ពត៌មានថ្មីៗ

គ្រូ​ភ្នំពេញ​ក្រោន ថា ក្រុម​ទាំង​ពីរ​ច្បាស់​ជាមិន​អាច​រក្សា​សំណាញ់ទីបានទេ នៅល្ងាចនេះ

ក្រុម​ កងយោធពល​ខេមរភូមិន្ទ ​ទទួល​ក្រុម​ ភ្នំពេញ​ក្រោន វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២៣ ខែ​សីហា​ នៅ​ស្តាត​ចាស់ សម្រាប់​ការ​ប្រកួត​សប្តាហ៍ ទី​៣ នៃ​លីគ​កំពូល​កម្ពុជារដូវ​កាល ២០២៥-២៦។ វានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍ និងតឹងតែងខ្លាំងសម្រាប់ក្រុមទាំងពីរ បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីបានល្អ។ កងយោធពលខេមរភូមិន្ទ បានយកឈ្នះ វិសាខា ២-១ និងស្មើ ណាហ្គាវើលដ៍ ១-១ ដើម្បីរកបាន៤ពិន្ទុ សម្រាប់ពីរសប្តាហ៍ដំបូង ខណៈ ភ្នំពេញក្រោន ទើបឆ្លងកាត់១ប្រកួតប៉ុណ្ណោះគឺ ស្មើ បឹងកេត ០-០។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានកោតសរសើរក្រុម កងយោធពលខេមរភូមិន្ទ ដែលរៀបចំបានល្អក្រោមការដឹកនាំរបស់លោកគ្រូ ភា សុភ័ក្ត្រា។ លោក​បាន​លើក​ឡើង​ថា ៖«កង​យោធពល​ខេមរភូមិន្ទ ចាប់​ផ្តើម​រដូវ​កាលថ្មី​យ៉ាង​ល្អ។ ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់។ ខ្ញុំ​នៅ​ចាំ​បាន​​​កាល​ពី​រដូវ​កាល​មុន យើង​គ្រប់​គ្រង​ការ​ប្រកួត តែ​​ពួក​គេ​លេង​ការពារ​វាយបក ហើយ​ស៊ុត​ចូល​យើង១​គ្រាប់។ សំណាង​​ល្អ យើង​​បាន​រៀបចំ (set-piece) ហើយ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ។ ដូច្នេះ​ប្រកួត​ជា​មួយ អាមី​ គឺពិបាក»។ […]

គ្រូ​ភ្នំពេញ​ក្រោន ថា ក្រុម​ទាំង​ពីរ​ច្បាស់​ជាមិន​អាច​រក្សា​សំណាញ់ទីបានទេ នៅល្ងាចនេះ Read More »

កីឡាករ Cole Palmer កំពុងតតាំងផ្លូវច្បាប់រឿងម៉ាកសញ្ញាពាណិជ្ជកម្មជាមួយក្រុមហ៊ុនស្រាបារាំង

តារាឆ្នើមរបស់ Chelsea និងអង់គ្លេស Cole Palmer កំពុងប្រឈមមុខនឹងជម្លោះផ្លូវច្បាប់ជាមួយស្រាទំពាំងបាយជូរបារាំងដ៏មានកិត្យានុភាព Château Palmer បន្ទាប់ពីការប៉ុនប៉ងរបស់គាត់ដើម្បីបង្កើតយីហោម៉ាក “Cold Palmer” ត្រូវបានរារាំង។ ខ្សែបម្រើវ័យ 23 ឆ្នាំរូបនេះត្រូវបានគេស្គាល់ដោយសារការអបអរគ្រាប់បាល់របស់គាត់ “ice cold” ដោយប្រើកាយវិការ ត្រដុសដៃរបស់គាត់ និងហើមថ្ពាល់របស់គាត់ដូចជាគាត់កំពុងរងារញ័រញាក់។ កាលពីឆ្នាំមុន Palmer បានដាក់ពាក្យស្នើសុំពាណិជ្ជសញ្ញាឈ្មោះ “Cold Palmer” និងការប្រារព្ធពិធី “ice cold” របស់គាត់។ ពាណិជ្ជសញ្ញានេះគ្របដណ្តប់លើផលិតផលជាច្រើនប្រភេទ រួមទាំងគ្រឿងស្រវឹង សំលៀកបំពាក់ អាហារ គ្រឿងអនាម័យ ប្រដាប់ប្រដាក្មេងលេង និងភេសជ្ជៈរបបអាហារ។ ផ្នែកសំខាន់នៃពាក្យសុំរបស់គាត់ទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញា (IPO) របស់ចក្រភពអង់គ្លេសគឺការការពារទីផ្សារគ្រឿងស្រវឹង៖ “ភេសជ្ជៈមានជាតិអាល់កុល ភេសជ្ជៈផ្លែឈើមានជាតិអាល់កុល ភេសជ្ជៈមានជាតិអាល់កុលរួចរាល់ ស្រា ស្រា ស្រា ភេសជ្ជៈប៉ូវកម្លាំងមានជាតិអាល់កុល ភេសជ្ជៈមានជាតិអាល់កុលទាប ដោយមិនរាប់បញ្ចូលស្រាដែលអនុលោមតាមស្តង់ដារស្រា PDO ។” ចំណែកChâteau Palmer ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1814 ដោយមន្ត្រីកងទ័ពអង់គ្លេស

