ពត៌មានថ្មីៗ

សម្រែក​«ខ្ញុំ​ត្រូវការ​សន្តិភាព»ទាំង​អ្នក​កីឡា​ និង​ប្រជាពលរដ្ឋគឺ​ចង់បង្ហាញ​ពិភពលោកថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម

កាល​ពី​រសៀល​ថ្ងៃទី១៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ម៉ឺន​នាក់​ក្នុង​នោះ​រួម​ទាំង​ផ្នែក​កីឡា​ផង​ដែរ​បាន​ចូលរួម​កម្មវិធី​ «ដើរ​ដើម្បី​សន្តិភាព​» និង​ជា​ការ​បង្ហាញ​ទៅ​ដល់​ពិភពលោក​ថា​កម្ពុជា​មិនត្រូវ​ការ​សង្គ្រាម​នោះ​ទេ។ ថ្លែង​ក្នុង​កម្មវិធី​ដើរ​ដើម្បី​សន្តិភាព​ កីឡាករ​ លន បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​មក​ចូលរួម​នេះគឺ​រូប​គេ​រួម​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ចង់​បង្ហាញ​ដល់​អន្តរជាតិ​ថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម​នោះ​ឡើយ​។​ សូម​អន្តរជាតិ​ជួយ​បញ្ឈប់​សង្គ្រាម​ឈ្លានពាន​ពី​សំណាក់​សៀម​មក​លើ​កម្ពុជា​នៅ​ពេល​នេះ​ផង។​   អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ត​ទៀត​ថា​ កម្មវិធី​ដើរ​ដើម្បី​សន្តិភាព​ នេះ​គឺ​បាន​បង្ហាញ​ពី​ការ​រួបរួម​គ្នា​របស់​ខ្មែរ​គ្រប់​ផ្នែក​ទាំង​អស់​មិន​ថា​សិល្បៈ​ មន្ត្រីរាជការ​ កីឡា​ ឬ​ប្រជាពលរដ្ឋ​ទូទៅ​បាន​សាមគ្គីគ្នា​ និង​គាំទ្រ​ដល់​វីរកងទ័ព​ជួរមុខ​ដែល​កំពុង​ច្បាំង​ជា​មួយ​សត្រូវ។​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវបន្ត​សាមគ្គី​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​វីរកងទ័ព​ខ្មែរ​ និង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មិន​ថា​ជា​ស្បៀង​អាហារ​ ឬ​របស់​ប្រើប្រាស់​ផ្សេងៗ​នោះ​ឡើយ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ជន​ភៀសសឹក​ និង​ក្រុម​គ្រួសារ​កងទ័ព​ផង​ដែរ។ ចំណែក​កីឡាករ​ សុខ​ ចាន់មាន​ ដែល​មក​ពី​កីឡា​ប៊ូល​ និង​ប៉េតង់​ វិញ​ក៏​បាន​ឲ្យ​ដឹង​នា​ឱកាស​នោះ​ដែរ​ថា​ ការ​មក​ចូលរួម​នេះ​គឺ​មាន​សារសំខាន់​ជា​ខ្លាំង​ដល់​ការ​បង្ហាញ​ទៅ​អន្តរជាតិ​ថា​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង។​ កម្ពុជា​មិន​ត្រូវ​ការ​មាន​សង្គ្រាម​ជា​មួយ​បណ្ដា​ប្រទេស​ណា​មួយ​ឡើយ​ និង​សូមឲ្យ​ពិភពលោក​ជួយ​ដោះស្រាយ​ការ​ឈ្លានពាន​មក​​លើ​កម្ពុជា​នេះ​ផង។​ ម្ចាស់​មេដាយ​អន្តរជាតិ​ជា​ច្រើន​គ្រឿង​ខាង​លើ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​គាំទ្រ​ផលិត​របស់​ប្រទេស​សៀម​ដែល​ជា​ប្រទេស​ឈ្លានពាន​មក​លើ​កម្ពុជា​នោះ​ទេ​ ព្រោះ​បើ​បន្ត​ប្រើប្រាស់​ដូច​ជា​ការ​ឧបត្ថម្ភ​ឲ្យ​មក​ធ្វើ​បាប​ខ្មែរ​អីចឹង​ដែរ។ បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍ ​«ដើរ​ដើម្បី​សន្តិភាព​​​» កាល​ម្សិលមិញ​នេះ​គឺ​ដំណើរ​ការ​ចាប់​ពី​ម៉ោង​ ៤​រសៀល​ដោយ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​ដែល​បាន​ធ្វើ​ដំណើរ​ចាប់​ពី​ផ្សារ​រាត្រី​ឆ្ពោះ​មក​កាន់​វិមានឯករាជ្យ។​ កម្មវិធី​នេះ​ផង​ដែរ​គឺ​ផ្ដួចផ្ដើម​ឡើង​ដោយ​ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា៕ ប្រភព៖ KAMPUCHEATHMEY

