ពត៌មានថ្មីៗ

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង

ក្លឹប VfL Wolfsburg បានបណ្តេញគ្រូបង្វឹក Paul Simonis បន្ទាប់ពីក្រុមនេះបានចាញ់ 2-1 លើក្រុម Werder Bremen ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសុក្រ។ លោកSimonis ដែលមានឈ្មោះហៅក្រៅថា ‘Gouda Guardiola’ ដោយសារភាពស្រដៀងរបស់គាត់ទៅនឹងគ្រូបង្វឹក Manchester City លោក Pep Guardiola បានចូលកាន់តំណែងកាលពីខែមិថុនានៅឯក្លឹប Wolfsburg បន្ទាប់ពីបានដឹកនាំក្រុមហូឡង់ Go Ahead Eagles ឱ្យឈ្នះពានរង្វាន់ហូឡង់ KNVB Cup លើកដំបូងរបស់ពួកគេក្នុងខែមេសា។ Wolfsburg បានចាប់ផ្តើមក្នុងរដូវកាលនេះមិនល្អដោយចាញ់ 6 លើកក្នុងចំណោម 10 ប្រកួតក្នុងលីគរបស់ពួកគេមកទល់ពេលនេះ ឈរនៅចំណាត់ថ្នាក់ទី 14 មាន 8 ពិន្ទុ។ លោក Peter Christiansen នាយកផ្នែកកីឡារបស់ Wolfsburg បាននិយាយថា “នៅក្នុងកីឡាបាល់ទាត់ វាគឺអំពីលទ្ធផល និងពិន្ទុនៅចុងបញ្ចប់នៃថ្ងៃ ហើយការអភិវឌ្ឍន៍នៅក្នុងប៉ុន្មានសប្តាហ៍មុននេះ […]

Wolfsburg បណ្តេញគ្រូបង្វឹក Simonis ចេញបន្ទាប់ពីដឹកនាំការប្រកួតក្នុងលីគចំនួន10ដង Read More »

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់

ក្រុម Manchester City បានបំបាក់គូប្រជែង Liverpool ក្នុងលទ្ធផល 3-0 ក្នុងការប្រកួតជើងខ្លាំងនៅ Premier League កាលពីថ្ងៃអាទិត្យ ដោយមានកីឡាករ Erling Haaland, Nico Gonzalez និង Jeremy Doku ស៊ុតបញ្ចូលទីដើម្បីផ្សាទទួលជ័យជម្នះដែលមានសារៈសំខាន់ក្នុងការប្រជែងដណ្តើមពាន។ អ្វីដែលពិសេសការប្រកួតនេះគឺជាលើកទី 1ពាន់ របស់លោក Pep Guardiola ក្នុងនាមជាអ្នកចាត់ការទូទៅ ហើយក្រុមរបស់គាត់ផ្តល់ព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងជ័យជម្នះដែលបានធ្វើឱ្យពួកគេឡើងមកលេខ 2 ក្នុងតារាងដែលមាន 22 ពិន្ទុបន្ទាប់ពី 11 ប្រកួត 4 ពិន្ទុតាមពីក្រោយក្រុម Arsenal ។ ក្រុមហង្សក្រហម Liverpool បានធ្លាក់ទៅលេខរៀងទី៨ ដោយមាន១៨ពិន្ទុ។ លោក Guardiola បាននិយាយថាក្រោយចប់ការប្រកួតថា “ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់កីឡាករ បុគ្គលិកផ្នែកខាងក្រោយ ដែលផ្តល់អំណោយដល់ខ្ញុំ។ ខ្ញុំមានមោទនភាពដែលបានធ្វើវានៅទីនេះក្នុងទីក្រុង Manchester ជាមួយទីក្រុងរបស់ខ្ញុំ”។ ជ័យជម្នះលើកនេះគឺការវាយកម្ទេចក្រុមរបស់លោក Arne Slot ដែលបង្ហាញពីការបញ្ចប់នៃក្តីសង្ឃឹមណាមួយដែល Liverpool