កីឡាករ Cole Palmer កំពុងតតាំងផ្លូវច្បាប់រឿងម៉ាកសញ្ញាពាណិជ្ជកម្មជាមួយក្រុមហ៊ុនស្រាបារាំង Read More »

ក្រោយរួមចំណែកឈ្នះពាន ១០រួចមក ខ្សែការពារ Dias បន្តរួមរស់ជាមួយ Man City ២ឆ្នាំទៀត

(មេនឆេស្ទើ)៖ កីឡាករ Ruben Dias បានព្រមព្រៀងបន្លាយកិច្ចសន្យា ២ឆ្នាំបន្ថែមទៀត លើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅឆ្នាំ២០២៧ ខាងមុខជាមួយ Manchester City ក្រោយពេលជួយជ្រោមជ្រែងឈ្នះពានផ្សេងៗចំនួន ១០រួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ នេះមានន័យថា ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ វ័យ ២៨ឆ្នាំរូបនេះ នឹងបន្តរត់លើទីលាន Etihad រហូតដល់ឆ្នាំ២០២៩ ជាមួយនឹងជម្រើសតបាន ១២ខែទៀតដែរ។ នៅចាំបាន Dias ត្រូវបានមេឃខៀវ Man City ទិញពីក្លិប Benfica លេងក្នុងលីគព័រទុយហ្គាល់នាអំឡុងឆ្នាំ២០២០ ក្នុងតម្លៃខ្លួនប្រមាណ ៦៥លានផោន។ រូបគេត្រូវបានបោះឆ្នោតជាប់ជាកីឡាករលេងល្អប្រចាំលីគ Premier League នៃរដូវកាលដំបូងរបស់លោកផងដែរ ស្ថិតក្រោមការដឹកនាំដោយលោក Pep Guardiola។ Dias បានរួមចំណែកជួយ City ឈ្នះពានផ្សេងៗដល់ទៅ ១០ពានឯណោះ ក្នុងរយៈពេល ៥ឆ្នាំមកនេះរួមមានពាន Premier League ៤ដង, FIFA Club World Cup និង UEFA

ក្រោយរួមចំណែកឈ្នះពាន ១០រួចមក ខ្សែការពារ Dias បន្តរួមរស់ជាមួយ Man City ២ឆ្នាំទៀត Read More »

