ពត៌មានថ្មីៗ

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ

ក្រុម​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ហើយ។ បើ​តាម​លោក​ យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យ​ដឹង​ថា​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​នឹង​ត្រូវ​ចូលរួម​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​សរុប​ ៣៧​នាក់​នៃ​ ២០​ប្រភេទ​កីឡា​ផ្សេង​គ្នា។​ ក្នុង​ចំណោម​អ្នកទាំង ​៣៧នាក់​នោះ​គឺ​មាន​បុរស​ ២៥នាក់​ និង​នារី​ ១២​នាក់។​ ចំណែក​ជើង​ខ្លាំង​គុន​ខ្មែរ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​រូប​គេ​ក៏​នឹ​ង​ត្រូវ​ប្រឡង​បាក់ឌុប​ស្អែក​នេះ​ដែរ​។​ បើ​តាម​ឈ្មោះ​អក្សរ​រូប​គេ​នឹង​ត្រូវ​ប្រឡង​នៅ​អនុវិទ្យាល័យ​ចតុមុខ​ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​មើល​លេខ​បន្ទប់​ និង​លេខតុ​នៅ​ឡើយ​ទេ។​ បញ្ជាក់​ដែរ​ថា​ សម័យ​ប្រឡង​បាក់ឌុប​ ឆ្នាំ២០២៥​ នេះ​នឹង​ធ្វើ​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ២៩​ ខែ​សីហា​ បន្ទាប់​ពី​បានពន្យារ​ពេល​ដោយ​សារ​បញ្ហាព្រំដែន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ស្អែក​នេះ​ឈាន​ដល់​ថ្ងៃ​ប្រឡង​ថ្ងៃ​ទី១​ ហើយ​សម្រាប់​បេក្ខភាព​ទាំង​អស់​មិន​ថា​នៅ​រាជធានីភ្នំពេញ​ ឬ​តាម​បណ្ដា​ខេត្ត​នោះ​ឡើយ។​ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់៕​ ប្រភព៖ KAMPUCHEATHMEY

ក្រុម​ជម្រើសជាតិ​កម្ពុជា​ ចំនួន​ ៣៧​នាក់​នឹង​ត្រូវ​ប្រឡងបាក់ឌុប ២០២៥​ ស្អែក​នេះ Read More »

Lamine Yamal កាន់តែបង្ហាញថាគាត់កំពុងសាងស្នេហ៍ជាមួយនឹងតារាចម្រៀងរ៉េបដែលមានវ័យបងគាត់៦ឆ្នាំ

កីឡាករបាល់ទាត់អាជីព Lamine Yamal បានបង្ហោះរូបថតដើម្បីអបអរខួបកំណើតរបស់តារារ៉េបអាហ្សង់ទីន Nicki Nicole កាលពីថ្ងៃទី 25 ខែសីហា ដែលជាទង្វើមួយហាក់ដូចជាបញ្ជាក់ពីទំនាក់ទំនងស្នេហារបស់ពួកគេ។ ពួកគេបានបង្ហោះផ្លូវការនៅលើ Instagram ក្នុងថ្ងៃខួបកំណើតគម្រប់អាយុ 25 ឆ្នាំរបស់ Nicole កាលពីថ្ងៃទី 25 ខែសីហា ខណៈដែល Yamal បានចែករំលែករូបថតរបស់អ្នកទាំងពីរដែលបានថតនៅក្នុងកន្លែងតុបតែងលម្អដោយផ្កាកុលាប ប៉េងប៉ោងរាងបេះដូង និងនំខួបកំណើតដ៏ធំមួយ។ ក្រោយមក Nicole បានបង្ហោះរូបភាពនេះឡើងវិញនៅលើគណនីផ្ទាល់ខ្លួនរបស់នាងជាមួយនឹងសញ្ញាអារម្មណ៍បេះដូង រួមជាមួយនឹងរូបភាពជាច្រើនទៀតនៃកម្មវិធីខួបកំណើត ដែលរួមមានហ្គេម Twister និងនំច្រើនស្រទាប់។ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា Nicole បានចូលរួមពិធីខួបកំណើតរបស់ Yamal នៅទីក្រុង Barcelona កាលពីថ្ងៃទី 12 ខែកក្កដា ដែលជាកន្លែងដែលអ្នកទាំងពីរត្រូវបានគេនិយាយថា “បានចែចង់គ្នាច្រើនណាស់” ។ នៅលើ Instagram នាងក៏បានចែករំលែករូបភាពដែលថតជាមួយ Yamal នៅឯពិធីជប់លៀង ប៉ុន្តែបានកាត់ក្បាលកីឡាកររបស់ក្លឹប Barcelona ចេញ។ នៅថ្ងៃទី 24 ខែកក្កដា អ្នកទាំងពីរត្រូវបានគេប្រទះឃើញថើបគ្នានៅក្នុងក្លឹបរាត្រីមួយ