សម្រែក​«ខ្ញុំ​ត្រូវការ​សន្តិភាព»ទាំង​អ្នក​កីឡា​ និង​ប្រជាពលរដ្ឋគឺ​ចង់បង្ហាញ​ពិភពលោកថា​កម្ពុជា​មិន​ត្រូវ​ការ​សង្គ្រាម Read More »

វីរកងទ័ព​ ប៊ុង​ តុងធៀន​ ដែល​​ពលី​នេះជា​អតីត​កីឡាករ​ការ៉ាតេ​ និង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ដល់​ ១០​គ្រឿង

​វីរកងទ័ព​ការពារ​ព្រំដែន​ ពលទោ​ ប៊ុង​ តុងធៀន​ ដែល​បាន​ពលី​ក្នុង​សមរភូមិ​ និង​​កំពុង​ធ្វើ​ពិធី​បុណ្យ​សពនៅ​ឯ​ខេត្ត​បាត់ដំបង​នៅ​ពេល​នេះ​ជា​អតីត​កីឡាករ​ការ៉ាតេ​ រួម​ទាំង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ ១០​គ្រឿ​ង​ជូន​ក្លឹប​ និង​ខេត្ត​ទៀត​ផងតាំង​ពី​ឆ្នាំ​២០១៧​ មក​ម្ល៉េះ។ វីរកងទ័ព​ ប៊ុង​ តុងធៀន បាន​ចូល​ហ្វឹកហាត់​កីឡា​ការ៉តេ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​ មក​ម្ល៉េះ​ដោយ​កាល​នោះ​ហ្វឹកហាត់​ជា​មួយ​លោក​ នាង ឌឿន ក្នុង​ក្លឹប​មណ្ឌល​កីឡាគុនការ៉ាតេ​ដូ​ ខេត្ត​បាត់ដំបង និងមាន​​កម្រិត​ខ្សែក្រវាត់​ខ្មៅ ១ដាន់​។​ យុវជន​ឆ្នើម​ និង​ជា​វីរកងទ័ព​ដ៏​ក្លាហាន​រូប​នេះ​ធ្លាប់​បាន​ដណ្ដើម​​មេដាយ​រហូត​ដល់​ទៅ​ ១០​គ្រឿង​ឯណោះ​ចាប់​ពី​ចូលរួម​ការ​ប្រកួត​កីឡា​ការ៉ាតេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ពី​ឆ្នាំ​២០១៧​ រហូត​ដល់​ ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ។​ មេដាយ​ទាំង​ ១០​គ្រឿង​នោះ​រួម​មាន​មេដាយ​មាស ២​ ប្រាក់​ ៣​ និង​សំរឹទ្ធ៤។​ ចំណែក​មេដាយ​ប្រាក់​ ១គ្រឿង​ទៀត​នោះ​គឺ​រូប​គេ​ធ្លាប់​ឈ្នះ​ក្នុង​ការ​ប្រកួត​កីឡា​សិស្សមធ្យមសិក្សា។ បញ្ជាក់​ដែរ​ថា​ វីរកងទ័ព​ការពារ​ព្រំដែន​ ពលទោ​ ប៊ុង​ តុងធៀន​ បាន​ពលី​នៅ​សមភូមិ​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ បន្ទាប់​ពី​មាន​ការ​ឈ្លានពាន​របស់​ប្រទេស​សៀម​ ជា​លើក​ទី២​ កាល​ពី​អំឡុង​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ រហូត​មក​ដល់​ពេល​នេះ។​ សាកសព​ពលទោ​ ប៊ុង​ តុងធៀន​ ទើប​និង​រក​ឃើញ​ និង​បញ្ជូន​មក​គេហដ្ឋាន​របស់​ខ្លួន​ និង​កំពុ​ងធ្វើ​ពិធី​បុណ្យ​ទៅ​តាម​គន្លង​ប្រពៃណី​ខ្មែរ​នៅ​ឯ​​ភូមិ​រំចេក​ ៥​

