវិញ Read More »

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​  

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​សម្រេច​លើកពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ២០២៥​ នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ទាំង​អស់​មាន​ពេលវេលាប្រមូលផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​យូរ​គ្រប់គ្រាន់។ លោក​ អាំង​ សិរី​ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​លើក​ពេល​ប្រកួត​នេះ​គឺ​ដើម្បី​ឲ្យ​កីឡាករ​ជម្រើសជាតិ​បានប្រមូល​ផ្ដុំ​​ហ្វឹកហាត់​ជា​មួយ​គ្នាល្អ​គ្រប់គ្រាន់​។​ ពោល​ហាត់​ជា​មួយ​គ្នា​បាន​យូរ​យល់​ពី​ចិត្ត​គ្នា​ដើម្បី​លេង​ឲ្យ​ស៊ីចង្វាក់​គ្រប់​តួនាទី។​ តាម​បទ​ពិសោធ​កន្លង​ទៅ​នៅ​ SEA V League​ នេះ​មើល​ឃើញ​ថា​ការ​ដែល​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បាន​តិចតួច​នេះ​ធ្វើ​ឲ្យ​កីឡាករ​លេង​មិន​សូវត្រូវ​គ្នា​សោះ​រហូត​ទទួល​បាន​លទ្ធផល​មិន​ល្អ​ដូច​បាន​ឃើញ​ស្រាប់​។​ ដោយ​សារ​កីឡាករ​ត្រូវ​បំពេញ​ភារកិច្ច​​នៅ​បណ្ដា​ក្លឹប​រៀងៗ​ខ្លួន​ទើប​មាន​ពេលវេលា​តិចតួច​បានមក​ហ្វឹកហាត់​ជុំ​គ្នា។​ ដូច្នេះ​ជា​បទ​ពិសោធ​ត្រូវ​ផ្អាក​ការ​ប្រកួត​ពានរ​ង្វាន់​មួយ​ចំនួន​ដែល​ប៉ះពាល់​ដល់​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​តំណាង​ជាតិ​ ឬ​ការ​ប្រកួត​ជា​ស៊ីហ្គេម​​ជា​ដើម​។ ការ​លើក​ពេល​ប្រកួត​នេះ​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា។​ បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​ប្រកាស​ប្រាប់​ដល់​បណ្ដា​ក្លឹប​ចំណុះ​ទាំង​ ៣២​រួច​ហើយ​ពី​ការ​ពន្យាពេល​ប្រកួត​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​ អំឡុង​ខែ​ធ្នូ ​ ឆ្នាំ​២០២៥​ ទៅ​អំឡុខែ​មករា-កុម្ភៈ​ ឆ្នាំ​២០២៦​ វិញ​បន្ទាប់​ពី​បញ្ចប់​ស៊ីហ្គេម​ លើក​ទី៣៣​ នេះ​ហើយ៕​ ប្រភព៖ KAMPUCHEATHMEY

ការ​លើក​ពេល​​ពានសម្ដេច​ក្រឡាហោម ​ជាការទុក​ពេល​ឲ្យ​ជម្រើសជាតិ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​មួយ​គ្នា​បានយូរ​   Read More »

Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់

កីឡាការិនី Ana Maria Markovic ដែលត្រូវបានអ្នកគាំទ្រលើបណ្តាញសង្គមចាត់ទុកជា កីឡាការិនីបាល់ទាត់រូបស្រស់ជាងគេបង្អស់លើពិភពលោក ពេលនេះរកបានក្លិបថ្មីដើម្បីបន្តអាជីព ក្រោយគ្មានក្លិបលេងច្រើនខែរួចមក។ ក្លិប Brooklyn FC នៅអាម៉េរិក ពេលថ្មីៗនេះ បានប្រកាសអំពីសមាជិកថ្មីពួកគេ ជាកីឡាការិនីរូបសស្រស់ Ana Maria វ័យ ២៦ឆ្នាំ។ ភ្លាមៗកីឡាការិនីសញ្ជាតិក្រូអាស៊ី ក៏បានចែករំលែកការបង្ហោះនោះ ជាមួយនឹងអ្នកគាំទ្រនាង អមជាមួយនឹងឯកសណ្ឋានក្រុមថ្មី លើការបង្ហោះរូបភាពនោះ។ បើតាមការចុះផ្សាយរបស់កាសែត Soccerdonna អ្នកគាំទ្រនាងសម្បែងអារម្មណ៍រំភើបខ្លាំង អ្នកខ្លះសន្យានឹងតាមទៅទស្សនាការប្រកួតរបស់នាងដល់អាម៉េរិក។ ការចូលរួមក្លិបនៅអាម៉េរិក ធ្វើឱ្យមិត្តភក្តិនាងជាកីឡាការិនីដូចគ្នា និងតារាល្បីៗមួយចំនួន អបអរសាទរដល់នាង ក្នុងនោះក៏មានកីឡាការិនីអង់គ្លេស Chloe Kelly ដែលទើបឈ្នះពានរង្វាន់ Euro 2025 បានផ្ញើសារជូនពរមិត្តរួមអាជីព។ កីឡាការិនីវ័យ ២៦ឆ្នាំ កន្លងមក លេងនៅក្លិប Sporting Braga ប៉ុន្តែខកខានមានក្លិបលេងតាំងពីខែកុម្ភៈមក ក្រោយក្លិបនៅព័រទុយហ្កាល់ផ្តាច់កុងត្រារបស់នាងចោល។ នៅក្លិបនោះនាងលេងបានតែ ៤ប្រកួតប៉ុណ្ណោះ ហើយក៏បាត់មុខចេញពីក្រុម។ ​កីឡាការិនី Ana Maria Markovic បានទាក់ទាញអ្នកគាំទ្រច្រើនសន្ធឹកសន្ធាប់