Man City ទទួលជ័យជម្នះ ៣-០ លើ Liverpoolដើម្បីលោក Guardiola អបអរការប្រកួតទី១ពាន់ Read More »

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo

Robert Lewandowski បានស៊ុតបញ្ចូលទីបានបីគ្រាប់ (hat-trick) ហើយ Lamine Yamal ក៏រកបានមួយគ្រាប់ផងដែរ នៅពេល Barcelona បានទទួលជ័យជម្នះ 4-2 នៅលើទឹកដី Celta Vigo កាលពីថ្ងៃអាទិត្យ ហើយតាមពីក្រោយត្រឹមបីពិន្ទុពីក្រុមកំពូលតារាង Real Madrid ។ គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់ពីរបួសរបស់គាត់ ខ្ញុំបានឃើញថា Lewandowski ជាកីឡាករផ្សេងពីមុនជាវិជ្ជមាន។គាត់បានត្រលប់មកវិញមុនកាលវិភាគ។ វាពិតជាល្អណាស់ដែលគាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ដើម្បីបង្កើនទំនុកចិត្តរបស់គាត់។ រដូវកាលមុនគាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង”។ បន្ទាប់ពី Real Madridបានស្មើជាមួយ Rayo Vallecano នៅព្រឹកថ្ងៃនោះ Barcelona បានខិតគម្លាតលើគូប្រជែងរបស់ពួកគេដោយរំកិលរហូតដល់ 28 ពិន្ទុឈរលេខ2 និងបានទម្លាក់ក្រុមលេខ 3 Villarreal ចំនួនពីរពិន្ទុវិញ៕ ប្រភព៖ NKDNEWS

Lewandowski បានស៊ុតបាល់បញ្ចូលទីបានបីគ្រាប់ជួយ Barcelona ឈ្នះ 4-2 នៅ Celta Vigo Read More »

Amorim ថាកូនក្រុមគិតការប្រកួតទល់ម្ចាស់ផ្ទះ Spurs ងាយស្រួលជ្រុលពេក ទើបរបូត ៣ពិន្ទុ

លោក Ruben Amorim អ្នកចាត់ការក្រុម Manchester United និយាយថាកូនក្រុមលេងដោយមានការគិតងាយស្រួលជ្រុលខ្លាំងពេក ក្នុងការប្រកួត នៅមុនពេលក្រុមម្ចាស់ផ្ទះ Tottenham Hotspur អាចវាយបកត្រឡប់មកវិញ ធ្វើឱ្យរបូត ៣ពិន្ទុ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ ក៏បង្ហាញអារម្មណ៍ខកចិត្តតិចតួចលើកូនក្រុម បន្ទាប់ពីការប្រកួតបញ្ចប់ទៅត្រឹមលទ្ធផលស្មើ ២-២ ហើយក្រុមទាំងពីរ ត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ។ នៅការប្រកួតនោះ កីឡាករ Bryan Mbuemo ជាអ្នកតែតបាល់បើកឆាកគ្រាប់នាំមុខឱ្យ Man Utd នៅនាទី៣២ កើតចេញពីការបញ្ជូនយ៉ាងល្អពី Amad Diallo។ យ៉ាងណាមិញ ចូលវគ្គទីពីរ កីឡាករសំខាន់របស់ក្រុមរហស្សនាមបិសាចក្រហម រួមមានខ្សែការពារ Harry Maguire និងខ្សែប្រយុទ្ធ Benjamin Sesko រងរបួសត្រូវប្តូរចេញ ធ្វើឱ្យទម្រង់លេងក្រុមមានការប្រែប្រួលខ្លាំង។ Spurs ក៏ឆ្លៀតឱកាសនោះ ស្វែងរកគ្រាប់បាល់វាយបកបានដល់ទៅ ២គ្រាប់មកវិញ ដោយកីឡាករ Mathys Tel នាទី៨៣ និង Richarlison នាទី៩០+១។  ក្រុមម្ចាស់ផ្ទះហៀបនឹងក្រសោបបាន

