ពត៌មានថ្មីៗ

ក្រុម​ល្បុក្កតោ​ ជា​ច្រើន​នាក់​រួម​គ្នា​សម្ដែង​នៅ​មហាវិថី​ថ្មើរជើង​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​

កីឡាករ​ កីឡា​ការិនី​គុន​ល្បុក្កតោ​ ជា​ច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ទៅ​សម្ដែង​ជូន​មហាជន​ទស្សនា​កម្សាន្តនៅ​ឯ​មហាវិថី​ថ្មើរជើង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កីឡាករ​ ចាន់​ ឬទ្ធីស័ក្តិ​ លើក​ឡើង​ថា​ ការ​រៀបចំ​សម្ដែង​នេះ​គឺ​ដឹកនាំ​ដោយ​លោក​ ហែម ចិត្រ្ដា ដែល​ជាគ្រូបង្គោលនៅសាលាគុនល្បុក្កតោព្រះខ័នជ័យ​ ជា​មួយសាលាគុនល្បុក្កតោសាកលវិទ្យាល័យជាតិគ្រប់គ្រង សាលាគុនបុរាណខ្មែរ ល័ក្ខរៃយ៉ុង ល្បុក្កតោ។​ សរុប​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​មាន​ចំនួន​ ២៥​នាក់។​ ក្រុម​ល្បុក្កតោ​ខាង​លើ​គឺបាន​សម្ដែងបាន ២សប្ដាហ៍រួចមកកាល​ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥​ កន្លងមក​នេះ​។ ការសម្ដែងគុន​ល្បុក្កតោ​ជូន​មហាជន​បាន​ទស្សនា​កម្សាន្ត​អារម្មណ៍​ដើម្បី​កៀរគរ​ប្រមូឡ​ថវិកា​ជួយ​ជន​ភៀសសឹកនេះ​នឹង​ធ្វើចំនួន​ ២ថ្ងៃបន្ដទៀតគឺថ្ងៃទី៣០ និង ៣១ ខែសីហា ឆ្នាំ​២០២៥​ ។​ បន្ទាប់​ពី​សម្ដែង​រួចរាល់​ហើយ​នោះ​ក្រុម​ការងារ​នឹង​យក​ថវិកាដែល​ប្រមូល​បាន​ទាំងនេះ​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​រួម​ទាំង​គ្រឿង​ឧបភោគបរិភោគ​ដើម្បី​យក​ទៅ​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​នៅ​តាម​បណ្ដោយ​ព្រំដែន។​ បញ្ជាក់​ដែរ​ថា​ ការ​សម្ដែង​គុន​ល្បុក្កតោ​នេះ​នៅ​សល់ ​២ថ្ងៃ​​ទៀត​ ដូច្នេះ​បើ​មហាជន​ចង់​ទស្សនា​ ឬ​ចង់​ចូលរួម​ឧបត្ថម្ភ​អាច​អញ្ជើញ​ទៅ​មហាវិថី​ថ្មើរជើង​នៅ​ថ្ងៃ​ទី៣០​ ដល់​ ៣១​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​ល្បុក្កតោ​ ជា​ច្រើន​នាក់​រួម​គ្នា​សម្ដែង​នៅ​មហាវិថី​ថ្មើរជើង​ប្រមូល​ថវិកា​ជួយ​ជន​ភៀសសឹក​ Read More »

តើមូលហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត ដាក់លក់ក្លឹបយក្សទាំងបួនរួមទាំង Al Nassr របស់ Ronaldo?