វីរកងទ័ព​ ប៊ុង​ តុងធៀន​ ដែល​​ពលី​នេះជា​អតីត​កីឡាករ​ការ៉ាតេ​ និង​ធ្លាប់​ឈ្នះ​មេដាយ​រហូត​ដល់​ ១០​គ្រឿង Read More »

ម្ចាស់ស្បែកជើងមាស Andres Nieto ត្រឡប់មកភ្នំពេញក្រោនវិញ ក្រោយមិនសូវកបនៅលីគកំពូលឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ កីឡាករជម្រើសជាតិកម្ពុជា Andres Nieto បានត្រឡប់មកជាមួយក្លិបភ្នំពេញក្រោនវិញហើយ ក្រោយចាកចេញកន្លះរដូវកាល ទៅលេងឲ្យក្លិប Bhayangkara FC នៅលីគកំពូលឥណ្ឌូនេស៊ី តែមិនសូវកប ផ្ទុយពីប្រកបអាជីពនៅលីគកំពូលកម្ពុជា ដែលតែងរកគ្រាប់បាល់ រហូតឈ្នះស្បែកជើងមាសទៀតផង។ កីឡាករកូឡុំប៊ី សញ្ជាតិខ្មែរ បានបង្ហាញការសប្បាយរីករាយ ក្នុងការត្រឡប់មកបន្ដអាជីពបាល់ទាត់ជាមួយក្រុមសិង្ហក្រហម ក៏ដូចជាប្រទេសកម្ពុជា ដែល Nieto បានចាត់ទុកជាផ្ទះរបស់ខ្លួន ហើយរូបគេ ក៏បានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីជួយក្រុមក្នុងការប្រកួតប្រជែង ទាំងលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់អន្ដរជាតិផងដែរ។ គួរដឹងថា ក្រោយចំណាយពេលកន្លះរដូវកាល ជាមួយក្លិប Bhayangkara FC កីឡាករជម្រើសជាតិកម្ពុជារូបនេះ មិនសូវបានបង្ហាញខ្លួននោះទេ ពោលគឺគេបានបង្ហាញខ្លួនត្រឹម ៦ប្រកួត ។ អ្វីដែលមិនសមប្រកបបំផុត គឺ Nieto មិនអាចរកគ្រាប់បាក់ ឬការបញ្ជូនបាល់(Assist)ឲ្យមិត្តរួមក្រុមសូម្បីមួយគ្រាប់ ផ្ទុយកាលពីរដូវកាលមុន ដែលរូបគេលេងនៅលីគកំពូលកម្ពុជា រកបាន ២១គ្រាប់ ដើម្បីគ្រងពានស្បែកជើងមាស ហើយថែមទាំងឈ្នះពានកីឡាករល្អប្រចាំរដូវកាលទៀតផង៕ ប្រភព៖ FRESHNEWS

ម្ចាស់ស្បែកជើងមាស Andres Nieto ត្រឡប់មកភ្នំពេញក្រោនវិញ ក្រោយមិនសូវកបនៅលីគកំពូលឥណ្ឌូនេស៊ី Read More »

សូម្បី Messi ក៏បោះឆ្នោតគាំទ្រ Dembele ដើម្បីឈ្នះពាន The Best FIFA 2025 ដែរ

(បរទេស)៖ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi បានបោះឆ្នោតគាំទ្រខ្សែប្រយុទ្ធ Ousmane Dembele ដើម្បីទទួលបានពានឯកត្តជន The Best Player Award ប្រចាំឆ្នាំ២០២៥ របស់ FIFA ដែរ។ នេះបើយោងតាមការចេញផ្សាយដោយ Marca។ Messi ដែលធ្លាប់ឈ្នះពាន The Best FIFA បាន ៣លើកផងនោះនៅចន្លោះឆ្នាំ២០១៩ ២០២២ និងឆ្នាំ២០២៣ បានធ្វើការដាក់ពិន្ទុចំពោះជម្រើស ៣នាក់ចុងក្រោយរបស់លោកគឺ Dembele របស់ក្លឹប PSG ចំនួន ៥ពិន្ទុ លេខ២ Kylian Mbappe របស់ Real Madrid ៣ពិន្ទុ និងចុងក្រោយ ១ពិន្ទុទៅលើ Lamine Yamal មកពីក្លឹប FC Barcelona។ គួរបញ្ជាក់ផងថា ចំពោះដំណើរការនៃការជ្រើសរើស The Best FIFA Men’s Player award

សូម្បី Messi ក៏បោះឆ្នោតគាំទ្រ Dembele ដើម្បីឈ្នះពាន The Best FIFA 2025 ដែរ Read More »