Amorim ថាកូនក្រុមគិតការប្រកួតទល់ម្ចាស់ផ្ទះ Spurs ងាយស្រួលជ្រុលពេក ទើបរបូត ៣ពិន្ទុ Read More »

Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព

ម្ចាស់ជើងឯក ATP Finals ប្រាំពីរសម័យ Novak Djokovic បានដកខ្លួនចេញពីការប្រកួតបញ្ចប់រដូវកាលដោយសារតែរបួសស្មាប៉ុន្មានម៉ោងបន្ទាប់ពីការឈ្នះពានរង្វាន់លើកទី ១០១ របស់គាត់នៅឯការប្រកួត Hellenic Championshipនៅទីក្រុងTurin ។ Djokovic បានចំណាយពេលជិតបីម៉ោងដើម្បីផ្តួលកីឡាករអ៊ីតាលី Lorenzo Musetti ដោយលទ្ធផល4-6 6-3 7-5 ហើយនឹងមិននៅក្នុងទីក្រុង Turin ដែលជាកន្លែងការប្រកួត ATP Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យនេះឡើយ។ Djokovic បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនៅទីក្រុង Turin និងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ។ ប៉ុន្តែបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃនេះនៅទីក្រុង Athens ខ្ញុំមានការសោកស្ដាយក្នុងការចែករំលែកថាខ្ញុំត្រូវការដកខ្លួនចេញដោយសារតែរបួសដែលកំពុងបន្ត។” Djokovic ក៏បានខកខានការប្រកួតរដូវកាលមុនដែរដោយមានរបួស ដោយបានឈ្នះពានចុងឆ្នាំនេះជាលើកទីប្រាំពីររបស់គាត់ក្នុងឆ្នាំ ២០២៣៕ ប្រភព៖ NKDNEWS

Djokovic ដកខ្លួនចេញចេញពីកម្មវិធី ATP Finals បន្ទាប់ពីឈ្នះពានទី១០១នៅក្នុងអាជីព Read More »

គុនខ្មែរ និងគុនល្បុក្កតោ ចាប់ផ្តើមល្បីនៅរុស្សី

(ភ្នំពេញ)៖ គុនខ្មែរ និងគុនល្បុក្កតោ កំពុងរីកលូតលាត់ និងល្បីល្បាញ នៅប្រទេសរុស្សី បន្ទាប់ពីប្រទេសមហាអំណាចមួយនេះ បាននឹងកំពុងជំរុញការអភិវឌ្ឍ ហើយទទួលបានសិស្សគុនជាច្រើន ដែលហ្វឹកហាត់កីឡាអត្តសញ្ញាណជាតិខ្មែរនេះ។ នេះបើតាមការបបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានស្ដីទីសហព័ន្ធកីឡាគុនល្បុក្កតោ និងគុនខ្មែរអន្ដរជាតិ ក្នុងឱកាសចូលរួមវេទិកាកីឡាពិភពលោក រួមជាមួយលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុង Moscow បានចុះពិនិត្យក្លិបគុនខ្មែរ និងគុនល្បុក្កតោ នៅសាលាអនុវិទ្យាល័យលេខ១៧ នៅទីក្រុង Moscow សហព័ន្ធរុស្សី កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ រុស្សីបានខិតខំអភិវឌ្ឍន៍កីឡាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ ដោយបើកទីលានហ្វឹកហាត់ និងកម្មវិធីហ្វឹកហាត់ដល់កូនសិស្សជិត ១០០០នាក់។ រុស្សីបានរៀបចំការប្រកួតគុនខ្មែរ និងគុនល្បុក្កតោថ្នាក់ជាតិជារៀងរាល់ឆ្នាំ ហើយក៏កំពុងពង្រីកទៅថ្នាក់ឧត្តមសិក្សាបន្ថែមទៀត។ ក្រោយបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា គណកម្មាធិការអូឡាំពិកកម្ពុជ(NOCC) ដែលបានចុះអនុស្ស MOU ជាមួយរុស្សី ដើម្បីរួមគ្នាអភិវឌ្ឍន៍កីឡាប្រពៃណីនៃប្រទេសទាំងពីរ កាលពីថ្មីៗ។ ទន្ទឹមជាមួយការខិតខំបណ្ដុះបណ្ដាល និងដុសខាតសមត្ថភាព បច្ចេកទេស នេះដែរ ប្រតិភូកីឡាគុនខ្មែររុស្ស៊ី