ផ្លូវការ! ប្រធានាធិបតី ត្រាំ ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសពីយករដ្ឋធានី វ៉ាស៊ីនតោន ជាទីតាំងរៀបចំកម្មវិធីចាប់ឆ្នោតទាំង ៤៨ប្រទេសនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ លោក ត្រាំ បានគូសបញ្ជាក់ថា «វាពិតជាអស្ចារ្យខ្លាំងណាស់ អាចថាជាព្រឹតិ្តការណ៍ធំបំផុតហើយក្នុងប្រវត្តិសាស្រ្តកីឡា»។ ទន្ទឹមគ្នានោះដែរ លោក Gianni Infantino ប្រធាន FIFA ក៏បានថ្លែងថា «កម្មវិធីចាប់ឆ្នោតនេះដែរ នឹងមានការ Live ទៅជុំវិញពិភពលោកតែម្តង ដោយរំពឹងទទួលបានអ្នកទស្សនាលើសពី ១ពាន់លាននាក់ទៀតផង»។ យុទ្ធនាការ ៤ឆ្នាំម្តងជំនាន់ទី២៣ នឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិក ធ្វើម្ចាស់ផ្ទះរួមគ្នា ក្រោយពេលពិធីចាប់ឆ្នោតបែងចែកពូលត្រូវបានធ្វើឡើងនាអំឡុងខែធ្នូ ឆ្នាំ២០២៥ រួចមក លើកដំបូងផងដែរដែលបង្កើនក្រុមពី ៣២ កើនដល់ ៤៨ក្រុម (ប្រទេស)។ ការចាប់ឆ្នោតដែលមាន ៤៨ប្រទេស ក្រោយពីឆ្លងកាត់នៃវគ្គជម្រុះ លើកលែងតែម្ចាស់ផ្ទះ នឹងត្រូវបែងចែកជា ១២ពូល ដោយមាន ៤ក្រុមក្នុង ១ពូលផងនោះ នឹងជ្រើសរើសយកតែ ២ក្រុមមានពិន្ទុខ្ពស់ជាងគេ ក្រោយឆ្លង

ផ្លូវការ! ប្រធានាធិបតី ត្រាំ ប្រកាសយករដ្ឋ Washington ជាទីតាំងចាប់ឆ្នោត World Cup 2026 ចុងឆ្នាំនេះ Read More »

ក្រុម​នារី​ភ្នំពេញ​ក្រោន មានជប៉ុន ២​នាក់ ត្រៀម​ប៉ះ​ជើង​ឯក​លីគនារីឥណ្ឌា ថ្ងៃ​ចន្ទ​នេះ

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ នារី​​កំពូល​អាស៊ី AFC Women’s​ Champions League ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់ ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក្រុម​នារីភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​នៅ​ក្នុង​ពូល E គឺ មាន​ក្រុម​ជើង​ឯក​លីគ​នារី​ឥណ្ឌា East Bengal និង​ក្រុម​ជើង​ឯក​លីគ​នារី​ហុងកុង Kitchee។ ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​មាន​កម្រិត​គុណភាព និង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​ក្រុម​ជើង​ឯក​លីគ​នារី​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​នាំ​ចូល​សមាជិក​ថ្មី​​ជា​កីឡាការិនី​បរទេស​១​រូប​ទៀត​ដើម្បី​ពង្រឹង​ក្រុម​សម្រាប់​ការ​ប្រកួត​ពានអាស៊ី​លើក​ដំបូង​របស់​ខ្លួន​នេះ។ កាលពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ ២០២៥ ក្លិប​បាន​ប្រកាស​នាំ​ចូល​កីឡាការិនី Kuroki Airi ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល មក​ពី​ក្លិប Loveledge Nagoya របស់ប្រទេស​ជប៉ុន។ វត្តមាន​របស់​កីឡាការិនី Kuroki Airi បន្ថែម​កីឡាការិនី​ជប៉ុន Ichikawa Miki ​ដែល​លេង​ក្នុង​តួនាទី​ជា​ខ្សែ​បម្រើ​ការពារ។ ភ្នំពេញ​ក្រោន​បាន​នាំ​ចូល Miki ពីក្លិប Loveledge ក្នុងក្របខណ្ឌលីគទី

ក្រុម​នារី​ភ្នំពេញ​ក្រោន មានជប៉ុន ២​នាក់ ត្រៀម​ប៉ះ​ជើង​ឯក​លីគនារីឥណ្ឌា ថ្ងៃ​ចន្ទ​នេះ Read More »

