ពត៌មានថ្មីៗ

Arsenal តាមទិញខ្សែការពារឆ្វេង Hincapie ពីក្លិប Leverkusen មុនពេលទីផ្សារបិទទ្វារដាច់ខែនេះ

(ឡុងដ៍)៖ កាំភ្លើងធំ Arsenal បានកំពុងចាប់អារម្មណ៍ចុះកិច្ចសន្យាជាមួយខ្សែការពារស្លាបឆ្វេង Piero Hincapie មកពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ម្នាក់ទៀតឱ្យបានមុនថ្ងៃទីផ្សារទិញដូរកីឡាករនារដូវក្តៅបិទទ្វារនាដើមខែកញ្ញាខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាករអន្តរជាតិអេក្វាទ័រ វ័យ ២៣ឆ្នាំរូបនេះ មានតម្លៃទិញផ្តាច់កិច្ចសន្យាប្រមាណ ៦០លានអឺរ៉ូ ស្របពេលរូបគេកំពុងមានបំណងចាកចេញពីក្លិបលេងនៅ Bundesliga ស្រាប់ផងឱ្យបានមុនទីផ្សារទិញ-ដូរកីឡាករលើកទី២ ប្រចាំឆ្នាំ២០២៥ នេះបិទទ្វារវិញនាបំណាច់ខែសីហា។ កីឡាករដែលបានបង្ហាញខ្លួន ៤៦លើកជាមួយជម្រើសជាតិអេក្វាទ័រផងនោះ ជាបេក្ខជនសំខាន់មួយរូបផងដែរ ដែលស្ថិតក្នុងបញ្ជីចង់បានខ្លាំងរបស់អ្នកចាត់ការទូទៅ Mikel Arteta ដែលជាគូប្រជែងរបស់ Tottenham Hotspur ដែលចិញ្ចឹមចិត្តចង់បានដូចគ្នា។ ទោះជាយ៉ាងណា Arsenal ដែលបានបញ្ចប់ក្នុងតំណែងលេខ២ ក្នុងលីគ Premier League រដូវកាលមុន បានចំណាយអស់ទឹកប្រាក់ជាង ២០០លានផោនហើយនារដូវក្តៅនេះ និងបានកំពុងស្វះស្វែងលក់កីឡាករចេញមួយចំនួនផងដែរមានដូចជា Fabio Viera, Reiss Nelson និង Oleksanfr Zinchenko ដែលពួកគេទាំងនេះ មានបំណងចាកចេញស្រាប់ផងដែរ៕ ប្រភព៖ FRESHNEWS

Arsenal តាមទិញខ្សែការពារឆ្វេង Hincapie ពីក្លិប Leverkusen មុនពេលទីផ្សារបិទទ្វារដាច់ខែនេះ Read More »

អ្នកគាំទ្រ Everton រំភើបចិត្ត និងសរសើរបរិយាកាសកីឡដ្ឋានថ្មីតម្លៃជាង ១ពាន់លានដុល្លារ

ក្លិប Everton ផ្លាស់ទៅប្រើប្រាស់កីឡដ្ឋានថ្មី ​Hill Dickinson តម្លៃជាង ១ពាន់លានដុល្លារ ជំនួសកីឡដ្ឋានចាស់ Goodison Park។ ឆ្លងកាត់ការប្រកួតដំបូងនៅទឹកដីថ្មី Everton យកឈ្នះក្រុម Brighton & Hove Albion លទ្ធផល ២-០ ក្នុងជំនួប Premier League ថ្ងៃទី២៤ សីហា​។ អ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ពីបរិយាកាស បទពិសោធន៍ថ្មី ហើយពួកគេថែមទាំងបង្ហាញក្តីរំភើប​ចំពោះសមិទ្ធផលដ៏សម្បើមនេះ។ កីឡដ្ឋាន ​Hill Dickinson ដំបូងមានឈ្មោះថាជាកីឡដ្ឋាន Bramley Moore Dock ស្ថិតនៅជាប់មាត់ទឹក ក្នុងតំបន់ Merseyside បានបើកដំណើរផ្លូវការ សម្រាប់រៀបចំរាល់ការប្រកួតរបស់ក្លិប Everton ពេលពួកគេធ្វើជាម្ចាស់ផ្ទះ។ កីឡដ្ឋានថ្មីសាងសង់អស់ទឹកប្រាក់សរុបប្រមាណ ៨០០លានផោន(១,១លានដុល្លារ) ជាផ្ទះថ្មីរបស់​ Everton ក្រោយក្លិបវ័យចំណាស់មួយនេះ ប្រើកីឡដ្ឋាន Goodison Park ផ្ទុកមនុស្សបាន ៣៩ ៥៧២នាក់ អស់ពេល ១៣៣ឆ្នាំ​រួចមក។