នៅក្នុងការផ្លាស់ប្តូរមួយដើម្បីរឹតបន្តឹងការចំណាយ និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អារ៉ាប៊ីសាអូឌីតបានប្រកាសលក់ ក្លឹបបាល់ទាត់ Al Nassr និងក្លឹបធំៗចំនួនបីផ្សេងទៀត ត្រឹមតែប៉ុន្មានខែបន្ទាប់ពី Cristiano Ronaldo បន្តកុងត្រាថ្មី។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) កំពុងស្វែងរកអ្នកវិនិយោគយ៉ាងសកម្មដើម្បីផ្ទេរកម្មសិទ្ធិនៃក្លឹបធំៗចំនួនបួននៅក្នុងប្រទេសគឺ Al Nassr, Al Hilal, Al Ittihad និង Al Ahli ។ ចាប់តាំងពីឆ្នាំ 2023 PIF បានកាន់កាប់ 75% នៃម្ចាស់ក្លឹបទាំងនេះ ដោយភាគហ៊ុនដែលនៅសល់ត្រូវបានគ្រប់គ្រងដោយក្រសួងកីឡារបស់ប្រទេស។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងវិធីសាស្រ្តរបស់ប្រទេសចំពោះការគ្រប់គ្រងបាល់ទាត់។ បន្ទាប់ពីការកាន់កាប់របស់ PIF នោះ Saudi Pro League បានចាប់ផ្តើមដើរទិញកីឡាករថ្លៃៗដែលមិនធ្លាប់មានពីមុនមក ដោយទាក់ទាញតារាបាល់ទាត់ដូចជា Cristiano Ronaldo, Neymar និង Karim Benzema ។ គ្រាន់តែក្នុងឆ្នាំ 2023 ក្លឹបបានចំណាយប្រាក់ជិត 1 ពាន់លានដុល្លារក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ដោយបង្ហាញពីមហិច្ឆតារបស់ប្រទេសក្នុងការលើកកម្ពស់លីគបាល់ទាត់ជាតិរបស់ពួកគេ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រឆ្នាំ

តើមូលហេតុអ្វីបានជាអារ៉ាប៊ីសាអូឌីត ដាក់លក់ក្លឹបយក្សទាំងបួនរួមទាំង Al Nassr របស់ Ronaldo? Read More »

បច្ចេកទេស​អូស​​បាល់​ជ្រែក​របស់ មិន រតនៈ មាន​គុណភាពពិត​ៗ

ខ្សែ​បម្រើ​ប្រយុទ្ធ មិន រតនៈ របស់​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង​ កំពុង​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ដើម​រដូវ​កាល​នេះ។ ជ័យជម្នះ​​ ៥ លើក​ផ្លូវ​ការ​ដំបូង របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ពិត​ជា​រួម​ចំណែក​ដ៏​សំខាន់​ពី​កីឡាករ​ មិន រតនៈ។ រូប​គេ​បាន​រួម​ចំណែក​ជួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ភ្នំពេញ​ក្រោន ក្នុង​ពាន​ខេមបូឌាន​ស៊ុប​ភើ​ខាប់ ដោយ​ទាត់​១១​ម៉ែត្រ កាត់​សេចក្តី ៥-៣ បន្ទាប់​ពី ស្មើ​គ្នា ២-២។ បន្ទាប់​មក រូប​គេ​ស៊ុត​បានស៊ុត​ចូល ១ គ្រាប់ នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី១, ស៊ុត​ចូល ១​គ្រាប់ នៅ​ពេល ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​២​ និង ស៊ុត​ ១​គ្រាប់​​ នៅ ឈ្នះ Shan United ៣-០ ក្នុង​ពាន ASEAN Club  Championship នៅ​ប្រទេស​មីយ៉ាន់ម៉ា។ ការ​ប្រកួត​លីគ​​សប្តាហ៍​ទី​៣

បច្ចេកទេស​អូស​​បាល់​ជ្រែក​របស់ មិន រតនៈ មាន​គុណភាពពិត​ៗ Read More »

ផុល​ រតនៈ​ ក្រុម​ទាំង​មូល​កំពុង​ពុះកញ្ជ្រោល​​រង់ចាំ​ការ​ប្រកួត​ស្អែក​នេះ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម​

