ពត៌មានថ្មីៗ

សម​ជា​អ្នក​មាន​បទ​ពិសោធ​មែន​ ណារ៉ូ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​ក្រុម​ និង​កំពុង​កែតម្រូវ​

កីឡាករ​ចាស់​វស្សា​ និងពោរពេញ​ដោយ​បទ​ពិសោធ​ក្នុង​វិស័យ​បាល់ទះ​ សួន​ ចាន់ណារ៉ូ​ ចូល​ហ្វឹកហាត់​វិញ​មិន​ទាន់​បាន​ប៉ុន្មាន​​ថ្ងៃ​ផង​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​ស្មាត់​ កំពុង​កែតម្រូវ​ និង​រៀន​​លេងតាម​ស្ដាយ​ថ្មី​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់ឡើង​វិញ។​ កីឡាករ​ សួន​ ចាន់ណារ៉ូ​ បាន​ឲ្យ​ដឹង​ថា​ តាម​ដែល​អ្វី​ដែល​ខ្លួន​បាន​មើល​ក្រុម​ជម្រើសជាតិ​ប្រកួត​កន្លង​ទៅ​ ឬ​នៅ​ពាន​រង្វាន់​ SEA V League​ កន្លង​ទៅនោះ​ការ​លេង​គឺ​ល្អ​ហើយ​ ប៉ុន្តែ​ខ្វះខាត​ភាព​ចាស់​ទុំ​ក្នុ​ងទីលាន​ប្រកួត​ជាក់ស្ដែង​បន្តិចដែល​ត្រូវ​ពង្រឹង។ កីឡាករ​មួយ​ចំនួន​ក៏​លេង​​តាម​តួនាទី​បាន​ល្អ​ដូច​ជា​ គួន​ ម៉ុម​ រតនៈ​ នីមល​ គឺ​មិន​មាន​អ្វី​ចោទ​នោះ​ទេ​សម្រាប់​ពួកគេ។​ ដោយ​ឡែក​ចំពោះ​ ពិន​ សារ៉ុន​ ហាក់​ធ្លាក់​ចុះ​សមត្ថភាព​បន្តិច​ និង​មិន​សូវ​មាន​បាល់​លេង​នោះ​ឡើយ។​ ដូច្នេះ​ការ​ហ្វឹកហាត់​ប៉ុន្មាន​ថ្ងៃ​មក​នេះរបស់​ខ្លួន​​គឺ​បោះបាល់​ឲ្យ​ សារ៉ុន​ លោត​វាយ​​ឲ្យ​បាន​ច្រើន​ចង់​ដឹង​ពី​សន្ទុះ​លេង​ ការ​លោត​វាយ​ផ្ដាច់​ និង​ការ​លេង​ចុះ​សម្រុង​ជា​គ្នា​ ឬ​អត់។​ ព្រោះ​តួនាទី​របស់​ ពិន​ សារ៉ុន​ នេះ​គឺ​សំខាន់​ចំពោះ​កីឡា​បាល់ទះ​ជា​កន្លែង​ដែល​ត្រូវ​ជួយ​សង្គ្រោះ​ក្រុម​ វាយ​បាល់​ដែល​ម៉ូវ៉េ​ (បាល់ងាប់​) ភាគ​ច្រើន​​អ្នក​ប៉ះ​សេ​​នឹង​បោះ​បាល់ទៅ​ក្រោយ​​ត្រង់​តំណែង​តួនាទី​នោះហើយ។​ បន្ទាប់​ពី​ហ្វឹកហាត់​បាន​មួយ​រយៈពេល​នេះ​ ណារ៉ូ​ មើល​ឃើញ​ថា​ ពិន​ សារ៉ុន​ ហាក់​ល្អ​ប្រសើរ​ឡើង​វិញ​ទាំង​ការ​ការពារ​បាល់​ លោត​ធ្វើ​រនាំង​ និង​ការ​លោត​ផ្ដាច់​បាល់​គឺ​បាន​​ល្អ​មិន​ខ្ជះខ្ជាយ​បាល់​នោះ​ឡើយ​នៅ​ពេល​នេះ។​ បញ្ជាក់​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ សួន​ ចាន់ណារ៉ូ​ កំពុង​នៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​បាល់ទះ​វិសាខា​ […]