អ្នកគាំទ្រ Everton រំភើបចិត្ត និងសរសើរបរិយាកាសកីឡដ្ឋានថ្មីតម្លៃជាង ១ពាន់លានដុល្លារ Read More »

ប្រវត្តិ​ក្រុម​ទាំង​៣​ ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះរៀប​ចំ​ ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល G ​ពាន​រង្វាន់​យុវជន​អាស៊ី​ AFC U23 Asian Cup 2026 ជា​ថ្មី​ បន្ទាប់​ពី​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​វគ្គ​ជម្រុះ​ក្នុង​ពូល​បែប​​នេះ​ពីរ​ដង​ហើយ។ ក្រុម U23 កម្ពុជា ស្ថិត​នៅ​ជា​មួយ​ក្រុម​​​ខ្លាំង អ៉ីរ៉ាក់ អូម៉ង់ និង​ ប៉ាគីស្ថាន។ តាម​មើល​សមាសភាព​ក្រុម​គឺ សុទ្ធ​តែ​ខ្លាំង​មិន​​ដាច់​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ឡើយ។ តាម​រូបមន្ត​នៃ​ការ​ប្រកួត​គឺ ​ក្រុម​ ៤៤ ​ត្រូវ​បែង​ចែក​ជា​១១​ពូល ក្នុង​១​ពូល​មាន​៤​​​ក្រុម​។ ក្រុម​លេខ​១​ក្នុង​ពូល​ទាំង​​១១ និង​ក្រុម​​លេខ​២​​ល្អ​បំផុត​​ចំនួន​៤ សរុប​ ១៥​ ក្រុម​ បូក​នឹង​ម្ចាស់​ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត គឺ​ចំនួន​១៦​ក្រុម​នៅ​ជុំ​ចុង​ក្រោយ។   កម្ពុជា​មិន​ធ្លាប់​មាន​ប្រវត្តិ​ឈាន​ដល់​ជុំ​ចុង​ក្រោយ​ឡើយ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល​រហូត។ ឆ្នាំ​ ២០២៥​ គឺ​ជា​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​ ៣ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៩។ តើ​កម្ពុជា​អាច​បង្កើត​ប្រវត្តិ​សាស្ត្រ​លើក​ដំបូងក្នុង​ការ​​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​ទេ? ក្រឡេក​មើល​ប្រវត្តិ​របស់​ក្រុម​ទាំង​៤​សម្រាប់​ពូល G ក្នុង​ពាន​រង្វាន់​អាស៊ី។ U23 អ៉ីរ៉ាក់​ ជា​ក្រុម​ខ្លាំង​​មិន​ធ្លាប់​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើង។

ប្រវត្តិ​ក្រុម​ទាំង​៣​ ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ Read More »

មូលនិធិ Diogo Jota បាត់ស្រមោលជាមួយទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ

គេហទំព័រមូលនិធិដែលដាក់ឈ្មោះតារាបាល់ទាត់ Diogo Jota ដែលស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់ឆេះរថយន្តនៅអេស្ប៉ាញ បានបាត់ស្រមោលចេញពីបណ្តាញអ៊ីនធឺណិត ក្រោយរៃអង្គាសប្រាក់បានជាង ៦ម៉ឺនដុល្លារ។ គេហទំព័រឈ្មោះ diogojotafoundation.org បានលុបចេញពីលើប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី២១ សីហា  ហើយនៅពេលមានការសួរនាំរកព័ត៌មានទៅកាន់ក្លិប Liverpool និងក្រុមគ្រួសាររបស់ Jota ពួកគេបានបដិសេធថាមិនបានបង្កើតមូលនិធិនេះឡើងមកទេ និងមិនជាប់ពាក់ព័ន្ធអ្វីទាំងអស់។ មូលនិធិនោះបង្កើតឡើងក្រោយការស្លាប់របស់ Jota សមាជិកក្រុម Liverpool និងជម្រើសជាតិព័រទុយហ្កាល់ បានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយការរៃអង្គាសប្រាក់នោះ ត្រូវបានគេដឹងថាមានទំហំប្រមាណជាង ៦,៤ម៉ឺនដុល្លារ ដែលទទួលបានពីសប្បុរសជន និងអ្នកបរិច្ចាគផ្សេងៗ។ រឿងចម្លែកនោះគឺ ប្រព័ន្ធប្រតិបត្តិការទទួលប្រាក់របស់មូលនិធិ គឺទទួលយកតែរូបិយបណ្ឌគ្រីបតូ តែប៉ុណ្ណោះ ខណៈអ្នកផ្ញើប្រាក់បរិច្ចាគ បានប្រើមធ្យោបាយផ្សេងៗ តាមរូបិយបណ្ណអនឡាញ មានទំនាក់ទំនងនឹងរូបីយបណ្ណគ្រីបតូទាំងនោះ។ គោលបំណងនៃការបង្កើតមូលនិធិ Jota នោះឡើង គឺដើម្បីប្រើប្រាស់ទទួលបានពីការបរិច្ចាគ សម្រាប់គាំទ្រដល់កុមារ ការបង្កើតសហគមរស់នៅ និងផ្សព្វផ្សាយពីកីឡាបាល់ទាត់។ បន្ថែមពីនេះមូលនិធិបានបង្កើតឡើងនោះ អះអាងថា នឹងផ្តល់អាហារជាប្រចាំ ២៥ ០០០ដង ទៅជនក្រីក្រ ជួយឧបត្ថម្ភកុមារ ៣០០នាក់ កំពុងសិក្សា និងការបង្កើតដៃគូសហការក្នុងតំបន់ត្រូវបានជំនួយជាដើម។ ​គណៈកម្មការសប្បុរសធម៌ចក្រភពអង់គ្លេស

មូលនិធិ Diogo Jota បាត់ស្រមោលជាមួយទឹកប្រាក់ជាង ៦ម៉ឺនដុល្លារ Read More »

តើកីឡាករវ័យ១៦ឆ្នាំ Ngumoha របស់ Liverpoolដែលស៊ុតបាល់បញ្ចូលទីចុងម៉ោងលើNewcastleជានរណា?