Lamine Yamal កាន់តែបង្ហាញថាគាត់កំពុងសាងស្នេហ៍ជាមួយនឹងតារាចម្រៀងរ៉េបដែលមានវ័យបងគាត់៦ឆ្នាំ Read More »

Neymar នៅតែគ្មានឈ្មោះក្នុងក្រុមប្រេស៊ីល ត្រៀមជម្រុះ World Cup 2026

តារាបាល់ទាត់ Neymar Jr នៅតែគ្មានឈ្មោះក្នុងជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួត ២លើកចុងក្រោយ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ទល់ជម្រើសជាតិស៊ីលី និងបូលីវី សប្តាហ៍ក្រោយ។ មកទល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ  ដែលខ្សែបម្រើវ័យ ៣៣ឆ្នាំ បាត់ឈ្មោះពីជម្រើសជាតិ ខណៈសមាជិកក្រុម Santos FC ចិញ្ចឹមចិត្តវិលជួយក្រុមតំណាងជាតិឡើងវិញ។ លោកគ្រូបង្វឹក Carlo Ancelotti មិនបញ្ចូលឈ្មោះ Neymar ក្នុងបញ្ជីជម្រើសកីឡាករ ២៣នាក់ របស់ប្រេស៊ីល ដែលប្រកាសនៅថ្ងៃទី២៥ សីហា ត្រៀមលក្ខណៈប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ឡើយ។  កាលពីសប្តាហ៍មុន សមាជិកថ្មីក្រុម Santos FC បន្តជួបបញ្ហារបួសសាច់ដុំ​ ដែលនេះជាហេតុផល ដែលទំនងធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មិនកោះហៅគេទៅរួមក្រុម។ ក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមមួយកក់កៅអីរួចសម្រេច សម្រាប់ការប្រកួត World Cup ឆ្នាំ

Neymar នៅតែគ្មានឈ្មោះក្នុងក្រុមប្រេស៊ីល ត្រៀមជម្រុះ World Cup 2026 Read More »

គឿម​ សុវណ្ណឃីម​ មាន​បងប្អូន​សរុប​ ១១នាក់​ចំណែក​អ្នក​ចាប់​អាជីព​ប្រដាល់មាន ​៦នាក់​