គុនខ្មែរ និងគុនល្បុក្កតោ ចាប់ផ្តើមល្បីនៅរុស្សី Read More »

Palmero ជាប់រឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវក្លិបនៅអេស្ប៉ាញផ្តាច់កុងត្រា

កីឡាករ Gabriel Palmero សញ្ជាតិដើមអេស្ប៉ាញ ជាកីឡាករដំបូងគេម្នាក់ និងម្នាក់ដំបូងគេបង្អស់ចំណោម ៦នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវបានក្លិបបញ្ចប់កិច្ចសន្យាមុនកំណត់។ Palmero វ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករដំបូងគេបង្អស់ ចំណោមកីឡាករ ៦នាក់ផ្សេងទៀត ត្រូវបានក្លិបនៅលីគកម្រិតទី៣ អេស្ប៉ាញ Unionistas de Salamanca បញ្ចប់កិច្ចសន្យា ហើយគេនឹងគ្មានក្លិបលេងតទៀត ចាប់ពីថ្ងៃទី៨ វិច្ចិកា ទៅ។ នេះជាឥទ្ធិពលនៃការពិន័យរបស់ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះករណីក្លែងបន្លំឯកសារចូលសញ្ជាតិកីឡាករ របស់សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM)។ តាមពិតទៅក្លិប Salamanca បានខ្ចីជើងកីឡាករដើមកំណើតអេស្ប៉ាញ ពីក្លិប Club Deportivo Tenerife។ ប៉ុន្តែពេលនេះក្លិបដើម Tenerife របស់កីឡាករ Palmero ក៏បានសម្រេចចិត្តផ្តាច់កិច្ចសន្យាកីឡាករដូចគ្នា។ បើតាមការចុះផ្សាយរបស់កាសែត The Star ក្លិប Unionistas de Salamanca ឈានដល់កិច្ចសន្យាជាមួយក្លិប Tenerife ក្នុងការបញ្ចប់កិច្ចសន្យាកីឡាករ Palmero។ ការសម្រេចចិត្តនេះ

Palmero ជាប់រឿងអាស្រូវក្លែងបន្លំឯកសារចូលសញ្ជាតិម៉ាឡេស៊ី ត្រូវក្លិបនៅអេស្ប៉ាញផ្តាច់កុងត្រា Read More »