សម​ជា​អ្នក​មាន​បទ​ពិសោធ​មែន​ ណារ៉ូ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​ក្រុម​ និង​កំពុង​កែតម្រូវ​ Read More »

Salah តារាបាល់ទាត់ដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFAបីលើក

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់អាជីព (PFA) កាលពីថ្ងៃអង្គារ ដោយកីឡាករអេហ្ស៊ីបរូបនេះបានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់នេះចំនួនបីដង។ Salah ដែលបានចូលរួមជាមួយ Liverpool ក្នុងឆ្នាំ 2017 គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុន ដោយស៊ុតបាន 29 គ្រាប់ រួមជាមួយនឹងការបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន 18 ដង ដែលដើរតួយ៉ាងសំខាន់ក្នុងក្រុមឈ្នះពានលីគ ហើយបញ្ចប់ 10 ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal ។ កីឡាករវ័យ 33 ឆ្នាំរូបនេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលនៃក្របខ័ណ្ឌ Premier League ស្បែកជើងមាសសម្រាប់ការស៊ុតបញ្ចូលទីច្រើនជាងគេ និងពានរង្វាន់ Playmaker សម្រាប់ការបញ្ជូនបាល់ច្រើនបំផុតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេដែលឈ្នះពានរង្វាន់ទាំងបីក្នុងរដូវកាលតែមួយ។ Salah បានឈ្នះពានរង្វាន់ PFA ជាលើកដំបូងក្នុងឆ្នាំ 2018 បន្ទាប់ពីរដូវកាលដំបូងរបស់គាត់នៅ Liverpool ហើយម្តងទៀតនៅឆ្នាំ 2022 ហើយនៅឆ្នាំនេះបានចេញមកនៅលើកំពូលនៃបញ្ជីជ្រើសរើសបុរសចំនួន 6 នាក់ដែលត្រូវបានបោះឆ្នោតឱ្យដោយសមាជិក PFA មកពី 92 ក្រុម

Salah តារាបាល់ទាត់ដំបូងគេដែលឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFAបីលើក Read More »

នៅអាស៊ី មានតែ ជប៉ុន មួយគត់ ធ្លាប់ឈ្នះមេដាយក្នុង​កីឡា​បាល់ទះជើងឯកពិភពលោក

ក្នុងប្រវត្តិសាស្ត្របាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship គឺមានតែក្រុមបាល់ទះជម្រើសជាតិ ជប៉ុន មួយគត់ ដែលជាក្រុមមកពីទ្វីប អាស៊ី ធ្លាប់ឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។ ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក បានបង្កើតឡើងអស់រយៈពេល ៧៦ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៩ មក ដោយតែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។ យ៉ាងណា បើមើលអំពីសមាសភាពក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែជាក្រុមជម្រើសជាតិខ្លាំងៗមកពីជុំវិញពិភពលោក ហើយក្រុមនីមួយៗសុទ្ធតែត្រូវឆ្លងកាត់ការប្រកួតយ៉ាងតឹងតែង ទម្រាំអាចមានឱកាសឆ្លងផុតវគ្គនីមួយៗ រហូតឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយ។ តាមរយៈស្ថិតិជាក់ស្តែងក្នុងការប្រកួតរយៈពេល ៧៦ ឆ្នាំមកនេះ ភាគច្រើន មានតែក្រុមមកពីទ្វីប អឺរ៉ុប និង អាមេរិកខាងត្បូង ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះជើងឯក អមជាមួយមេដាយមាស និងមេដាយប្រាក់ ឬសំរឹទ្ធ។ លើកលែងតែ ជប៉ុន មួយគត់ ដែលជាក្រុមមកពីទ្វីប អាស៊ី ធ្លាប់បានឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ នោះគឺមេដាយសំរឹទ្ធចំនួន ២ លើក។ ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ធ្លាប់បានឈានចូលវគ្គដណ្តើមចំណាត់ថ្នាក់លេខ

នៅអាស៊ី មានតែ ជប៉ុន មួយគត់ ធ្លាប់ឈ្នះមេដាយក្នុង​កីឡា​បាល់ទះជើងឯកពិភពលោក Read More »