Rio Ngumoha អាយុ 16 ឆ្នាំបានក្លាយជាអ្នកស៊ុតបញ្ចូលទីក្មេងបំផុតទី 4 ក្នុងប្រវត្តិសាស្ត្រអង់គ្លេស Premier League នៅពេលដែលគាត់បានជួយក្រុម Liverpool ក្នុងជ័យជម្នះ 3-2 នៅលើទឹកដីក្រុម Newcastle កាលពីយប់ថ្ងៃចន្ទ។ ក្រុមម្ចាស់ផ្ទះNewcastleដែលទទួលបានកាតក្រហមសល់គ្នាតែ10នាក់ បានរងបរាជ័យនៅតង់ទីមួយដោយហង្សក្រហមនាំមុខ 2-0 ប៉ុន្តែពួកគេបានខិតខំវាយបកវិញរហូតតាមបានស្មើ2-2 ហើយថែមទាំងហាក់ដូចជាមានសន្ទុះខ្លាំងផងដែរ។ គ្រាវេទមន្តបានកើតឡើងនៅនាទីទី 100 ហើយបានធ្វើឱ្យ Ngumoha ក្លាយជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ហើយមានតែកីឡាករអាយុ 16 ឆ្នាំទីពីរប៉ុណ្ណោះដែលបានវាយបកឈ្នះក្នុងការប្រកួត Premier League ។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសអាយុក្រោម១៧ឆ្នាំនេះត្រូវបានមិត្តរួមក្រុមចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីយកឈ្នះបាន៣ពិន្ទុសម្រាប់ក្រុមហង្សក្រហម សម្រាប់អ្នកគាំទ្រ Liverpool វាប្រហែលជាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលឃើញ Ngumoha រះឡើងនៅលើការប្រកួតដ៏ធំបំផុត ដោយគាត់មានទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់គាត់អំឡុងពេលមុនបើករដូវកាល នៅពេលដែលគាត់បានស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបញ្ជូនបាល់បានពីរគ្រាប់ទៀតឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។ Ngumoha មិនមែនជាផលិតផលរបស់សាលា Liverpool នោះទេ ដោយគ្រាន់តែបានផ្លាស់ទៅLiverpool ពីក្រុមយុវជនរបស់ Chelsea កាលពីរដូវក្តៅមុន ដោយគ្មានក្លឹបណាមួយបញ្ជាក់ពីតម្លៃនោះទេ។ នៅពេលនោះ វីរបុរសរបស់ក្លឹបតោខៀវលោក John Terry

តើកីឡាករវ័យ១៦ឆ្នាំ Ngumoha របស់ Liverpoolដែលស៊ុតបាល់បញ្ចូលទីចុងម៉ោងលើNewcastleជានរណា? Read More »

ដាវីន យុវជន​​នៅ​ប្រទេស កាណាដា មានមោទនភាព​សម្រាប់ការ​ជាប់ជម្រើស​ជាតិ U23 កម្ពុជា

សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៦ នាក់ជាផ្លូវការ ត្រៀមប្រមូលផ្តុំហ្វឹកហាត់ប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ឆ្នាំ ២០២៦។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺមានវត្តមានកីឡាករថ្មីម្នាក់ មកពីថ្នាលយុវជនក្លិប York United FC របស់កាណាដា ឈ្មោះ ឈឿន ដាវីន។ នេះគឺជាលើកដំបូងហើយសម្រាប់កីឡាករវ័យ ១៨ ឆ្នាំរូបនេះ ដែលបានជាប់ក្នុងក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ កម្ពុជា។ ក្រោយការកោះហៅនេះ កីឡាករ ដាវីន បាននិយាយថា៖ «វាជាកិត្តិយសក្នុងការតំណាងឱ្យប្រទេស ដែលជាកំណើតរបស់គ្រួសារ និងខ្ញុំ ហើយដើម្បីតំណាងឱ្យមនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។ AFC U23 Cup នឹងក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យ ហើយខ្ញុំពិតជារំភើបក្នុងការចូលរួម និងតំណាងឱ្យប្រទេសរបស់ខ្ញុំ»។ ឈឿន ដាវីន គឺជាកូនខ្មែរម្នាក់ ដែលបានរស់នៅប្រទេស កាណាដា។ បច្ចុប្បន្នរូបគេមានវ័យ ១៨ ឆ្នាំកំពុងតែហ្វឹកហាត់នៅសាលាបាល់ទាត់ថ្នាលរបស់ក្រុម York United FC។ រូប​គេ​លេងតួនាទីជាខ្សែប្រយុទ្ធ និងមានជំនាញជើងស្តាំ។ គួរឱ្យដឹងថា

ដាវីន យុវជន​​នៅ​ប្រទេស កាណាដា មានមោទនភាព​សម្រាប់ការ​ជាប់ជម្រើស​ជាតិ U23 កម្ពុជា Read More »