គ្រូបង្វឹកណាហ្គា និងគ្រូបង្វឹក អាយ អេស អាយ ប្ដេជ្ញាដណ្ដើម ៣ពិន្ទុរៀងខ្លួន

អាយ អេស អាយ ដង្កោសែនជ័យ នឹងត្រូវស្វាគមន៍ ណាហ្គាវើលដ៍ នៅថ្ងៃទី២៣សីហា ឆ្នាំ​២០​២៥ នៅកីឡដ្ឋាន AIA KMH Park វេលាម៉ោង ៦:០០ ល្ងាច ក្នុងពានរង្វាន់លីគកម្ពុជា (Cambodian Premier League 2025-2026)។ គ្រូបង្វឹកតំណាងក្លិបទាំងពីរ សុទ្ធតែបង្ហាញ​គោលជំហរយ៉ាងរឹងមាំ ក្នុងការដណ្ដើម ៣ពិន្ទុ ឲ្យទាល់តែបាន ពីការប្រកួតមួយនេះ។ ឆ្លងកាត់២សប្ដាហ៍ ក្នុងក្របខ័ណ្ឌលីគ ក្រុមណាហ្គាវើលដ៍ ស្មើ១ និងចាញ់ ១ប្រកួត។ លទ្ធផល​នេះ ណាហ្គាវើលដ៍ ដែលមានលោក ឃឹម បូរី ជាគ្រូបង្វឹក មិនពេញចិត្តទាល់តែ​សោះ។ ដោយឡែក ការប្រកួតនៅ AIA KMH Park ដែលជាការប្រកួតក្នុងទឹកដីក្រុមអាយ អេស អាយ ដង្កោសែនជ័យ នាថ្ងៃទី២៣ សីហា វេលាម៉ោង ៦:០០ល្ងាច លោក ឃឹម បុរី

គ្រូបង្វឹកណាហ្គា និងគ្រូបង្វឹក អាយ អេស អាយ ប្ដេជ្ញាដណ្ដើម ៣ពិន្ទុរៀងខ្លួន Read More »

Kaneរកបានបីគ្រាប់ក្នុងជ័យជម្នះរបស់ Bayern6-0លើក្រុមLeipzig ថ្ងៃបើកឆាក Bundesliga

ខ្សែប្រយុទ្ធ Harry Kane ស៊ុតបានបីគ្រាប់នៅតង់ទីពីរក្នុងរយៈពេល 14 នាទី ហើយ Michael Olise រកបានពីរគ្រាប់ ខណៈដែលម្ចាស់ជើងឯក Bayern Munich បានបំបាក់ក្រុមភ្ញៀវ RB Leipzig 6-0 ក្នុងការប្រកួតបើកឆាកនៅអាល្លឺម៉ង់ Bundesliga កាលពីថ្ងៃសុក្រ។ ប្រធានក្រុមជម្រើសជាតិអង់គ្លេសKane ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងលីគកំពូលអាល្លឺម៉ង់ក្នុងរយៈពេលពីររដូវកាលកន្លងមកបានរកបាល់ទីមួយរបស់គាត់នៅនាទីទី 64 មុនពេលស៊ុតបញ្ចូលទីបានពីរគ្រាប់ទៀតនៅនាទីទី 74 និងទី 78 ដើម្បីបង្ហាញភាពខ្លាំងដ៏គួរឱ្យចាប់អារម្មណ៍របស់ Bayern ក្នុងការចាប់ផ្តើមរដូវកាលនេះ។ ក្រុមរបស់លោក Vincent Kompany ដែលបានលើកពាន German Supercup កាលពីសប្តាហ៍មុនជាមួយនឹងជ័យជម្នះ 2-1 លើ VfB Stuttgart មើលទៅហាក់ដូចជាត្រៀមខ្លួនជាស្រេចសម្រាប់ការចាប់ផ្តើមលីគជាមួយនឹងលទ្ធផលល្អយ៉ាងធំធេងលើ Leipzig។ ការប្រកួតបន្ទាប់Bayern ត្រូវប្រកួតជាមួយ Wehen Wiesbaden ក្រុមលេងនៅក្របខ័ណ្ឌលំដាប់ទី3របស់អាល្លឺម៉ង់នៅថ្ងៃពុធសម្រាប់កម្មវិធី German Cup ជុំទីមួយ មុនពេលធ្វើដំណើរទៅផ្ទះរបស់ក្រុម Augsburg ក្នុងសប្តាហ៍ក្រោយសម្រាប់ការប្រកួតទីពីររបស់ Bundesliga