កីឡាការិនី Vos ខឹងសហព័ន្ធបាល់ទាត់ហុងកុង ដែលឱ្យទីលានទៅក្រុម Ronaldo ហ្វឹកហាត់

កីឡាការិនី Danielle Vos លេងឱ្យក្លិបនារី Kitchee ក្នុងទីក្រុងហុងកុង រិះគន់សហព័ន្ធបាល់ទាត់ហុងកុង(HKFA) ខ្លាំងៗ ក្រោយសហព័ន្ធលុបចោលកាលវិភាគហ្វឹកហាត់ក្រុមរបស់នាង ដោយផ្តល់ទីតាំងឱ្យក្លិប Al Nassr របស់ Cristiano Ronaldo ហ្វឹកហាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៤០ឆ្នាំ ពេលនេះកំពុងជួយ Al Nassr ប្រកួតប្រជែងពានរង្វាន់ Saudi Super Cup លើទឹកដីហុងកុង។ Danielle Vos តួនាទីខ្សែការពារ បញ្ចេញកំហឹងលើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាព Ronaldo នឹងបានសរសេរពាក្យខកចិត្តជាច្រើន សំដៅ HKFA ក្រោយទីលានហ្វឹកហាត់របស់ក្រុមនាងបានកក់ ប្រគល់ឱ្យក្លិប Al Nassr ធ្វើជាទីតាំងហ្វឹកហាត់។  «ជារឿងមួយដែលអាម៉ាស់ ម្តងហើយម្តងទៀត!» នេះជាការសម្តែងអារម្មណ៍ខឹងពីសំណាក់​កីឡាការិនី Danielle Vos ក្រោយពេលក្រុមខកខានហ្វឹកហាត់ច្រើនលើក ហើយនាងក៏ជះកំហឹងបន្ថែមទៀត លើការបង្ហោះនោះដូច្នេះថា៖«សហព័ន្ធមានបំណង និងគម្រោងការទុកមុនរួចទៅហើយដែលមិនគាំទ្រដល់ការប្រកួតបាល់ទាត់នារីក្នុងទីក្រុងហុងកុងឡើយ។ សប្តាហ៍មុនយើងបានកក់ទីលានសម្រាប់ហ្វឹកហាត់លើស្មៅធម្មជាតិ ត្រៀមការប្រកួត AFC Women’s Champions League

កីឡាការិនី Vos ខឹងសហព័ន្ធបាល់ទាត់ហុងកុង ដែលឱ្យទីលានទៅក្រុម Ronaldo ហ្វឹកហាត់ Read More »

Messi មានឈ្មោះក្នុងជម្រើសជាតិអាហ្សង់ទីនត្រៀមជម្រុះ World Cup 2026 ក្រោយជាពីរបួស

កំពូលខ្សែប្រយុទ្ធ Lionel Messi មានឈ្មោះវិលចូលជម្រើសជាតិអាហ្សង់ទីនឡើងវិញ ក្រោយជាពីបញ្ហា របួសសាច់ដុំ ខណៈគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ទ្វីបអាម៉េរិកខាង ត្បូង ទល់វ៉េណេស៊ុយអេឡា និងអេក្វាទ័រ។ កីឡាករ​​អាហ្សង់ទីនទាំង៣១រូប រួមទាំង Messi ដែលទើប ប្រកាស នៅថ្ងៃទី១៨ សីហា ភាគច្រើនជាកីឡាករចំណូលថ្មី និងវ័យក្មេងៗ ទើបលេចធ្លោ​សមត្ថភាព នៅរយៈកាលចុងក្រោយ។ ជាមួយវត្តមានប្រធានក្រុម Messi ក្រុមកីឡាករអាហ្សង់ទីនដែលត្រៀមវគ្គជម្រុះ ​World Cup ឆ្នាំ២០២៦ ភាគច្រើនជាយុវជនវ័យក្មេងមានសមត្ថភាព និងលេចធ្លោខ្លាំង ទាំងក្នុងនិងក្រៅស្រុក។ កីឡាករទាំងនោះ រួមមាន Claudio Echeverri របស់ Manchester City, ខ្សែបម្រើ Alan Varela ក្លិប Porto និង Franco Mastantuono ទើបផ្លាស់ទៅ Real Madrid។ លោក ​Lionel Scaloni

Messi មានឈ្មោះក្នុងជម្រើសជាតិអាហ្សង់ទីនត្រៀមជម្រុះ World Cup 2026 ក្រោយជាពីរបួស Read More »

ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន

ការប្រកួតពានរង្វាន់ក្លិប​អាស៊ាន​ ASEAN Club Championship Shopee Cup រដូវកាលថ្មី ២០២៥-២០២៦ កាន់តែជិតឈានចូលមកដល់ហើយ ខណៈរដូវកាលនេះ ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក និងជើងឯករងត្រូវបាន​បង្កើន​ច្រើន​ជាង​រដូវ​កាល​មុនបន្តិច។ ព័ត៌មានផ្លូវការអំពីប្រាក់រង្វាន់នៃពាន Shopee Cup គឺមិនទាន់មានការបញ្ជាក់​នៅឡើយទេ ប៉ុន្តែបើយោងតាមប្រភពពី ASEAN Football បានបង្ហាញថា ប្រាក់រង្វាន់រដូវកាលនេះ គឺមានការបង្កើនបន្តិចបន្តួច។ កាលពីរដូវកាលមុនក្រុមជើងឯកទទួលបានប្រាក់រង្វាន់ចំនួន ៤០០, ០០០ ដុល្លារអាមេរិក (៤០​ម៉ឺន​ដុល្លារ) និងជើងឯករងទទួលបាន ២០០, ០០០ ដុល្លារអាមេរិក (២០​ម៉ឺន​ដុល្លារ)។ ចំណែករដូវកាល ​២០២៥-២០២៦ ក្រុមជើងឯកនឹងទទួលបាន ៤២៥, ០០០ និងក្រុមជើងឯករងនឹងទទួលបាន ២១៥, ០០០ ដុល្លារអាមេរិក។ គួរឱ្យដឹងថា កាលពីរដូវកាលមុន ២០២៤-២០២៥ បានបញ្ចប់ទៅ ដោយក្រុម Buriram United ក្លាយជាជើងឯក បន្ទាប់ពីយកឈ្នះក្រុម Cong An Hanoi របស់ វៀតណាម

ពានក្លិបអាស៊ាន Shopee Cup រដូវកាលនេះ បង្កើនប្រាក់រង្វាន់ច្រើនជាងរដូវកាលមុន Read More »

Lewandowski ចាត់ទុក Yamal ជាកីឡាករកម្រដូច Messi & CR7 ដោយ​១០ឆ្នាំទើបកើតម្តង

ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Robert Lewandowski បានចាត់ទុក Lamine Yamal ជាកីឡាករដ៏ពិសេសម្នាក់ និងជាប្រភេទកីឡាករកម្រដូច​កំពូលកីឡាករ Lionel Messi និង Cristiano Ronaldo ដែរ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិ អេស្ប៉ាញ វ័យ ១៨ ឆ្នាំ កំពុងដើរតួនាទីជាកីឡាករដ៏សំខាន់របស់ Barcelona ជាមួយដៃគូប្រយុទ្ធខាងលើរួមមាន Robert Lewandowski និង Raphinha ជាដើម។ ជាមួយគ្នានេះ តាមរយៈទេពកោសល្យ និងសមត្ថភាពដ៏ពិសេសរបស់គេ គឺបានធ្វើឱ្យអ្នកគាំទ្រលើពិភពលោក តែងតែយករូបគេទៅប្រៀបធៀបជាមួយកីឡាករឆ្នើមៗជាច្រើន ដូចជា Neymar, Lionel Messi និង Cristiano Ronaldo។ Lewandowski ដែលជាមិត្តរួមក្រុមរបស់ Yamal ក៏បានមើលឃើញអំពីសមត្ថភាពដ៏កម្ររបស់រូបគេបែបនេះដែរ ដោយលោកចាត់ទុកខ្សែប្រយុទ្ធអេស្ប៉ាញ រូបនេះជាកីឡាករកម្រដូច Messi និង Ronaldo ហើយរយៈពេល ១០ ឆ្នាំ ទើបកើតម្តង។ ដកស្រង់ពាក្យសម្តីដើមចេញពីអ្នកកាសែត

Lewandowski ចាត់ទុក Yamal ជាកីឡាករកម្រដូច Messi & CR7 ដោយ​១០ឆ្នាំទើបកើតម្តង Read More »