Saka នឹងត្រូវអវត្តមានពីក្រុមកាំភ្លើងធំរហូតដល់ 4 សប្តាហ៍ដោយសាររបួស

Bukayo Saka នឹងត្រូវខកខានការប្រកួតរបស់ Arsenal ពេលប៉ះជាមួយ Liverpool នៅថ្ងៃអាទិត្យក៏ដូចជាការប្រកួតជម្រុះ World Cup របស់អង់គ្លេសជាមួយ អង់ដូរ៉ា និង ស៊ែប៊ី នៅខែក្រោយ។ កីឡាករវ័យ 23 ឆ្នាំរូបនេះបានរងរបួសសរសៃពួរក្នុងការប្រកួតក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃសៅរ៍ទល់នឹង Leeds United ហើយគេប៉ាន់ស្មានថាខ្សែប្រយុទ្ធនឹងមិនអាចលេងបានរហូតដល់ 4 សប្តាហ៍។ ប្រធានក្រុម Arsenal កីឡាករ Martin Odegaard ក៏នៅមិនទាន់ច្បាស់ថាអាចលេងសម្រាប់ការប្រកួតនៅកីឡដ្ឋាន Anfield ដោយសារតែរបួសស្មាក្នុងជ័យជម្នះលើក្រុម Leeds 5-0នោះដែរ។ ទោះបីជាអវត្តមានកីឡាករសំខាន់២រូបនេះក៏ដោយ Arsenal មានសមត្ថភាពវាយលុកខ្លាំងជាងមុនក្នុងរដូវកាលនេះ ដោយបានចុះហត្ថលេខាទិញកីឡាករ Viktor Gyokeres, Noni Madueke និង Eberechi Eze មកពង្រឹងក្រុម។ អ្នកចាត់ការក្រុមកាំភ្លើងធំលោក Mikel Arteta ក៏មានខ្សែបម្រើ Gabriel Martinelli, Leandro Trossard, Ethan Nwaneri និង

Saka នឹងត្រូវអវត្តមានពីក្រុមកាំភ្លើងធំរហូតដល់ 4 សប្តាហ៍ដោយសាររបួស Read More »

ប្រធានក្លិប ISI៖ ទោះមិនមែនក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង

លោក កាំង សេន ប្រធានក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បានលើកឡើងថា ទោះបីក្លិបរបស់ខ្លួន មិនមែនជាក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងកសាងធនធានមនុស្ស ទាំងគ្រូបង្វឹក និងកីឡាករជាដើម។ ការលើកឡើងនេះ បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់ លើការសហការឧបត្ថម្ភជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលប្រធានក្លិបខាងលើ បានចាត់ទុកនេះគឺជាការចាប់ផ្ដើមដ៏ល្អ សម្រាប់រដូវកាលថ្មី ដោយរំពឹងនឹងទទួលបានកិច្ចសហការជាបន្ដបន្ទាប់ទៀត រាល់ការប្រកួតក្នុងដី ដើម្បីរួមចំណែកពង្រឹងក្លិប និងការប្រកួតប្រជែងកាន់តែល្អប្រសើរ។ លោក កាំង សេន បានសម្ដែងក្ដីរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកដំបូង ដែលទើបចូលរួមក្នុងវិស័យកីឡាបាល់ទាត់ ស្របជាមួយកាលៈទេសៈដ៏ល្អ ដែលក្រុមហ៊ុនត្រូវពបង្រឹងសក្ដានុពលរបស់ខ្លួន ក្នុងនាមក្រុមហ៊ុនក្នុងស្រុក ហើយក៏ជាការចាប់ផ្ដើមដ៏ល្អ ក្នុងការគាំទ្រវិស័យកីឡាជាតិ ក៏ដូចជាការបំផុសស្មារតីលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡាផងដែរ។ លោកបន្ដថា «កិច្ចសហការនេះ ពិតជាល្អមែនទែន ដ្បិតភាគីទាំងពីរ មានគុណតម្លៃប្រហាក់ប្រហែលគ្នា ពោលគឺការផ្ដោតលើគុណភាព និងការអភិវឌ្ឍ ដែលមាននិរន្ដរភាព។ យើងឃើញ ប៊ីវីអឹម ជាក្រុមហ៊ុនស្រុក បង្កើតបានជាង ១៧ឆ្នាំមក ហើយដំណើរការរបស់គាត់មានសភាពយឺតៗ ប៉ុន្ដែនឹងនរ ដូចក្រុមយើងដែរ។