Kaneរកបានបីគ្រាប់ក្នុងជ័យជម្នះរបស់ Bayern6-0លើក្រុមLeipzig ថ្ងៃបើកឆាក Bundesliga Read More »

Crystal យកឈ្នះក្រុមន័រវេស Fredrikstad ១-០ ក្នុងជើងទី១ នៃដំណើរស្វែងរកកៅអីលេងពានអឺរ៉ុប ECL

(បរទេស)៖ ក្រុមឥន្រ្ទី Crystal Palace ម្ចាស់ជើងឯក FA Cup រដូវកាលមុន បានយកឈ្នះគូប្រជែង Fredrikstad ១ទល់នឹង០ នាយប់មិញសម្រាប់ជើងទី១ នៃការប្រជែងកៅអីឡើងទៅវគ្គចែកពូលពានលំដាប់ទី៣ អឺរ៉ុប UEFA Europa Conference League 2025-26។ ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ក្នុងជំនួបដែលត្រូវបានធ្វើឡើងនាកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃព្រហស្បតិ៍នោះ អ្នកគាំទ្ររបស់ពួកគេភាគច្រើនបានពាក់អាវ «Eze 10» អតីតវីរបុរសពួកគេ ដែលបានផ្ទេរចេញទៅចូលរួមជាមួយគូប្រជែងក្នុងលីគគឺ កាំភ្លើងធំ Arsenal ក្រោយរួមរស់បាន ៥ឆ្នាំ ដែលផ្លាស់មកពី QPR។ ក្រោយទទួលបានជ័យជម្នះក្នុងដី លោក Oliver Glasner បានប្រកាសថា «Eze គឺស្ថិតនៅលើផ្លូវការចេញពីក្លិបហើយ។ រូបគេមិនលេងជាមួយពួកយើងទៀតទេ ហើយក៏គ្មានចាំបាច់អីនិយាយពីគាត់ទៀតដែរ»។ Crystal Palace បានកំពុងព្យាយាមដណ្តើមកៅអីលេងពានអឺរ៉ុបលើកដំបូងឡើងវិញ ក្នុងរយៈពេល ២៧ឆ្នាំមកនេះ នៅមុនពេលបញ្ចប់ជើងទី២ នៅក្នុងផ្ទះរបស់ Fedrikstad នាចុងខែសីហានេះ។ ពួកគេទើបខកចិត្ត ដ្បិតសហព័ន្ធអឺរ៉ុប UEFA ដកកៅអីវគ្គចែកពូលពានទី២

Crystal យកឈ្នះក្រុមន័រវេស Fredrikstad ១-០ ក្នុងជើងទី១ នៃដំណើរស្វែងរកកៅអីលេងពានអឺរ៉ុប ECL Read More »