កីឡាករ​ ផុល​ រតនៈ​ ថា​ក្រុម​ទាំង​មូល​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ និង​រង់ចាំ​យ៉ាង​ពុះកញ្ជ្រោល​ចំពោះ​ការ​ប្រកួត​ស្អែក​នេះ​ជា​មួយ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ នៃ​ពានរ​ង្វាន់​ International Police Volleyball Tournament 2025។​ ផុល រតនៈ បានឲ្យដឹងថា ការស្នាក់នៅហូបចុកនៅឯវៀតណាមនេះគឺល្អ និងមិនមានចោទជាបញ្ហាអ្វីនោះទេ ស្របពេលក្រុមទាំងមូលបានហ្វឹកហាត់មួយពេលមកហើយ។ និយាយពីការហ្វឹកហាត់គឺក្រុមទាំងមូលបានហ្វឹកហាត់ខ្លាំង លំបាក ជាយូរហើយមក ដូច្នេះមិនមានអ្វីប្លែក ឬជាការត្រៀមខ្លួនឲ្យហួសនេះនោះទេ។ ដោយសារលទ្ធផលមិនល្អរបស់ក្រុមជម្រើសជាតិកម្ពុជានៅ SEA V League កន្លងទៅនេះបានធ្វើឲ្យក្រុមមានចិត្តចង់ស្ដារមុខមាត់ឡើងវិញ។ ដូច្នេះម្នាក់ៗកំពុងពុះកញ្ជ្រោលចង់ឲ្យឆាប់ដល់ការប្រកួតនៅថ្ងៃស្អែកនេះណាស់។ អ្នកលេងបាល់ដេញរបស់ក្រុមវិសាខារូបនេះបន្ថែមទៀតថា ចំពោះសមត្ថភាពក៏ក្រុមវៀតណាមស្អែកនេះមិនទាន់ដឹងច្បាស់ថាល្អដល់កម្រិតណាដែរ។ ប៉ុន្តែបានត្រឹមដឹងថាមានកីឡាករមួយរូបជាអតីតជម្រើសជាតិ។ លទ្ធផលនៅថ្ងៃស្អែកយ៉ាងណានោះ រតនៈ មិនទាន់ហ៊ានអះអាងនោះឡើយទេបានត្រឹមដឹងថាក្រុមទាំងមូលបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតពានរង្វាន់ International Police Volleyball Tournament នេះហើយ និងចង់ឈ្នះជូនអ្នកគាំទ្រកម្ពុជាឡើងវិញ។ បញ្ជាក់ដែរថា ក្រុមវិសាខារបស់កម្ពុជា នឹងធ្វើការប្រកួតដំបូងជាមួយក្រុមវៀតណាម The Cong Tan Cang នៅថ្ងៃទី២៦ ខែសីហា ស្របពេលប្រកួតទី២ នឹងប៉ះក្រុមឡាវ Lao Ministry Of Public

ផុល​ រតនៈ​ ក្រុម​ទាំង​មូល​កំពុង​ពុះកញ្ជ្រោល​​រង់ចាំ​ការ​ប្រកួត​ស្អែក​នេះ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម​ Read More »

ឈ្នះ ៣-០ បួន​ប្រកួត​ជាប់គ្នា លោក McConkey នៅតែទទូចកូនក្រុមបញ្ចប់ទីឱ្យបានច្បាស់បន្ថែមទៀត

គ្រូបង្វឹករបស់ ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey នៅតែទទូចឱ្យខ្សែប្រយុទ្ធរបស់ក្រុមលោកបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងបន្ថែមទៀត ទោះជាការប្រកួតទល់នឹង បឹងកេត ក្រុមរបស់លោកបានយកឈ្នះក្នុងលទ្ធផលយ៉ាងធំធេងក៏ដោយ។ ក្រុម ព្រះខ័នរាជស្វាយរៀង នៅតែបន្តធ្វើបានល្អសម្រាប់ការប្រកួតក្នុងលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ នេះ ខណៈការប្រកួតសប្តាហ៍ទី ៣ នៃក្របខណ្ឌលីគកំពូល កម្ពុជា កាលពីល្ងាច អាទិត្យ ទី ២៤ ខែ សីហា ឆ្នាំ ២០២៥ ម្សិលមិញ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានយកឈ្នះលើក្រុមនាគខៀវ បឹងកេត ក្នុងលទ្ធផល ៣-០។ ក្រោយការប្រកួតលោក McConkey ត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកគ្រូយល់ឃើញបែបណា ចំពោះការខ្ជះខ្ជាយក្នុងការរកគ្រាប់បាល់របស់ក្រុមនៅនាទីចុងក្រោយ បន្ទាប់ពីនាំមុខ បឹងកេត ៣-០? បុរសសញ្ជាតិ អៀរឡង់ វ័យ ៣២ ឆ្នាំបានឆ្លើយតបថា៖ «សម្រាប់យើងក៏បានលើកឡើងពីមុនមកដែរ ពាក់ព័ន្ធឱកាសនៅតំបន់ប្រយុទ្ធយើងគួរតែបញ្ចប់ទីឱ្យបានច្បាស់ជាងហ្នឹងទៀត គឺមិនអាស្រ័យលើពេលយើងឈ្នះ ៣-០ ហើយ យើងលេងរៀងលក្ខណៈធម្មតាៗនោះទេ។ អ្វីដែលយើងចង់បាន

ឈ្នះ ៣-០ បួន​ប្រកួត​ជាប់គ្នា លោក McConkey នៅតែទទូចកូនក្រុមបញ្ចប់ទីឱ្យបានច្បាស់បន្ថែមទៀត Read More »

