អាជ្ញាកណ្ដាល និងគ្រូបង្វឹកយុទ្ធគុនចម្រុះកម្ពុជា ៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតទ្វីបអាស៊ី លើកដំបូង នៅបារ៉ែន
(ភ្នំពេញ)៖ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា បានបញ្ជូនប្រតិភូ ដែលជាអាជ្ញាកណ្ដាល និងគ្រូបង្វឹក ៤រូប ចូលរួមកម្មវិធីអភិវឌ្ឍន៍ក្រុមប្រឹក្សាអូឡាំពិកអាស៊ី-សមាគមកីឡាយុទ្ធគុនចម្រុះអាស៊ីបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកទី១ (1st OCA – AMMA Referees & Coaches Development Program) នៅទីក្រុង Manama ប្រទេសបារ៉ែន ចាប់ពីថ្ងៃទី២៥-២៧ ខែសីហា ឆ្នាំ២០២៥ ខាងមុខ។ លោក ជឹម ធារ៉ា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ដោយទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីប្រធានសហព័ន្ធលោក វ៉ាត់ ចំរើន ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធបានចាត់បញ្ជូនប្រតិភូ ៤រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលកម្រិតទ្វីបខាងលើ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអូឡាំពិកអាស៊ី(OCA) និងសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី(AMMA) ដើម្បីឆ្លើយតបនឹងភាពរីកចម្រើនរបស់វិស័យកីឡាយុទ្ធគុនចម្រុះទូទាំងតំបន់អាស៊ីនាពេលបច្ចុប្បន្ន។ លោកបន្ដថា «បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបង្កើតឲ្យមានសមាគមកីឡាយុទ្ធគុនចម្រុះអាស៊ី បច្ចុប្បន្ន MMA បានហក់ចូលព្រឹត្តិការណ៍ធំៗស្ទើរគ្រប់ព្រឹត្តិការណ៍កីឡារបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ដូច្នេះទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានប្រមូលផ្ដុំបណ្ដាប្រទេសទាំងអស់ជាង ៣០ប្រទេស ដើម្បីបញ្ជូនមនុស្សសំខាន់ៗ ចូលរួមវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងគ្រូបង្វឹក លើកដំបូងនេះ ដើម្បីឲ្យគាត់បានយល់កាន់តែច្បាស់ អំពីបទបញ្ជាការប្រកួត […]