ទីលាន​ហ្វឹកហាត់​ម៉ូតូទឹក​ទំហំ​ ១១ហិចតា​នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ ថា​ទីលាន​ហ្វឹកហាត់ទំហំ​ ១១ហិចតា​ នៅ​ឯ​ស្រុក​ស្នូល​ ខេត្ត​ក្រចេះ​ នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​នៅ​ថ្ងៃ​ខាង​មុខ​ឆាប់ៗ​នេះ។​ ​ លោក​ មាស​ ម៉ាប់​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ទីលាន​ហ្វឹកហាត់​ឯ​ខេត្ត​ក្រចេះ​សាងសង់​ស្ទើររួចរាល់​ទាំង​ស្រុងទៅ​ហើយ។​ ចំណែកកីឡាករ​ជម្រើសជាតិ​ និង​យុវជន​ថ្នាល​ នឹង​មក​ហ្វឹកហាត់​នៅ​កម្ពុជា​វិញ​អំឡុង​ខែធ្នូ​ ២០២៥​ ឬ​ដើម​ឆ្នាំ​២០២៦​ ខាង​មុខ។​ ទីលាន​នេះ​មិន​ត្រឹម​តែ​សម្រាប់​ហ្វឹកហាត់​នោះ​ទេ​គឺ​វា​អំណោយ​ផល​ខ្លាំង​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​បាន​ផង​ដែរ។​ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ជា​ការ​ប្រកួត​អបអរ​សារទរ​ថ្ងៃ​បើក​ឲ្យ​ប្រើប្រាស់​ និង​ហ្វឹកហាត់​នៅ​ពេល​ឆាប់​ៗ​នេះជូន​អ្នក​គាំទ្រ​បាន​ទស្សនា​កម្សាន្តសប្បាយ។ តំណាង​សហព័ន្ធ​ម៉ូតូ​ទឹក​សូម​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​លិខិត​ស្នាម​នៃ​ការ​ផ្ទេរ​ពី​ថៃ​មកកម្ពុជា​ និង​ការ​ដឹក​ជញ្ជូន​សម្ភារ​ហ្វឹកហាត់​ដូច​ជា​ម៉ូតូ​ គ្រឿង​ជួសជុល​ ឬ​សម្ភារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដើម្បី​ឲ្យ​ដំណើរ​ការ​កាន់តែ​រលូន​ឆាប់បាន​ចូល​ហ្វឹកហាត់។​ បញ្ជាក់​ដែរ​ថា​ លោក​ សាលី អ៊ូមើត​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ បាន​ចំណាយ​ថវិកា​ និង​ធនធាន​ផ្ទាល់​ខ្លួន​បង្កើត​ជា​ទីលាន​ហ្វឹកហាត់​ស្ដង់ដារ​មួយ​នៅ​ឯ​ស្រុក​ស្នូល​ ខេត្ត​ក្រចេះ ដែល​មាន​ទំហំ​ផ្ទៃ​ដី​រហូត​ដល់​ ១១​ហិចតា។​ ក្រៅ​ពី​ទីលាន​ហ្វឹកហាត់​ហើយ​នោះ​ក៏​មាន​អគារ​ហូបចុក​ ​ស្នាក់​នៅ និង​កន្លែង​ហាត់​រាងកាយ​ ទីលាន​បាល់ទាត់​ សម្រាប់​កម្សាន្ត​លេង​ថែម​ទៀត​ផង៕​ ប្រភព៖ KAMPUCHEATHMEY

ទីលាន​ហ្វឹកហាត់​ម៉ូតូទឹក​ទំហំ​ ១១ហិចតា​នេះ​រឹតតែ​អំណោយផល​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ Read More »

Forest ពិចារណាដកលោក Santo ជាមួយភាពតានតឹងរវាងម្ចាស់ក្លឹប ដ្បិតទើបបន្ថែមកិច្ចសន្យាថ្មី

(ឡុងដ៏)៖ ក្លឹបលីគអង់គ្លេស Nottingham Forest បានកំពុងពិចារណាដកតំណែងអ្នកចាត់ការបច្ចុប្បុន្នលោក Nuno Espirito Santo ដែលកំពុងមានភាពតានតឹងខ្លាំងរវាងម្ចាស់ក្លឹប ខណៈពេលនេះក៏ស្ថិតក្នុងការចាប់ផ្តើមវាយតម្លៃអ្នកគ្រប់គ្រងផ្សេងទៀត មកជំនួសរួចហើយ ។ នេះបើតាមប្រភពពី Skysport ។ ការងារនៅ Nottingham Forest អ្នកចាត់ការក្រុមសញ្ជាតិព័រទុយហ្គាល់ Nuno Espirito Santo រូបនេះ ក៏ទើបបានបន្ថែមកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៨ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះផងដែរ បន្ទាប់ពីចូលកាន់តួនាទីនេះកាលឆ្នាំ២០២៣ នឹងបានដឹកនាំក្រុមនេះបញ្ចប់លីគ២០២៤/២៥ ឈរនៅលេខរៀងទី៧ នឹងទទួលបានកៅអីលេងពានអឺរ៉ុប Europa Leaue 2025/26 ៕ ប្រភព៖ FRESHNEWS

Forest ពិចារណាដកលោក Santo ជាមួយភាពតានតឹងរវាងម្ចាស់ក្លឹប ដ្បិតទើបបន្ថែមកិច្ចសន្យាថ្មី Read More »

Scroll to Top