មិនស្គាល់​ ឬ​យ៉ាងណា​ហ៊ាន​ចំហ​មុខ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ វាយ​លទ្ធផល​ចុង​ក្រោយ​សន្លប់

អ្នក​ប្រដាល់​ជនជាតិ​អ៊ីរ៉ង់​ Daniel Mohamadi មិន​ស្គាល់​ ពេជ្រ​ សម្បត្តិ​ ឬ​យ៉ាងណា​ហ៊ាន​ចំហមុខ​ឲ្យ​វាយ​ និង​វាយ​បែប​មើល​ស្រាល​ចុង​ក្រោយ​សន្លប់​ក្នុង​ទឹក​ទី១​ តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ លើ​សង្វៀន​បាយ័ន។​ កីឡាករ​ Daniel Mohamadi ដើម​ទឹក​ដំបូង​ល្អ​​វាយ​មួយៗ​មាន​ស្នៀត​ចម្រុះ​ល្អ​គឺ​បោះជង្គង់​ ម៉ាត់​ និង​ទាត់ កែង ទៀត​ផង។​ យ៉ាងណា​ Daniel Mohamadi ហាក់​មើល​ស្រាល ពេជ្រ​ សម្បត្តិ​ បន្តិច​ដោយ​វាយ​មិន​សូវ​ប្រយ័ត្ន​ និង​បិទ​ឲ្យ​បាន​ច្រើន​នោះ​ឡើយ​ ដោយ​អាង​ថា​ខ្លួន​មាន​ផ្លែ​វែង​ជាង​រហូត​ភ្លាតចូល​ ២-៣​ដៃ​នៅ​ចុង​ទឹក​ទី១​ សន្លប់​បោះ​បង់​ការ​ប្រកួត​តែ​ម្ដង។​ កីឡាករ​ ពេជ្រ​ សម្បត្តិ​ នៅ​កម្ពុជា​នេះ​គេ​ស្គាល់​ និង​ដឹង​ហើយ​ថា​ជា​អ្នក​ប្រដាល់​ល្អ​កណ្ដាប់​ដៃ​ដែល​មិន​អាច​ប្រហែស​បាន​ ពោល​ចេញ​ធ្ងន់ហើយ​លឿន​បូក​និង​ភាព​ធន់​តាន់​ល្អ​ទៀតនោះ​គឺ​ជា​ចំណុច​ដែល​ដៃគូ​ភាគ​ច្រើន​ប្រយ័ត្ន​បំផុត។​ បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ ពេជ្រ​ សម្បត្តិ​ និង​ Daniel Mohamadi កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០២៥​ នេះ​ដំណើរ​ការ​បាន​តែ ​១ទឹក​ប៉ុណ្ណោះ​ដោយ​ភ្ញៀវ​ត្រូវ​សន្លប់​នៅ​ចុង​ទឹក​ទី១​ ក្នុង​កម្មវិធី​អ្នក​ចម្បាំងអូដ្ឋ​ នៃ​សង្វៀន​បាយ័ន៕​ ប្រភព៖ KAMPUCHEATHMEY

មិនស្គាល់​ ឬ​យ៉ាងណា​ហ៊ាន​ចំហ​មុខ​ឲ្យ​ ពេជ្រ​ សម្បត្តិ​ វាយ​លទ្ធផល​ចុង​ក្រោយ​សន្លប់ Read More »

ក្រុម​នារី ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ ក្រុម​ជើងឯក​លីគ​នារី​ឥណ្ឌា East Bengal យប់​នេះ​​