កូន​សិស្ស​លោក​ ផាត​ សូដា​ គឿម​ សុវណ្ណឃីម​ មាន​បង​ប្អូន​រហូត​ ១១នាក់​ និង​បាន​ហ្វឹកហាត់​ប្រដាល់​ចំនួន​ ៦នាក់​ ប៉ុន្តែ​នៅក្លឹប​ផ្សេងគ្នា​​នោះ​ទេ ខណៈ​អ្នក​មួយ​ចំនួន​ក៏​បាន​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ​ហើយ។ កីឡាករ​ គឿម​ សុវណ្ណឃីម​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​មាន​បង​ប្អូន​បង្កើត​ទាំង​អស់ ​១១នាក់​ ក្នុង​នោះ​អ្នក​ដែល​ហ្វឹកហាត់​ចាប់​អាជីព​ប្រដាល់​នេះ​មាន​ ៦នាក់។​ សុវណ្ណឃីម​ ម្នាក់​ឯង​ប៉ុណ្ណោះ​ដែល​ហ្វឹកហាត់​នៅ​ក្លឹប​គុនខ្មែរស៊ុបពើហ្វៃ​ ជា​មួយ​លោក​ ផាត​ សូដា។​ ចំណែក​បងៗ​ផ្សេង​ទៀត​នោះ​គឺ​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ឃ្លាំងមឿង​កីឡា។ ក្នុង​ចំណោម​បង​ប្អូន​ទាំង​ ៦នាក់​ដែល​ហ្វឹកហាត់​គុន​ខ្មែរ​កន្លង​ទៅ​នេះ​បាន​ឈប់​អស់​ ៣នាក់​ហើយ​គឺនៅ​សល់​តែ​ខ្លួន​ គឿម​ សុវណ្ណឃីម​ គឿម​ សុវណ្ណនឿត​ និង​ គឿម​ សុវណ្ណង៉ា​។​ វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ​នេះ​ខ្លួន​ស្រឡាញ់​តាំង​ពី​តូច​មក​ម្ល៉េះ​ និង​មួយ​ទៀត​ឃើញ​បងប្រុសឡើង​ប្រកួត​ផង​នោះ​ទើប​ជំរុញ​ឲ្យ​ចាប់​អាជីព​នេះ​មក​ដល់​សព្វថ្ងៃ។ កូន​សិស្ស​លោក​ ផាត​ សូដា​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ខ្លួន​រៀន​សូត្រ​មិន​សូវ​ចេះ​ផង​ និង​មិនដឹង​ថា​ត្រូវ​ប្រកប​មុខ​របប​អ្វី​ក្រោយ​រៀន​ចប់​ផង​នោះ​ទើប​សម្រេច​ចិត្ត​ឈប់​រៀន​ត្រឹម​ថ្នាក់​ទី១២​ នៅ​ឯខេត្ត​បាត់ដំបង​ និង​ចូល​ហាត់​ប្រដាល់​តែ​ម្ដងទៅ។​ បញ្ជាក់​ដែរ​ថា​ គឿម​ សុវណ្ណឃីម​ ជា​អ្នក​ប្រដាល់​មិន​សូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ប៉ុន្តែ​ចាត់​ចូល​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា​មួយ​រូប​ផង​ដែរ​។​ ចូល​ចាប់​អាជីព​ប្រដាល់​ក្នុង​ឆ្នាំ​២០២០​ រហូត​ដល់​ពេល​នេះ​រូប​គេ​ឈ្នះ​ខ្សែក្រវាត់​មិន​តិច​ជាង​ ៥គ្រឿង​នោះ​ទេ​ និង​ធ្លាប់​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុន​ខ្មែរ​នៅ ​អេស្ប៉ាញ​

គឿម​ សុវណ្ណឃីម​ មាន​បងប្អូន​សរុប​ ១១នាក់​ចំណែក​អ្នក​ចាប់​អាជីព​ប្រដាល់មាន ​៦នាក់​ Read More »

គ្រូ​បង្វឹក​ក្រុម​នារី​ភ្នំពេញក្រោន​៖ កូន​ក្រុម​ខ្ញុំ​លេង​ល្អ​ហើយនៅ​ខ្វះខាត​ចំណុច​មួយ​នេះ​បន្តិច