ខ្សែការពារសញ្ជាតិអេក្វាឌ័រ Pineida បានស្លាប់នៅក្នុងការបាញ់ប្រហារ

ខ្សែការពារ​អេក្វាឌ័រ Mario Pineida បាន​ស្លាប់​ក្នុង​អាយុ 33 ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់​នៅទីក្រុង Guayaquil។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Pineida ត្រូវបានបាញ់កាលពីថ្ងៃពុធដោយមនុស្សពីរនាក់ជិះម៉ូតូដែលបើកការបាញ់ប្រហារមកលើគាត់ ម្តាយរបស់គាត់ និងស្ត្រីម្នាក់ទៀតនៅខាងក្រៅហាងមួយនៅភាគខាងជើងនៃទីក្រុងខាងលើ។ ក្រសួងមហាផ្ទៃអេក្វាឌ័របាននិយាយថា ខ្លួនបានបញ្ជូនអង្គភាពប៉ូលីសពិសេសមួយដើម្បីស៊ើបអង្កេត។ ទីក្រុង Guayaquil បានក្លាយជាចំណុចក្តៅសម្រាប់អំពើហិង្សារបស់ក្រុមក្មេងទំនើង និងការជួញដូរគ្រឿងញៀន ជាមួយនឹងឃាតកម្មចំនួន 1,900ករណី ត្រូវបានកត់ត្រានៅចន្លោះខែមករា និងខែកញ្ញា ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេសអេក្វាឌ័រ។កីឡាករបាល់ទាត់លំដាប់ទីពីរចំនួន 3 នាក់បានស្លាប់នៅក្នុងខែកញ្ញា ហើយកីឡាករក្នុងស្រុកម្នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារកាលពីខែតុលា។Pineida បានឈ្នះពានចំនួនប្រាំបួនសម្រាប់អេក្វាឌ័រចន្លោះឆ្នាំ 2014 និង 2021 ។ គាត់បានចាប់ផ្តើមអាជីពក្លឹបរបស់គាត់នៅ Independiente DV មុនពេលផ្លាស់ទៅក្លឹប Barcelona SC នៅ Guayaquil ក្នុងឆ្នាំ 2016 ។ គាត់ក៏បានចំណាយពេលលេងលក្ខណខ្ចីជើងនៅ Fluminese និង El Nacional ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់អេក្វាឌ័របានថ្កោលទោសចំពោះអំពើហិង្សានេះ និងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Pineida៕ ប្រភព៖ NKDNEWS

ខ្សែការពារសញ្ជាតិអេក្វាឌ័រ Pineida បានស្លាប់នៅក្នុងការបាញ់ប្រហារ Read More »

ទ្រាំលែងបាន កីឡាករថៃ ចេញមុខបកអាក្រាត ស៊ីហ្គេម នៅថៃខ្លួនឯងពី​ការ​លក់លទ្ធផល

អ្នកប្រដាល់មួយថៃ Chalongchai Minindi បានចេញមុខបកអាក្រាតការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅប្រទេស ថៃ ដែលជាប្រទេសកំណើតរបស់ខ្លួន បានប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីរូបគេមិនអាចឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយមាសក្នុងការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម។ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី ៣៣ ដែលកំពុងធ្វើឡើងនៅប្រទេស ថៃ ក្រៅតែអំពីការរៀបចំដ៏រញ៉េរញ៉ៃ និងច្របូកច្របល់ ឥឡូវនេះភាពអយុត្តិធម៌ និងការលម្អៀងលទ្ធផល ក៏កំពុងក្លាយជាបញ្ហាចោទខ្លាំងផងដែរសម្រាប់ក្រុមអត្តពលិកប្រទេសផ្សេងៗដែលមកចូលរួម។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីកីឡាកររបស់ប្រទេស ថៃ ខ្លួនឯងផ្ទាល់​ពេលនេះ ក៏ត្រូវបានអះអាង​​ថា បានជួបរឿងអយុត្តិធម៌​ដែរ។   កីឡាករ Chalongchai បានទម្លាយវាំងននខ្មៅមួយអំពីការប្រកួតកីឡា មួយថៃ ទម្ងន់ ៥១ គីឡូក្រាម ថា បានរៀបចំលទ្ធផលទុកជាមុន។ កីឡាករបានអះអាងទាំងតូចចិត្តតូចថ្លើម ថា រូបគេបានខំប្រឹងប្រែងណាស់ ដើម្បីចង់ដណ្តើមមេដាយមាសក្នុងកីឡាស៊ីហ្គេមលើកទី ៣៣ នេះ ដែលជាឱកាសចុងក្រោយរបស់គេ ប៉ុន្តែជាអកុសល មេដាយមាសត្រូវបានទិញដោយខាង ម៉ាឡេស៊ី ទៅហើយ។ ដូច្នេះហើយទើបគេមិនអាចឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ

ទ្រាំលែងបាន កីឡាករថៃ ចេញមុខបកអាក្រាត ស៊ីហ្គេម នៅថៃខ្លួនឯងពី​ការ​លក់លទ្ធផល Read More »

អ្នកគាំទ្របាល់ទាត់សកល ស្នើឱ្យអាជ្ញាកណ្តាលចូលនិវត្តន៍ ក្រោយបង្កកំហុសនៅផ្តាច់ព្រ័ត្រ SEA Games 2025

(បរទេស)៖ ក្រុមអ្នកគាំទ្របាល់ទាត់អន្តរជាតិជាច្រើន បានផ្ទុះប្រតិកម្ម ជាមួយនឹងការអស់ជំនឿចំពោះអាជ្ញាកណ្តាលដែលបានបដិសេធមិនផ្តល់បាល់ចូលទីឱ្យទៅខាងក្រុមស្ត្រីវៀតណាម ពេលលេងទល់នឹងហ្វីលីពីន នៃវគ្គផ្តាច់ព្រ័ត្រ SEA Games 2025 លើកទី៣៣ ដែលមានថៃធ្វើម្ចាស់ផ្ទះ។ ពីគេហទំព័រ e.vnexpress.net របស់វៀតណាមបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូនេះថា ជំនួយការអាជ្ញាកណ្តាល សញ្ជាតិឡាវ Phutsavan Chanthavong និងអាជ្ញាកណ្តាលក្នុងទីលានសញ្ជាតិអូស្រ្តាលី Rebecca Anne Durcau បានក្លាយជាប្រធានបទក្តៅនៅឯវេទិការសកល ជាពិសេសនៅលើបណ្តាញសង្គម បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លារួចមក។ តួយ៉ាងនៅនាទី២៩ នៃវគ្គផ្តាច់ព្រ័ត្ររវាងក្រុមជម្រើសជាតិស្រ្តីវៀតណាម និងហ្វីលីពីននៅឯ SEA Games 2025 កាលពីរាត្រីថ្ងៃពុធ នៅពេលកីឡាការិនី Ngan Thi Van Su បានបញ្ជូនបាល់ឱ្យ Nguyen Bich Thuy តែតបញ្ចូលទីបានសម្រេច។ ទោះជាបែបនេះក្តីជាមួយនឹងការពិនិត្យសារឡើងវិញយឺតៗបានបញ្ជាក់ថា Bich Thuy ស្ថិតក្នុងតំបន់ onside ដែលមានគម្លាតប្រហែល ២ម៉ែត្រឯណោះពីខ្សែការពារហ្វីលីពីននៃតំបន់ offside ក៏ប៉ុន្តែគ្រាប់បាល់នោះ ត្រូវបានបដិសេធ ដែលនាំឱ្យមានការរិះគន់យ៉ាងដំណំ។ ពី Reddit

អ្នកគាំទ្របាល់ទាត់សកល ស្នើឱ្យអាជ្ញាកណ្តាលចូលនិវត្តន៍ ក្រោយបង្កកំហុសនៅផ្តាច់ព្រ័ត្រ SEA Games 2025 Read More »

Mbappe ខិតជិតដល់កំណត់ត្រារាមច្បងមួយ  ក្រោយជួយ Real ឡើងទៅវគ្គ ១៦ក្រុម Copa del Rey រដូវកាលនេះ

(អេស្ប៉ាញ)៖ ខ្សែប្រយុទ្ធ Kylian Mbappe ពេលនេះបានខិតកាន់តែជិតដល់កំណត់ត្រាស៊ុតបញ្ចូលទីប្រចាំឆ្នាំរបស់រាមច្បង Cristiano Ronaldo នៅក្រុមអធិរាជស Real Madrid បន្ទាបពីរូបគេស៊ុតបញ្ចូលទីបាន ២គ្រាប់ជួយក្រុមយកឈ្នះក្រុម Talavera de la Reina ក្នុងលទ្ធផល ៣-២ ដើម្បីឡើងទៅវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ Copa del Rey រដូវកាលនេះ ។ គ្រាប់បាល់ ២គ្រាប់របស់ខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ កើតឡើងនៅនាទី៤១ ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅធ្វើបាននៅនាទី៨៨ ដែលជ័យជម្នះនេះក៏បានការរួមផ្សំការធ្វើឱ្យចូលទីខ្លួនឯងពីសមាជិកក្រុម Talavera de la Reina កីឡាករ Manuel Farrando ទោះបីជាមិត្តរួមក្រុម Nahuel Arroyo និង Gonzalo Di Renzo ស៊ុតបាន ២គ្រាប់ក៏ដោយ ។ សូមជម្រាបផងថា តាមរយៈរកបាន ២គ្រាប់បន្ថែមនេះធ្វើឱ្យ Mbappe កើនគ្រាប់បាល់ចំនួន ៥៦គ្រាប់សរុបពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០២៥ ខណៈនៅខ្វះតែ