ប្រធានក្លិប ISI៖ ទោះមិនមែនក្រុមធំ ឬចំណាយច្រើន តែក្លិបមានឆន្ទៈអភិវឌ្ឍន៍យូរអង្វែង Read More »

US Open: បុរសស៊ែប៊ី Djokovic ផ្តល់មេរៀនមួយទៅកីឡាករវ័យក្មេង Learner Tien ជាដំណើរស្វែងរកកំណត់ត្រាពានទី២៥

កីឡាករវាយកូនបាល់ Novak Djokovic បានឆ្លងផុតជុំទី១ នៃការប្រកួតដណ្តើមពានរង្វាន់ US Open 2025 ក្រោយពីបានផ្តល់មេរៀនទៅកាន់កីឡាករវ័យ ១៩ឆ្នាំ Learner Tien លទ្អផល ៣សិត ហើយនេះក៏បានក្លាយជាការចាប់ផ្តើមដំណើរស្វែងរកការឈ្នះពានឱ្យបានលើកទី២៥ ក្នុងអាជីពកម្រិត Grand Slam ។ សម្រាប់ការឈានទៅជុំទី២ នេះផងដែរ គឺកីឡាករសញ្ជាតិស៊ែប៊ី Djokovic ត្រូវតទល់នឹងកីឡាករអាមេរិកវ័យ ២២ឆ្នាំ Zachary Svajda ខណៈម្ចាស់លេខរៀងទី៧ ពិភពលោក វ័យ ៣៨ឆ្នាំ (Djokovic) ធ្លាប់គ្រងពានឯកត្តជននេះបានចំនួន ៤លើករួចមកហើយ នឹងចុងក្រោយកាលឆ្នាំ២០២៣ ។ ជ័យជម្នះនេះក៏មានន័យថា Djokovic បានក្លាយជាកីឡាករដំបូងគេគិតចាប់តាំងពីព្រឹត្តិការណ៍នេះបានប្រែក្លាយជាកម្មវិធីប្រកួតលក្ខខណៈអាជីពតាំងពីឆ្នាំ១៩៦៨ ដែលអាចវាយឈ្នះការប្រកួតបើកឆាកចំនួន ៧៥ដងជាប់គ្នាក្នុងកម្រិត Grand Slams ៕ ប្រភព៖ FRESH NEWS

US Open: បុរសស៊ែប៊ី Djokovic ផ្តល់មេរៀនមួយទៅកីឡាករវ័យក្មេង Learner Tien ជាដំណើរស្វែងរកកំណត់ត្រាពានទី២៥ Read More »

រកឃើញ​​២​ក្រុមស្រេចត្រូវរួមពូលនឹង ព្រះខ័នរាជស្វាយរៀង & ភ្នំពេញក្រោន ក្នុងពាន ACGL

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន បានរកឃើញ ២ ក្រុមត្រូវរួមពូលជាមួយពួកគេក្នុងពាន AFC Challenge League ទោះការចាប់ឆ្នោតបែងចែកពូលមិនទាន់បានធ្វើឡើងក៏ដោយ។ មុនការចាប់ឆ្នោតបែងចែកពូលធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ សហព័ន្ធបាល់ទាត់ទ្វីប អាស៊ី (AFC) បានបែងចែកក្រឡ (pot) ដាក់ក្រុមនីមួយៗជាផ្លូវការ ដោយផ្អែកទៅតាមចំណាត់ថ្នាក់របស់ពួកគេ។ សម្រាប់តំបន់ខាងកើត ក្រឡទី ១ មាន Manila Digger FC និង Dewa United, ក្រឡទី ២ មាន ព្រះខ័នរាជស្វាយរៀង និង Shan United, ក្រឡទី ៣ មាន Tainan City FC និង SP Falcons និងចុងក្រោយក្រឡទី ៤ មាន

រកឃើញ​​២​ក្រុមស្រេចត្រូវរួមពូលនឹង ព្រះខ័នរាជស្វាយរៀង & ភ្នំពេញក្រោន ក្នុងពាន ACGL Read More »

Scroll to Top