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​ភ្នំពេញក្រោន​ កញ្ញា​ ម៉ៅ​ សាវីន​ ថា​កូន​ក្រុម​របស់​ខ្លួនលេង​​បាន​ល្អ​ហើយ​ តែ​មិន​មាន​សំណាង​ក្នុង​ការ​ប្រកួត​នៅ​យប់​មិញ​នេះ​ ខណៈ​ចំណុច​ខ្វះខាត​ត្រូវ​តែ​ពង្រឹង​ឲ្យ​ល្អ​ឡើង​វិញ​នោះ​គឺ​ការ​គ្រប់គ្រង​អារម្មណ៍ឲ្យ​បាន​ល្អ​អំឡុង​ពេល​ប្រកួត។​ កញ្ញា​ ម៉ៅ​ សាវីន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​យប់​មិញ​ទល់​ជា​មួយ​ East Bengal FC គឺ​លេង​បានល្អ​ លេង​ដោយ​ទំនុក​ចិត្ត​ និង​លេង​ដោយ​ចន្ទៈ​តែ​មិន​មាន​សំណាង​អាច​រក​គ្រាប់​បាល់​បាន។​ កូន​ក្រុម​មាន​ឱកាស​ច្រើន​ដង​ដែរ​ក្នុងការ​រក​គ្រាប់​បាល់​តែ​ធ្វើ​មិន​បាន​សម្រេច​ និង​ភ្លាត់​​បន្តិចបែរជារបូត​គ្រាប់​បាល់​ទៅ​វិញ។​ គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​នោះ​គឺ​ការ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​ជាង​នេះ។​ យ៉ាណា​ក្រុម​ទាំង​មូល​បាន​ប្ដេជ្ញា​ចិត្ត​​ហើយ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ ឬ​រក​ជ័យជម្នះ​ជូ​ន​អ្នក​គាំទ្រ​ និង​ជូន​ក្រុម​ឲ្យ​បាន​នៅ​ការ​ប្រកួ​ត​បន្ទាប់។ បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ ចាញ់​ក្រុម​មក​ពី​ប្រទេស​ឥណ្ឌា​ East Bengal FC 1-0 ក្នុង​វគ្គ​ជម្រុះ​ពូល​ E នៃ​ពាន​រង្វាន់​បាល់ទាត់​ AFC Women’s Champion League 2025។​ វគ្គ​ជម្រុះ​នេះ​កំពុង​ធ្វើ​ឡើង​នៅ​កម្ពុជា​ ស្រប​ពេល​ប្រកួត​ទី២​ របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ នឹង​ប៉ះ​ក្រុម​ Kitchee ថ្ងៃ​ទី២៨​ ខែ​សីហា​ ឆ្នាំ​២០២៥​៕ ប្រភព៖ KAMPUCHEATHMEY​

គ្រូ​បង្វឹក​ក្រុម​នារី​ភ្នំពេញក្រោន​៖ កូន​ក្រុម​ខ្ញុំ​លេង​ល្អ​ហើយនៅ​ខ្វះខាត​ចំណុច​មួយ​នេះ​បន្តិច Read More »

លោក ប៉ែន ផាត៖ ប្រឡូកអាជីពបាល់ទាត់នៅថៃ គឺខ្ញុំធ្វើការ ហេតុអ្វីថាខ្ញុំជំពាក់គុណ?