អៀរឡង់ នឹងស្នើសុំ UEFA ដាក់បម្រាមលើបាល់ទាត់អ៊ីស្រាអែល

សហព័ន្ធបាល់ទាត់អៀរឡង់ នឹងចូលរួមបោះឆ្នោត ស្នើសុំឱ្យសហព័ន្ធបាល់ទាត់អឺរ៉ុប (​UEFA) សម្រេចដាក់បម្រាមឃាត់អ៊ីស្រាអែលពីការប្រកួតបាល់ទាត់កម្រិតទ្វីបអឺរ៉ុប។ នេះគឺស្របទៅតាមសំណើរ UEFA កន្លងមក ដែលពួកគេធ្លាប់ប្រកាសនឹងបើកកិច្ចការប្រជុំជាមួយសមាជិកគ្រប់ប្រទេស ដើម្បីពិចារណាលើការព្យួរបាល់ទាត់អ៊ីស្រាអែល។ កាលពីមុនមក ក៏មានក្លិប និងក្រុមបាល់ទាត់ជម្រើសជាតិមួយចំនួន បានស្មើសុំ UEFA ឱ្យព្យួរអ៊ីស្រាអែលពីការប្រកួតកម្រិតអន្តរជាតិក្នុងតំបន់ ក្រោមមូលហេតុដែលអ៊ីស្រាអែល បានបំពានបទប្បញត្តិចំនួន​ ២ នៃច្បាប់របស់​ UEFA។ ករណីទីមួយអ៊ីស្រាអែល បានរៀបចំក្លិបបាល់ទាត់នៅក្នុងទឹកដីប៉ាឡេស្ទីន គ្មានការយល់ព្រមពីសហព័ន្ធបាល់ទាត់ប៉ាឡេស្ទីន។ ចំណែករឿងទីពីរសហព័ន្ធបាល់ទាត់អ៊ីស្រាអែល (IFA) មិនអាចអនុវត្តតាមគោលនយោបាយប្រឆាំងការរើសអើងរបស់ UEFA ឱ្យមានប្រសិទ្ធភាព។  ករណីទាំង ២ នេះ ត្រូវបានបណ្តាក្លិប និងក្រុមជម្រើសជាតិនៅទ្វីបអឺរ៉ុប អំពាវនាវឱ្យ UEFA ពិចារណាក្នុងការព្យួរក្រុមបាល់ទាត់ពីអ៊ីស្រាអែល ឬអាចឈានដល់ការដកសិទ្ធិជាសមាជិកសហព័ន្ធចេញតែម្តង។ រឿងទាំងពីរនេះ កើតឡើងក្រោយពីបណ្តាប្រទេសតំបន់អឺរ៉ុប មិនពេញចិត្តចំពោះអំពើប្រល័យពូជសាស្រ្តដែល កងទ័ពអ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនរង្គាល ក្នុងសង្គ្រាមទល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់កាហ្សា។  បើតាមអ្នកនាំពាក្យសហព័ន្ធបាល់ទាត់អៀរឡង់ FAI ខ្លួននឹងសម្រេចចិត្តបោះឆ្នោត ឱ្យមានការហាមឃាត់លើអ៊ីស្រាអែល។ អ្នកនាំពាក្យសហព័ន្ធ FAI ដដែល ថែមទាំងចោទប្រកាន់អ៊ីស្រាអែល ថាបានបំពានបទប្បញត្តិ និងច្បាប់សំខាន់ៗរបស់

អៀរឡង់ នឹងស្នើសុំ UEFA ដាក់បម្រាមលើបាល់ទាត់អ៊ីស្រាអែល Read More »

បញ្ចប់​ការ​ប្រកួត​​ផ្លូវការ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ឈ្នះ​មាស២ ប្រាក់១​ នៅ​ម៉ាឡេស៊ី

ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី៦​ ឆ្នាំ​២០២៥​ ដែល​ធ្វើ​ឡើង​នៅ​ឯទីក្រុងកូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី​ បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​ក្នុង​នោះ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ ឈ្នះ​មេដាយ​សរុប​ ៣គ្រឿង​ មាស២​ និងប្រាក់១ ។​ នេះ​បើ​តាម​របាយការណ៍​របស់​លោកស្រី​ គីន​ សំណាង​ អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​បាន​បញ្ជាក់​ថា​ ការ​ប្រកួត​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី៩​ ខែ​វច្ឆិកា​ ឆ្នាំ​២០២៥​ នេះ​នៅ​ឯទីក្រុមកូឡាឡាំពួ ​ប្រទេស​ម៉ាឡេស៊ី។​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ឈ្នះ​មេដាយ​ ៣គ្រឿង​គឺ​មេដាយ​មាស​១គ្រឿង​លើ​វិញ្ញាសា​ យុវជន វាយយកពិន្ទុប្រកួត​ឈ្នះដោយកីឡាករ នន់ រ៉ាវីន។​ មេដាយ​មាស១គ្រឿង​ទៀត​ឈ្នះ​លើ​វិញ្ញាសា​ ៣នាក់ ទល់ ៣នាក់ (នារី) ប្រកួត​ឈ្នះ​ដោយកីឡាការិនី អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា, ហៀង វិជ្ជនី និង ពៅ ធីតា។ ចំណែក​មេដាយ​ប្រាក់១គ្រឿង​ឈ្នះ​លើ​វិញ្ញសា ​៣នាក់ ទល់ ៣នាក់ (បុរស) ប្រកួត​ឈ្នះ​ដោយ​កីឡាករ ថោង ឈឿន, ហេង ថន, ពុធយ៉ុន ច័ន្ទដារ៉ា