ក្រុម​ម្ចាស់​ជើង​ឯក​លីគ​នារី​កម្ពុជា ភ្នំពេញ​ក្រោន ត្រូវ​ប្រកួត​ជា​មួយ ក្រុមនារីរបស់​ឥណ្ឌា East Bengal វេលា​ម៉ោង​ ៧​យប់ ថ្ងៃ​ចន្ទ ទី​២៥ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល E ពាន​នារី​អាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។ នេះ​ជា​ការ​ប្រកួត​សន្សំពិន្ទុ​ដ៏​សំខាន់​ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ឆ្នាំ ២០២៦។ ពូល E មាន​តែ ៣ ក្រុម​ប៉ុណ្ណោះ ដោយ​ត្រូវ​ធ្វើ​ការ​ប្រកួត​​តែ​ ២ លើក​ប៉ុណ្ណោះ​ ដូច្នេះ​បើ​ក្រុម​ណា ឈ្នះ ១ ប្រកួត​ដំបូង គឺ​មាន​សង្ឃឹម​តែ​ម្តង។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​នារី​ភ្នំពេញ​ក្រោន ត្រូវ​ធ្វើ​ការ​ធ្ងន់​មែន​ទែន​ដោយ​ប៉ះ​ក្រុម East Bengal ដែល​ជាក្រុម​ជើង​ឯក​លីគ​កំពូល​នារី​ឥណ្ឌា។ ក្រុម​នារី​ឥណ្ឌា East Bengal ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០០១ ដែល​កំពុង​លេង​នៅ​លីគ​បាល់ទាត់នារី​កំពូល​ឥណ្ឌា។ ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​លីគ​កំពូល​នៅ​ឆ្នាំ​ ២០០១ ពួក​គេ​ទើប​តែ​ឈ្នះ​

ក្រុម​នារី ភ្នំពេញ​ក្រោន ប្រកួត​ជា​មួយ ក្រុម​ជើងឯក​លីគ​នារី​ឥណ្ឌា East Bengal យប់​នេះ​​ Read More »

យុវជន​ ឃួន វេជ្ជបុត្រ មិន​នឹកស្មាន​ក្រុម​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ផង

យុវជន​ ឃួន វេជ្ជបុត្រ តំណាង​ក្រុម​បាល់បោះ​ Bong Kror ដែល​ទទួល​បាន​លេខ២​ នៃ​ពាន​រង្វាន់​ CamEd Men’s & Women’s Basketball Tournament 2025 មិន​នឹកស្មាន​ថា​ក្រុមប្រកួត​​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ទេ។​ ឃួន វេជ្ជបុត្រ បាន​ឲ្យ​ដឹង​ថា​ បើ​ទោះ​ជា​ទទួល​បាន​ចំណាត់​ថ្នាក់​ត្រឹម​លេខ​២​ក៏​ក្រុម​ទាំង​មូល​សប្បាយ​រីករាយ​ផង​ដែរ​ ដោយ​សារ​តែ​ម្នាក់​ៗ​បាន​ខំប្រឹងហ្វឹកហាត់​​ និង​ប្រកួត​អស់​ពី​សមត្ថភាព​។​ ក្រុម​ Bong Kror ប្រមូលផ្ដុំ​​ទើប​បាន​ ៤សប្ដាហ៍​នោះ​ទេ​ ដូច្នេះ​ការ​​ហ្វឹកហាត់​ជា​មួយ​គ្នាមានពេល​​តិចតួច​​ និង​ទើប​ប្រកួត​ជា​មួយ​ប៉ុណ្ណោះ​។​ និយាយ​ជា​រួម​ក៏​មិន​នឹក​ស្មាន​ថា​ក្រុម​តស៊ូ​ប្រកួត​រហូត​អាច​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ និង​ទទួល​បាន​លេខ២​ ដូច​នេះ​ទេ។​ យុវជន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ចេះ​ស្រឡាញ់​សាមគ្គី​គ្នា​ និង​ចេះ​បង្ហាត់​បង្រៀន​ យោគយល់​គ្នា​ និង​ចេះ​តស៊ូ​ខំប្រឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។​ រូប​គេ​ក៏​ដូច​ជា​សមាជិក​ក្រុម​សប្បាយ​រីករាយ និង​បាន​ស្គាល់​មិត្តភ័ត្តថ្មីៗ​ហើយ​​បាន​ចូលរួល​កា​រប្រកួត​ពាន​រង្វាន់​ដែល​វិទ្យាស្ថាន​រៀបចំ​នេះ​ឡើយជា​មួយ​គ្នា។​ បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់បោះ​ CamEd Men’s & Women’s Basketball Tournament 2025 បាន​បិទ​បញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ ទី២៤​ ខែ​សីហា​ ឆ្នាំ​២០២៥​ ក្រោយ​រៀបចំ​ឡើង​អស់រយៈពេល​ ៧ថ្ងៃ​មក​​នេះ។​ ផ្នែក​បុរស​

យុវជន​ ឃួន វេជ្ជបុត្រ មិន​នឹកស្មាន​ក្រុម​អាច​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​នេះ​ផង Read More »

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត បង្កើតកំណត់​ត្រា ឈ្នះ ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា

ក្លិប​បាល់់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​បង្កើត​កំណត់​ត្រា​ថ្មី​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​​បាន​ឈ្នះ​លើ​ដៃ​គូ​ប្រកួត​ក្នុង​លទ្ធផល ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា​ដែល​ជា​លទ្ធផល​ដ៏​កម្រ​សម្រាប់​ក្លិប​បង្កើត​​សមិទ្ធផល​ដ៏​ភ្ញាក់​ផ្អើល​បែប​នេះ។ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ បឹងកេត ដោយ​លទ្ធផល ៣-០ សម្រាប់​ការប្រកួត​ក្នុង​សប្តាហ៍​ទី​៣ នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​រដូវ​កាល​ ២០២៥-២៦។ ៣​គ្រាប់​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​ដោយ​កីឡាករ Kwame Peprah ចំនួន ២ គ្រាប់​តាំង​ពី​ ៥ នាទី​ដំបូង​នៃ​វគ្គ​ទី​ ១ និង​គ្រាប់​បាល់ទី​៣​រក​បាន​ដោយខ្សែ​ការពារ សឿយ វិសាល នៅ​ចុង​វគ្គ​ទី​២។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លីគ​៣​សប្តាហ៍​ដំបូង ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​យ៉ាង​ល្អ​ឥតខ្ចោះ​ដោយ ស៊ុត​ចូល​ដៃ​គូ ៩ គ្រាប់ រក​បាន​៩​ពិន្ទុ បន្ត​ឈរ​លើ​កំពូល និង​គ្មាន​ដៃ​គូ​ណា​អាច​ស៊ុត​ចូល​ពួក​គេ​បាន​ឡើយ។ ជ័យជម្នះ​ក្នុង​លទ្ធផល ៣-០ បែប​នេះ​គឺ​ជា​លើក​ទី​៤ បន្ទាប់ពី​ធ្វើ​បាន​លទ្ធផល​ដូច​គ្នា ​៣ ​លើក​មុន​គឺ ឈ្នះ ណាហ្គាវើលដ៍ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​១, ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​លីគ​សប្តាហ៍​ទី​២ និង​ឈ្នះ Shan United

ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត បង្កើតកំណត់​ត្រា ឈ្នះ ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា Read More »

Son រកបានគ្រាប់ដំបូងនៅ LAFC ក្នុងជំនួបស្មើ ១-១ ទល់ FC Dallas

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung Min រកបានគ្រាប់បាល់ដំបូងរបស់គេ នៅក្លិបថ្មី Los Angeles FC នៅការប្រកួតស្មើលទ្ធផល ១-១ ទល់នឹងក្រុម ​FC Dallas ថ្ងៃទី២៤ សីហា។ កីឡាករវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ទីមួយរបស់គេលើទឹកដីអាម៉េរិក ដោយពុំមានការបញ្ជូនពីមិត្តរួមក្រុមអ្វីឡើយ បាល់នោះកើតចេញពីសមត្ថភាពរបស់គេ ក្នុងការស្វែងរកឱកាសបញ្ចប់ទីបានយ៉ាងល្អ។ Son ស៊ុតបើកការនាំមុខដល់ក្រុម ​LAFC នៅនាទី៦ មុនពេល FC Dallas អាចរកគ្រាប់បាល់តាមស្មើត្រឡប់មកវិញ នៅនាទី១៣ ហើយការប្រកួតក៏បន្តអូសបន្លាយរហូតចប់ការប្រកួតត្រឹមលទ្ធផលស្មើ ១-១។ គ្រាប់ដំបូងរបស់អតីតកីឡាករ Tottenham Hotspur កើតឡើងនៅក្នុងការបង្ហាញខ្លួនប្រកួតលើកទី៣ របស់គេនៅក្លិប LAFC។ ការប្រកួតរបស់ Son បានផ្ទេរមកក្លិបអាម៉េរិកក្នុងតម្លៃបំបែកកំណត់ត្រាជាង ២៧លានដុល្លារ គេនឹងមានការប្រកួតបន្ទាប់នៅថ្ងៃទី៣១ សីហា ដោយស្វាគមន៍ក្រុមភ្ញៀវ San Diego FC។ វត្តមាន Son ពាក់អាវលេខ ៧ ប្រចាំ LAFC

Son រកបានគ្រាប់ដំបូងនៅ LAFC ក្នុងជំនួបស្មើ ១-១ ទល់ FC Dallas Read More »

Scroll to Top