ប៉ារីស៖ លោក ប៉ែន ផាត អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលធ្លាប់បានប្រឡូកអាជីពនៅក្នុងក្របខណ្ឌបាល់ទាត់ថៃ សម្តែងការហួសចិត្ត ក្រោយឮអ្នកកាសែត និងអតីតកីឡាករបាល់ទាត់មួយចំនួននៅប្រទេសថៃ បានចោទថា លោកមិនដឹងគុណចំពោះថៃ។ ការលើកឡើងរបស់បុគ្គលជ្រុលនិយមទាំងនេះ គឺក្រោយពេលលោកបញ្ចេញមតិការពារជាតិខ្មែររបស់ខ្លួន ដែលរងការឈ្លានពានពីក្រុមយោធាថៃ។ «ខ្ញុំទៅប្រទេសថៃ ស្រុកខ្ញុំមិនទាន់មានសង្គ្រាមទេ [..] ខ្ញុំមានប៉ាស្ព័រ (លិខិតឆ្លងដែន) ស្រួលបួល ខ្ញុំទៅធ្វើការ ខ្ញុំទៅទាត់បាល់»។ លោក ប៉ែន ផាត ដែលបានប្រឡូកក្នុងអាជីពជាកីឡាបាល់ទាត់នៅក្លិប Rajpracha របស់ថៃពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៧ បានបញ្ជាក់ថា មុនលោកទៅថៃ លោកមានឈ្មោះល្បីល្បាញរួចទៅហើយនៅក្នុងប្រទេស រួមទាំងកម្រិតអាស៊ី មិនមែនទើបតែល្បីក្រោយទៅលេងនៅប្រទេសជិតខាងនេះឡើយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ នៅគេហដ្ឋានរបស់លោក នាជាយក្រុងប៉ារីស ប្រទេសបារាំង អតីតកីឡាករបាល់ទាត់វ័យ៧៧ឆ្នាំរូបនេះ បានរំលឹកថា ក្នុងនាមជាអ្នកដែលធ្វើការម្នាក់លោកមិនដែលបំភ្លេចគុណអ្នកណានោះឡើយ ហើយការប្រឡូកអាជីពជាកីឡាករបាល់ទាត់នៅថៃ លោកបានសាងគុណសម្បត្តិជាច្រើន និងមានទំនាក់ទំនងដ៏ល្អកន្លងមក ប៉ុន្តែអ្វីៗបានប្រែប្រួល ដោយសារមហិច្ឆតាឈ្លានពានកម្ពុជាពីសំណាក់យោធាថៃ។ «ខ្ញុំបានធ្វើអ្វីៗឱ្យថៃច្រើនណាស់។ ខ្ញុំបង្ហាត់ផង ខ្ញុំលេងបាល់ផង»។ នេះជាការបញ្ជាក់របស់ព្រឹទ្ធចារ្យ ប៉ែន ផាត ដែលបានជួយឱ្យ Rapracha ឈ្នះពានជាច្រើន

លោក ប៉ែន ផាត៖ ប្រឡូកអាជីពបាល់ទាត់នៅថៃ គឺខ្ញុំធ្វើការ ហេតុអ្វីថាខ្ញុំជំពាក់គុណ? Read More »

ថ្ងៃ​បើក​ឆាក វិសាខា ឈ្នះ ក្រុម​វៀតណាម Cong-Tan Cang ៣-១ ពាន​ប៉ូលិសអន្តរជាតិ

ក្រុម​បាល់ទះ​​ វិសាខា ទទួល​បាន​ជ័យ​ជម្នះ​ដោយ​លទ្ធផល ៣-១ លើ​ក្រុម​របស់វៀតណាម The Cong-Tan Cang សម្រាប់​ការ​ប្រកួត​ទី១ ពាន​ប៉ូលិស​អន្តរជាតិ International Police Cup ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​វៀតណាម។ សិត​ទី១ ក្រុម​វិសាខា បាន​យក​ឈ្នះ ដោយ​ពិន្ទុ ២៨-២៦, សិត​ទី២ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ២៥-២៣។ នៅ​សិត​ទី​៣ ក្រុម វៀតណាម បាន​ឈ្នះ​ដោយពិន្ទុ ២៦-២៤ បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ប៉ុន្តែ​សិត​ទី​៤ វិសាខា បាន​យក​ឈ្នះ ២៥-២១។ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ស្អែក​វេលា​ម៉ោង២​រសៀល ក្រុម វិសាខា បន្ត​ការ​ប្រកួត​ជា​មួយ​​ក្រុម​​​បាល់ទះ​នៃ​ក្រសួង​សន្តិសុខសាធារណៈ​របស់​ប្រទេស​ឡាវ។ ក្រុម​វិសាខា ស្ថិត​នៅ​ពូល A ដែល​មាន ៣ ក្រុម​គឺ ក្រុម​របស់​វៀតណាម និង​ក្រុម​របស់ ឡាវ។ ចំណែក​ពូល B មាន​ក្រុម​ម្ចាស់​ផ្ទះវៀតណាម ២

ថ្ងៃ​បើក​ឆាក វិសាខា ឈ្នះ ក្រុម​វៀតណាម Cong-Tan Cang ៣-១ ពាន​ប៉ូលិសអន្តរជាតិ Read More »