Mbappe ខិតជិតដល់កំណត់ត្រារាមច្បងមួយ  ក្រោយជួយ Real ឡើងទៅវគ្គ ១៦ក្រុម Copa del Rey រដូវកាលនេះ Read More »

Suarez បន្តរួមរស់ជាមួយក្រុមជើងឯកសហរដ្ឋអាមេរិក Miami ១ឆ្នាំទៀត

(បរទេស)៖ ខ្សែប្រយុទ្ធចាស់វស្សា Luis Suarez បានបន្តកិច្ចសន្យាថ្មីលេងឱ្យក្រុមជើងឯកលីគ Inter Miami CF រយៈពេល ១ឆ្នាំទៀត។ នេះបើយោងតាមការចេញផ្សាយដោយ BBC។ អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ ដែលនឹងឈានចូលវ័យ ៣៩ឆ្នាំនាខែក្រោយនេះ ស៊ុតបាន ១៧គ្រាប់ និងបញ្ជូនបាន ១៧គ្រាប់ដូចគ្នា ពីការចូលលេងសរុប ៥០លើកគ្រប់កម្មវិធីទាំងអស់ក្នុងឆ្នាំ២០២៥ ដោយបានរួមចំណែកជួយ Miami ដណ្តើមបានជើងឯក Major League Soccer ជាលើកដំបូងទៀតផង ក្រោយផ្តួលគូប្រជែង Vancouver Whitecaps កាលពីដើមខែធ្នូ។ កិច្ចសន្យាថ្មីរបស់ Suarez នឹងមានសុពលភាពត្រឹមឆ្នាំ២០២៦ ដោយបន្តលេងនៅក្លឹបរបស់លោក David Beckham មួយនេះតាំងពីឆ្នាំ២០២៤ ជាមួយដៃគូនៅក្លឹបចាស់ FC Barcelona ដដែលរួមមាន Jordi Alba, Sergio Busquets និង Lionel Messi ជាដើម។ ទោះជាបែបនេះក្តី អតីតកីឡាករអន្តរជាតិអេស្ប៉ាញ Busquets និង Alba

Suarez បន្តរួមរស់ជាមួយក្រុមជើងឯកសហរដ្ឋអាមេរិក Miami ១ឆ្នាំទៀត Read More »

ពិតជាអស្ចារ្យ FIFA ដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣

(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក Federation International de Football Association (FIFA) យល់ព្រមដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា រៀបចំរួមគ្នាលើកដំបូងនេះ ។ នេះបើតាមការប្រកាសកាលពីថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ។ ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំក្រោយនេះ នឹងមានតួលេខខ្ពស់ជាង 50% បើធៀបនឹងព្រឹត្តិការណ៍មុនៗ ដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA បានយល់ព្រមលើការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុចំនួន ៧២៧លានដុល្លារ ។ ចំណែកដ៏ធំបំផុតនៃកញ្ចប់ថវិការបស់ FIFA សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 នៅអាមេខាងជើងចំនួន ៦៥៥លានដុល្លារ នឹងក្លាយជាការទូទាត់ដោយផ្អែកលើការចូលរួមប្រកួតសម្រាប់ ៤៨ក្រុមដែលចូលរួម ដោយក្រុមជើងឯកនឹងទទួលបាន ៥០លានដុល្លារ និងក្រុមជើងឯករងទទួលបាន ៣៣ លានដុល្លារ ។ ប្រធាន FIFA លោក Gianni Infantino

ពិតជាអស្ចារ្យ FIFA ដំឡើងប្រាក់រង្វាន់ 50% សម្រាប់ព្រឹត្តិការណ៍ World Cup 2026 ជំនាន់ទី២៣ Read More »

Scroll to Top