កីឡាករ ឧក រហ៊ីត មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​បាន​

កីឡាករ​អត្តពលកម្ម​ ឧក​ រហ៊ីត​ ថា​ខ្លួន​មិន​ទាន់​សម្រេច​ដក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ដូច​ស៊ីហ្គេម​​ជា​ដើម​ជូន​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។​ ឧក​ រហ៊ីត បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​រឿង​ជោគជ័យ​ក្នុង​អាជីព​កីឡា​អត្តពលកម្ម​នេះ​ចែក​ជា​ពីរ​ដំណាក់​កាល​គឺ​ដំណាក់​កាល​ទី១​ អាច​ថា​បាន​ជោគជ័យ​ហើយ​ដោយ​សារ​ការ​ប្រឹងប្រែង​កន្លង​មក​តាំង​ពី​គេ​មិន​ទទួល​ស្គាល់​ ឬ​មិនសារទរ​រហូត​មាន​អ្នក​ស្គាល់​ រួម​ទាំង​ក្រុម​គ្រួសារ​ផង​ដែរ។​ មនុស្ស​ជុំ​វិញ​ និង​មហាជន​ក្នុង​វិស័យ​កីឡា​​អត្តពលកម្ម​ ឬកីឡា​រត់​ចម្ងាយ​នេះ​មាន​គេស្គាល់​ខ្លួន​ និង​ដឹង​ពី​សមត្ថភាព។​ ចំណែក​ដំណាក់​កាល​ទី២​ នៅ​មិនទាន់​សម្រេច​នោះ​ទេ​គឺ​ការ​យក​មេដាយ​អន្តរជាតិ​ជូន​ដូច​ជាស៊ីហ្គេម​ ឬ​កម្មវិធី​ប្រកួត​ជើងឯក​ផ្សេងៗ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​​។​ ត្រង់​ចំណុច​នេះ​គឺ​ជា​ក្ដី​ស្រមៃ​មួយ​របស់​ខ្លួន​ដែល​មិន​ទាន់​អាច​បំពេញ​បាន។​ រូប​គេ​នឹង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​តទៅ​ទៀត​ ពង្រឹង​សមត្ថភាព​ និង​ស្វែង​រក​នូវ​វិធី​សាស្ត្រ​ល្អ​ៗដើម្បី​ឲ្យ​ខ្លួន​អភិវឌ្ឍន៍​សមត្ថភាព​ឈាន​ដល់​ដណ្ដើម​មេដាយ​​ជូន​កម្ពុជា​ឲ្យ​បាន។​ កីឡាករ​ដើម​កំណើត​ពី​​ខេត្ត​សៀមរាប​រូប​នេះ​បន្ត​ទៀត​ថា​ នៅ​ថ្ងៃ​​ខាង​មុខ​រូប​គេ​ប្រហែល​នឹង​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​រយៈពេល​វែង​​ ព្រោះ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ខ្លួន​អាច​បង្កើន​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ឆ្ពោះ​ទៅ​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា។​ បញ្ជាក់​ដែរថា​ កីឡាករ​ ឧក រហ៊ីត​ ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​អត្តពលកម្ម​នេះ​តាំង​ពី​ឆ្នាំ​២០១៤ និង​បាន​តេស្ត​ជាប់​ជម្រើស​ជាតិ​ចាប់​ពី​ឆ្នាំ​២០១៩​ ក្លាយ​ជាជម្រើស​ជាតិ​រហូត​មក​ដល់​ពេល​នេះ។​ រូប​គេ​ចាត់​ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ហើយ​នៅ​ពេល​បច្ចុប្បន្ន​​តាម​រយៈ​ការ​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នានា​នៅ​កម្ពុជា​។​ រហ៊ីត​ កំពុង​លេង​លើ​វិញ្ញាសា​រត់​ចម្ងាយ​ ២១​គីឡូម៉ែត្រ​ (Half Marathon)៕​ ប្រភព៖ KAMPUCHEATHMEY

កីឡាករ ឧក រហ៊ីត មិន​ទាន់​សម្រេច​ក្ដី​ស្រមៃ​យក​មេដាយ​កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​បាន​ Read More »

Isak ទំនងមិនចូលរួមកម្មវិធីចែកពាន PFA នៅរាត្រីថ្ងៃអង្គារនេះទេ ក្នុងទីក្រុង Manchester