Ronaldo បង្កើតកំណត់ត្រាជាកីឡាករទី១ រក​បានច្រើនជាង ១០០ គ្រាប់ ឱ្យ៤ក្រុមផ្សេងគ្នា

ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មី ក្លាយជាកីឡាករដំបូងគេនៅក្នុងពិភពលោក សម្រាប់​ការ​រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់ ឱ្យ ៤ ក្រុមផ្សេងៗគ្នា។ កំណត់ត្រានេះ Ronaldo បានសម្រេចបានជាផ្លូវការ បន្ទាប់ពីគាត់រកបានគ្រាប់បាល់ចុងក្រោយមួយគ្រាប់ឱ្យក្រុម Al-Nassr កាលពីថ្ងៃ សៅរិ៍ ទី ២៣ ខែ សីហា ឆ្នាំ ២០២៥ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Saudi Super Cup ទល់នឹង Al-Ahli។ ទោះបីជាយ៉ាងណា ក្រោយបញ្ចប់ការប្រកួត ក្រុម Al-Nassr បានបរាជ័យក្រោមថ្វីជើងក្រុម Al-Ahli នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ ៥-៣ បន្ទាប់ពី ៩០ នាទីស្មើគ្នា ២-២។ នេះជាក្រុមទី ៤ នៅក្នុងអាជីពរបស់ Ronaldo ដែលគាត់រកបានគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់។ ដោយឡែក ៣

Ronaldo បង្កើតកំណត់ត្រាជាកីឡាករទី១ រក​បានច្រើនជាង ១០០ គ្រាប់ ឱ្យ៤ក្រុមផ្សេងគ្នា Read More »

ស្កុតឡេន បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ ដើម្បីលេងទល់នឹងដាណឺម៉ាក និងប៊ែឡារុស ជម្រុះ World Cup

(បរទេស)៖ លោក Steve Clarke អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិស្កុតឡេន បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៥នាក់ចុងក្រោយ ក្នុងការត្រៀមប្រកួតជម្រុះ World Cup 2026 នាខែកញ្ញាខាងមុខទល់នឹងដាណឺម៉ាក និងប៊ែឡារុស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ ពួកគេនឹងប៉ះក្រុមជម្រើសជាតិដាណឺម៉ាក ទៅទីក្រុង Copenhagen នាថ្ងៃទី០៥ ខែកញ្ញា មុនពេលពើបប្រទះនឹងប៊ែឡារុស នៅ ៣ថ្ងៃបន្ទាប់នៅប្រទេសហុងគ្រី នៃកម្មវិធីជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប (UEFA) ដែលនៅសល់ ៦ប្រកួតក្នុងរយៈពេលជាង ៣ខែប្រចាំពូល C ជាមួយនឹងជើងខ្លាំងក្រិចផងដែរ។ លក្ខខណ្ឌនៃការប្រកួតជម្រុះនេះដែរ គឺយកតែក្រុមមានពិន្ទុខ្ពស់ជាងគេប្រចាំពូលនីមួយៗ ក្នុងការទទួលបានកៅអីទៅលេងជុំចុងក្រោយ ៤៨ប្រទេស (ក្រុម) នៅ World Cup ឆ្នាំក្រោយដោយមានអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា គ្រាដែលស្កុតឡេន ព្យាយាមស្វែងរកកៅអីលេងជាលើកដំបូង គិតចាប់តាំងពីឆ្នាំ១៩៩៨។ ខាងក្រោមនេះ ជាកីឡាករចំនួន ២៥នាក់ដែលលោក Clarke បានកោះហៅមកពីក្លិបនានាត្រៀមលេង ២ប្រកួតនាខែក្រោយរួមមាន៖១៖ អ្នកចាំទី-Clark (Heart

ស្កុតឡេន បញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥នាក់ ដើម្បីលេងទល់នឹងដាណឺម៉ាក និងប៊ែឡារុស ជម្រុះ World Cup Read More »