Markovic កីឡាការិនីស្រស់បំផុតលើលោក រកបានក្លិបថ្មីបន្តអាជីពបាល់ទាត់ Read More »

Frimpong សមាជិកថ្មីរបស់ Liverpool នឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ដោយសាររបួសសរសៃពួរ

(បរទេស)៖ ខ្សែការពារស្តាំ Jeremie Frimpong ដែលហង្សក្រហម Liverpool ទិញចូលក្នុងតម្លៃ ២៩.៥លានផោន រដូវកាលថ្មីនេះ នឹងអវត្តមានរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ តែម្តង ក្រោយជួបបញ្ហារបួសសរសៃពួរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានប្តូរចេញពីការបង្ហាញខ្លួននៅថ្ងៃបើកឆាក Premier League នៅពេលក្រុមការពារតំណែងជើងឯក Liverpool យកឈ្នះ AFC Bournemouth ដោយលទ្ធផល ៤-២ នៃសប្តាហ៍ទី១ នៅកីឡដ្ឋាន Anfield កាលសប្តាហ៍មុន។ នេះមាននន័យថា Frimpong នឹងខកខានប្រកួតលីគពេល Liverpool ប៉ះ Newcastle United នៅកីឡដ្ឋាន St. James’ Park នៅថ្ងៃចន្ទ និងជំនួបធំទល់នឹង Arsenal នៅ Anfield នៅថ្ងៃអាទិត្យចុងសប្តាហ៍។ ទាក់ទឹងបញ្ហារបស់នេះដែរ អ្នកចាត់ការទូទៅ Liverpool លោក Arne Slot ដ៏ទទួលបានដំបូន្មានពីក្រុមគ្រូពេទ្យ ដើម្បីដកឈ្មោះ

Frimpong សមាជិកថ្មីរបស់ Liverpool នឹងអវត្តមានរហូតចប់លេងជម្រើសជាតិ ដោយសាររបួសសរសៃពួរ Read More »

ប៉ះទង្គិចគ្នាយ៉ាងហិង្សាក្នុងការប្រកួតបាល់ទាត់នៅអាមេរិកខាងត្បូងមានការចាប់ខ្លួនមនុស្ស ៣០០ នាក់

ការប៉ះទង្គិចគ្នាដោយហឹង្សារវាងអ្នកគាំទ្របានបង្ខំឱ្យពន្យារពេលការប្រកួត Copa Sudamericana នៅទីក្រុង Buenos Airesប្រទេសអាហ្សង់ទីន ដែលបានធ្វើឱ្យមនុស្ស 300 នាក់ត្រូវបានចាប់ខ្លួន និង 10 នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ។ កីឡាករក្លឹប Independiente និង Universidad de Chile ត្រូវបានបង្ខំឱ្យចេញពីទីលានក្នុងពាក់កណ្តាលតង់ទីពីរនៃការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតពានកម្រិតទីពីរនៅទ្វីបអាមេរិកខាងត្បូង ខណៈដែលអំពើហិង្សាបានផ្ទុះឡើងនៅក្នុងកន្លែងឈរទស្សនា។ ការប្រកួតត្រូវបានគេបោះបង់ដោយពិន្ទុក្នុងលទ្ធផល 1-1 កាលពីយប់មិញ ដោយក្រុម Chile បានយកឈ្នះទាទាំងពីរជើង 2-1។ កាសែតអាហ្សង់ទីន El Pais បានរាយការណ៍ថា អ្នកគាំទ្រចំនួន 3,000 នាក់បានចូលរួមការប្រកួតនេះ ជាមួយនឹងវីដេអូដែលបង្ហាញពីផ្នែកគប់កៅអី ថ្ម និងដំបងទៅកាន់អ្នកគាំទ្រ Independiente ខាងក្រោម។ ខ្សែវីដេអូក៏បានបង្ហាញអ្នកគាំទ្រដុតកន្លែងអង្គុយ ខណៈដែលគ្រាប់បែកដៃត្រូវបានគប់ទៅរកកន្លែងដែលក្រុមគ្រួសាររបស់កីឡាករអង្គុយ។ អំពើហឹង្សាបានកើនឡើងនៅពេលដែលអ្នកគាំទ្រ Independiente ចូលទៅកន្លែងអ្នកគាំទ្រក្រៅដីក្នុងតង់ទីពីរ ជាមួយនឹងរូបភាពដែលបង្ហាញពួកគេវាយប្រហារអ្នកគាំទ្រឈីលីដែលនៅសេសសល់នៅកំពុងតែឈរទស្សនា។ អ្នកគាំទ្រត្រូវបានគេដកហូត និងវាយដំ ខណៈដែលវីដេអូបង្ហាញពីអ្នកគាំទ្រក្រៅទឹកដីម្នាក់ទៀតបានធ្លាក់ពីកន្លែងឈរ ហាក់ដូចជាត្រូវបានរុញដោយអ្នកគាំទ្ររបស់ម្ចាស់ផ្ទះដែលកាន់បង្គោលដែក។ ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនបានរាយការណ៍ថាអ្នកគាំទ្រ Universidad de Chile

ប៉ះទង្គិចគ្នាយ៉ាងហិង្សាក្នុងការប្រកួតបាល់ទាត់នៅអាមេរិកខាងត្បូងមានការចាប់ខ្លួនមនុស្ស ៣០០ នាក់ Read More »

Scroll to Top