(ឡុងដ៍)៖ ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Alexander Isak ស្ថិតក្នុងមន្ទិល ពីការចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំរដូវកាល Professional Footballs’ Association នៅប្រទេសអង់គ្លេសនារាត្រីថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ កីឡាកររូបនេះ ក៏មានឈ្មោះក្នុងបញ្ជីឈ្នះពានឯកត្តជនណាមួយដែរ ក៏ប៉ុន្តែត្រូវបានគេគិតថា នឹងអវត្តមានទៅវិញ នៅចំពោះស្ថានភាពមិនច្បាស់លាស់ក្នុងក្លិបសារិកាព្រៃ Newcastle United លេងនៅកីឡដ្ឋាន St. James’ Park ដ្បិតថ្មីៗនេះ មានមហិច្ឆតាចង់ទៅរួមក្រុម Liverpool ឱ្យបានមុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ។ ក្នុងរយៈពេលមិនលើសពី ២៤ម៉ោង មុនពេលកម្មវិធីចាប់ផ្តើម Isak មិនទាន់បានបញ្ជាក់ពីបំណងចូលរួមនៅឡើយទេ សម្រាប់កម្មវិធីដែលនឹងធ្វើឡើងនៅឯវិមាន Manchester Opera House។ បើយោងតាមប្រភពជិតស្និទ្ធពីកីឡាករវ័យ ២៥ឆ្នាំរូបនេះបានបញ្ជាក់ថា Isak គឺគ្មានគម្រោងចូលរួមក្នុងកម្មវិធីនេះទេ ស្របពេលបច្ចុប្បន្ន រូបគេមិនបានចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសទី១ របស់លោក Eddie Howe ដែរ។ អតីតខ្សែប្រយុទ្ធមកពីក្លិប Real Sociedad រូបនេះ ស៊ុតបាន ៦២គ្រាប់ ពីការចូលលេងសរុប

Isak ទំនងមិនចូលរួមកម្មវិធីចែកពាន PFA នៅរាត្រីថ្ងៃអង្គារនេះទេ ក្នុងទីក្រុង Manchester Read More »

គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងកម្មវិធីប្រកួតលីគ ដ្បិតកៀកជំនួបបើកឆាកជើងឯកក្លិបអាស៊ាន តែលោក បែ មករា ថាកុំយកបុងមុខហ្វេន

(ភ្នំពេញ)៖ ស្របពេលក្លិបព្រះខ័នរាជស្វាយរៀង ចេញយុទ្ធនាការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នយ៍ (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៥/២៦ ក៏មានការផ្ដោងសម្ដីដាក់គ្នា រវាងគ្រូបង្វឹកលោក Mattew Mcconkey និងអគ្គលេខាធិការក្លិបបឹងកេតលោក បែ មករា ដែលជាក្រុមត្រូវជួបគ្នា ក្នុងលីគកំពូលកម្ពុជា នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពោលគឺក្រោយជំនួបបើកឆាកពូលB រវាងព្រះខ័នរាជស្វាយរៀង និងក្រុមម្ចាស់ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ មុនចេញពីមាតុភូមិកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញ លោក Mattew Mcconkey គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ប្រកួតដំបូងទល់ក្រុម Shan United មិនមានបញ្ហា ឬក្ដីបារម្ភអ្វីទេ ដោយសារក្រុមមានពេលវេលាគ្រប់គ្រាន់ បន្ទាប់ពីការប្រកួតជាមួយអង្គរថាយហ្គឺរ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។ តែអ្វីដែលលោកបារម្ភ គឺការប្រកួតលីគកំពូលកម្ពុជា ជាមួយបឹងកេត ដ្បិតក្រោយប្រកួតជាមួយ Shan United នៅថ្ងៃព្រហស្បតិ៍ ក្រុមខ្លួនត្រូវប្រើពេលយូរ ដើម្បីត្រឡប់មកមាតុភូមិវិញ នៅថ្ងៃសុក្រ ហើយមានពេល ១ថ្ងៃ ដើម្បីត្រៀមការប្រកួតបន្ទាប់នៅថ្ងៃអាទិត្យ។

គ្រូព្រះខ័នរាជ មិនសប្បាយចិត្តនឹងកម្មវិធីប្រកួតលីគ ដ្បិតកៀកជំនួបបើកឆាកជើងឯកក្លិបអាស៊ាន តែលោក បែ មករា ថាកុំយកបុងមុខហ្វេន Read More »

Scroll to Top