បុរស​ខ្មែរ-បារាំង​ ចាន់​ ឬទ្ធីស័ក្តិ ឈឺចាប់​ខ្លាំង​នៅ​ពេល​សៀម​​ឈ្លានពានដី​ខ្មែរ​ដែល​ខ្លួនស្រឡាញ់​រស់នៅ​ ១៥​ឆ្នាំ​

អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​ជា​កីឡាករ​​ល្បុក្កតោ​ ចាន់​ ឬទ្ធីស័ក្តិ​ ថា​ខ្លួន​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ពេល​ឃើញ​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​កន្លង​ទៅ​នេះ​រហូត​ជំរុញ​ឲ្យ​ខ្លួន​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ។ កីឡាករ​ ចាន់​ ឬទ្ធីស័ក្តិ ឬ​ហៅ​ថា​ Derek បាន​ឲ្យ​ដឹង​ថា​ ទឹកដី​កម្ពុជា​ជា​ទឹកដី​ដែល​ខ្លួន​ស្រឡាញ់​ និង​បាន​រស់នៅ​រយៈពេល​ប្រមាណ​ ១៥​ឆ្នាំ​មកហើយ​រហូត​បាន​ចូល​សញ្ជាតិ​ជា​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ។​ បន្ទាប់​ពី​ឃើញ​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​កន្លង​ទៅ​នេះ​រូប​គេ​ពិត​ជា​មាន​ការ​ឈឺចាប់​ជា​ខ្លាំង​ និង​បាន​ចុះ​ផ្ទាល់​តាម​បណ្ដា​ព្រំដែន​មាន​ជម្លោះភ្លាមៗ។ រូប​គេ​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​គឺ​ត្រូវ​ចេះ​ចុះ​ទៅ​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ចុះ​ទៅ​ឧបត្ថម្ភ​ដល់​ជន​ភៀសសឹក​ដែល​មានការ​លំបាក​នានា​ ចុះ​សួរសុខទុក្ខ​ និង​លើក​ទឹកចិត្ត​ដល់​អ្នក​ជួប​បញ្ហា​ផ្ទាល់​ទាំង​នោះ។ ក្រៅ​ពី​សកម្មភាព​ខាង​លើ​នេះ​ Derek បាន​ចូលរួម​សម្ដែង​ក្បាច់​គុនល្បុក្កតោ​ និង​កៀរគរ​រក​ជំនួយ​ពី​បណ្ដា​សប្បុរសជន​ដើម្បី​បាន​ថវិកា​មួយ​ចំនួន​យក​ទៅ​ទិញ​សម្ភារ​ប្រើប្រាស់​ ឬ​គ្រឿង​ឧបភោគបរិភោគ​ផ្សេងៗ។​ បញ្ជាក់​ដែរ​ថា​ កីឡាករ​ ចាន់​ ឬទ្ធីស័ក្តិ បាន​ចុះ​ទៅ​តំបន់​ជន​ភៀសខ្លួន​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​យក​ជំនួន​ទៅ​ជួយ​ជន​ភៀសសឹក​បាន​ជា​ច្រើន​ដង​មក​ហើយ​ និង​មាន​គម្រោង​ទៅ​សារ​ថ្មី​ទៀត​ក្នុង​សប្ដាហ៍​នេះ។​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​រូប​គេ​ជា​មួយ​ក្រុម​ល្បុក្កតោ​ប្រមាណ​ ២៥នាក់​បាន​ទៅ​សម្ដែង​ក្បាច់​គុន​នៅ​មហាវិថី​ថ្មើរជើង​ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​ជន​ភៀសសឹក​ជាថ្មីទៀត៕​ ប្រភព៖ KAMPUCHEATHMEY

បុរស​ខ្មែរ-បារាំង​ ចាន់​ ឬទ្ធីស័ក្តិ ឈឺចាប់​ខ្លាំង​នៅ​ពេល​សៀម​​ឈ្លានពានដី​ខ្មែរ​ដែល​ខ្លួនស្រឡាញ់​រស់នៅ​ ១៥​ឆ្នាំ​ Read More »

Scroll to Top