បញ្ចប់​ការ​ប្រកួត​​ផ្លូវការ​ក្រុម​ជម្រើសជាតិ​កីឡាប៊ូល​ និង​ប៉េតង់​កម្ពុជា​ឈ្នះ​មាស២ ប្រាក់១​ នៅ​ម៉ាឡេស៊ី Read More »

ឥណ្ឌូណេស៊ីរងពិន័យ កីឡាករពីរនាក់ជាប់បម្រាមក្នុងជម្លោះក្តៅគគុកចាញ់អ៊ីរ៉ាក់ពេលជម្រុះ World Cup

សហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានពិន័យសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) និងដាក់បម្រាមលើកីឡាករពីររូប ដោយសារមានប្រតិកម្មក្តៅគគុក បន្ទាប់ពីក្រុមឥណ្ឌូណេស៊ីចាញ់ អ៊ីរ៉ាក់ ០-១ ក្នុងជុំទី ៤ នៃវគ្គជម្រុះ World Cup ២០២៦ នៅអាស៊ី។ ការដាក់ទណ្ឌកម្មនេះកើតឡើងបន្ទាប់ពីមានឧប្បត្តិហេតុក្រោយការប្រកួតដែលនាំឱ្យមានការរិះគន់ពីមន្ត្រីនិងអ្នកគាំទ្រដូចគ្នា។ FIFA បានចេញការផាកពិន័យចំនួន ៥ម៉ឺន ហ្វ្រង់ស្វីស (៦ម៉ឺន២ពាន់ ដុល្លារអាមេរិក) ដល់ PSSI សម្រាប់ការអនុញ្ញាតឱ្យអ្នកគាំទ្រគប់វត្ថុនៅលើទីលាននៅកីឡដ្ឋាន King Abdullah កាលពីថ្ងៃទី ១១ ខែតុលា២០២៥។ កីឡាករកើតនៅហូឡង់ Shayne Pattynama និង Thom Haye ត្រូវបានពិន័យជាប្រាក់ចំនួន ៥ពាន់ ហ្វ្រង់ស្វីស និងជាប់បម្រាមមិនឱ្យលេងចំនួនបួនប្រកួតសម្រាប់អាកប្បកិរិយាប្រឈមមុខដាក់គ្នាលើអាជ្ញាកណ្តាល Ma Ning ។ ភាពតានតឹងបានកើនឡើងនៅនាទីទី 77 នៅពេលដែលខ្សែការពារសញ្ជាតិឥណ្ឌូនេស៊ី Kevin Diks ប៉ះគ្នាជាមួយកីឡាករ Merchas Doski របស់អ៊ីរ៉ាក់។ អាជ្ញាកណ្តាល Ma Ning

ឥណ្ឌូណេស៊ីរងពិន័យ កីឡាករពីរនាក់ជាប់បម្រាមក្នុងជម្លោះក្តៅគគុកចាញ់អ៊ីរ៉ាក់ពេលជម្រុះ World Cup Read More »

Scroll to Top